35.9 C
Phnom Penh

TAG

កម្ពុជា-ថៃ

អភិបាល​ស្រុក​ស្រីសន្ធរ បញ្ជា​ឱ្យ​ទប់ស្កាត់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដើម្បី​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ

អភិបាល​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ព្រមាន​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ទប់ស្កាត់​សកម្មជន និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ រួម​ទាំង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) រឿង​ព្រំដែន។ នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ ខ្សែអាត់​សំឡេង​ប្រវែង ១,៣២​នាទី​ពី​អភិបាល​ស្រុក​ស្រីសន្ធរ លោក ប៊ិន ឡាដា ត្រូវ​បាន​គេ​ទម្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ធ្វើការ​ណែនាំ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន ដូចជា មេឃុំ និង​មេភូមិ ទប់ស្កាត់​សកម្មភាព​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ដែល​កំពុង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ក្រោម​ហេតុផល​ថា ដាក់​ពាក្យ​ប្ដឹង​ថៃ...

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ព្រមាន​ក្រុម​យុវជន​កុំ​ធ្វើ​សកម្មភាព​ណា​ប៉ះពាល់​ដល់​កិច្ចការ​ដោះស្រាយ​ព្រំដែន​កម្ពុជា-ថៃ

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ចាត់ទុក​សកម្មភាព​របស់​យុវជន​ដែល​នាំគ្នា​រើ​លួស​បន្លា​របស់​យោធា​ថៃ ដែល​បាន​ដាក់​ពង្រាយ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ថា​ជា​ការ​បង្ហាញ​ពី​ទឹកចិត្ត​ស្នេហា​ជាតិ​ហួសហេតុ និង​ខុស​ពេលវេលា។ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅ​ទីតាំង​ផ្លូវ​បំបែក​ទៅ​ខេត្ត​កោះកុង ស្ថិត​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ពិត​ជា​មាន​ការ​រាយ​លួស​បន្លា​ពី​សំណាក់​យោធា​ថៃ ប្រាកដ​មែន ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​បាន​ជួប​ពិភាក្សា​ជាមួយ​សមត្ថកិច្ច​ថៃ កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នេះ​រួចរាល់​ហើយ។...

អ្នក​ឃ្លាំមើល​ពោល​ថា រាជរដ្ឋាភិបាល​និយាយ​ដដែលៗ​រឿង​ថៃ​ឈ្លានពាន តែ​មិន​ឃើញ​ធ្វើ​អ្វី​សោះ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ ថា ដើម្បី​ទទួល​បាន​លទ្ធផល​ថ្មី មេដឹកនាំ​កម្ពុជា​ត្រូវតែ​ឆ្លាតវៃ​ជាង​ពេលនេះ ប្រឹងប្រែង​ខ្លាំង​ជាង​នេះ និង​រឹងមាំ​ជាង​នេះ ដើម្បី​ទប់ស្កាត់​ការ​ពង្រីក​អំពើ​រំលោភ​បំពាន​ពី​ប្រទេស​ថៃឡង់ដ៍ និង​ទាមទារ​ឲ្យ​ថៃ ដក​កងទ័ព​ចេញពី​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ដោយ​ឥត​លក្ខខណ្ឌ។ លោក​បន្ត​ថា អំពើ និង​ទង្វើ​រាជរដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ប្រឆាំង​តវ៉ា គឺ​ដូចជា​ងាប់​ក្រឡា ច្រំដែលៗ គ្មាន​អ្វី​ប្លែក។...

សេចក្តី​រាយការណ៍​ថា​មាន​ទាហាន​ថៃ ជាន់​មីន​ដាច់​ជើង​នៅ​ខាង​ក្នុង​ទឹកដី​ថៃ ខេត្ត​ស៊ីសាកេត

មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​ដោះ​មីន ចាត់ទុក​ថា​ការ​លើក​យក​បញ្ហា​មីន​ពី​យោធា​ថៃ គឺជា​លេស​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នយោបាយ​បង្ក​ជម្លោះ និង​បង្ក​ភាព​តានតឹង​ជាមួយ​ប្រទេស​កម្ពុជា។ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា លោក លី ធុជ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៦ និង​លើក​ទិសដៅ​បន្ត​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន​នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា បច្ចុប្បន្ន បូរណភាព​ទឹកដី សន្តិភាព និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ពី​ប្រទេស​ថៃ។ លោក លី ធុជ បញ្ជាក់​ថា ពេលនេះ បញ្ហា​មីន​ក៏​ត្រូវ​បាន​ភាគី​ថៃ យក​មក​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​ដើម្បី​បង្ក​ជម្លោះ...

នាយករដ្ឋមន្ត្រី​ថៃ អនុធីន ប្ដេជ្ញា​លុប​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​កម្ពុជា​ឆ្នាំ​២០០០-២០០១ ឱ្យ​ទាល់តែបាន

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ប្ដេជ្ញា​លុប​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០១ (MoU44) ឱ្យ​ទាល់តែបាន ទោះបី​ការ​លុប​នេះ​នឹង​មិន​កើតឡើង​ភ្លាមៗ​នៅ​ក្រោម​រដ្ឋាភិបាល​ថៃ បច្ចុប្បន្ន​ក៏ដោយ ប៉ុន្តែ​ជំហាន​នានា​នឹង​ត្រូវ​ធ្វើឡើង​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​លុប​ចោល​ជា​ផ្លូវការ​តែម្តង។ ទូរទស្សន៍​ថៃ Thai PBS បាន​រាយការណ៍​កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ថា នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល បាន​ណែនាំ​ដល់​ភ្នាក់ងារ​ពាក់ព័ន្ធ ឱ្យ​បន្ត​នីតិវិធី​ឆ្ពោះ​ទៅ​រក​ការ​លុប​អនុស្សរណៈ​នៃ​ការ​យោគយល់​លេខ​៤៤ (MoU44) ដែល​ប្រទេស​ថៃ បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កម្ពុជា...

