35.9 C
Phnom Penh

TAG

កម្ពុជា-ថៃ

រដ្ឋមន្ត្រី​ថៃ ប្រាប់​នាយក​យូណេស្កូ​ដោយ​បដិសេធ​ថា​កងទ័ព​ថៃ​មិន​បាន​វាយប្រហារ​លើ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ

ប្រទេស​ថៃ ចោទ​ថា​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​កងទ័ព​ខ្មែរ​ប្រើប្រាស់​ជា​ទីតាំង​កងទ័ព​លាក់​ខ្លួន និង​លាក់​អាវុធ ជុំវិញ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​បដិសេធ​ថា​កងទ័ព​ថៃ មិន​បាន​វាយប្រហារ​លើ​ប្រាសាទ​ព្រះវិហារ ដូច​ការ​ចោទប្រកាន់​ពី​ភាគី​កម្ពុជា នោះ​ទេ។ កាសែត Thai Enquirer បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែល​ប្រាប់​នាយក​អង្គការ​យូណេស្កូ (UNESCO) លោក Khaled Ahmed El-Enany Ali Ezz នៅ​ថ្ងៃ​ចន្ទ...

លោក ម៉ែន គឹមសេង ចាត់ទុក​រដ្ឋមន្ត្រី​ការបរទេស​ថៃ ពី​អ្នកជំនាញ​ការទូត​ក្លាយ​ជា​អ្នកជំនាញ​ភូត​ប្រចាំ​ប្រទេស​ថៃ

អ្នក​សារព័ត៌មាន​ខ្មែរ​នៅ​ក្រៅ​ប្រទេស ចាត់ទុក​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ FRANCE 24 កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ ដោយ​ចោទ​ថា​ជា​សម្ដី​ភូត​កុហក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ពី​អ្នកជំនាញ​ការទូត​ប្រទេស​ថៃ បាន​ក្លាយ​ជា​អ្នកជំនាញ​ខាង​ភូត​ប្រចាំ​ប្រទេស​ថៃ ទៅវិញ។ លោក ម៉ែន គឹមសេង លើកឡើង​ថា អ្នក​សារព័ត៌មាន​នៃ​ទូរទស្សន៍​បារាំង France 24 បាន​បកអាក្រាត​ល្បិចកល​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ រូប​នេះ​គ្មាន​សល់​ជុំវិញ​ការ​សាកសួរ​អំពី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ ដែល​ធ្វើ​ឱ្យ​លោក ស៊ីហាសាក់...

កម្ពុជា​ទាមទារ​ឱ្យ​ថៃ​ដោះលែង​អ្នកនេសាទ​ខ្មែរ ៣​នាក់​ជា​បន្ទាន់ ខណៈ​អ្នក​ឃ្លាំមើល​ថា​ថៃ​បន្ត​ឈ្លានពាន​ដែនសមុទ្រ​ខ្មែរ

អាជ្ញាធរ​កម្ពុជា ទាមទារ​ឱ្យ​ប្រទេស​ថៃ ដោះលែង​ពលរដ្ឋ​កម្ពុជា ចំនួន ៣​នាក់ រួម​នឹង​ទូក​នេសាទ​របស់​ពួកគេ​ត្រឡប់​មក​វិញ​ជាបន្ទាន់ បន្ទាប់ពី​អ្នក​ទាំងនោះ​ត្រូវ​បាន​កងទ័ព​ជើងទឹក​ថៃ ចូល​មក​ចាប់​ខ្លួន​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា ខណៈ​អាជ្ញាធរ​ថៃ អះអាង​ថា​ការ​ឃាត់​ខ្លួន​នោះ​ធ្វើឡើង​ក្នុង​ដែនសមុទ្រ​របស់​ថៃ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ ដោយ​ប្រកាស​ថ្កោលទោស​កងទ័ព​ជើងទឹក​ថៃ ដាច់អហង្ការ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ ដោះលែង​អ្នកនេសាទ​ខ្មែរ​ទាំងនោះ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។ លោក ម៉ែន ណាត បញ្ជាក់​ថា...

