26.1 C
Phnom Penh

TAG

កម្ពុជា-ថៃ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ថ្កោលទោស​ប្រទេស​ថៃ ដែល​បន្ត​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ប្រទេស​ថៃ ដែល​បន្ត​សកម្មភាព​វាយប្រហារ​ដោយ​អាវុធ​ធុន​ធំ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា និង​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា អំពើ​ឈ្លានពាន​ដែល​កើត​ឡើង​ជា​ថ្មី​ទាំងនេះ បាន​ធ្វើ​ឲ្យ​ប្រាសាទ​ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​មិន​ធ្លាប់​មាន​ពី​មុន​មក។ ផ្នែក​សំខាន់ៗ​នៃ​រចនាសម្ព័ន្ធ និង​បរិវេណ​ជុំវិញ ត្រូវ​បាន​ខូចខាត ឬ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុង​នាម​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ប្រាសាទ​ព្រះវិហារ ឈរ​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​ជាតិ ភាព​បន្ត​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​ខាង​វិញ្ញាណ​របស់​កម្ពុជា។ ការ​វាយប្រហារ​ទាំងនេះ...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​កម្ពុជា-ថៃ​ទទួល​យក​បទ​ឈប់​បាញ់​ជាបន្ទាន់

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក António Guterres បាន​សរសេរ​លើ​បណ្ដាញ​សង្គម​អ៊ិច (X social media) នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ។ លោក​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ ព្រមព្រៀង​ទទួល​យក​នូវ​បទ​ឈប់​បាញ់​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​តាមរយៈ​ការ​ចរចា។ លោក​បញ្ជាក់​ថា លោក​នឹង​ចូលរួម​ជាមួយ​កិច្ច​ប្រឹងប្រែង​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ប្រទេស​ថៃ បាន​បង្ក​ជម្លោះ​ប្រដាប់​អាវុធ​ដាក់​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ ដែល​ចាប់​ផ្ដើម​ឡើង​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ដែនដី​ប្រទេស​កម្ពុជា។ នៅ​យប់​ថ្ងៃទី​២៦...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថា​ទាហាន​ថៃ បើក​ការ​វាយប្រហារ​លើ​ដែនដី​កម្ពុជា​មិន​រើស​ទីតាំង

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ទាហាន​ថៃ បាន​បើក​ការ​វាយប្រហារ​មក​លើ​ដែនដី​កម្ពុជា មិន​រើស​ទីតាំង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ពលរដ្ឋ និង​ផ្ទះសម្បែង​របស់​ពួក​គេ។ អ្នកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែ​កក្កដា នេះ​ថា កម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​បើក​ការ​វាយប្រហារ​មក​កម្ពុជា តាំង​ពី​ម៉ោង ២​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២៦ ឈាន​ចូល​ថ្ងៃទី​២៧ ខែ​កក្កដា...

ក្រសួង​ការងារ​ថា​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ថៃ និង​ត្រឡប់​មក​កម្ពុជា​វិញ រង​ការ​រើសអើង​និង​ហិង្សា

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ពលករ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ គឺ​បាន​រង​ការ​រើសអើង ការ​ដាក់​សម្ពាធ ការ​ប្រើ​ហិង្សា និង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព សេរីភាព​ធ្វើ​ដំណើរ​របស់​ពួក​គាត់។ សេចក្តី​អំពាវនាវ​របស់​ក្រសួង​ការងារ បាន​លើក​ឡើង​ថា មាន​ការ​កើន​ឡើង​ការ​ដាក់​សម្ពាធ​លើ​ពលករ​ខ្មែរ​ជាច្រើន​ទម្រង់ ដូចជា ការ​គំរាម​មិន​ផ្តល់​ប្រាក់ខែ​ដើម្បី​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​បន្ត​ធ្វើការ បើ​ទោះបីជា​ពលករ​ខ្មែរ​ស្នើសុំ​ឈប់​ពី​ការងារ ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ​របស់​ពលករ​ខ្មែរ និង​ការ​គំរាមកំហែង​ផ្សេងៗ រហូត​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​មួយ​ចំនួន​មាន​ការ​ភ័យខ្លាច​មិន​ហ៊ាន​ចេញពី​កន្លែង​ធ្វើការ ឬ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ចេញពី​កន្លែង​ស្នាក់នៅ ដោយ​ភ័យខ្លាច​រង​នូវ​អំពើ​ហិង្សា​នានា។ អំពើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ថៃ...

