25.9 C
Phnom Penh

TAG

កម្ពុជា-ថៃ

រដ្ឋាភិបាល​ថៃ ព្រមាន​ប្តឹង​ប្រទេស​កម្ពុជា​ករណី​ចោទ​ថា​ដាក់​គ្រាប់មីន​បំពាន​អនុសញ្ញា​អូតាវ៉ា (Ottawa)

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ព្រមាន​ប្តឹង​កម្ពុជា ពី​បទ​រំលោភ​អនុសញ្ញា​អូតាវ៉ា (Ottawa Convention) ជុំវិញ​ការ​ផ្ទុះ​គ្រាប់មីន​នៅ​តំបន់​មុំ​៣ ក្រោម​ហេតុផល​ថា​គ្រាប់មីន​ប្រឆាំង​មនុស្ស​ម៉ាក PMN -2 គឺជា​គ្រាប់មីន​របស់​កម្ពុជា។ សារព័ត៌មាន​ថៃ ខៅ ស៊ុត (Khaosod) បាន​ស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ និង​ជា​នាយក​មជ្ឈមណ្ឌល​បញ្ជាការ​ប្រឆាំង​ភេរវកម្ម (CTCC) លោក ណាថាពល ណាក់ផានិច (Natthapol Nakpanich) នៅ​ថ្ងៃទី​២១ កក្កដា នេះ​ថា...

ទាហាន​ថៃ តាម​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា​ដាច់​ជើង និង​រង​របួស​ដោយសារ​ជាន់​មីន​បង្កប់

ក្រសួង​ការពារ​ជាតិ​ថៃ អំពាវនាវ​ឱ្យ​កម្ពុជា​ដោះ​មីន​ចាស់ៗ​ចេញ ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ ក៏​កំពុង​បើក​ការ​ស៊ើបអង្កេត​ដែរ ដើម្បី​ឱ្យ​ប្រាកដ​ថា​តើ​គ្រាប់មីន​ដែល​ផ្ទុះ​នោះ​ជា​គ្រាប់មីន​ចាស់ ឬ​គ្រាប់​ថ្មី ខណៈ​ការ​រក​ឃើញ​ដំបូង​បង្ហាញ​ថា​ជា​គ្រាប់មីន​ចាស់ៗ​ដែល​មិន​ទាន់​ត្រូវ​បាន​បោស​សម្អាត។ សារព័ត៌មាន​ថៃ The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក នត្តាពល ណាក់ប៉ាណិជ្ជ (Nattapon Nakpanich) នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ប្រសិនបើ​រក​ឃើញ​ថា​គ្រាប់មីន​ទាំងនោះ​ជា​គ្រាប់មីន​ថ្មី នោះ​គឺជា​ការ​រំលោភ​លើ​អនុស្សរណៈ​យោគយល់​៤៣ (MOU៤៣) រវាង​កម្ពុជា និង​ថៃ យ៉ាង​ធ្ងន់ធ្ងរ...

នាយកដ្ឋាន​គយ​ខ្មែរ​បន្ត​ហាមប្រាម​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ

ភ្នាក់ងារ​គយ​ប្រទេស​កម្ពុជា ហាមប្រាម​ការ​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ ខណៈ​ទំនិញ​ផ្សេង​ទៀត​អាច​នាំចូល​បាន​ធម្មតា​តាម​មាត់ច្រក​ផ្លូវការ​នានា មាន​កំពង់ផែ​ជាដើម ដែល​មិនមែន​ជា​មាត់ច្រក​ព្រំដែន​គោក​ដែល​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី​ដោយ​ក្រុម​យោធា​ថៃ នោះ។ មូលហេតុ​នាំ​ទៅ​ដល់​ការ​ហាមប្រាម​បែប​នេះ ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ខ្មែរ​មួយ​ចំនួន​មាន​ក្តី​មន្ទិល​សង្ស័យ ហេតុ​អ្វី​បិទ​តែ​ច្រក​ព្រំដែន​គោក? តាម​ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ជឿ​យក​ជា​ការ​បាន ថា​មាន​ក្រុម​គ្រួសារ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ស្រុក​ថៃ ទៅ​ស្រុក​ខ្មែរ កាត់​តាម​ខេត្ត​កោះកុង ដោយ​មិន​បាច់​ដឹក​តាម​ផ្លូវគោក។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា មុខទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​នាំចូល មាន​បន្លែ និង​ផ្លែឈើ...

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​លោក ហ៊ុន ម៉ាណែត ពន្យល់​ពលរដ្ឋ​អំពី​មូលហេតុ​ទាហាន​ថៃ ជីក​លេណដ្ឋាន​នៅ​ប្រាសាទ​តាមាន់ធំ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ថា​តើ​ហេតុ​អ្វី​រដ្ឋាភិបាល​ខ្មែរ​អនុញ្ញាត​ឱ្យ​ទាហាន​ថៃ ជីក​លេណដ្ឋាន (ត្រង់សេ) នៅ​ប្រាសាទ​តាមាន់ធំ ដោយ​គ្មាន​ការ​ហាមឃាត់។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ប្រាសាទ​តាមាន់ធំ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ខណៈ​រដ្ឋាភិបាល​ក៏​អះអាង​ថា​ខ្លួន​បាន​ប្តឹង​ករណី​ប្រាសាទ​តាមាន់ធំ នេះ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែរ ប៉ុន្តែ​ហេតុ​អ្វី​ទាហាន​ថៃ បែរជា​មក​ជីក​ត្រង់សេ​នៅ​ជើង​ប្រាសាទ​តាមាន់ធំ...

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា​ទាហាន​ច្បាំង​នឹង​ថៃ មិន​ខ្វះ​ទេ ស្រប​ពេល​នាយករដ្ឋមន្ត្រី​ប្រកាស​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា អះអាង​ថា ប្រទេស​កម្ពុជា​មិន​ខ្វះ​ទេ​កងទ័ព​ដើម្បី​បញ្ជូន​ឱ្យ​ទៅ​ឈរជើង​ការពារ​ទឹកដី ឬ​ប្រឆាំង​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ហើយ​ថា​ប្រទេស​កម្ពុជា​ក៏​មិន​ដក​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​ដាច់ខាត ដរាបណា​ស្ថានការណ៍​តាម​ព្រំដែន​មិន​វិល​ទៅ​រក​ប្រក្រតីភាព​ឡើង​វិញ​ទេ​នោះ។ ថ្លែង​ក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​កងទ័ព​មួក​ខៀវ ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៥ លោក ទៀ សីហា លើកឡើង​ថា ដរាបណា​ថៃ មិន​ដក​កងទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​របស់​ខ្លួន​ចេញពី​តំបន់​ប្រឈម​ផ្ទុះ​សង្គ្រាម​ជា​មុន និង​មិន​បើក​ព្រំដែន​ទាំងអស់​ឱ្យ​ដូច​ប្រក្រតី​ឡើង​វិញ​ដូច​មុន​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៥...

លោក ហ៊ុន ម៉ាណែត ប្រាប់​ឱ្យ​ភាគី​ថៃ ឈប់​ចល័ត​ទ័ព និង​សព្វាវុធ​កៀក​នឹង​តំបន់​ព្រំដែន​បន្ត​ទៀត

លោក ហ៊ុន ម៉ាណែត សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ចេតនា​បំពាន​របស់​ថៃ ហើយ​បាន​ចោទ​សួរ​ទៅ​ភាគី​ថៃ ថា តើ​នេះ​ជា​ចេតនា​ចង់​បន្ថយ​កម្តៅ​ព្រំដែន ឬ​យ៉ាងណា បាន​ជា​ភាគី​កងទ័ព​ថៃ នៅតែ​បន្ត​ធ្វើ​ផ្លូវ​ទុក​ចល័ត​រថក្រោះ​ចូល​កាន់តែ​ជ្រៅ​កៀក​នឹង​ខ្សែត្រៀម​កងទ័ព​កម្ពុជា។ ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣២​ឆ្នាំ នៃ​ការ​បង្កើត​កងរាជអាវុធហត្ថ លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​ដល់​ភាគី​ថៃ ឱ្យ​គោរព​នូវ​អ្វី​ដែល​បាន​សម្រេច​រួម​គ្នា ដោយ​ត្រូវ​បញ្ឈប់​ការ​ល្បាត និង​ការ​បង្ហោះ​ដ្រូន (Drone) មក​លើ​ទឹកដី​កម្ពុជា។ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ដើម្បី​ឱ្យ​កងទ័ព​ជួរមុខ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទំនុកចិត្ត​លើ​គ្នា...