ថៃ នៅតែ​ចាត់ទុក​សម្ដី​លោក ហ៊ុន ម៉ាណែត ថា​និយាយ​ប្រតិដ្ឋ ទាំង​ដែល​កងទ័ព​ថៃ ដាក់​កុងតឺន័រ​និង​លួស​បន្លា​យក​ដី​ខ្មែរ

កងទ័ព​ភូមិន្ទ​ថៃ ចាត់ទុក​បទសម្ភាសន៍​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ថា​ជា​ការ​និយាយ​ប្រឌិត ដែល​ថា​ប្រទេស​ថៃ បាន​រំលោភ​ច្បាប់​អន្តរជាតិ និង​ប្រើ​កម្លាំង​ហួសហេតុ​ក្នុង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ។ កាសែត​ថៃ The Nation បាន​រាយការណ៍​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ លោក វិនថៃ សុវារី (Winthai Suvaree) នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា ការ​លើកឡើង​តាមរយៈ​បណ្ដាញ​សារព័ត៌មាន​បរទេស​របស់​លោក ហ៊ុន ម៉ាណែត...

រដ្ឋាភិបាល​ថៃ ច្រានចោល​ការ​ចោទ​ពី​លោក ហ៊ុន ម៉ាណែត ថា​ថៃ​រំលោភ​យក​ដី​ខ្មែរ ដោយ​ថា​ដី​ទាំងនោះ​ជា​ដី​របស់​គេ​ពី​មុន

រដ្ឋាភិបាល​ប្រទេស​ថៃ ច្រានចោល​ការ​ចោទប្រកាន់​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ថា​យោធា​ថៃ កំពុង​កាន់កាប់​ចូល​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយ​ពន្យល់​ថា ការ​រក្សា​កងកម្លាំង និង​ការ​ដាក់​កុងតឺន័រ និង​លួស​បន្លា​នៅ​តំបន់​មាន​ជម្លោះ គឺជា​វិធានការ​សន្តិសុខ​បណ្ដោះអាសន្ន​ស្រប​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ជា​សិទ្ធិ​ការពារ​ខ្លួន យោង​តាម​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ។ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ ឧត្ដមសេនីយ៍ទោ វិនថៃ សុវ៉ារី នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ ដែល​ឆ្លើយតប​វិញ​ថា ដី​មាន​ជម្លោះ​ដែល​យោធា​ថៃ...

នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រាប់​ពិភពលោក​ថា​យោធា​ថៃ រំលោភ​កាន់កាប់​ដី​ខ្មែរ ខណៈ​ភាគី​ថៃ ថា​ជា​ព័ត៌មាន​បំភាន់​ទៅវិញ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់​ពិភពលោក​មុន​ពេល​ចូលរួម​កិច្ចប្រជុំ​លើកដំបូង​នៃ «ក្រុម​អភិបាល​សន្តិភាព» (Board of Peace) នៅ​ឯ​វិទ្យាស្ថាន​សន្តិភាព រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចោទ​ថា កងកម្លាំង​យោធា​ថៃ កំពុង​បន្ត​ចូល​កាន់កាប់​ទឹកដី​ប្រទេស​កម្ពុជា​យ៉ាង​ជ្រៅ ទោះបីជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ជួយ​ផ្សះផ្សា​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ រ៉យទ័រ...

មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា​គម្រោង​សង់​ផ្ទះ​សម្រាប់​ជនភៀសសឹក មិនមែន​ជា​ការ​ទទួលស្គាល់​ការ​បាត់បង់​ទឹកដី​ទេ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បដិសេធ​នូវ​ការ​ឃោសនា​ដែល​ថា​ការ​សាងសង់​ជម្រក​បណ្ដោះអាសន្ន​ឱ្យ​ពលរដ្ឋ​ភៀស​សឹក ជា​ការ​ទទួលស្គាល់​នូវ​ការ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​ថៃ។ លោក កែវ រ៉េមី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ទឹកដី​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ទាហាន​ថៃ កាន់កាប់​ដោយ​ខុស​ច្បាប់ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​តវ៉ា​យក​មក​វិញ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ការ​រស់នៅ​របស់​ពលរដ្ឋ​ភៀស​សឹក ក៏​ត្រូវតែ​គិតគូរ​ឱ្យ​បាន​មុន​រដូវ​វស្សា​មក​ដល់​នា​ពេល​ខាងមុខ​នេះ​ដែរ។ លោក កែវ រ៉េមី អះអាង​ថា រាជរដ្ឋាភិបាល​បាន​ចេញ​លិខិត​បដិសេធ​មិន​ទទួលស្គាល់​ចំពោះ​ការ​ឈ្លានពាន​ទឹកដី​ដោយ​ប្រើ​កម្លាំង​ពី​យោធា​ថៃ ជាបន្តបន្ទាប់។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​ប្រើ​គ្រប់​យន្តការ​ទាំងអស់​ផង​ដែរ ទាំង​ការទូត និង​ផ្លូវច្បាប់...

