27.4 C
Phnom Penh

TAG

កម្ពុជា-ឡាវ

កម្ពុជា-ឡាវ រួម​គ្នា​លើក​កម្ពស់​វិស័យ​តុលាការ​ដើម្បី​ប្រឆាំង​បទល្មើស​និង​ដោះស្រាយ​វិវាទ​ឆ្លងដែន

កម្ពុជា-ឡាវ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​តុលាការ ដើម្បី​ជំរុញ និង​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​តុលាការ​ប្រទេស​ទាំង​ពីរ ព្រមទាំង​ប្រឆាំង​បទល្មើស និង​ដោះស្រាយ​វិវាទ​ឆ្លងដែន។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​កំពូល​កម្ពុជា ចុះ​ថ្ងៃទី​៥ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ពិធី​ចុះហត្ថលេខា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា រវាង​លោក ជីវ កេង ប្រធាន​តុលាការ​កំពូល​កម្ពុជា និង​លោកស្រី វៀងថុន ស៊ីផាន់ដង ប្រធាន​តុលាការ​ប្រជាជន​កំពូល​ឡាវ ដើម្បី​រួម​គ្នា​លើក​កម្ពស់​វិស័យ​តុលាការ​ប្រឆាំង​បទល្មើស និង​ដោះស្រាយ​វិវាទ​ឆ្លងដែន។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​លើកឡើង​ថា ការ​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​ស្ថាប័ន​តុលាការ​ប្រទេស​ទាំង​ពីរ...

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រទេស​ឡាវ ដើម្បី​រឹតចំណង​រវាង​បក្ស​និង​បក្ស

អតីត​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ តប​តាម​ការ​អញ្ជើញ​ពី​ប្រធាន​រដ្ឋសភា​ឡាវ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ព្រឹទ្ធសភា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ បាន​ឱ្យ​ដឹង​ថា ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ផ្តល់​សន្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង និង​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ...

ឡាវ​ស្នើ​កម្ពុជា​បន្ត​ជួប​គ្នា​រៀង​រាល់​ឆ្នាំ ដើម្បី​ពិនិត្យ​និង​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់

អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ ស្នើ​ឱ្យ​កម្ពុជា​បន្ត​ជួប​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​បី គឺ​កម្ពុជា ឡាវ និង​វៀតណាម ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បន្ត​ដំណើរការ​ត្រួតពិនិត្យ និង​បោះ​បង្គោល​ព្រំដែន​រួម​គ្នា និង​បន្ត​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់។ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន លើកឡើង​ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​ឡាវ លោក ខាំលៀង ឧថាក់កៃសន នៅ​ថ្ងៃទី​៣០ ខែ​កក្កដា ថា កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ឡាវ ដើម្បី​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម ការ​ជួញដូរ​មនុស្ស...

បុរស​ខ្លាំង​ប្រើ​ផែនទី​ខ្នាត ១​លើ​៥០​ពាន់ ចុះសន្ធិសញ្ញា​កំណត់​ព្រំដែន​ជាមួយ​ឡាវ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ការ​ព្រមព្រៀង​គ្នា​ឱ្យ​អ្នកជំនាញ​បារាំង​មក​ជួយ​គូរ​ចម្លង​ផែនទី​របស់​កម្ពុជា​ឡើងវិញ ដោយសារតែ​ផែនទី​បោន​ខ្នាត ១​លើ ១០០​ពាន់​មាន​លក្ខណៈ​តូច ដូច្នេះ​កម្ពុជា​ពង្រីក​ផែនទី​នោះ​ឱ្យ​ទៅ​ជា​ផែនទី​បោន​ខ្នាត ១​លើ ៥០​ពាន់ ដើម្បី​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​បាន​ខិតខំ​ខ្លាំង​ណាស់​មិន​ឱ្យ​ទឹកដី​កម្ពុជា​បាត់បង់​សូម្បី​មួយ​មិល្លីម៉ែត្រ​ទៅ​បរទេស ចាប់តាំងពី​កម្ពុជា​ត្រូវ​បាន​រំដោះ​កាលពី​ឆ្នាំ​១៩៧៩...

កម្ពុជា​នឹង​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​១០​គ្រឿង​ដល់​ឡាវ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី

រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ១០​គ្រឿង​ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ជា​កាយវិការ​មនុស្សធម៌​របស់​កម្ពុជា​ផង​ដែរ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​ជា​ប្រទេស​តូច​មែន តែ​មាន​បេះដូង​ធំ​ទូលាយ ហើយ​កម្ពុជា​តែងតែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​តាម​គោលការណ៍​មនុស្សធម៌​បែប​នេះ​រហូត​មក ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រកប​ដោយ​ការ​គិតគូរ​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​តំបន់។ ប្រភព​ដដែល​អះអាង​ថា នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន...

Latest news

© 2021, ដេលី. All rights reserved.