26.3 C
Phnom Penh

TAG

ដូណាល់ ត្រាំ

លោក ត្រាំ បញ្ជា​ឱ្យ​ផ្អាក​វាយប្រហារ​ទីតាំង​រោងចក្រ​ថាមពល​អ៊ីរ៉ង់ រយៈពេល ៥​ថ្ងៃ បន្ទាប់ពី​ចរចា

តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស Independent នៅ​ថ្ងៃទី​២៣ ខែ​មីនា នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ដាក់​ចេញ​នូវ​បទបញ្ជា​របស់​លោក​ឱ្យ​ផ្អាក​ការ​វាយប្រហារ​រយៈពេល ៥​ថ្ងៃ​ទៅ​លើ​រោងចក្រ​ថាមពល​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ បន្ទាប់ពី​មាន​ការ​ចរចា​រវាង​អាមេរិក និង​អ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ ចាត់ទុក​ការ​ចរចា​ប្រព្រឹត្ត​ទៅ​ដោយ​វិជ្ជមាន​ជាមួយ​ទីក្រុង​តេហេរ៉ង់។ សេចក្ដី​ថ្លែងការណ៍​របស់​លោក ត្រាំ ដែល​ត្រូវ​គេ​មើល​ឃើញ​លើ​បណ្ដាញ​សង្គម Truth Social បាន​សរសេរ​រៀបរាប់​ថា៖ «លោក​មាន​ក្ដី​រីករាយ​ដែល​ថា​ការ​ចរចា​រវាង​អ៊ីរ៉ង់ និង​អាមេរិក ប្រព្រឹត្ត​ទៅ​បាន​ល្អ​ណាស់ ហើយ​មាន​សញ្ញា​វិជ្ជមាន​ដែល​អាច​រក​ឃើញ​ដំណោះស្រាយ​នៃ​ការ​បិទ​បញ្ចប់​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ក្រោយពី​ការ​ចរចា​បាន​ធ្វើឡើង​រយៈពេល...

តើ​រុស្ស៊ី​នៅតែ​បន្ត​ផ្ដល់​រូបភាព​ផ្កាយរណប​យោធា និង​ជួយ​បច្ចេកទេស​ដ្រូន​ឱ្យ​អ៊ីរ៉ង់ វាយប្រហារ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​មជ្ឈិមបូព៌ា?

កាលពី​សប្ដាហ៍​មុន លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​លើក​ទូរសព្ទ​ទៅ​និយាយ​ជា​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ ក្នុង​កិច្ចសន្ទនា​នោះ លោក​បាន​សួរនាំ​ទៅ​លោក ពូទីន អំពី​រុស្ស៊ី ជួយ​ចែករំលែក​ព័ត៌មាន​ចារកម្ម​ពី​ផ្កាយរណប​របស់​ខ្លួន​ទៅ​ឱ្យ​អ៊ីរ៉ង់។ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក ចុះផ្សាយ​ថា​លោក ពូទីន បាន​ច្រានចោល​ការ​ចោទ​ដូចនេះ ដោយ​អះអាង​ថា រុស្ស៊ី​មិន​បាន​ជួយ​អ៊ីរ៉ង់ ទេ​នៅ​ពេលនេះ សូម្បី​ចារកម្ម​យោធា​តាមរយៈ​ផ្កាយរណប​ក៏ដោយ។ មិន​តែប៉ុណ្ណោះ លោក ពូទីន...

សហរដ្ឋ​អាមេរិក​ពិចារណា​ពង្រឹង​កម្លាំង​កងទ័ព ខណៈ​សង្គ្រាម​នៅ​អ៊ីរ៉ង់ កំពុង​ចូល​ដំណាក់កាល​ថ្មី

