36.7 C
Phnom Penh

TAG

ដូណាល់ ត្រាំ

ធនាគារ​ពិភពលោក​ថា​ដើម្បី​ស្ដារ​ប្រទេស​អ៊ុយក្រែន​ឡើងវិញ ត្រូវការ​ថវិកា​សរុប ៥២៤​ពាន់​លាន​ដុល្លារ

របាយការណ៍​សិក្សា​មួយ​ធ្វើឡើង​ដោយ​ធនាគារ​ពិភពលោក (World Bank) អង្គការ​សហប្រជាជាតិ (UN) គណៈកម្មការ​អឺរ៉ុប និង​រដ្ឋាភិបាល​អ៊ុយក្រែន បាន​ប៉ាន់ស្មាន​ថា ដើម្បី​កសាង​ប្រទេស​អ៊ុយក្រែន​ឡើងវិញ ដែល​រង​នូវ​វិនាសកម្ម​ដោយ​សង្គ្រាម​របស់​រុស្ស៊ី ត្រូវការ​ថវិកា​ដល់​ទៅ ៥២៤​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​កុម្ភៈ ដែល​ជា​ខួប ៣​ឆ្នាំ​នៃ​សង្គ្រាម​របស់​រុស្ស៊ី។ សារព័ត៌មាន Reuters ដែល​ស្រង់​របាយការណ៍​សិក្សា​របស់​ធនាគារ​ពិភពលោក​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២៤ មាន​ការ​ប៉ាន់ស្មាន​ថា គេ​ត្រូវការ​ទឹកប្រាក់​ទំហំ ៤៨៦​ពាន់​លាន​ដុល្លារ​ក្នុង​ការ​ស្ដារ​ប្រទេស​អ៊ុយក្រែន ឡើងវិញ។ នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal...

រុស្ស៊ី​បញ្ជាក់​ឡើងវិញ​ពី​ការ​ជំទាស់​វត្តមាន​ទ័ព​អឺរ៉ុប​នៅ​អ៊ុយក្រែន ចំ​ពេល​មេដឹកនាំ​អឺរ៉ុប​បន្ត​គ្នា​ទៅ​ជួប​លោក ត្រាំ

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ហៅ​ផែនការ​បញ្ជូន​កង​រក្សា​សន្តិភាព​អឺរ៉ុប​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ថា​ជា​ការ​បង្ក​ជម្លោះ​ដែល​មិន​អាច​បន្ថយ​ភាព​តានតឹង​បាន​ឡើយ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ ថា លោក Lavrov បាន​បញ្ចេញ​គោលជំហរ​ជំទាស់​ដាច់ខាត​ចំពោះ​ការ​ដាក់​ពង្រាយ​កងកម្លាំង​ណា​មួយ​ដោយ​រាប់​ទាំង​កងទ័ព​អឺរ៉ុប ដែល​លោក​ថា​ជា​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។ ការ​បញ្ជាក់​ជា​ថ្មី​របស់​ប្រមុខ​ការទូត​រុស្ស៊ី ធ្វើឡើង​ក្រោយពី​លោក ត្រាំ និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ជួប​គ្នា​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ។ ក្នុង​ជំនួប​នោះ លោក Macron...

ប្រធានាធិបតី​បារាំង​ប្រាប់​លោក ត្រាំ ថា​សន្តិភាព​មិន​មែន​មាន​ន័យ​ជា​ការ​ចុះចាញ់​របស់​អ៊ុយក្រែន​ឡើយ

ប្រធានាធិបតី​បារាំង លោក Emmanuel Macron ព្រមាន​ថា សន្តិភាព​មិន​អាច​មាន​ន័យ​ស្មើ​នឹង​បង្ខំ​អ៊ុយក្រែន ត្រូវ​ទម្លាក់​អាវុធ​ចុះចាញ់​ចំពោះ​អ្នក​ឈ្លានពាន​ឡើយ។ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP លោក Macron បាន​លើកឡើង​ដូចនេះ​នៅ​ក្រោយ​ជំនួប​ក្នុង​សេតវិមាន​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ កុម្ភៈ ជា​ថ្ងៃ​គម្រប់​ខួប ៣​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន និង​ស្រប​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី...

