ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27.8
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ព័ត៌មានជាតិ
ផលវិបាកនៃការមិនអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជម្លោះភូមិសាស្ត្រនយោបាយដែលនឹងបន្តវែងអន្លាយ
ឌឹ ខេមបូឌា ដេលី
-
July 3, 2025
ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ លើកឡើងថា ផលវិបាកនៃការមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសទាំង ១៨ និងអង្គការសហប្រជាជាតិ គឺជាដំណោះស្រាយរួមនៃជម្លោះភូមិសាស្ត្រនយោបាយដែលនឹងបន្តវែងអន្លាយទៅថ្ងៃអនាគត។ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១ ខែកក្កដា ថា បើពិនិត្យខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេនឹងឃើញថា អ្នកនិពន្ធឯកសារនេះគឺដើម្បីឱ្យកម្ពុជា និងតំបន់ជុំវិញមានសន្តិភាពឋិតថេរ ព្រោះឯកសារនេះបានបង្ហាញពីផែនការសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព...
នយោបាយ
នាយករដ្ឋមន្ត្រីកូនអួតថាព្រោះតែសន្តិភាព យុវជនខ្មែរមានសំណាងខ្ពស់ជាងយុវជនប្រទេសដទៃ
ឌឹ ខេមបូឌា ដេលី
-
December 31, 2024
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អួតថាកូនខ្មែរជាយុវជនក្នុងសម័យដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិតជាមានសំណាងណាស់ដែលប្រទេសជាតិពោរពេញដោយសន្តិភាព ខណៈពេលវេលាដូចគ្នានេះនៅប្រទេសមួយចំនួនទៀត យុវជននៃប្រទេសនោះត្រូវបានស្លាប់ដោយសារសង្គ្រាម។ លោក ហ៊ុន ម៉ាណែត បានបង្ហោះឃ្លីបវីដេអូខ្លីប្រវែងជាង ២នាទីលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ ធ្នូ ដោយលើកឡើងថា ក្នុងពេលវេលាតែមួយ យុវជនខ្មែរកំពុងចូលរួមមើលកម្មវិធីកីឡាបាល់ទាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលយុវជនប្រទេសដទៃដូចជានៅប្រទេសអ៊ុយក្រែន ជាដើម កំពុងរត់គេចពីគ្រាប់ផ្លោង និងខ្លះទៀតត្រូវសម្លាប់។ លោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងថ្ងៃតែមួយ និងម៉ោងតែមួយ...
នយោបាយ
កូនប្រុសពៅលោក ហ៊ុន សែន អះអាងថាកម្ពុជាស្គាល់សន្តិភាពពិតចេញពីនយោបាយឈ្នះឈ្នះរបស់ឪពុក
ឌឹ ខេមបូឌា ដេលី
-
December 28, 2024
កូនប្រុសពៅមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី លើកឡើងថា ទោះបីជាពាក្យ «សន្តិភាព» ត្រូវបានចារឹកជាលើកដំបូងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្តី ក៏ខ្មែរត្រូវរង់ចាំជិត ១ទសវត្សរ៍ដែរដើម្បីស្គាល់រសជាតិពិតប្រាកដនៃសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះរបស់ឪពុកខ្លួន។ ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ានី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ការស្វែងរកការរស់រានឡើងវិញនៃប្រជាជាតិខ្មែរ និងការសង្គ្រោះអាយុជីវិតប្រជាជន បានកើតមានឡើងក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងធ្លាក់ក្នុងនរកអវិចីនៃការសម្លាប់រង្គាលប្រល័យពូជសាសន៍ខ្លួនឯង។ លោក ហ៊ុន...
ច្បាប់
តុលាការក្រុងភ្នំពេញបែងចែកសំណុំរឿងចោទប្រកាន់សកម្មជនជិត៤០នាក់ជាប្រាំបទចោទទីទៃពីគ្នា
ឌឹ ខេមបូឌា ដេលី
-
December 26, 2024
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើកដំបូងលើសកម្មជនផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ លោក ស្រ៊ុន ស្រ៊ន និងសកម្មជន ២៣តុលាមួយចំនួនទៀត ក្នុងសំណុំរឿង «ញុះញង់» ដោយបែងចែកសំណុំរឿងទៅជា ៥សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ធ្នូ ចៅក្រមជំនុំជម្រះបានឲ្យមេធាវីការពារក្តី និងតំណាងអយ្យការជជែកដេញដោលអំពីការស្នើសុំបំបែកសំណុំរឿងព្រហ្មទណ្ឌមួយទៅជា ៥ ផ្សេងគ្នា ដោយមេធាវីការពារក្តីបានជំទាស់នឹងការស្នើសុំបំបែកសំណុំរឿង ដោយអះអាងថា ការធ្វើដូច្នេះអាចប៉ះពាល់សិទ្ធិកូនក្ដីរបស់ខ្លួន...
នយោបាយ
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យប្រកាសធ្វើសមាជប្រជាពលរដ្ឋនៅដើមខែធ្នូក្នុងទីក្រុងឡងប៊ិច
ឌឹ ខេមបូឌា ដេលី
-
November 20, 2024
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្រកាសធ្វើសមាជប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក នៅដើមខែធ្នូ ចុងឆ្នាំ២០២៤ នេះ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៤ វិច្ឆិកា ថា ពិធីសមាជនេះនឹងធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងឡងប៊ិច សហរដ្ឋអាមេរិក ចាប់ពីម៉ោង ២រសៀល...
