34 C
Phnom Penh

TAG

កម្ពុជា-អាមេរិក

IDEA TALK៖ បើ​រដ្ឋាភិបាល​ខ្មែរ​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​សត្រូវ តើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​មាន​កាតព្វកិច្ច​យ៉ាង​ណា​ឲ្យ​សម​ជា​ពលរដ្ឋ​ប្រទេស​សេរី?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «បើ​រដ្ឋាភិបាល​ខ្មែរ​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​សត្រូវ តើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​មាន​កាតព្វកិច្ច​យ៉ាង​ណា​ឲ្យ​សម​ជា​ពលរដ្ឋ​ប្រទេស​សេរី?»។

អនុព័ន្ធយោធា​អាមេរិក​ថ្មី​បំពេញ​បេសកកម្ម​ការទូត​ក្រោយ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​មក​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ទៀត​រវាង​អាមេរិក និង​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ។ នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា​របស់​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​នេះ ធ្វើឡើង​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែមទៀត​រវាង​អាមេរិក និង​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី លោក ថាំង លី ( THANG LY)...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​ធ្វើ​ខ្លួន​បែប​ណា ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​ធ្វើ​ខ្លួន​បែប​ណា ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក?»។

IDEA TALK៖ តើ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អាច​បោកប្រាស់​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ជួល​ក្រុម​អ្នក​បញ្ចុះបញ្ចូល​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អាច​បោកប្រាស់​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ជួល​ក្រុម​អ្នក​បញ្ចុះបញ្ចូល​ដែរ​ឬ​ទេ?»។

IDEA TALK៖ ទំនាក់ទំនង​កម្ពុជា-អាមេរិក​ឆ្នាំ​២០២២

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «ទំនាក់ទំនង​កម្ពុជា-អាមេរិក​ឆ្នាំ​២០២២»។

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ខ្លាំងៗ​នូវ​ការ​ជួល​ក្រុមហ៊ុន​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-អាមេរិក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា នៅ​ពេល​ដែល​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា​ការ​ជួល​ក្រុមហ៊ុន​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ គឺជា​រឿង​ល្អ នោះ​មាន​ន័យ​ថា លុយ​គឺ​អាច​ធ្វើ​ឱ្យ​អាក្រក់​ទៅ​ជា​ល្អ ដោយ​ប្រាសចាក​ភាព​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​ពួកគេ​ផ្តល់​តម្លៃ​ទៅ​លើ​លុយ ជាជាង​ភាព​ត្រឹមត្រូវ​ទៅ​ហើយ​នោះ ពួកគេ​នឹង​ប្រើ​លុយ​ធ្វើ​រឿង​ខ្មៅ​ឲ្យ​ទៅ​ជា​ស កែប្រែ​រឿង​អាក្រក់​ទៅ​ជា​ល្អ ធ្វើ​ខុស​ឱ្យ​ទៅ​ជា​ត្រូវ ថោកទាប​ទៅ​ជា​ថ្លៃថ្នូរ...

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ផ្តើម​កម្មវិធី​អបអរ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ឆ្នាំ​២០២២ (AmCam 2022)

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ប្រកាស​ចាប់ផ្តើម​កម្មវិធី​នៅ​ឆ្នាំ​២០២២ ដើម្បី​ប្រារព្ធ​ពី​ទំនាក់ទំនង​យូរ​អង្វែង និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អាស៊ាន និង​កម្ពុជា ឬ​ហៅថា AmCam 2022។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ មករា នេះ បាន​សរសេរ​ថា ភ្ញៀវ​ចូលរួម​ពិធី​នឹង​បាន​ចូលរួម​លេង​ល្បែង​កម្សាន្ត​ជាច្រើន និង​ទទួលទាន​អាហារ​បែប​ខ្មែរ និង​អាមេរិក។ ពិធី​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​បើក​កម្មវិធី​ដោយ​ចូលរួម​ពី​តារា​ចម្រៀង​ខ្មែរ កញ្ញា កេសរ...

លោក សុខ ឥសាន៖ បើ​ព័ត៌មាន​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​អាមេរិក​ជា​ការពិត​គឺ​បញ្ជាក់​ពី​ទឹកចិត្ត​ល្អ​របស់​កម្ពុជា

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ក្រុមហ៊ុន​ឯកជន​របស់​អាមេរិក ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា គឺ​បាន​ឆ្លុះបញ្ចាំង​ពី​កម្ពុជា​មាន​ចិត្ត​ល្អ​ជាមួយ​អាមេរិក​វិញ​ទេ ដោយ​មិន​យក​អាមេរិក​ធ្វើជា​សត្រូវ។ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ដើម​អម្ពិល បាន​ដកស្រង់​សម្ដី​របស់​លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ថា លោក​ក៏​មិន​ដឹង​ច្បាស់​ដែរ​ពី​ករណី​រដ្ឋាភិបាល​ជួល​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ចុះបញ្ចូល​មន្ត្រី​អាមេរិក ឬ​អ្នក​តាក់តែង​គោលនយោបាយ​របស់​អាមេរិក កុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​នោះ។ លោក​បាន​លើកឡើង​ទៀត​ថា ប្រសិនបើ​ជា​ការ​លេច​ធ្លាយ​ព័ត៌មាន​ថា កម្ពុជា​ជួល​ក្រុមហ៊ុន​ឯកជន​ដើម្បី​បញ្ចុះបញ្ចូល​អាមេរិក​ជា​ការពិត​មែន គឺ​បាន​បញ្ជាក់​ពី​ទឹកចិត្ត​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អាមេរិក។ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា...

កិច្ចព្រមព្រៀង​សម្ងាត់​កម្ពុជា​ជួល​ក្រុមហ៊ុន​ជួយ​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ​ត្រូវ​បាន​លាតត្រដាង

កិច្ចព្រមព្រៀង​សម្ងាត់​មាន​ទំហំ​ទឹកប្រាក់​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចំណាយ​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ការ​ជួល​ក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ ត្រូវ​បាន​ក្រសួង​យុត្តិធម៌​អាមេរិក លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ។ កិច្ចព្រមព្រៀង​ជួល​ក្រុម​មេធាវី​អាមេរិកាំង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក ខឹម រុយស៊ុន (Khem Ruyzun) កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​បែក​ធ្លាយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា នេះ...

មន្ត្រី​បក្ស​ប្រឆាំង​សោកស្ដាយ​ដែល​សមាជិក​រដ្ឋសភា​អាមេរិក លោក Alan Lowenthal ចូល​និវត្តន៍

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក អាលែន ឡូវិនថល (Alan Lowenthal) ដែល​មិន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​បន្ត​ទៀត​នោះ​ទេ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ថា សមាជិក​សភា​សហរដ្ឋ​អាមេរិក លោក Alan Lowenthal គឺជា​មិត្ត​ដ៏​ល្អ​របស់​ជា​ពលរដ្ឋ​ខ្មែរ...

Latest news