32.5 C
Phnom Penh

TAG

កម្ពុជា-អាមេរិក

នាវាចម្បាំង​អាមេរិក​នឹង​ចូល​សំចត​នៅ​ខេត្ត​ព្រះសីហនុ ក្រោយពី​អវត្តមាន​រយៈពេល ៨​ឆ្នាំ

នាវាចម្បាំង​របស់​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែល​មាន​នាវិក​សរុប​ចំនួន ១០៣​នាក់ នឹង​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ រយៈពេល ៥​ថ្ងៃ​នៅ​សប្តាហ៍​ក្រោយ​នេះ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែ​ធ្នូ ដើម្បី​រឹត​ចំណង​មិត្តភាព និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៣ ធ្នូ នេះ បាន​ឲ្យ​ដឹង​ថា នាវាចម្បាំង​របស់​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក USS SAVANNAH...

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ ប្រគល់​វត្ថុ​បុរាណ​ចំនួន ៥៦​រូប​មក​កម្ពុជា​វិញ

សហរដ្ឋ​អាមេរិក​ប្រគល់​វត្ថុ​បុរាណ​ចំនួន ៥៦​រូប ដែល​ត្រូវ​បាន​លួច​ចេញពី​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ដែល​គិត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​សម្របសម្រួល​ក្នុង​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ចំនួន​ជាង ១៥០​រូប។ ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ អ្នកស្រី Bridgette Walker ថ្លែង​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ ប្រារព្ធ​ធ្វើ​នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត អះអាង​ថា សហរដ្ឋ​អាមេរិក​គឺជា​ដៃគូ​ប្រកប​ដោយ​ការ​ប្ដេជ្ញា​ចិត្ត និង​ជា​ទី​ទុកចិត្ត​ក្នុង​ការ​ការពារ​ទ្រព្យសម្បត្តិ​វប្បធម៌​របស់​កម្ពុជា។ ការ​នាំ​យក​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​លួច​យក​ចេញ​ទៅ...

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​នឹង​បញ្ជាក់​ជា​ថ្មី​នូវ​ចំណង​មិត្តភាព​រវាង​កម្ពុជា​និង​អាមេរិក

ក្រសួង​ការពារ​ជាតិ​កម្ពុជា លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក ឡយ អូស្ទីន នៅ​ពេលនេះ នឹង​បញ្ជាក់​ជា​ថ្មី​នូវ​ចំណង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​អាមេរិក សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ និង​ធ្វើការ​សហការ​គ្នា​លើ​ដំណោះស្រាយ​សន្តិសុខ​រួម​ក្នុង​តំបន់។ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក ឡយ អូស្ទីន ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៤ មិថុនា នេះ​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក និង​កងយោធពល​ខេមរភូមិន្ទ ក្នុង​ភាព​ជា​ដៃគូ​ដ៏​សំខាន់​ទៅ​ថ្ងៃ​មុខ។ ប្រភព​ដដែល​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ ក៏​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ឱ្យ​កាន់តែ​ស៊ីជម្រៅ...

រាជរដ្ឋាភិបាល​ថា​នឹង​បន្ត​គាំទ្រ​កម្មវិធី​រាវរក​ឆ្អឹង​សព​ទាហាន​អាមេរិកាំង​កាលពី​សម័យ​សង្គ្រាម

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ការ​គាំទ្រ និង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​សម្រួល​លើ​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ស្វែង​រុករក​សំណល់​អដ្ឋិ​ជនជាតិ​អាមេរិកាំង​បាត់​ខ្លួន កាលពី​សម័យ​សង្គ្រាម​នៅ​ឥណ្ឌូចិន ឱ្យ​បាន​ជោគជ័យ ទោះបីជា​នៅ​តំបន់​ខ្លះ​នៅ​មាន​លក្ខណៈ​ស្មុគស្មាញ​ក៏ដោយ។ បើ​យោង​តាម​ខ្លឹមសារ​ផ្សព្វផ្សាយ​នៅ​លើ​គណនី​តេឡេក្រាម​ផ្លូវការ​លោក ហ៊ុន ម៉ាណែត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក និង​អ្នកស្រី Ann Mills-Griffiths ប្រធាន​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មីនា នេះ លោក ហ៊ុន ម៉ាណែត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​នា​ពេល​កន្លង​មក។ លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ការ​គាំទ្រ​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​សម្របសម្រួល​លើ​សកម្មភាព​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ...

