36.7 C
Phnom Penh

TAG

ដូណាល់ ត្រាំ

រុស្ស៊ី​ថា​ការ​បញ្ចប់​សង្គ្រាម​អាស្រ័យ​លើ​អ៊ុយក្រែន មិន​អាស្រ័យ​លើ​សហរដ្ឋ​អាមេរិក​ទេ

ដំណើរការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ក្រោម​ផែនការ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ជាប់​គាំង ព្រោះ​ភាគី​ទាំង​ពីរ​មិន​បាន​គោរព​សំណើ​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ទន្ទឹម​នឹង​នេះ វិមាន​ក្រឹមឡាំង បាន​ប្រកាស​ព័ត៌មាន​ថា​ការ​បញ្ចប់​សង្គ្រាម គឺ​អាស្រ័យ​លើ​អ៊ុយក្រែន មិន​អាស្រ័យ​លើ​សហរដ្ឋ​អាមេរិក​ទេ។ នេះ​ជា​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន TSS នៅ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ពុធ ទី​៣០ មេសា នេះ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក...

លោក ត្រាំ និង​លោក ហ្សេឡេនស្គី ប៉ះ​សម្ដី​គ្នា​ជា​ថ្មី ខណៈ​លោក ត្រាំ គំរាម​បោះបង់​ផែនការ​សន្តិភាព

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​ម្តង​ទៀត​ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​សង្គ្រាម ខណៈ​លោក ត្រាំ បន្ទោស​លោក ហ្សេឡេនស្គី ដែល​បដិសេធ​ការ​ទទួលស្គាល់​ការ​កាន់កាប់​ពី​រុស្ស៊ី លើ​តំបន់​គ្រីមៀរ។ នេះ​បើ​តាម​សារព័ត៌មាន Japan Today ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មេសា។ លោក ត្រាំ ដែល​ធ្លាប់​ទាស់​ពាក្យសម្ដី​ជាមួយ​លោក ហ្សេឡេនស្គី ម្តង​ហើយ​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​សេតវិមាន...

លោក ហ៊ុន ម៉ាណែត ថា​រង់ចាំ​តែ​អាមេរិក​បើក​ភ្លើង​ខៀវ​ចរចា​រឿង​ពន្ធ នោះ​ក្រុម​ការងារ​នឹង​ហោះ​ទៅ​ភ្លាម

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​បាន​ត្រៀម​រៀបចំ​ក្រុម​ការងារ​ជំហាន​ពីរ​រួចរាល់​ហើយ ដែល​ដឹកនាំ​ដោយ​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ត្រៀម​ចាំ​ចរចា​ជាមួយ​អាមេរិក​ភ្លាមៗ ប្រសិនបើ​ពួកគេ​បើក​ភ្លើង​ខៀវ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី “សម្ពោធ​ស្ពាន​អាកាស” នៅ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៥...

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និយាយ​ផ្ទុយ​គ្នា​រឿង​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា កំពុង​ខ្វែង​គំនិត​គ្នា​ជុំវិញ​បញ្ហា​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក ខណៈ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង សម្ដែង​ការ​ព្រួយបារម្ភ​ពី​ហានិភ័យ​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​នេះ។ ក្រោយពី​លោក ដូណាល់ ត្រាំ សម្រេច​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចូល​មក​កាន់​ទីផ្សារ​អាមេរិក​ចំនួន ៤៩% មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ខុសៗ​គ្នា​ជុំវិញ​បញ្ហា​នេះ ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល លើកឡើង​កិច្ច​សម្ភាសន៍​ពិសេស​ស្ដីពី​ការ​ដំឡើង​ពន្ធគយ​របស់​អាមេរិក​លើ​ទំនិញ​កម្ពុជា​នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​ដំឡើង​ពន្ធ​នេះ អ្នក​ប៉ះពាល់​មុន​គេ គឺ​អាមេរិក​ដែល​ជា​អ្នក​បញ្ជា​ទិញ បន្ទាប់​មក​ទើប​ប៉ះពាល់​ដល់​ធុរកិច្ច​នៅ​កម្ពុជា។ អ្នកស្រី ចម និម្មល...

រាជរដ្ឋាភិបាល​និង​ពលរដ្ឋ​ខ្មែរ​ជ្រួលច្របល់​នឹង​រដ្ឋការ​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​ទំនិញ​ពី​ប្រទេស​កម្ពុជា

រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា ដល់​ទៅ ៤៩% ដើម្បី​ឆ្លើយតប​ទៅ​នឹង​ពន្ធ​ទំនិញ ៩៧% ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឈរ​នៅ​កំពូល​តារាង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់។ ក្នុង​ពិធី​ប្រកាស​ដំឡើង​ពន្ធ​លើ​គ្រប់​ប្រទេស​ធ្វើ​ជំនួញ​ជាមួយ​សហរដ្ឋ​អាមេរិក របៀប​ដាក់​ពន្ធ​តប​ទៅវិញ​ទៅមក ហៅថា Reciprocal Tariff លោក ដូណាល់ ត្រាំ និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២ ខែ​មេសា នេះ បាន​ផ្ទុះ​សំណើច​នៅ​ពេល​ដែល​ពួកគេ​រាប់​ដល់​ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បង់​ពន្ធ​ខ្ពស់​ជាងគេ​រហូត​ដល់...

លោក ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​អាមេរិក​ផ្ដាច់​ជំនួយ​សារព័ត៌មាន​បរទេស ខណៈ​អ្នក​ឃ្លាំមើល​ថា​មាន​តែ​ជន​ផ្ដាច់ការ​ដែល​ត្រេកអរ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចាត់ទុក​ការ​ផ្ដាច់​ជំនួយ​ដល់​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្រៅ​ប្រទេស​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក គឺជា​ការ​បើក​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៧ មីនា នេះ​ថា ការ​មិន​ទុកចិត្ត​លើ​សហរដ្ឋ​អាមេរិក​ពី​សំណាក់​ប្រទេស​មួយ​ចំនួន ក៏​មាន​ចំណែក​ចេញ​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​យល់​ច្រឡំ​ថា​ជា​គោលជំហរ​របស់​រដ្ឋាភិបាល​អាមេរិក។ លោក ហ៊ុន សែន លើកឡើង​ថា ការ​ផ្តាច់​ជំនួយ​ដល់​សារព័ត៌មាន​ទាំងនោះ គឺជា​ការ​រួម​ចំណែក​ដ៏​ធំ​ដើម្បី​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ភូត​កុហក លាប​ពណ៌ អុជអាល ញុះញង់ ដែល​តែងតែ​បង្ក​ចលាចល​ស្ទើរ​ពេញ​ពិភពលោក​រហូត​មក ហើយ​ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ពី​សេចក្តី​ក្លាហាន​របស់​អាមេរិក​ដែរ...

លោក ពូទីន កំណត់​លក្ខខណ្ឌ​សម្រាប់​បទ​ឈប់​បាញ់ មុន​សម្រេច​ចិត្ត​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​តាម​សំណើ​របស់​អាមេរិក

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិន​យល់ព្រម​ជាមួយ​នឹង​គំនិត​នៃ​សំណើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន ដែល​មាន​រយៈពេល ៣០​ថ្ងៃ តែ​ផ្ទុយទៅវិញ លោក ពូទីន បាន​កំណត់​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​បទ​ឈប់​បាញ់​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ហើយ​យល់ព្រម​ពី​អ៊ុយក្រែន។ ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​មូស្គូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ពូទីន បាន​លើកឡើង​អំពី​សំណើ​បទ​ឈប់​បាញ់​ថា គំនិត​នេះ​គឺ​ត្រឹមត្រូវ ដែល​រុស្ស៊ី គាំទ្រ ប៉ុន្តែ​ចង់បាន​ការ​លម្អិត​បន្ថែម​ទៀត​ទៅ​នឹង​លក្ខខណ្ឌ​មួយ​ចំនួន។ ការ​លើកឡើង​របស់​លោក ពូទីន ត្រូវ​មើល​ឃើញ​ថា មើល​ទៅ​ក្រុង​មូស្គូ ដូចជា​ច្រានចោល​ការ​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ភ្លាមៗ...