រដ្ឋការ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ពិចារណា​លើ​ជម្រើស​បញ្ជូន​កងទ័ព​បន្ថែម​រាប់​ពាន់​នាក់ ដើម្បី​ពង្រឹង​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ក្នុង​តំបន់​មជ្ឈិមបូព៌ា ខណៈ​អាមេរិក​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ដំណាក់កាល​ថ្មី​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ីរ៉ង់ ដែល​កំពុង​បោះជំហាន​ចូល​សប្ដាហ៍​ទី​៤។ ការ​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​ទៀត អាច​នឹង​ផ្ដល់​ជម្រើស​បន្ថែម​ឱ្យ​លោក ត្រាំ ពិចារណា​លើ​ការ​ពង្រីក​ប្រតិបត្តិការ​យោធា​ក្នុង​សង្គ្រាម​រួម​ដៃ​គ្នា​ជាមួយ​អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់។ យ៉ាងហោចណាស់​ប្រភព​ចំនួន ៤ ដែល​ផ្ដល់​ព័ត៌មាន​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) បាន​ឱ្យ​ដឹង​ថា ជម្រើស​នៃ​ការ​បន្ថែម​ទ័ព និង​សព្វាវុធ​ថែមទៀត គឺ​សំដៅ​គ្រប់គ្រង​សុវត្ថិភាព​ផ្លូវ​ឆ្លងកាត់​សម្រាប់​កប៉ាល់​ដឹក​ប្រេង​ដែល​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ហ័រមូស (Hormuz) គឺជា​បេសកកម្ម​មួយ​ជា​ចម្បង​ត្រូវការ​គាំទ្រ​ពី​កងទ័ព​អាកាស និង​កងទ័ព​ជើងទឹក។ យ៉ាងណា ការ​គ្រប់គ្រង​ច្រក​សមុទ្រ Hormuz...

អាមេរិក​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ជោគជ័យ

ទីបញ្ជាការ​កណ្ដាល​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយប្រហារ​លើ​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​រូង​ក្រោម​ដី​ដ៏​ធំ​មួយ ដោយ​បំផ្ទុះ​ឃ្លាំង​អាវុធ​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ដោយ​ជោគជ័យ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២៦ ទីបញ្ជាការ​កណ្ដាល​យោធា​អាមេរិក បាន​បញ្ជាក់​ថា កងកម្លាំង​ទ័ព​អាកាស​អាមេរិក បាន​ប្រើប្រាស់​គ្រាប់បែក​ទម្ងន់ ៥០០០​ផោន ឬ​ស្មើ​នឹង ២២០០​គីឡូក្រាម​ជាច្រើន​គ្រាប់​ដោយ​ជោគជ័យ​ទម្លាក់​លើ​ទីតាំង​មីស៊ីល​ដ៏​រឹងមាំ​របស់​អ៊ីរ៉ង់ នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ Hormuz។ បើ​តាម​ទីបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក...

កងទ័ព​អ៊ីស្រាអែល អះអាង​ថា​បាន​សម្លាប់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អ៊ីរ៉ង់ និង​មេបញ្ជាការ​ប៉ារ៉ា

កងទ័ព​អ៊ីស្រាអែល អះអាង​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ថា កងទ័ព​អាកាស​របស់​ខ្លួន​បាន​សម្លាប់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ លោក Ali Larijani និង​មេបញ្ជាការ​របស់​កងកម្លាំង​ប៉ារ៉ា Basij នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក្នុង​ការ​វាយប្រហារ​កំណត់​គោលដៅ​ច្បាស់លាស់​មួយ​លើ​ទីក្រុង​តេហេរ៉ង់ កាលពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​១៧ មីនា។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​លោកខាងលិច។ កង​យោធា​អ៊ីស្រាអែល បាន​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១៦ មីនា នេះ កងទ័ព​អាកាស​អ៊ីស្រាអែល បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដោយ​ផ្អែកលើ​ព័ត៌មាន​ចារកម្ម បាន​កំណត់​គោលដៅ​វាយប្រហារ​កម្ចាត់​បុគ្គល...