សហរដ្ឋ​អាមេរិក​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​យោធា​ឡើងវិញ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក កំពុង​ព្យាយាម​បោះ​ដៃ​រឹត​ចំណង​មិត្តភាព​ខាង​វិស័យ​សហប្រតិបត្តិការ​យោធា​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​នៃ​រាជាណាចក្រ​កម្ពុជា​ឡើងវិញ ក្នុង​ពេល​គណៈប្រតិភូ​សហ​ក្រសួង​កិច្ចការ​បរទេស និង​កិច្ច​ការពារ​ជាតិ បំពេញ​ទស្សនកិច្ច​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ក្រៅពី​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ លោក Jedidiah ឬ Jed Royal ភូឈួយ​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​ជួប​ពិភាក្សា​ដោយឡែក​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ ឧត្តមសេនីយ៍ វង្ស ពិសេន ដោយ​បាន​សម្ដែង​អំពី​បំណង​រឹត​ចំណង​សហប្រតិបត្តិការ​ដូច​មុន​ឡើងវិញ​ជាមួយ​ប្រទេស​កម្ពុជា។ ក្នុង​កិច្ចពិភាក្សា​នោះ...

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បើក​លំហ​សារព័ត៌មាន​ឯករាជ្យ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Kritenbrink និង​លោក Jed Royal ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​សហរដ្ឋ​អាមេរិក និង​កម្ពុជា មាន​ភាព​ស៊ីជម្រៅ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​កំពុង​មាន ដែល​រួម​មាន ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង ការ​ថ្កោលទោស​ការ​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ពី​សំណាក់​ប្រទេស​រុស្ស៊ី កម្មវិធី​ជំនួយ​បរទេស ការ​រុករក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។ ទន្ទឹម​នឹង​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិនិត្យ​ទៅ​លើ​វិស័យ​នានា​សម្រាប់​វឌ្ឍនភាព​នា​ពេល​ខាងមុខ​នៅ​កម្ពុជា​ដែរ...

IDEA TALK៖ ដំណាក់កាល​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «ដំណាក់កាល​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក»។

អាមេរិក​សាទរ​កម្ពុជា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង ការពារ​បូរណភាព​ទឹកដី​អ៊ុយក្រែន​និង​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​នៅ​ភូមា

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ បាន​ជួប​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ដែល​ជា​ប្រយោជន៍​រួម។ សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា លោក Murphy បាន​មើល​ឃើញ​ពី​ជំនួប​ប្រកប​ដោយ​លទ្ធផល​ល្អ​របស់​លោក ហ៊ុន ម៉ាណែត ជាមួយ​មន្ត្រី និង​ក្រុមហ៊ុន​អាមេរិក...

ជំនួយ​១៨​លាន​ដុល្លារ​ដែល​អាមេរិក​នឹង​ផ្តល់​ឱ្យ​កម្ពុជា​ឡើងវិញ​គឺ​ធ្វើ​ឡើង​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល

មន្ត្រី​របស់​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​អះអាង​ថា ជំនួយ ១៨​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កន្លង​មក ដែល​នឹង​ផ្តល់​ឱ្យ​កម្ពុជា​ឡើងវិញ​នោះ គឺ​ពុំ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដោយ​ផ្ទាល់​នោះ​ទេ។ មន្ត្រី​របស់​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ជំនួយ ១៨​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឲ្យ​នោះ គឺ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្ដោត​លើ​បញ្ហា​ប្រជាធិបតេយ្យ និង​កម្មវិធី​សិទ្ធិមនុស្ស ហើយ​ថវិកា​នេះ​គឺ​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ឬ USAID ជា​អ្នក​ចាត់ចែង។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ថវិកា​នោះ​ពុំ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ...

លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​បំភ្លឺ​ពី​ជំហរ​របស់​ខ្លួន​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ចំពោះ​មុខ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​បំភ្លឺ​ចំពោះ​មុខ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​នៅ​ពេល​ដែល​លោក​មក​ចូលរួម​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ខាងមុខ​នេះ។ ជំនួប​ដាច់ដោយឡែក​នេះ ត្រូវ​គេ​ដឹង​ថា ភាគី​សហរដ្ឋ​អាមេរិក​អាច​នឹង​លើកឡើង​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ភូមិសាស្ត្រ​នយោបាយ។ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា កិច្ចប្រជុំ​ទ្វេភាគី​ដាច់ដោយឡែក​មួយ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ គឺជា​ជំនួប​លើកដំបូង​បំផុត​មួយ​ចាប់តាំងពី​លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.