លោក ត្រាំ ប្រកាស​ថា​រុស្ស៊ី​កាន់​សន្លឹកបៀ​ទាំងអស់​ក្នុង​ការ​ចរចា ហើយ​ថា​អ៊ុយក្រែន​ពិបាក​និយាយ​គ្នា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ធ្លាប់​អះអាង​ថា​មាន​តែ​រូបលោក​ទេ​អាច​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ស្រាប់តែ​ពេលនេះ​លោក​បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី កំពុង​គ្រប់គ្រង​សន្លឹកបៀ​ទាំងអស់​នៅ​ក្នុង​ការ​ចរចា​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ុយក្រែន ខណៈ​លោក​បន្ត​ហៅ​លោក ហ្សេឡេនស្គី និង​ប្រទេស​អ៊ុយក្រែន ថា​ពិបាក​ធ្វើការ​ជាមួយ​គ្នា។ តាម​បណ្ដាញ​សារព័ត៌មាន BBC ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អង់គ្លេស លោក ត្រាំ បាន​បញ្ជាក់​ដូចនេះ​ដោយ​ថ្លែង​ចេញពី​សេតវិមាន​កាលពី​ថ្ងៃ​សុក្រ ទី​៧ មីនា។ លោក ត្រាំ បាន​រំលឹក​ថា សង្គ្រាម​របស់​លោក...

ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​អង់គ្លេស និង​លោក ហ្សេឡេនស្គី នឹង​ទៅ​ជួប​លោក ត្រាំ ម្ដង​ទៀត​រួម​គ្នា

តាម​សារព័ត៌មាន Kyiv Post នៃ​ប្រទេស​អ៊ុយក្រែន ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​៥ ខែ​មីនា ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​នាយករដ្ឋមន្ត្រី​អង់គ្លេស Keir Starmer នឹង​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​កាន់​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។ តាម​ប្រភព​ដដែល​នេះ ទាំង​លោក Macron លោក Starmer និង​លោក...

ក្រុម​មន្ត្រី​អាមេរិក​កំពូលៗ​ទាមទារ​ឱ្យ​អ៊ុយក្រែន​មាន​មេដឹកនាំ​ថ្មី បន្ទាប់ពី​លោក ហ្សេឡេនស្គី ចាកចេញ​ពី​សេតវិមាន​ទាំង​កណ្ដាល​ទី

បន្ទាប់ពី​លោក ត្រាំ និង​អនុប្រធានាធិបតី​អាមេរិក លោក JD Vance ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​លោក ហ្សេឡេនស្គី បែកផ្សែង​នៅ​ការិយាល័យ​រាង​ពងក្រពើ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី​២៨ កុម្ភៈ ជា​ហេតុ​ធ្វើ​ឱ្យ​លោក ហ្សេឡេនស្គី ចាកចេញ​ពី​សេតវិមាន​ទាំង​កណ្ដាល​ទី ដោយ​មិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រ៉ែ​ដែល​បាន​គ្រោងទុក ដែល​នាំ​ឱ្យ​ក្រុម​មន្ត្រី​សាធារណរដ្ឋ​កំពូលៗ​បាន​ទាមទារ​ឱ្យ​អ៊ុយក្រែន មាន​មេដឹកនាំ​ថ្មី។ ក្រុម​មន្ត្រី​ទាំងនោះ​ភាគច្រើន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី...

Latest news

© 2021, ដេលី. All rights reserved.