សហរដ្ឋ​អាមេរិក ដាក់​ផែនការ​កម្ទេច​សរសៃ​សេដ្ឋកិច្ច​ឧស្សាហកម្ម​ប្រេង​របស់​អ៊ីរ៉ង់

យុទ្ធនាការ​យោធា​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល កំពុង​តែ​វាយប្រហារ​យ៉ាង​សន្ធប់​ទៅ​លើ​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល គឺជា​ប្រទេស​សម្ពន្ធភាព​យោធា​ស្លាប់​រស់​នឹង​គ្នា។ ប្រទេស​ទាំង​ពីរ​នេះ​បាន​ដាក់​ចេញ​នូវ​ប្រតិបត្តិការ​មាន​ឈ្មោះ​ថា Epic Fury ឬ​ប្រតិបត្តិការ​មហា​កំហឹង និង Roaring Lion ឬ​សម្រែក​សត្វ​តោ ដោយ​ចាប់ផ្ដើម​ដាក់​គោលដៅ​កម្ទេច​តំបន់​ឧស្សាហកម្ម​ប្រេង​របស់​អ៊ីរ៉ង់។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់​ចេញ​ហើយ​នូវ​ផែនការ​វាយប្រហារ​លើ​ទីតាំង​ប្រេង​របស់​អ៊ីរ៉ង់ នៅ​លើ​កោះ Kharg នៃ​ប្រទេស​អ៊ីរ៉ង់ បើសិន​អ៊ីរ៉ង់ នៅតែ​បន្ត​ខ្ទប់​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។...

រុស្ស៊ី និង​ចិន មិន​លើក​ទ័ព​ជួយ​ច្បាំង​អ៊ីរ៉ង់ តើ​មាន​កត្តា​អ្វី​ខ្លះ​នៅ​ចំពោះមុខ​សង្គ្រាម​របស់​អាមេរិក​និង​អ៊ីស្រាអែល​នេះ?

សង្គ្រាម​អាមេរិក និង​អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិនមែន​គ្រាន់តែ​ជា​សង្គ្រាម​ដណ្តើម​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​តំបន់​មជ្ឈិមបូព៌ា​ក្លាយ​ជា​ទីលាន​នៃ​ការ​សាកល្បង​អាវុធ​នៃ​ប្រទេស​មហា​កម្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ធ្វើ​តេស្ដ​នូវ​ដែន​កំណត់​នៃ​សម្ពន្ធភាព​រវាង​អ៊ីរ៉ង់ និង​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់​ខ្លួន គឺ​ប្រទេស​រុស្ស៊ី និង​ចិន។ ទីក្រុង​តេហេរ៉ង់ ប្រហែលជា​បាន​សន្មត​ថា ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ដែល​ខ្លួន​បាន​កសាង​ជាមួយ​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង កាន់តែ​រឹងមាំ​ថែមទៀត ហើយ​អាច​ជួយ​អន្តរាគមន៍​ដោយ​លើក​ទ័ព​ជួយ​ខ្លួន​ទៀត​ផង។ តែ​មិន​ដូច​ការ​រំពឹង​របស់​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ នោះ​ទេ ខណៈ​នេះ​សង្គ្រាម​ចូល​ដល់​សប្ដាហ៍​ទី​៣ ហើយ ដែល​សម្ពន្ធភាព​របស់​អ៊ីរ៉ង់ គឺ​រុស្ស៊ី និង​ចិន ត្រូវ​គេ​មើល​ឃើញ​ថា​សូម្បីតែ​មិន​បាន​ជួយ​លើក​ទ័ព​មក​ជួយ​ច្បាំង​កងទ័ព​អ៊ីរ៉ង់...