កូនស្រី​ច្បង​លោក កឹម សុខា អំពាវនាវ​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​រួបរួម​គ្នា​ទប់ទល់​នឹង​បរទេស​ឈ្លានពាន

កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ជំទាស់ លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ មាន​ស្មារតី​អនុវត្ត​នូវ​គោលការណ៍​រួបរួម​ជាតិ​ដោយ​ស្មោះត្រង់​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ជាតិ​សាសន៍​ខ្លួន ទប់ទល់​នឹង​បរទេស​ឈ្លានពាន។ កញ្ញា កឹម មនោវិទ្យា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ កក្កដា នេះ​ថា ក្នុង​ពេលនេះ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​យាយី​ឈ្លានពាន​ពី​ប្រទេស​ថៃ ដែល​ពួកគេ​ជា​អ្នក​បង្ក​ឡើង ដូច្នេះ​អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវតែ​ប្រកាន់​ស្មារតី​រួបរួម​ជាតិ​ឱ្យ​រឹងមាំ​បំផុត​ជាង​ពេល​ណាៗ​ទាំងអស់។ កញ្ញា កឹម មនោវិទ្យា...

នាយករដ្ឋមន្ត្រី​កម្ពុជា​ស្នើ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជាបន្ទាន់​ករណី​ថៃ​ឈ្លានពាន​កម្ពុជា

ក្នុង​លិខិត​ចំនួន​ពីរ​ទំព័រ​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​លោក Asim Iftikhar Ahmad ប្រធាន​ប្តូរ​វេន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាបន្ទាន់ ដើម្បី​សុំ​ការ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លានពាន​ពី​កងទ័ព​ថៃ មក​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា។ ក្នុង​លិខិត​ផ្លូវការ​ចុះ​ថ្ងៃទី​២៤ កក្កដា នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​រាយការណ៍​អធិប្បាយ​រ៉ាយរ៉ាប់​អំពី​ចំណុច​ដែល​ថា​ថៃ ឈ្លានពាន​នោះ ដោយ​យោង​តាម​សន្ធិសញ្ញា​បារាំង-សៀម ហើយ​ស្នើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផ្លាស់​វេន ជួយ​ចែកចាយ​លិខិត​ពី​រាជរដ្ឋាភិបាល ដល់​សមាជិក​ទាំងអស់​ផង​ដែរ។ លោក​បន្ត​ថា អរិភាព​ព្រំដែន​រវាង​កម្ពុជា-ថៃ...

អត្ថបទ​ស្រាវជ្រាវ៖ សំណុំរឿង​ថៃ​ឈ្លានពាន​កម្ពុជា គួរ​ប្រញាប់​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ UN និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន

ស្ថានភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ថៃ-កម្ពុជា កាន់តែ​ផុយ​ស្រួយ​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​ងាយ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ ចុងក្រោយ​នេះ យោធា​ថៃ បាន​រុល​ចូល​ទៅ​ក្នុង​ព្រំដែន​កម្ពុជា ជាពិសេស​ពួកគេ​បាន​ឡើង​លើ​ចំណុច​កំពូល​នៃ​ប្រាសាទ​តាមាន់ធំ​ខាង​ក្នុង​ទឹកដី​កម្ពុជា ខណៈ​កងទ័ព​កម្ពុជា ក៏​បាន​ឡើង​ទៅ​ប្រឈមមុខ​នឹង​កងទ័ព​ថៃ ដោយ​ស្នើ​ឱ្យ​កងទ័ព​ថៃ ត្រឡប់​ចុះ​ទៅ​ខាង​ក្នុង​ទឹកដី​ថៃ វិញ ប៉ុន្តែ​កងទ័ព​ថៃ មិន​ព្រម​ធ្វើ​តាម​នោះ​ទេ។ មិន​តែប៉ុណ្ណោះ កងទ័ព​ថៃ បាន​ចូល​មក​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ឡើង​ទៅ​លេង​លើ​ភ្នំ​ប្រាសាទ​តាមាន់ធំ នៅ​ចំពោះ​មុខ​កងទ័ព​ខ្មែរ​ថែមទៀត។ ឥឡូវ​នេះ បញ្ជាការដ្ឋាន​កងទ័ព​ថៃ នៅ​ភូមិភាគ​២ ដែល​ជាប់​ព្រំដែន​កម្ពុជា កំពុង​ដាក់​បទបញ្ជារ​បិទ​មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​ឡើង​ទៅ​លើ​ប្រាសាទ​តាមាន់ធំ​នេះ​ទៀត​ផង។ វា​មើល​ទៅ​ដូចជា កងទ័ព​និង​រដ្ឋាភិបាល​ថៃ ចាប់​យក​តំបន់​ប្រាសាទ​តាមាន់តូច...

