28 C
Phnom Penh

TAG

ដេត ហួរ

ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​នឹង​ប្រកាស​សាលដីកា​តំណាង​សហគមន៍​ដីធ្លី​ក្នុង​វិវាទ​ជាមួយ​ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៅ​ចុង​ខែ​តុលា

សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ នឹង​ប្រកាស​សាលដីកា​សំណុំរឿង​លោកស្រី ដេត ហួរ ដែល​ជា​តំណាង​សហគមន៍​ដីធ្លី​មកពី​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ​នេះ ក្រោម​បទ​ចោទប្រកាន់ «បរិហារ​បង្កាច់​កេរ្តិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» លើ​ឧកញ៉ា ហេង ហ៊ុយ។ ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ លោក ខៀវ ផល្លា កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​កោះហៅ​លោកស្រី...

តុលាការ​កោះកុង​កាត់ទោស​ស្ត្រី​ម្នាក់​ឱ្យ​ជាប់​គុក​១​ឆ្នាំ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ

សាលាដំបូង​ខេត្ត​កោះកុង សម្រេច​ផ្ដន្ទាទោស​តំណាង​សហគមន៍​ដីធ្លី​ម្នាក់​នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «បរិហារកេរ្តិ៍ និង​បង្កាច់​កេរ្តិ៍» តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ តំណាង​សហគមន៍​១៩៧ នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល លោកស្រី ដេត ហួរ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង លោក អេង ចាន់តារា កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា...

ពលរដ្ឋ​ខេត្ត​កោះកុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ជាង ១០០​នាក់ នៅ​ខេត្ត​កោះកុង បាន​នាំគ្នា​ឡើង​មក​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ និង​ឆ្លើយ​បំភ្លឺ​ករណី​ជម្លោះ​ដីធ្លី​ជាមួយ​លោក ហេង ហ៊ុយ ដែល​ជា​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​ពីរ និង​ជា​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ។ ពលរដ្ឋ​ដែល​ឡើង​មក​ដាក់​ញត្តិ និង​មក​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ចន្ទ ទី​២៨ មីនា មកពី​សហគមន៍​ចំនួន​៣ នៃ​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល។ សហគមន៍​ទាំង​៣ ដែល​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​មាន​សហគមន៍​១៩៧ សហគមន៍​ព្រលាន...

Latest news