28.8 C
Phnom Penh

TAG

ចុះចូលគណបក្ស

ព្រះមហាក្សត្រ​តែងតាំង​លោក ហៃ វណ្ណា ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន

អតីត​សកម្មជន​នយោបាយ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​ផ្ដល់​ឋានៈ​ជូន​លោក ហៃ...

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជិត ២០​នាក់​ទទួល​ការ​ផ្តល់​តំណែង​ជា​ទីប្រឹក្សា​នៅ​ជាប់​នឹង​លោក ហ៊ុន សែន

នៅ​ឯ​ប្រទេស​កម្ពុជា​វិញ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​តែងតាំង​អតីត​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ជាមួយ​អ្នក​ចុះចូល​បក្ស​កាន់​អំណាច ១៨​នាក់​ផ្សេង​ទៀត​ជា​ទីប្រឹក្សា និង​ជំនួយការ​ផ្ទាល់ខ្លួន។ អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​បន្ត​ក្តោប​ក្តាប់​អំណាច លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ ធ្នូ នេះ ស្ដីពី​ការ​តែងតាំង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ជិត ២០​នាក់ (១៩​នាក់)...

អ្នក​តាមដាន​ស្ថានការណ៍​ថា​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ជា​របៀប «អារ​ក​មាន់​បន្លាច​ស្វា»

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចាត់ទុក​ការ​ចាប់​ខ្លួន​ឪពុក​បង្កើត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ន តារា ស្ថិត​ក្រោម​របៀបវារៈ​នយោបាយ​ដែល​ជា​ល្បិចកល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ការ​បំបិទ​សំឡេង​រិះគន់​លើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា Cambodian Advocacy Team ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា លោក ហ៊ុន សែន កំពុង​អនុវត្ត​ទ្រឹស្ដី​កុម្មុយនីស្ត​ដោយ​ចាត់ទុក​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ជា​សត្រូវ​របស់​ខ្លួន ដូច្នេះ​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា គឺជា​ការ​ដាក់​សម្ពាធ​ដើម្បី​បំបិទ​មាត់​សកម្មជន​នយោបាយ​រូប​នេះ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ធ្វើ​ចំណាប់ខ្មាំង​ឱ្យ​ចុះចូល​ដូច​លោក ហៃ វណ្ណា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាប់​ខ្លួន​លោក សុខ ស៊ុនសារ៉េត គឺ​ដើម្បី​ធ្វើ​ជា​ចំណាប់ខ្មាំង​ឱ្យ​លោក ស៊ន តារា ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក ហៃ វណ្ណា...

IDEA TALK៖ តើ​នយោបាយ​បែប​ចំណាប់ខ្មាំង​ជះ​ឥទ្ធិពល​វិជ្ជមាន និង​អវិជ្ជមាន​បែប​ណា​ដល់​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​បច្ចុប្បន្ន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​នយោបាយ​បែប​ចំណាប់ខ្មាំង​ជះ​ឥទ្ធិពល​វិជ្ជមាន និង​អវិជ្ជមាន​បែប​ណា​ដល់​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​បច្ចុប្បន្ន?»។

អ្នកជំនាញ​បារម្ភ​ពី​វិបត្តិ​នយោបាយ​កម្ពុជា​នៅ​ពេល​អ្នក​ដឹកនាំ​ប្រើ​ល្បិច​ដើម្បី​តែ​ប្រយោជន៍​រៀងៗ​ខ្លួន

អ្នក​ឃ្លាំមើល​បារម្ភ​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​ដែល​អ្នក​នយោបាយ​នៅតែ​បន្ត​ប្រើ​យុទ្ធសាស្ត្រ​យក​ឈ្នះ​គ្នា​ដើម្បី​តែ​ផល​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន ដែល​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា ការ​ទម្លាយ​សំឡេង​ក្រោម​សេណារីយ៉ូ​នយោបាយ​របស់​ភាគី​ណា​មួយ​ក៏ដោយ​ដែល​នាំ​ទៅ​ដល់​ការ​ឈ្លោះ​បែកបាក់ ឬ​ជា​ចេតនា​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​ខ្លួនឯង មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​ទេ ហើយ​ក៏​មិនមែន​ជា​អ្វី​ដែល​កម្ពុជា​ត្រូវការ​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវការ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ គឺ​ការ​ផ្សះផ្សា​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​នយោបាយ​ទាំងអស់...

