28.8 C
Phnom Penh

TAG

គ្រោះថ្នាក់​ចរាចរណ៍

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ចាប់​ជន​បង្ក​ពិតប្រាកដ​ដែល​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់ ៦​នាក់​យក​មក​កាត់ទោស

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចាប់​ខ្លួន​ជន​បង្ក​ពិតប្រាកដ ដែល​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់ ៦​នាក់ យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជនរងគ្រោះ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២៧...

បណ្ឌិត គិន ភា ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​តម្លាភាព

សាធារណជន និង​អ្នក​តាមដាន​បញ្ហា​សង្គម ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស ៦​នាក់​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដើម្បី​ធានា​បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស ៦​នាក់​ស្លាប់។ លោក​ថា ប្រសិនបើ​ជនរងគ្រោះ​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពេញលេញ​នោះ​ទេ នោះ​ទំនុកចិត្ត​របស់​ពលរដ្ឋ​ចំពោះ​អាជ្ញាធរ នឹង​កាន់តែ​ថមថយ។ បណ្ឌិត គិន ភា បន្ថែម​ថា ផ្នត់គំនិត​អវិជ្ជមាន​របស់​មហាជន​នឹង​បង្កើត​ជា​ស្នាម​ប្រេះឆា​ក្នុង​សង្គម​កាន់តែ​ជ្រៅ​ទៅៗ ហើយ​ដែល​បន្តិច​ម្ដងៗ​បូក​រួម​ជាមួយ​សម្ពាធ​សកល​នៃ​វិបត្តិ​ថាមពល និង​សង្គ្រាម​ព្រំដែន​ផង វា​នឹង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍។ លោក​អះអាង​ថា...

តុលាការ​ដោះលែង​កូនប្រុស​អភិបាល​ស្រុក​កងមាស ខណៈ​ស្ត្រី​ជា​សង្សារ​ត្រូវ​ជាប់​ទោស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​កូនប្រុស​អភិបាល​ស្រុក​កងមាស ខេត្ត​កំពង់ចាម ឈ្មោះ សាមីន វុត្ថារិទ្ធិ ឱ្យ​មាន​សេរីភាព ខណៈ​ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ដែល​ជា​សង្សារ ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ទោស​ពាក់ព័ន្ធ​នឹង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​រង​របួស។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៤ ខែ​មីនា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌ​ឫស្សីកែវ ដែល​ពាក់ព័ន្ធ​នឹង​កូនប្រុស​អភិបាល​ស្រុក​កងមាស កាលពី​ពេល​ថ្មីៗ​នេះ​ថា ផ្អែកលើ​លទ្ធផល​ស៊ើបអង្កេត និង​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បង្ហាញ​ថា ឈ្មោះ...

អ្នកឃ្លាំមើល​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សារភ្ជាប់​ការ​អប់រំ​មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​តែ​លើ​ការ​ផាក​ពិន័យ​តែ​មួយ​មុខ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឈរ​លើ​គោលការណ៍​ដាក់​ពិន័យ​ផ្សារភ្ជាប់​នឹង​ការ​អប់រំ ក្នុង​គោលដៅ​ប្រែ​ក្លាយ​ពី​ការ​ដាក់​ទោស មក​ជា​ការ​កែប្រែ​ឥរិយាបថ មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កុម្ភៈ ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ ដូចជា ការ​បាត់បង់​ទំនុកចិត្ត​ពី​ពលរដ្ឋ​លើ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​អប់រំ​ផ្នែក​ច្បាប់​ទៅ​ដល់​ពលរដ្ឋ​ផង​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា...

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់ និង​របួស​ជាង ១​ពាន់​នាក់​ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០២៥

ការិយាល័យ​ប៉ូលិស​ចរាចរណ៍​នៃ​នគរបាល​ជាតិ ផ្សាយ​ស្ថិតិ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២៥ ថា​បាន​ធ្លាក់​ចុះ ៨% មក​នៅ​ត្រឹម​ចំនួន ១០៦២​នាក់ ពី​ចំនួន ១១៥៨​នាក់​ក្នុង​ឆ្នាំ​២០២៤។ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ភាគច្រើន​អ្នក​ជិះ​ទោចក្រយានយន្ត​មិន​ពាក់​មួក​សុវត្ថិភាព គឺ​ស្មើ​នឹង​ជាង ៨០០​នាក់ ឬ ៧៨%។ លោក ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីនហួ ឲ្យ​ដឹង​ថ្ងៃទី​៣ វិច្ឆិកា ថា ដើមហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លើ​អតីត​មន្ត្រី​នគរបាល​លោក ហ៊ុន ហេង ក្នុង​កម្រិត​ខ្ពស់​បំផុត

អ្នក​ឃ្លាំមើល​សង្គម ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ក្នុង​កម្រិត​ខ្ពស់​បំផុត​លើ​អតីត​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ហ៊ុន ហេង ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា ផ្អែក​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា ជន​ណា​ដែល​បើកបរ​បង្ក​ឱ្យ​ស្លាប់​ដល់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដល់​កម្រិត​អតិបរមា ដូចជា ក្នុង​ករណី​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង...

