33 C
Phnom Penh

TAG

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​អូស្ត្រាលី សង្ស័យ​ការ​បញ្ជូន​លោក ចេន ហ្ស៊ី ទៅ​ចិន ថា​បិទបាំង​ការ​ស៊ើបអង្កេត​របស់​តុលាការ

ក្រុម​អ្នក​តស៊ូ​មតិ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី ដាក់​ការ​សង្ស័យ​លើ​ករណី​បញ្ជូន​ខ្លួន​លោក ចេន ហ្ស៊ី ដោយ​មិន​ឆ្លង​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ថា​ជា​ការ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នយោបាយ និង​សេដ្ឋកិច្ច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន ដែល​ផ្តល់​បុព្វសិទ្ធិ​ពិសេស​ដល់​ជនជាតិ​ចិន នៅ​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) បាន​ចេញ​លិខិត​វិភាគ​មួយ​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ការ​បញ្ជូន​លោក ចេន ហ្ស៊ី (Chen Zhi) ចេញពី​ប្រទេស​កម្ពុជា ដោយ​បង្ខំ និង​ប្រញាប់ប្រញាល់​ដោយ​មិន​ឆ្លង​នីតិវិធី​ច្បាប់​របស់​កម្ពុជា គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​បិទបាំង​ការ​ស៊ើបអង្កេត​របស់​តុលាការ ដែល​អាច​នឹង​នាំ​ឱ្យ​រក​ការពិត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច...

ក្រុម​អ្នក​តស៊ូ​មតិ​អះអាង​ថា​ការ​បញ្ជូន​ឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅ​ឱ្យ​ចិន ដោយ​តក់ក្រហល់​គឺ​រំលោភ​បំពាន​ច្បាប់​ខ្មែរ

ក្រុម​អ្នក​តស៊ូ​មតិ​ពី​ក្រុម​ទ្រទ្រង់​សាធារណប្រយោជន៍​កម្ពុជា (Cambodian Advocacy Team=CAT) ចាត់ទុក​ការ​ចាប់​បញ្ជូន​ខ្លួន​អតីត​អ្នកឧកញ៉ា ចេន ហ្ស៊ី (Vincent Chen Zhi) ទៅ​កាន់​ប្រទេស​ចិន ដោយ​គ្មាន​ដំណើរការ​សវនាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​រំលោភ​បំពាន​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​ចេតនា​លុបបំបាត់ និង​មិន​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ពី​ឧក្រិដ្ឋជន​រូប​នេះ​ដែរ។ CAT បាន​ធ្វើ​បទវិភាគ​មួយ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា ការ​ធ្វើ​ដូច្នេះ គឺជា​ចេតនា​លុបបំបាត់​ព័ស្តុតាង​ដែល​ឧក្រិដ្ឋជន​រូប​នេះ​ធ្លាប់​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កន្លង​មក ដែល​ពាក់ព័ន្ធ​បទល្មើស​លាង​ប្រាក់​កខ្វក់ និង​ការ​បោកប្រាស់​តាម​អនឡាញ រួម​ទាំង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ​នានា​ជាដើម។ ប្រភព​ដដែល​លើកឡើង​ថា...

ក្រុម​អ្នក​តស៊ូ​មតិ៖ គណបក្ស​ប្រជាជន​កម្ពុជា​ប្រឈម​ការ​រំលាយ​ចោល​ពាក់ព័ន្ធ​អំពើ​ចារកម្ម​បណ្ឌិត សេង សារី

ក្រុម​អ្នក​តស៊ូ​មតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​រំលាយ​ចោល ជុំវិញ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម​របស់​បណ្ឌិត សេង សារី និង​លោក ហ៊ុន សែន ដើម្បី​រំលាយ​បក្ស​ប្រឆាំង ព្រោះ​បាន​ល្មើស​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​រដ្ឋធម្មនុញ្ញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​ជុំវិញ​សកម្មភាព​ចារកម្ម​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ​ថា ការ​បែកធ្លាយ​អំពើ​ចារកម្ម​ដែល​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន និង​បណ្ឌិត...

ក្រុម​តស៊ូ​មតិ​វាយតម្លៃ​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ជាង​១​ឆ្នាំ​នេះ​ថា​កាន់តែ​ធ្វើ​ឱ្យ​កម្ពុជា​រអិល​ទៅ​រក​ជ្រោះ​នយោបាយ​និង​សេដ្ឋកិច្ច

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team, CAT) លើកឡើង​ថា តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល ១៦​ខែ​របស់​លោក ហ៊ុន ម៉ាណែត កាន់តែ​រុញ​ឱ្យ​ប្រទេស​កម្ពុជា​រអិល​ទៅ​រក​ជ្រោះ​នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​បោះបង់​ផល​ប្រយោជន៍​ជាតិ​ដើម្បី​តែ​ការពារ​អំណាច និង​ផល​ប្រយោជន៍​គ្រួសារ និង​បក្ខពួក។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា Cambodian Advocacy Team ចេញ​លិខិត​វាយតម្លៃ​លើ​ការ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០២ ខែ​មករា...