អ.ស.ប អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ឱ្យ​រុស្ស៊ី ដក​ទ័ព​ពី​អ៊ុយក្រែន តែ​សហរដ្ឋ​អាមេរិក​ជំទាស់​ការ​ថ្កោលទោស​រុស្ស៊ី

សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​កុម្ភៈ បាន​បោះឆ្នោត​ជំទាស់​ការ​ថ្កោលទោស​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ដែល​ជា​ជំហរ​រដ្ឋការ​លោក ត្រាំ ធ្វើ​ឡើង​ក្នុង​ការ​បោះឆ្នោត​នៅ​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ (UN) ចំ​ពេល​គម្រប់​ខួប ៣​ឆ្នាំ​នៃ​សង្គ្រាម​រុស្ស៊ី លើ​ទឹកដី​អ៊ុយក្រែន។ តាម​សេចក្ដី​រាយការណ៍​ក្នុង​ទីភ្នាក់ងារ​ព័ត៌មាន Associated Press កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ចិត្ត​ផ្ដួចផ្ដើម​ធ្វើ​សំណើ​ដំណោះស្រាយ​រួម​គ្នា​មួយ​ដោយ​សហភាព​អឺរ៉ុប និង​ប្រទេស​អ៊ុយក្រែន ថ្កោលទោស​ការ​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី និង​ទាមទារ​ឱ្យ​ក្រុង​មូស្គូ ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ នៅ​ក្នុង​ការ​បោះឆ្នោត​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចំពោះ​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ថ្កោលទោស​រុស្ស៊ី...

រុស្ស៊ី​បញ្ជាក់​ថា​មិន​អាច​ទទួល​យក​បាន​ដាច់ខាត​ចំពោះ​ទ័ព​អឺរ៉ុប​នៅ​អ៊ុយក្រែន ខណៈ​មេដឹកនាំ​អឺរ៉ុប​ត្រៀម​ជួប​លោក ត្រាំ

វិមាន​ក្រឹមឡាំង ព្រមាន​ថា ផែនការ​ណា​មួយ​ក្នុង​ការ​បញ្ជូន​កងទ័ព​អឺរ៉ុប​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ក្នុង​នាម​ជា​កង​រក្សា​សន្តិភាព គឺ​មិន​អាច​ទទួល​យក​បាន​ដាច់ខាត​សម្រាប់​រុស្ស៊ី ដែល​ចាត់ទុក​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​មក​លើ​អធិបតេយ្យភាព​រុស្ស៊ី។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​កុម្ភៈ បាន​រាយការណ៍​ថា ការ​ព្រមាន​របស់​វិមាន​ក្រឹមឡាំង ធ្វើឡើង​ក្រោយពី​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer បង្ហើប​ពី​គម្រោង​ស្នើ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​បញ្ជូន​ទ័ព​អឺរ៉ុប​ប្រមាណ ៣​ម៉ឺន​នាក់​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដើម្បី​ជួយ​ធានា​សន្តិសុខ​ជំនួស​កងទ័ព​អាមេរិក។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក...

លោក ដូណាល់ ត្រាំ ហៅ​ប្រធានាធិបតី​អ៊ុយក្រែន​ថា​ជា​មេដឹកនាំ​ផ្ដាច់ការ ជា​អ្នក​ផ្តើម​សង្គ្រាម

ស្ថានភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ុយក្រែន កំពុង​ចាប់ផ្ដើម ក្រោយពី​ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ដើម​វាយប្រហារ​ខ្លាំង​លើ​សមភាគី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ដោយ​ហៅ​លោក ហ្សេឡេនស្គី ថា​ជា​តារា​កំប្លែង​ក្លាយ​ជា​ជន​ផ្ដាច់ការ ដែល​គ្មាន​ការ​បោះឆ្នោត។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Times កាលពី​ថ្ងៃទី​១៩ កុម្ភៈ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​វាយប្រហារ​ទៅ​លើ​ឥរិយាបថ​សមភាគី​អ៊ុយក្រែន លោក ហ្សេឡេនស្គី...

លោក ត្រាំ រំពឹង​ថា​ជំនួប​ផ្ទាល់​ជាមួយ​លោក ពូទីន នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​នេះ ខណៈ​ក្រុម​បស្ចិម​ប្រទេស​បារម្ភ