កម្ពុជា​ទាត់ចោល​សំអាង​របស់​ក្រសួង​ការបរទេស​ថៃ ដែល​និយាយ​ខុស​ការពិត​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន

រដ្ឋាភិបាល​កម្ពុជា ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ថៃ ដែល​និយាយ​ខុស​ការពិត​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​ឆ្នាំ​២០០០ (MoU ឆ្នាំ​២០០០)។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​០៧ កក្កដា នេះ​ថា ប្រទេស​ថៃ ខកខាន​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ស្នូល​របស់​ខ្លួន​ក្រោម MoU ឆ្នាំ​២០០០ ជាពិសេស​មាត្រា​១ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ផែនទី​ផលិត​ដោយ​គណៈកម្មការ​បារាំង-សៀម សម្រាប់​ខណ្ឌសីមា​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម គឺជា​មូលដ្ឋាន​សម្រាប់​ការ​កំណត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ។ ប្រភព​ដដែល អះអាង​ថា ផ្ទុយ​ពី​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​កាតព្វកិច្ច​នេះ...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​របស់​ខ្លួន

លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​ខួប​លើក​ទី​១៧ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ លោក​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​របស់​ខ្លួន។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា ប្រាសាទ​ព្រះវិហារ​លាត​សន្ធឹង​យ៉ាង​ធំ​ស្កឹមស្កៃ​ប្រៀប​ដូចជា​សំពៅ​នៅ​លើ​មហាសមុទ្រ ឈរ​បង្អួត​សម្រស់​ដ៏​ល្អ ដែល​បាន​កសាង​នៅ​ក្នុង​ភូមិសាស្ត្រ​ភ្នំ​ដងរែក ខេត្ត​ព្រះវិហារ ភាគ​ឧត្ដរ (ខាងជើង) នៃ​ប្រទេស​កម្ពុជា។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ប្រាសាទ​នេះ​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​ដែល​ជា​អតីត​ក្សត្រ​ចំនួន...

ការ​ផ្លាស់ប្ដូរ​សមាសភាព​សមាជិក​គណៈរដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​ថៃ ដែល​លោក ហ៊ុន សែន សង្ឃឹម

លោក ហ៊ុន សែន បង្ហាញ​ឲ្យ​សាធារណជន​ខ្មែរ​គ្រប់​ទិសទី​ឃើញ​ថា លោក​កំពុង​សម្ដែង​តួ​ក្នុង​រឿង​នយោបាយ​កិច្ចការ​បរទេស​ជំនួស​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ អាកប្បកិរិយា និង​សំនួន​សម្ដី​លើ​ចំណុច​ខ្លះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ក្នុង​សហគមន៍​អាស៊ាន​បារម្ភ​មិន​ចង់​ពិភាក្សា​អំពី​កិច្ចការ​សន្តិសុខ​អន្តរជាតិ​ជាមួយ​នឹង​លោក។ វោហារ​ខ្លះ ហាក់បីដូចជា​ចង់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​អធិបតេយ្យ​ដទៃ​ទៀត។ ឧទាហរណ៍​ដូចជា លោក​ថ្លែង​ពី​ពេល​ថ្មីៗ​នេះ​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ មិន​អាច​នឹង​ល្អ​ប្រសើរ​ទេ បើ​មិន​ដូរ​មេដឹកនាំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រី​មិត្តភក្ដិ​របស់​លោក គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ កាលពី​ថ្ងៃ​សុក្រ...

អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​បញ្ជា​ផ្តាច់​ការ​ទាក់ទង​ពាណិជ្ជកម្ម​នឹង​ប្រទេស​ថៃ រឿង​ព្រំដែន តើ​អាច​ផ្តាច់​ទូត​ឬ​ទេ?

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជា​ឱ្យ​រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​នាំចូល​មុខទំនិញ​យុទ្ធសាស្ត្រ​ពី​ប្រទេស​ថៃ ចាប់​ពី​ពេលនេះ​តទៅ​យ៉ាង​ដាច់ខាត ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និង​ឧស្ម័ន រួម​ទាំង​បញ្ឈប់​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស និស្សិត និង​លោកគ្រូ​អ្នកគ្រូ​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​៣...

Latest news

© 2021, ដេលី. All rights reserved.