អ្នក​ស្រាវជ្រាវ​ថា​តើ​អាច​ទៅ​រួច​ទេ​ដែល​អ្នក​នយោបាយ​ថៃ សហការ​គ្នា​នៅ​ជំហាន​ទី​២ បង្ខំ​ឱ្យ​កម្ពុជា​ទទួល​យក​ព្រំដែន​ថ្មី?

អ្នក​សង្កេតការណ៍​លើកឡើង​ថា ថៃ​បាន​បញ្ចូល​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង​នៅ​តំបន់​ព្រំដែន ទៅ​ក្នុង​គំនូស​ផែនទី​ឯកតោភាគី​របស់​ថៃ ខ្នាត ១/៥០០០០ ដែល​ភាគច្រើន​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ​ដែល​អាច​ឲ្យ​ថៃ សម្លឹង​មើល​មក​ទិស​ខាងកើត​បាន​កាន់តែ​ឆ្ងាយ​នា​ពេល​ខាងមុខ នៅ​ពេល​ពួកគេ​កាន់កាប់​ទីតាំង​ទាំងនោះ​បាន​ពេញលេញ។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ កុម្ភៈ ថា សង្គ្រាម​រវាង​កម្ពុជា-ថៃ ទាំង​ពីរ​លើក​នា​ពេល​កន្លង​ទៅ​នេះ ថៃ​ហាក់ដូចជា​បាន​យក​លំនាំ​វាយលុក​កាន់កាប់​ទឹកដី​ខ្មែរ​តាម​ផែនទី​ខ្នាត ១/៥០០០០ នេះ ខណៈ​ផែនទី​នេះ​ក៏​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ជំរុញ​ឲ្យ​កើត​កម្លាំង​ជាតិ​និយម​ជ្រុល ដើម្បី​ឱ្យ​ពលរដ្ឋ​ថៃ គិត​ថា​ទឹកដី​ខ្មែរ​ដែល​ត្រូវ​បាន​មេដឹកនាំ​ថៃ ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនទី​នោះ គឺជា​ទឹកដី​របស់​គេ​ផង​ដែរ។ អ្នក​សង្កេតការណ៍​រូប​នេះ...

ថៃ កំពុង​តាមដាន​នយោបាយ​ការទូត​អន្តរជាតិ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព

ក្រសួង​ការបរទេស​ថៃ កំពុង​ដាក់​ភ្នែក​តាមដាន​យ៉ាង​ដិតដល់​លើ​សកម្មភាព​ការទូត​អន្តរជាតិ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព និង​សំណើសុំ​ឯកសារ​ព្រំដែន​ពី​ប្រទេស​បារាំង ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។ កាសែត​ថៃ The Nation ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ភួង កេតកែវ ថា​ក្រសួង​ការបរទេស​ថៃ កំពុង​តាមដាន​យ៉ាង​ជិតដិត​លើ​សកម្មភាព​អន្តរជាតិ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាពិសេស​ការ​ខិតខំ​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ទៅ​ពិភាក្សា​នៅ​លើ​វេទិកា​អន្តរជាតិ។ ប្រភព​ដដែល​អះអាង​ថា ថៃ​កំពុង​ពិនិត្យ​លើ​សំណើ​កម្ពុជា ដែល​បាន​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង លោក...

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ចេញ​រៀបរាប់​ហូរហែ​អំពី​ច្បាប់​អន្តរជាតិ​ដែល​ថៃ រំលោភ​បំពាន​ដោយ​ការ​ឈ្លានពាន​កម្ពុជា

រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា យោធា​ថៃ នៅតែ​បន្ត​សកម្មភាព​ឈ្លានពាន ដោយ​ការ​បំផ្លិច​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​អគារ​រដ្ឋបាល រួម​ទាំង​ការ​ជីក​លេណដ្ឋាន ការ​រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ​លើ​ទឹកដី​ខ្មែរ ទោះបីជា​បទ​ឈប់​បាញ់​បាន​ចូល​ជាធរមាន​ជា​លើក​ទី​២ តាំងពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ក្តី។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​បច្ចុប្បន្នភាព​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដោយ​ថ្លែង​ចោទ​ថា សង្គ្រាម​ថៃ រំលោភ​បំពាន​ប្រទេស​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.