នៅ​សល់​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន នឹង​ចូល​ដល់​ឆ្នាំ​ទី​៤។ សង្គ្រាម​នេះ​បង្ក​ឱ្យ​មាន​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​អ៊ុយក្រែន។ លំនៅឋាន​ប្រជាជន អគារ​រដ្ឋាភិបាល មន្ទីរពេទ្យ សាលារៀន ត្រូវ​បាន​បាក់បែក​ឆេះ​ដួល​រលំ​ដោយ​គ្រាប់កាំភ្លើង និង​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ ចំពោះ​ប្រទេស​រុស្ស៊ី វិញ កងទ័ព​រង​ការ​វាយប្រហារ​ផង​ដែរ​ពី​ដ្រូន និង​មីស៊ីល​របស់​អ៊ុយក្រែន តែ​រុស្ស៊ី មាន​ការ​បាត់បង់​ខូចខាត​ក្នុង​ទំហំ​តូច​ប៉ុណ្ណោះ បើ​ធៀប​នឹង​អ៊ុយក្រែន។ ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង ប្រជាជន​អ៊ុយក្រែន រត់​ភៀសខ្លួន​ជាង ៨​លាន​នាក់។ អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង គឺ​ទ័ព​រុស្ស៊ី និង​ទ័ព​អ៊ុយក្រែន ស្លាប់​និង​របួស​រាប់​សែន​នាក់។ តាម​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក...

លោក ដូណាល់ ត្រាំ ប្រកាស​ពី​គម្រោង​ជំនួញ​រ៉ែ​កម្រ​ពី​អ៊ុយក្រែន ក្នុង​ជំនួញ​កាត់កង​នឹង​ជំនួយ​របស់​អាមេរិក​កន្លង​មក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ លើកឡើង​ថា អ៊ុយក្រែន អាច​នឹង​​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី ទាំងស្រុង ឬ​ក៏​ត្រូវ​បាត់បង់​ទឹកដី​មួយ​ផ្នែក​ណា​មួយ​ទៅ​រុស្ស៊ី បើ​គ្មាន​ជំនួយ​ការពារ​ពី​សហរដ្ឋ​អាមេរិក។ ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​បណ្ដាញ​ផ្សាយ​ព័ត៌មាន Fox News លោក ត្រាំ បាន​និយាយ​ថា មុខជំនួញ​រ៉ែ​ជាមួយ​អ៊ុយក្រែន សហរដ្ឋ​អាមេរិក​ត្រូវ​ស្រូប​យក​ឱ្យ​បាន ៥០០​ពាន់​លាន​ដុល្លារ​ជា​ការ​កាត់កង​ដែល​ជំនួយ​អាមេរិក​ជួយ​អ៊ុយក្រែន កន្លង​មក និង​ធ្វើ​ឱ្យ​សង្គ្រាម​ត្រូវ​បិទ​បញ្ចប់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អ៊ុយក្រែន Kyiv Independent កាលពី​ថ្ងៃទី​១១...

សង្គ្រាម​ពាណិជ្ជកម្ម៖ Google ប្ដូរ​ឈ្មោះ​ឈូង​សមុទ្រ​ម៉ិកស៊ិក ខណៈ​ប៉ាណាម៉ា​បោះបង់​ចោល​គម្រោង​វិយោគ​របស់​ចិន

កាលពី​ថ្ងៃ​ចន្ទ ទី​១០ ខែ​កុម្ភៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​សហរដ្ឋ​អាមេរិក Google បាន​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​នូវ​ឈ្មោះ «ឈូង​សមុទ្រ​ម៉ិកស៊ិក» ទៅ​ជា «ឈូង​សមុទ្រ​អាមេរិក» នៅ​លើ Google Maps ដែល​នាំ​ឱ្យ​ឈ្មោះ «ឈូង​សមុទ្រ​ម៉ិកស៊ិក» បើ​មើល​ក្នុង​កម្មវិធី​ផែនទី Google Maps មើល​នៅ​លើ​ទឹកដី​អាមេរិក​ឃើញ​ឈ្មោះ «ឈូង​សមុទ្រ​អាមេរិក»។ ការ​ប្តូរ​ឈ្មោះ «ឈូង​សមុទ្រ​ម៉ិកស៊ិក» ធ្វើឡើង​ស្រប​តាម​បទបញ្ជា​នីតិប្រតិបត្តិ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ តែ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន...

លោក ដូណាល់ ត្រាំ ប្ដេជ្ញា​ទិញ​តំបន់​ហា្កហ្សា ខណៈ​អ៊ីស្រាអែល ថា​នឹង​ប្រគល់​ឱ្យ​អាមេរិក​គ្រប់គ្រង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និយាយ​ថា លោក​ប្ដេជ្ញា​ទិញ និង​កាន់កាប់​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន ខណៈ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល យល់ព្រម​ប្រគល់​ឱ្យ​សហរដ្ឋ​អាមេរិក​គ្រប់គ្រង​ដែនដី​ហែកហួរ​ដោយ​សង្គ្រាម។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​កុម្ភៈ នេះ។ ខណៈ​ស្ថិត​នៅ​លើ​យន្តហោះ Air Force One ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង New Orleans លោក...

Latest news

© 2021, ដេលី. All rights reserved.