ក្រសួង​មហាផ្ទៃ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​លោក ធឿន រដ្ឋា មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ

ក្រសួងមហាផ្ទៃ៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើលោក ធឿន រដ្ឋា មិនជាប់ពាក់ព័ន្ធរឿងនយោបាយ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​លោក ធឿន រដ្ឋា ប្រធាន​នាយកដ្ឋាន​សិទ្ធិមនុស្ស​នៃ​គណបក្ស​ដើម្បី​កម្ពុជា មិនមែន​ជា​រឿង​នយោបាយ​ទេ បន្ទាប់ពី​ជនរងគ្រោះ​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​មន្ត្រី​នគរបាល​ចរាចរណ៍ ថា​មិន​បាន​បំពេញ​ភារកិច្ច​ស៊ើបអង្កេត​បទល្មើស​ចរាចរណ៍។ អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា បណ្តឹង​ដែល​ចោទប្រកាន់​មន្ត្រី​នគរបាល​ចរាចរណ៍​ថា​មិន​បាន​បំពេញ​ភារកិច្ច​ស៊ើបអង្កេត​បទល្មើស​ចរាចរណ៍ និង​ជួយ​សម្រួល​ឲ្យ​ជន​បង្ក​គ្រោះថ្នាក់​រត់​គេច​ខ្លួន នោះ​គឺ​ខាង​នាយកដ្ឋាន​ជំនាញ​នឹង​ស៊ើបអង្កេត​លើ​ករណី​នេះ។ កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៥ លោក ធឿន...

ពលរដ្ឋ​ស្នើ​អនុវត្ត​ច្បាប់​លើ​ប៉ូលិស​ស័ក្តិ​ប្រាំ ហ៊ុន ហេង ដែល​បើក​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បុក​មនុស្ស​ស្លាប់

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អនុវត្ត​ច្បាប់​លើ​ប្រធាន​ការិយាល័យ​ភស្តុភារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ហ៊ុន ហេង ដែល​បាន​បើក​រថយន្ត​ក្នុង​ស្ថានភាព​ប្រើ​គ្រឿង​ស្រវឹង បុក​មនុស្ស​ស្លាប់​ម្នាក់ និង​របួស ៥​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ហេតុការណ៍​នោះ កើតឡើង​ប្រមាណ​បី​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ទិវា​ប្រារព្ធ​ខួប ៨០​ឆ្នាំ​នៃ​ការ​បង្កើត​កម្លាំង​ប៉ូលិស ដែល​ពី​សម័យ​រាជាណាចក្រ​ទី​១ ហៅថា កងរាជ​តម្រួត។ ក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឧបនាយករដ្ឋមន្ត្រី ស...

ទំនាស់​ពាក្យសម្ដី​រវាង​បណ្ឌិត​ល្បី​ឈ្មោះ​ជាមួយ​តម្រួត​ចរាចរណ៍​ផ្លូវគោក​រឿង​វាស់​កម្រិត​គ្រឿង​ស្រវឹង

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ថា​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខ្លះ​បាន​យក​ភារកិច្ច និង​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ធ្វើ​ជា​មុខរបរ​ស្រប​ច្បាប់​នៅ​លើ​ដងផ្លូវ ព្រោះតែ​ពួកគេ​ទទួល ៧០% ពី​លុយ​ដែល​ផាក​ពិន័យ ដូច្នេះ​ទើប​ពួកគេ​ខំប្រឹង​ផាក​ពិន័យ​រហូត​ពេល​ខ្លះ​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា លើកឡើង​កាលពី​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​លើ​ដងផ្លូវ​ស្ទើរតែ​ក្លាយ​ទៅ​ជា​មុខរបរ​ស្រប​ច្បាប់​សម្រាប់​កងកម្លាំង​នគរបាល​មួយ​ចំនួន​ទៅ​ហើយ ព្រោះតែ​ពួកគេ​ទទួល​បាន​លុយ​យ៉ាង​ច្រើន​ពី​ការ​អនុវត្ត​សកម្មភាព​នេះ។ បណ្ឌិត គិន ភា លើកឡើង​ថា លុយ​ដែល​ពួកគេ​ផាក​ពិន័យ​បាន​ពី​ប្រជាពលរដ្ឋ​ត្រូវ​បាន​បែងចែក​ទៅ​ឱ្យ​ប៉ូលិស​អនុវត្ត​ច្បាប់​នៅ​នឹង​កន្លែង ៧០% ដែល​ជា​លុយ​សុទ្ធ និង​បែងចែក​ទៅ​ឱ្យ​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក និង​សណ្ដាប់ធ្នាប់...

សមត្ថកិច្ច​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​បាញ់​ល្បឿន និង​ពិនិត្យ​ជាតិ​អាល់កុល​នៅ​ផ្លូវ​៦០​ម៉ែត្រ​ចាប់ពី​ថ្ងៃទី​២១​មករា

អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ បញ្ជា​ឲ្យ​ដាក់​កម្លាំង​រឹត​បន្តឹង​ការ​បាញ់​ល្បឿន និង​ពិនិត្យ​ជាតិ​អាល់កុល​នៅ​តាម​បណ្ដោយ​មហាវិថី​សម្តេច​តេជោ ឬ​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​ថ្ងៃទី​២១ ខែ​មករា នេះ ក្រោយពី​សង្កេត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ញឹកញាប់ និង​បាន​សម្លាប់​មនុស្ស​ជាបន្តបន្ទាប់។ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ បាន​លើកឡើង​ថា «ផ្លូវ​៦០​ម៉ែត្រ» មាន​ទំហំ​ធំ​ទូលាយ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ផ្លូវ​ភាគច្រើន​មិន​គោរព​ច្បាប់។ លោក​ថា ក្នុង​នោះ គ្រាន់តែ​ការ​បើកបរ​លើស​ល្បឿន​កំណត់...

Latest news

© 2021, ដេលី. All rights reserved.