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ថា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ប្រព្រឹត្ត​ក្នុង​សម័យ​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​រំលោភ​សិទ្ធិមនុស្ស​គ្រប់​ទម្រង់​ទាំងអស់​ដែល​កំពុង​ប្រព្រឹត្ត​ដោយ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន​សព្វថ្ងៃ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodia Advocacy Team (CAT)) ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ថា អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែល​កើត​មាន​ជា​ប្រព័ន្ធ និង​ប្រព្រឹត្ត​ដោយ​រដ្ឋអំណាច​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់ផ្តើម​តាំងពី​អំឡុង​ឆ្នាំ​២០១៥ មក​ម្ល៉េះ ព្រោះ​ពួកគេ​បាន​ចាប់ផ្តើម​អនុវត្ត​ទង្វើ​នេះ​ដោយ​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ឆ្នាំ​នោះ។ យ៉ាងណាមិញ កាលពី​សប្តាហ៍​មុន ក្រុមប្រឹក្សា ២៣​តុលា​១៩៩១ ដែល​មាន​ទីស្នាក់ការ​នៅ​ទ្វីប​អឺរ៉ុប បាន​ផ្សាយ​លិខិត​សង្ខេប​មួយ​ថា ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ពលរដ្ឋ​ខ្មែរ​គ្រប់​រូបភាព​យ៉ាង​ធ្ងន់ធ្ងរ វា​កើត​មាន​តាំងតែ​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​ខែ​កក្កដា...

ក្រុម​តស៊ូ​មតិ​ចង់​ឱ្យ​តុលាការ​ខ្មែរ​សួរ​អ្នក​ដឹកនាំ​ទាំង​ឪ ទាំង​កូន រឿង​អ្នកកាសែត​សុំទោស​បាន​នៅ​ក្រៅ​ឃុំ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ជំរុញ​ឱ្យ​ចៅក្រម​ស៊ើបសួរ កោះហៅ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទៅ​សាកសួរ​ក្នុង​សំណុំរឿង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដើម្បី​ស៊ើបអង្កេត​រក​ការពិត​អំពី​មូលហេតុ​ឲ្យ​នៅ​ក្រៅ​ឃុំ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team) ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​២៩ តុលា នេះ​ថា ការ​ដែល​លោក ម៉ិច...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​តួអង្គ​តែ​មួយ​គត់​ដែល​កំពុង​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ហេតុ​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ជា​រឿង​អកុសល​បំផុត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​បំភ្លេច​ចោល​នូវ​គោលបំណង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ចាប់​យក​ការ​ដឹកនាំ​តាម​បែប​បំពាន​សិទ្ធិមនុស្ស បំពាន​រដ្ឋធម្មនុញ្ញ គ្មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​សេរី​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។ ប្រភព​ខាងលើ​អះអាង​ថា ជាង​នេះ​ទៀត បក្ស​កាន់​អំណាច​ក៏​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​តំណាង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន ៥៥​អាសនៈ​ក្នុង​រដ្ឋសភា​នៅ​ថ្នាក់​ជាតិ និង​បំផ្លាញ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង​ជាង...

ក្រុម​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ក្រោម​របប​ត្រកូល​ហ៊ុន

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា ជា​អំពើ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត ព្រោះ​ជា​ការ​អនុវត្ត​វិធានការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​អង្គហេតុ​ជាក់លាក់។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) បាន​ធ្វើការ​វិភាគ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ការ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​ច្បាប់​ដែល​បាន​ចែង ព្រោះ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​រូប​នេះ ធ្វើឡើង​នៅ​ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាមួយ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ មិនមែន​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះ​ទេ។ ជាង​នេះ​ទៀត រហូត​ដល់​ពេលនេះ ក៏​មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ដែល​អះអាង​ថា លោក ម៉ិច...

សមាគម​ខ្មែរ​នៅ​បរទេស​ប្រកាស​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​ប្រមូល​ថវិកា​ទ្រទ្រង់​សកម្មជន​ចលនា​មាតា​ធម្មជាតិ

ប្រធាន​សមាគម​ខ្មែរ និង​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ប្រកាស​ធ្វើ​បុណ្យ​ផ្កាប្រាក់​ប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រងគ្រោះ​ពី​ការ​ចាប់​ឃុំ​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​អយុត្តិធម៌​នៅ​ពេលនេះ។ ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ជា យូហ៊ន រួម​ជាមួយ​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​លោក ហុង លីម និង​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក តាក់ ម៉េងហ៊ាង បាន​ចេញ​វីដេអូ​រួម​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​កម្មវិធី​បុណ្យ​ផ្កា​ប្រាក់​ឱ្យ​បាន​អធិកអធម ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក​មិន​បាន​បោះបង់​សកម្មជន​បរិស្ថាន​ទាំងនោះ​ចោល​ឡើយ។ អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា និង​ជា​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​លោក ហុង លីម លើកឡើង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្កា​ប្រាក់​នេះ ក៏​ដើម្បី​បង្ហាញ​ពី​ការ​ជំទាស់​ទៅ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​យ៉ាង​ដាច់អហង្ការ​ដែរ...

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឈម​នឹង​ការ​រំលាយ​តាម​ផ្លូវ​ច្បាប់

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT បាន​អះអាង​ថា ការ​ប្រកាស​តាម​កម្ទេច​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ពី​សំណាក់​លោក ហ៊ុន សែន ដែល​គ្មាន​តំណែង​ជា​នាយករដ្ឋមន្ត្រី គឺជា​ទង្វើ​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ប្រឈម​នឹង​ការ​រំលាយ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ឬ​ហៅថា Cambodia Advocacy Team ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១១ កក្កដា នេះ​ថា សម្ដី​របស់​លោក ហ៊ុន សែន ដែល​បាន​លើកឡើង​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.