34 C
Phnom Penh

TAG

ឈុត វុទ្ធី

IDEA TALK៖ តើ​វីរភាព​លោក ឈុត វុទ្ធី បាន​បន្សល់​នូវ​កេរដំណែល​អ្វី​ខ្លះ​សម្រាប់​យុវជន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​វីរភាព​លោក ឈុត វុទ្ធី បាន​បន្សល់​នូវ​កេរដំណែល​អ្វី​ខ្លះ​សម្រាប់​យុវជន?»។

ក្រុម​យុវជន​ស្នើ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​ឯករាជ្យ​ករណី​ឃាតកម្ម​លោក ឈុត វុទ្ធី

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ទៅ​ស្ថាប័ន​អយ្យការ​ឲ្យ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​ស្វែងរក​អ្នក​ផ្តើម​គំនិត និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ផ្លូវច្បាប់ បន្ទាប់ពី​ក្រុម​គ្រួសារ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល ១១​ឆ្នាំ។ យុវជន​ប្រមាណ ២០​នាក់​នៅ​ថ្ងៃ​ព្រឹក​ពុធ ទី​២៦ មេសា នេះ បាន​នាំគ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​សួន​វត្ត​បទុមវតី ឆ្ពោះ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​សម្រាប់​គ្រួសារ និង​លោក ឈុត វុទ្ធី។ ការ​ដើរ​ថ្មើរជើង​របស់​ក្រុម​យុវជន​អម​ជាមួយ​នឹង​រូបថត​ភ្ជាប់​ជាមួយ​សារ «យុត្តិធម៌​គង់​តែ​មាន​សម្រាប់​លោក ឈុត វុទ្ធី»។ ក្រៅពី​សរសេរ​សារ​ភ្ជាប់​នឹង​រូបថត​ហើយ ពួកគេ​ក៏​បាន​សរសេរ​អក្សរ​នៅ​លើ​អាវ​ខ្លួន​ថា «ខ្ញុំ​ជា ឈុត...

IDEA TALK៖ អស់​រយៈពេល ១១​ឆ្នាំ​មក​នេះ តើ​ឯណា​ទៅ​យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «អស់​រយៈពេល ១១​ឆ្នាំ​មក​នេះ តើ​ឯណា​ទៅ​យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី?»។

យុវជន​និង​សកម្មជន​ខក​ចិត្ត​ដែល​អាជ្ញាធរ​ហាម​មិន​ឱ្យ​ជិះ​កង់​រំឭក​ពី​វីរភាព​លោក ឈុត វុទ្ធី

យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​បរិស្ថាន បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ពី​ការ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​កណ្តាល​ព្រៃ​ក្នុង​ខេត្ត​កោះកុង។ ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​កម្ពុជា លោក ឈុត វុទ្ធី នា​ថ្ងៃ​នេះ យុវជន​ខ្មែរ​ថាវរៈ រួម​ទាំង​សកម្មជន​បរិស្ថាន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ថា​ពួកគេ​នៅតែ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ។ ការ​ជិះ​កង់​ពី​វិមាន​ឯករាជ្យ និង​មាន​ការ​ដាក់​ផ្កា​នៅ​ទីនោះ ហើយ​បន្ត​ទៅ​ព្រះអង្គ​ដងទង់ ដោយ​មាន​ការ​កាន់​រូប​ថត​លោក ឈុត វុទ្ធី...

IDEA TALK៖ យុទ្ធនាការ​ជិះ​កង់​រំឭក​ខួប ១០​ឆ្នាំ​នៃ​ការ​ស្លាប់​លោក ឈុត វុទ្ធី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «យុទ្ធនាការ​ជិះ​កង់​រំឭក​ខួប ១០​ឆ្នាំ​នៃ​ការ​ស្លាប់​លោក ឈុត វុទ្ធី»។

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​បន្ត​ស៊ើបអង្កេត​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

ក្រុម​សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​ក្នុង​វិធី​បុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​មួយ​ដល់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​កម្ពុជា​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី ១០​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។ ក្រៅពី​ពិធី​បង្សុកូល​នា​ព្រឹក​នេះ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក។ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែង​ថា...

លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​ឃាតកម្ម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ទៅកាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ចំពោះ​ករណី​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​មួយ​ចំនួន អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​នៅឡើយ។ លោក​បញ្ជាក់​ថា ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ មាន​មួយ​ចំនួន​ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ធ្វើការ​សម្រេច​រួចរាល់​ហើយ ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ទាំងនោះ ករណី​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ និង​ករណី​ខ្លះ​ទៀត​កំពុង​ដំណើរ​តាម​នីតិវិធី​របស់​តុលាការ​តាម​លំដាប់លំដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ជាបន្តបន្ទាប់​នូវ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា...

អ្នក​តាមដាន​សង្គម៖ តុលាការ​កម្ពុជា​បរាជ័យ​ក្នុង​ការ​វែកមុខ​ឃាតក​ពិត​សម្លាប់​បណ្ឌិត កែម ឡី

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD អះអាង​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី ៥​ឆ្នាំ​មុន​មិនទាន់​ត្រូវ​បាន​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​លោក អឿត អាង ឬ​ហៅ ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត និង​ជា​ជនរងគ្រោះ​ដែល​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អំពើ​ឃាតកម្ម​នោះ​តែប៉ុណ្ណោះ។ ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​រំឭក​ខួប ៥​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ និង​រិះគន់​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន...

Latest news