នាយករដ្ឋមន្ត្រី​ខ្មែរ​ទាត់ចោល​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែ​ព្រំដែន​ថ្មី​ដោយ​ខុស​ច្បាប់​ពី​ភាគី​ថៃ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ទាត់​ចោល​ទាំងស្រុង​នូវ​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​កាន់កាប់​ទឹកដី​ដោយ​ខុស​ច្បាប់​អន្តរជាតិ​ពី​ភាគី​ថៃ ពីព្រោះ​ព្រំដែន​កម្ពុជា-ថៃ គឺជា​ព្រំដែន​អន្តរជាតិ​រវាង​រដ្ឋ និង​រដ្ឋ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស​ជាប់​និទ្ទេស A នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា ប្រទេស​កម្ពុជា ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​ប្រទេស​កម្ពុជា​មាន ស្រប​តាម​ច្បាប់​អន្តរជាតិ។ នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ អះអាង​ថា...

លោក កែវ រ៉េមី អះអាង​ថា​ឯកអគ្គរាជទូត​ជប៉ុន​សន្យា​យក​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប្រាប់​ទៅ​រដ្ឋាភិបាល​ថ្មី​ដោយ​ផ្ទាល់

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា សន្យា​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប្រាប់​ទៅ​រដ្ឋាភិបាល​ថ្មី​នៅ​ក្រុង​តូក្យូ ដោយ​ផ្ទាល់។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា ក្នុង​ជំនួប​រវាង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី និង​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា លោក Ueno...

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ថៃ៖ ជ័យជម្នះ​របស់​លោក អនុធីន ក៏​ព្រោះតែ «សន្លឹក​បៀ​ជាតិ​និយម» ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា

លោក អនុធីន ឆានវីរៈគុល ប្រកាស​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជិត ៣​ដង បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ដែល​បក្ស​នេះ​ទទួល​បាន ៧១​អាសនៈ​នៃ​ចំនួន​សរុប ៥០០​អាសនៈ។ សារព័ត៌មាន The Straits Times នៃ​ប្រទេស​សិង្ហបុរី ពិនិត្យ​ឃើញ​ធាតុផ្សំ​បី​ចំណុច​ដែល​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ភូមិចៃថៃ របស់​លោក អនុធីន ឈ្នះ​ឆ្នោត។ គណបក្ស​ភូមិចៃថៃ ឬ​បក្ស​មោទនា​មាតុភូមិ​ថៃ...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​ពលរដ្ឋ​បាត់បង់​ផ្ទះសម្បែង​ក្នុង​ជម្លោះ​ព្រំដែន​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម

អង្គការ​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ពិចារណា​ដាក់​បញ្ចូល​ពលរដ្ឋ​ចាកចេញ​ពី​ភូមិ​ដែល​ទាហាន​ថៃ ព័ទ្ធ​លួស​បន្លា​កាន់កាប់ ចូល​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌ (បណ្ណ​ក្រីក្រ) ជាបន្ទាន់​ក្នុង​ពេលនេះ ដើម្បី​ជួយ​សម្រាល​ជីវភាព​រស់នៅ​ពួកគាត់។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​៨ ខែ​កុម្ភៈ ថា ការ​ដាក់​បញ្ចូល​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ទៅ​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម បន្ទាប់ពី​ពួកគេ​បាន​បាត់បង់​ដីធ្លី ផ្ទះសម្បែង និង​អចលនទ្រព្យ​ផ្សេងៗ​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងនោះ​ទទួល​បាន​ជំនួយ​ជា​សាច់ប្រាក់​សម្រាប់​ថែទាំ​សុខភាព និង​សេវា​សង្គម​ផ្សេងៗ​ដោយ​ឥត​គិត​ថ្លៃ។ លោក មឿន...

អ្នក​ចងក្រង​ឯកសារ​ខ្មែរក្រហម​ថា​ការ​បោះឆ្នោត​នៅ​ថៃ មិនមែន​ជា​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ខ្មែរ​ទេ

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ លើកឡើង​ថា ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃឡង់ដ៍ មិនមែន​ជា​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​ឡើយ រីឯ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ក៏​មិនមែន​ជា​កត្តា​កំណត់​តែ​មួយ​គត់​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថៃ ដែរ។ លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ​ថា ពិត​មែន​តែ​ការ​បោះឆ្នោត​នៅ​ថៃ គឺជា​កត្តា​សំខាន់​មួយ​ដែល​មាន​ឥទ្ធិពល​លើ​ជម្លោះ​ព្រំដែន ប៉ុន្តែ​មិន​អាច​និយាយ​បាន​ថា​វា​ជា​មូលហេតុ​តែ​មួយ​គត់ ឬ​ជា​កម្លាំង​ជំរុញ​សំខាន់​បំផុត​នៃ​ជម្លោះ​នេះ​ឡើយ។ អ្នកវិភាគ​បរទេស​ឯ​ទៀត អធិប្បាយ​ថា ជ័យជម្នះ​នៃ​គណបក្ស​ភូមិចៃថៃ ឬ​មោទនា​មាតុភូមិ​ថៃ ជា​បក្ស​នយោបាយ​អភិរក្ស​និយម ដឹកនាំ​ដោយ​លោក...

Latest news

© 2021, ដេលី. All rights reserved.