លោក ហៃ វណ្ណា សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ចុះចូល

សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ប្រកាស​ចូលរួម​រស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​អំពាវនាវ​ឱ្យ​បញ្ញវន្ត​ខ្មែរ​គ្រប់​រូប​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​បញ្ឈប់​ការ​ចូលរួម​ក្នុង​ចលនា​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង។ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ លោក ហៃ វណ្ណា ចេញ​វីដេអូ​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី និង​សុំទោស​លោក ហ៊ុន សែន រួម​ទាំង​សុំ​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៤ នេះ។ ក្នុង​វីដេអូ​ប្រវែង​ជាង...

អ្នក​ឃ្លាំមើល​ថា​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​អាច​ប្រឈម​បែកបាក់ បើ​មិន​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង​ឱ្យ​ត្រឹមត្រូវ​ទេ​នោះ

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា បើ​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​មិន​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង លក្ខន្តិកៈ និង​គោលការណ៍​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ឱ្យ​មាន​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ទេ នោះ​សម្ព័ន្ធភាព​នេះ​ក៏​អាច​ប្រឈម​នឹង​ការ​បែកបាក់​នៅ​ពេល​ដែល​ពួកគេ​បែងចែក​តំណែង​គ្នា​មិន​ត្រូវ​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៥ តុលា នេះ​ថា ការ​បែងចែក​តួនាទី​ដឹកនាំ​សម្ព័ន្ធភាព​នេះ​អាច​នឹង​បង្ក​ជា​កត្តា​ចម្បង​ដែល​នាំ​ឱ្យ​សម្ព័ន្ធភាព​នេះ​បែកបាក់​សាមគ្គី​គ្នា ព្រោះ​ចាប់តាំងពី​សម្ព័ន្ធភាព​នេះ​បង្កើត​មក គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បែងចែក​តួនាទី​ដឹកនាំ​សម្រាប់​គណបក្ស​ដែល​បាន​ចូលរួម​ចង​សម្ព័ន្ធ​នេះ​នៅឡើយ​ទេ។ លោក សេក សុជាតិ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​គណបក្ស​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​រៀបចំ​ការ​ដឹកនាំ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​ផ្នត់គំនិត ជំរុញ​ឱ្យ​គណបក្ស​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត រៀបចំ​ការ​ដឹកនាំ​របស់​ខ្លួន​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង ដើម្បី​សម្រេច​បំណង​ក្នុង​ការ​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​គោលដៅ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា លោក​សាទរ​ចំពោះ​សម្ព័ន្ធភាព​របស់​គណបក្ស​ទាំង ៥ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ចងក្រង​កម្លាំង​នយោបាយ​សម្រាប់​ធ្វើ​សកម្មភាព​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ លោក សេក សុជាតិ លើកឡើង​ថា ការ​បង្កើត​សម្ព័ន្ធភាព គឺជា​ការ​លំបាក​មួយ​ហើយ ប៉ុន្តែ​ការ​រក្សា​ភាព​រឹងមាំ​យូរ​អង្វែង...

ប្រព័ន្ធ​ឃោសនា​នយោបាយ​បក្ស​កាន់​អំណាច​ចាប់ផ្តើម​យុទ្ធនាការ​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​លើ​បណ្ដាញ​សង្គម

ប្រព័ន្ធ​ឃោសនា​បម្រើ​នយោបាយ​អតីត​បក្ស​កុម្មុយនីស្ត ចេញ​យុទ្ធនាការ​អូស​ទាញ បំផ្លាញ និង​តាម​កម្ទេច​កម្លាំង​នយោបាយ​បក្ស​ប្រឆាំង​កាន់តែ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​មាន​បញ្ជា​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាស​ដាក់​ផែនការ​កម្ទេច​កម្លាំង​គាំទ្រ​បក្ស​ប្រឆាំង​ឱ្យ​អស់​ពី​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ។ ប្រព័ន្ធ​ឃោសនា​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច Fresh News បាន​ធ្វើការ​ផ្សព្វផ្សាយ​ព្រោងព្រាត​ពី​ការ​ចុះចូល​របស់​សមាជិក​បក្ស​ប្រឆាំង និង​សមាជិក​បក្ស​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ជាពិសេស​គឺ​ផ្ដោត​លើ​ការ​ចុះចូល​របស់​សមាជិក​បក្ស​ភ្លើង​ទៀន តាម​បញ្ជា​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្គាប់​ឱ្យ​ប្រព័ន្ធ​ឃោសនា​របស់​ខ្លួន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ផុសផុល នៅ​ពេល​ដែល​មាន​ការ​ចុះចូល​ពី​សមាជិក​បក្ស​ប្រឆាំង​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់។ ប្រព័ន្ធ​ឃោសនា​នយោបាយ​បក្ស​កាន់​អំណាច​ដដែល​នេះ បាន​សរសេរ​ថា សមាជិក​ក្រុម​ប្រឆាំង​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងនោះ...

Latest news

© 2021, ដេលី. All rights reserved.