នយោបាយ
លោក ហ៊ុន ម៉ាណែត អះអាងថាបក្សប្រជាជនមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល
ឌឹ ខេមបូឌា ដេលី
-
November 19, 2024
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត លើកឡើងថា គណបក្សប្រជាជនកម្ពុជា មានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ដើម្បីរួមគ្នាជាមួយនឹងប្រទេសណា និងគណបក្សនយោបាយណាដែលមានផ្នត់គំនិតដូចគ្នាគាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។ លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅថ្ងៃទី១៨ វិច្ឆិកា នេះថា កម្ពុជាក្នុងនាមជាប្រទេសតូច តែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់។ លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ...
នយោបាយ
ពលរដ្ឋខ្មែរក្រៅប្រទេសប្រកាសធ្វើបាតុកម្មនៅទីក្រុងហ្សឺណែវរឿងមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ឌឹ ខេមបូឌា ដេលី
-
November 10, 2024
ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសតំបន់អឺរ៉ុប ប្រកាសធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅចុងខែវិច្ឆិកា នេះ ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យ និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ។ គណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ វិច្ឆិកា នេះថា ប្រជាពលរដ្ឋខ្មែរដែលនៅប្រទេសស្វីស និងប្រទេសមួយចំនួនទៀតក្នុងទ្វីបអឺរ៉ុប នឹងរៀបចំធ្វើបាតុកម្មនៅមុខអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ ក្នុងទីលានរូបសំណាកកៅអីបាក់ជើងមួយចាប់ពីម៉ោង ១១.៣០នាទីព្រឹកតទៅ។ ប្រភពដដែលបញ្ជាក់ថា បាតុកម្មនេះមានគោលបំណងទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា បើកលំហសិទ្ធិសេរីភាពបញ្ចេញមតិ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវដើម្បីយុត្តិធម៌សង្គម ដោះលែងអ្នកទោស...
នយោបាយ
ក្រុមអ្នកតស៊ូមតិថាគណបក្សប្រជាជនកម្ពុជាជាអ្នកបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ឌឹ ខេមបូឌា ដេលី
-
October 29, 2024
ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាតួអង្គតែមួយគត់ដែលកំពុងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាហេតុធ្វើឱ្យបែកបាក់ជាតិខ្មែរកាន់តែធ្ងន់ធ្ងរ។ ក្រុមអ្នកតស៊ូមតិកម្ពុជា (Cambodian Advocacy Team) បានចេញសេចក្តីថ្លែងការណ៍វិភាគមួយនៅថ្ងៃទី២៨ តុលា នេះថា ជារឿងអកុសលបំផុតដែលគណបក្សប្រជាជនកម្ពុជា ព្យាយាមបំភ្លេចចោលនូវគោលបំណងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយចាប់យកការដឹកនាំតាមបែបបំពានសិទ្ធិមនុស្ស បំពានរដ្ឋធម្មនុញ្ញ គ្មានការបោះឆ្នោតត្រឹមត្រូវ និងសេរីសម្រាប់ការដឹកនាំរបស់ខ្លួន។ ប្រភពខាងលើអះអាងថា ជាងនេះទៀត បក្សកាន់អំណាចក៏បានបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅឆ្នាំ២០១៧ ដោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាតំណាងឆន្ទៈរបស់ពលរដ្ឋខ្មែរដែលមាន ៥៥អាសនៈក្នុងរដ្ឋសភានៅថ្នាក់ជាតិ និងបំផ្លាញក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងជាង...
ព័ត៌មានជាតិ
លោក ហ៊ុន សែន ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាបានទេ បើមិនមាននយោបាយឈ្នះឈ្នះ
ឌឹ ខេមបូឌា ដេលី
-
October 24, 2024
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មិនអាចបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត បាននោះទេ ហើយសង្គ្រាមស៊ីវិលបានបញ្ចប់ទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់លោកនៅឆ្នាំ១៩៩៨។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ តុលា នេះថា ៣៣ឆ្នាំមុនគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤...
ព័ត៌មានជាតិ
ពលរដ្ឋ១០នាក់ត្រូវបានចាប់បញ្ជូនទៅស្នងការដ្ឋានខេត្តកំពត ក្រោយពីផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ឌឹ ខេមបូឌា ដេលី
-
October 24, 2024
ពលរដ្ឋចំនួន ១០នាក់ រួមទាំងព្រះសង្ឃផង ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តកំពត ភ្លាមៗ អំឡុងពេលដែលពួកគេធ្វើការផ្សព្វផ្សាយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីអបអរសាទរខួបលើកទី ៣៣ឆ្នាំនៅថ្ងៃពុធនេះ។ ពលរដ្ឋចំនួន ៩នាក់ និងព្រះសង្ឃ ១អង្គ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ បានធ្វើការផ្សព្វផ្សាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតាមមាត់ឆ្នេរខេត្តកំពត ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ប៉ុន្តែក្រោយធ្វើការផ្សព្វផ្សាយបានបន្តិច ក៏ត្រូវសមត្ថកិច្ចក្រុងកំពត ឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋានក្រុងកំពត...
1
2
3
...
10
Page 2 of 10
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.