28.8 C
Phnom Penh

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់ និង​របួស​ជាង ១​ពាន់​នាក់​ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០២៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យ​ប៉ូលិស​ចរាចរណ៍​នៃ​នគរបាល​ជាតិ ផ្សាយ​ស្ថិតិ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២៥ ថា​បាន​ធ្លាក់​ចុះ ៨% មក​នៅ​ត្រឹម​ចំនួន ១០៦២​នាក់ ពី​ចំនួន ១១៥៨​នាក់​ក្នុង​ឆ្នាំ​២០២៤។

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ភាគច្រើន​អ្នក​ជិះ​ទោចក្រយានយន្ត​មិន​ពាក់​មួក​សុវត្ថិភាព គឺ​ស្មើ​នឹង​ជាង ៨០០​នាក់ ឬ ៧៨%។

លោក ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីនហួ ឲ្យ​ដឹង​ថ្ងៃទី​៣ វិច្ឆិកា ថា ដើមហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ គឺ​អ្នក​បើកបរ​បើក​ហួស​ល្បឿន​កំណត់ មិន​គោរព​ច្បាប់​បញ្ញត្តិ​ចរាចរណ៍ មិន​គោរព​សិទ្ធិ​អ្នក​ថ្មើរជើង បត់​មិន​ប្រយ័ត្នប្រយែង បើកបរ​ប្រជែង​ឥត​គិតក្រែង បរិភោគ​គ្រឿង​ស្រវឹង និង​បើកបរ​ទាំង​ងងុយ​ដេក។

សេចក្តី​រាយការណ៍​ស្រាវជ្រាវ​ធ្វើឡើង​រួម​គ្នា​មួយ​រវាង​គណៈកម្មាធិការ​ជាតិ​ខាង​សុវត្ថិភាព​ផ្លូវថ្នល់ និង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ UNDP ថា​មរណភាព និង​របួស​ស្នាម​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​យ៉ាងតិច​ជិត ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

រថយន្ត​របស់​លោក​វរសេនីយ៍ឯក ហ៊ុន ហេង (រូប​កណ្ដាល) ប្រធាន​ការិយាល័យ​ភស្តុភារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​បើកបរ​ក្នុង​ស្ថានភាព​ប្រើ​គ្រឿង​ស្រវឹង បុក​រះ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស ៥​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥។

ប្រធាន​ការិយាល័យ​ភស្តុភារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ហ៊ុន ហេង (រូប​កណ្ដាល) ដែល​បាន​បើក​រថយន្ត​ក្នុង​ស្ថានភាព​ប្រើ​គ្រឿង​ស្រវឹង បុក​រះ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស ៥​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥។

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស