35 C
Phnom Penh

TAG

ជូ ប៊ុនអេង

កម្ពុជា​ច្រាន​ចោល​របាយការណ៍ UN ដែល​រក​ឃើញ​ថា​មនុស្ស​១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​បាន​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ទទួលស្គាល់​ថា នៅ​កម្ពុជា​ពិត​ជា​មាន​ករណី​ជួញដូរ​មនុស្ស និង​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​មែន ប៉ុន្តែ​មិន​ដល់ ១០​ម៉ឺន​នាក់​នោះ​ទេ។ អ្នកស្រី​ច្រាន​ចោល​ចំពោះ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ដោយ​អ្នកស្រី​ចាត់ទុក​របាយការណ៍​កាលពី​ថ្ងៃទី​២៩ ខែ​សីហា នេះ ថា​ជា​របាយការណ៍​ដែល​ធ្វើឡើង​ទៅ​តាម​ការ​នឹក​ឃើញ និង​បាន​ចោទប្រកាន់​ប្រទេស​កម្ពុជា​ទាំង​បំពាន។ កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣...

ក្រសួង​មហាផ្ទៃ​ថា​ក្រុម​ឧក្រិដ្ឋជន​បង្កើត​វិធី​ជួញដូរ​មនុស្ស​ថ្មីៗ​បន្លំ​ភ្នែក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ថា​ក្រុម​ឧក្រិដ្ឋជន​បង្កើត​វិធី​ជួញដូរ​មនុស្ស​តាម​របៀប​ថ្មីៗ ដោយ​ប្រើប្រាស់​អាជីវកម្ម​បន្លំ​ភ្នែក​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើង​ក្នុង​ពិធី​អបអរ​ទិវា​ជាតិ ១២​ធ្នូ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ នេះ ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ ដោយ​អត្រា​នៃ​បទល្មើស​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២១ បើ​ទោះបីជា​ឧក្រិដ្ឋជន​បាន​ធ្វើ​សកម្មភាព​ថ្មីៗ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្រៅពី​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​ក៏ដោយ។ រដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរ​ទិវា​ជាតិ ១២​ធ្នូ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២...

កម្ពុជា​បដិសេធ​ថា​បណ្តឹង​មួយ​ចំនួន​ជុំវិញ​ករណី​អំពើ​ជួញដូរ​មនុស្ស​មិន​មែន​ពិត​ទាំងអស់​ទេ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បដិសេធ​ថា បណ្តឹង​មួយ​ចំនួន​ជុំវិញ​ករណី​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មិនមែន​សុទ្ធតែ​ជា​ការពិត​នោះ​ទេ ព្រោះ​បណ្តឹង​ខ្លះ​កើត​ចេញពី​ការ​ព្រួយបារម្ភ​របស់​សាច់ញាតិ និង​ស្ថានទូត​តែប៉ុណ្ណោះ។ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បង្កើត​ផែនការ​សកម្មភាព​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៣ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា នៅ​កម្ពុជា​មិន​មាន​ការ​ជួញដូរ​មនុស្ស​ដល់​ទៅ​រាប់​ពាន់​ករណី​ដូច​ការ​ចោទប្រកាន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​មួយ​ចំនួន​នោះ​ឡើយ។ អ្នកស្រី​ទទួលស្គាល់​ថា នៅ​កម្ពុជា​ពិត​ជា​មាន​អំពើ​ជួញដូរ​មនុស្ស​ប្រាកដ​មែន​ក្នុង​ចំណោម​ជនបរទេស​ដែល​ចូល​មក​កម្ពុជា ប៉ុន្តែ​អំពើ​ជួញដូរ​មនុស្ស​នេះ​ក៏​មិនមែន​កើតមាន​ឡើង​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ជនបរទេស​ភាគច្រើន​បាន​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ហើយ​បន្លំ​ខ្លួន​ជា​អ្នក​ទេសចរ​ដើម្បី​មក​ធ្វើការ​នៅ​ទីនេះ។ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា...

លោក ស ខេង ថា​ជនបរទេស​កំពុង​យក​ទឹកដី​កម្ពុជា​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ក្តី​បារម្ភ​ដោយសារ​ជនជាតិ​បរទេស​បាន​យក​ទឹកដី​នៃ​រាជាណាចក្រ​កម្ពុជា ធ្វើជា​ទីកន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ដែល​ជា​បទល្មើស​ថ្មី​មួយ​យ៉ាង​សាហាវ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​កម្ពស់ ១០​ជាន់ និង​អគារ​សាល​ប្រជុំ​កម្ពស់ ៣​ជាន់​សម្រាប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ លោក ស ខេង ថ្លែង​ថា បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ជា​បញ្ហា​កំពុង​កើតមាន​សព្វថ្ងៃ។ លោក​ចាត់ទុក​បទល្មើស​នេះ​ថា​ជា​បទល្មើស​ថ្មី​មួយ​យ៉ាង​សាហាវ ដោយ​វា​មិនមែន​បទល្មើស​ប្រពៃណី ហើយ​មក​ទល់​ពេលនេះ ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង ១​ករណី​ដែល​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​ជំនាញ​កំពុង​តាមដាន​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ។ ទោះបីជា​នៅ​រាជធានី​ភ្នំពេញ...

អាជ្ញាធរ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​៧៤​ករណី​និង​សង្គ្រោះ​បាន​ជាង​៦០០​នាក់​រយៈពេល​៧​ខែ​ឆ្នាំ​២០២២

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លើកឡើង​ថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​បាន ៧៤​ករណី និង​ជួយ​សង្គ្រោះ​មនុស្ស​បាន​ជាង ៦០០​នាក់។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ព្រួយបារម្ភ​របស់​អង្គការ​សហប្រជាជាតិ ចំពោះ​ការ​កើនឡើង​នូវ​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​រវាង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា រយៈពេល ៧​ខែ​ក្នុង​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ត្រឹមតែ ៧៤​ករណី​ប៉ុណ្ណោះ។ មន្ត្រី​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រូប​នេះ​លើកឡើង​ថា...

Latest news