ប្រធានាធិបតី​អ៊ីរ៉ង់ ដាក់​លក្ខខណ្ឌ​បី​ចំណុច ដើម្បី​បញ្ចប់​សង្គ្រាម​ជាមួយ​អាមេរិក និង​អ៊ីស្រាអែល

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian កាលពី​ថ្ងៃ​ពុធ ទី​១១ ខែ​មីនា ឆ្នាំ​២០២៦ បាន​ដាក់​លក្ខខណ្ឌ​ចំនួន​៣ ដើម្បី​បិទ​បញ្ចប់​សង្គ្រាម ខណៈ​ដែល​សង្គ្រាម​អាមេរិក និង​អ៊ីស្រាអែល រួម​គ្នា​វាយប្រហារ​អ៊ីរ៉ង់ ចូល​ដល់​ថ្ងៃទី​១៣ ហើយ​នៅ​ពេលនេះ។ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លក្ខខណ្ឌ​ចំនួន​៣ ពី​ប្រទេស​អ៊ីរ៉ង់ រួម​មាន៖ ទី​១ ការ​ទទួលស្គាល់​សិទ្ធិ​ស្រប​ច្បាប់​នៃ​ប្រទេស​អ៊ីរ៉ង់ ទី​២ ផ្ដល់​សំណង​ជួសជុល​ការ​ខូចខាត និង​ទី​៣ ធានា​យ៉ាង​រឹងមាំ​ពី​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ជា​ថ្មី​ណា​មួយ​នា​ពេល​អនាគត​ពី​សហរដ្ឋ​អាមេរិក លើ​ប្រទេស​អ៊ីរ៉ង់។ នៅ​ក្នុង​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X...

ប្រធានាធិបតី​បារាំង ប្រកាស​ពី​បេសកកម្ម​វាយ​បំបែក​ច្រក​សមុទ្រ Hormuz ដែល​អ៊ីរ៉ង់​ចាប់​ជា​ចំណាប់ខ្មាំង

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​ថា សម្ពន្ធភាព​អឺរ៉ុប​បាន​សម្រេច​បញ្ចេញ​បេសកកម្ម​យោធា​រួម​គ្នា​មួយ​ប្រឆាំង​នឹង​ការ​បិទ​ច្រក​សមុទ្រ Hormuz ដោយ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់។ ច្រក​សមុទ្រ Hormuz គឺជា​ផ្លូវ​នាវាចរ​ដ៏​សំខាន់​នៃ​ការ​ដឹក​ប្រេង​ចេញពី​តំបន់​មជ្ឈិមបូព៌ា​ទៅ​កាន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប។ ដំណើរ​ទៅ​ត្រួតពិនិត្យ និង​សួរសុខទុក្ខ​កងទ័ព​បារាំង នៅ​លើ​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែ​មីនា លោក ម៉ាក្រុង ព្រមាន​ថា បារាំង និង​អឺរ៉ុប...

តើ​តួអង្គ​ណា​ខ្លះ​ដែល​រុញ​ឱ្យ​ផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា?

ទីបំផុត សង្គ្រាម​ដ៏​ធំ និង​គ្រោះថ្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា ត្រូវ​បាន​ផ្ទុះ​ឡើង​មែន។ អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយប្រហារ​ប្រឆាំង​នឹង​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ បន្ទាប់ពី​ភាព​តានតឹង​បាន​កើន​ឡើង​ដោយសារ​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ បាន​ធ្លាក់​ក្នុង​ភាព​បរាជ័យ​ជាបន្តបន្ទាប់ ព្រោះ​អ៊ីរ៉ង់​មិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​កម្មវិធី​មីស៊ីល​ផ្លោង​ទៅ​តាម​លក្ខខណ្ឌ​របស់​សហរដ្ឋ​អាមេរិក។ ក្នុង​ស្ថានភាព​ដែល​សង្គ្រាម​កំពុង​ក្ដៅ​គគុក​នេះ មជ្ឈដ្ឋាន​ជាច្រើន​បាន​សម្លឹង​ឃើញ​តួអង្គ​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​តួអង្គ​ផ្សេង​ទៀត នោះ​គឺ​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​ព្យាយាម​បង្ហាញ​ខ្លួន​ជា​អ្នក​ជំរុញ​សន្តិភាព​ពិភពលោក ប៉ុន្តែ​បាន​ប្រកាន់​ជំហរ​យ៉ាង​តឹងរ៉ឹង​ដោយ​បាន​សហការ​គ្នា​ជាមួយ​អ៊ីស្រាអែល...

Latest news

© 2021, ដេលី. All rights reserved.