លោក ហ៊ុន ម៉ាណែត ព្រមាន​ថៃ​កុំ​ឱ្យ​បំពាន​បន្ទាត់​ក្រហម ខណៈ​អ្នក​ឃ្លាំមើល​ស្នើ​បញ្ជាក់​បន្ទាត់​ក្រហម​ត្រឹម​ណា

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមាន​ថា បន្ទាត់​ក្រហម​នៅតែ​ជា​បន្ទាត់​ក្រហម ដូច្នេះ​ភាគី​ថៃ មិន​ត្រូវ​បំពាន​បន្ទាត់​ក្រហម​របស់​កម្ពុជា​ដាច់ខាត ខណៈ​អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ពី​ព្រំដែន​នៃ​បន្ទាត់​ក្រហម​ដែល​គាត់​បាន​កំណត់។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា តំបន់ ឬ​ទីកន្លែង​ដែល​មាន​វិវាទ ឬ​មិន​ទាន់​ដាច់ស្រេច​ថា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​ណា​មួយ គឺ​គ្មាន​ភាគី​ណា​មាន​សិទ្ធិ​ធ្វើ​សកម្មភាព ឬ​ដាក់​ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅ​ក្នុង​តំបន់ ឬ​ទីកន្លែង​នោះ​ឡើយ ខណៈ​វិធានការ​នានា​ដែល​អាច​អនុវត្ត​បាន...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ចំពោះ​ការ​គំរាម​របស់​ភាគី​ថៃ ដែល​ប៉ុនប៉ង​បិទ​ប្រសាទ​តាមាន់ធំ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ជូន​កំណត់​ទូត​ទៅ​ភាគី​ថៃ និង​ចេញ​សេចក្តី​ថ្លែងការណ៍ រួម​ទាំង​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ជុំវិញ​ការ​គំរាម​របស់​ភាគី​ថៃ ដែល​ប៉ុនប៉ង​បិទ​ប្រាសាទ​តាមាន់ធំ​ដោយ​ឯកតោភាគី បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​ប្រាសាទ​នេះ​កាន់តែ​ច្រើន​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា ដើម្បី​ដាក់​សម្ពាធ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ជូនដំណឹង​ទៅ​អាស៊ាន (ASEAN) និង​ស្នើ​កោះ​ប្រជុំ​រំឭក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ស្ដីពី​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​ខ្លួន​នា​ពេលនេះ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​ត្រូវ​ជូនដំណឹង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ផង​ដែរ ស្រប​ពេល​ដែល​ខ្លួន​កំពុង​បន្ត​យន្តការ​ច្បាប់​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ រឿង​ផ្ទុះ​មីន

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែ​កក្កដា ដោយ​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ពី​ខាង​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន ដែល​ទាហាន​ថៃ បី​នាក់​រង​របួស​នៅ​ថ្ងៃទី​៦ ខែ​កក្កដា ក្នុង​ខេត្ត​ព្រះវិហារ។ ភាគី​យោធា​ថៃ បាន​ចោទ​ថា​គ្រាប់មីន​ដែល​ផ្ទុះ​ថ្មីៗ​នោះ គឺជា​មីន​ដែល​ទើប​តែ​ដាក់​ពង្រាយ មិនមែន​ជា​គ្រាប់មីន​ចាស់ៗ​សល់​ពី​សម័យ​សង្គ្រាម​នោះ​ទេ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ថា កម្ពុជា​តែងតែ​បាន​ដាស់តឿន​ឲ្យ​ភាគី​ថៃ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ការ​ឯកភាព​គ្នា​លើ​តម្រាយ​ផ្លូវ​សម្រាប់​ការ​ដើរ​ល្បាត ដោយសារតែ​តំបន់​ទាំងនេះ​នៅ​មាន​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ជាច្រើន ដែល​សូម្បីតែ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ត្រូវ​បាន​រងគ្រោះ​ផង​ដែរ។ យោង​តាម​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​អះអាង​ថា ទាហាន​ថៃ បាន​ល្មើស​ការ​ឯកភាព​ដែល​បាន​ចែង​ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU-2000)...

Latest news

© 2021, ដេលី. All rights reserved.