TAG
ឌឹ ឃែមបូឌា ដេលី
តុលាការក្រុងភ្នំពេញសម្រេចទម្លាក់ចោល ការ ចោទ ប្រកាន់ មក លើ អតីត ប្រធាន សហជីព លោកជា មុន្នី
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកសេង ឫទ្ធីបានសម្រេចលើកលែងចោទប្រកាន់មកលើលោកជា មុន្នីអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក្នុងសំណុំរឿងដែលសមាគម និងសហជីពគាំទ្ររដ្ឋាភិបាលប្តឹងកាលពីចុងឆ្នាំ២០១៧។
ក្រុមអ្នកឃ្លាំមើលព្យាករណ៍ថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងមានជំងឺ ប៉ុន្តែមិនស្លាប់ឡើយ
អ្នកឃ្លាំមើលអំពីបញ្ហាសង្គមបានទស្សន៍ទាយថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងជួបបញ្ហាដែលត្រូវប្រឈម ប៉ុន្តែលទ្ធិមួយនេះនឹងមិនស្លាប់ងាយៗនោះឡើយ។
កម្មវិធីIdea Talk៖ស្វែងយល់អំពីជំនឿសាសនាអុីស្លាមក្នុងសង្គមខ្មែរ
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី២១កុម្ភៈឆ្នាំ២០១៩។
អត្ថន័យនៃថ្ងៃមាឃបូជាក្នុងពុទ្ធសាសនារបស់ខ្មែរ
មានមិត្តអ្នកស្តាប់ និងទស្សនាកម្មវិធីផ្សាយរបស់យើង បានស្នើឲ្យពន្យល់អត្ថន័យនៃថ្ងៃមាឃបូជា ឬ បុណ្យមាឃាបូជា តាមព្រះពុទ្ធសាសនា។
ព្រះសង្ឃលុតជង្គង់ចំពោះមុខលោកហេង សំរិនធ្វើការបកស្រាយក្រោយពេលអ្នកប្រើប្រាស់ហ្វេសប៊ុករិះគន់ខ្លាំង
ព្រះសង្ឃមួយអង្គ និងប្រធានរដ្ឋសភាលោកហេង សំរិនរងការរិះគន់ជាខ្លាំងពីពលរដ្ឋ សង្គមស៊ីវិល ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលមានការបង្ហោះរូបភាពជាច្រើនសន្លឹកជុំវិញការលុតជង្គង់ របស់ព្រះអង្គនៅចំពោះមុខប្រធានរដ្ឋសភាលោកហេង សំរិនកាលពីសប្តាហ៍មុន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរបង្ក្រាបមេខ្លោងបទល្មើសគ្រឿងញៀនធំៗឱ្យមានប្រសិទ្ធភាព
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងជំរុញឱ្យអាជ្ញាធរទាំងអស់ បង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបមេខ្លោងធំៗពាក់ព័ន្ធបទល្មើសគ្រឿងញៀនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយចរាចរគ្រឿងញៀនទៅដល់អ្នកប្រើប្រាស់។
សង្គមស៊ីវិលបារម្ភពីបញ្ហាសិទ្ធិមនុស្សក្រោយមានសារព្រមានកម្ទេចអតីតក្រុមបក្សប្រឆាំង
ក្រុមសិទ្ធិមនុស្សក្នុងស្រុកសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនយោបាយនិងបញ្ហាសិទ្ធិមនុស្សកាន់តែមានភាពអាក្រក់ទៅៗ នៅពេលមានការព្រមានកម្ទេចក្រុមមួយដែលមិនចំណុះនឹងខ្លួនជាពិសេសការប្រកាសយកកម្លាំងទល់នឹងកម្លាំងទល់តែម្តង។
លោកព្រាប កុលមើលឃើញថា លោកកឹម សុខានឹងដោះលែងនៅខែមីនាឬ មុនចូលឆ្នាំខ្មែរយ៉ាងយូរ
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោកព្រាប កុលទស្សន៍ទាយថា ប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខាអាចនឹងត្រូវតុលាការកាត់ក្តីនៅក្នុងខែមីនា ហើយអាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញនៅក្នុងខែមីនា ឬនៅមុនចូលឆ្នាំខ្មែរក្នុងខែមេសា២០១៩យ៉ាងយូរ។
កម្មវិធីIdea Talk៖ តើអ្នកណានឹងឈ្នះអ្នកណានឹងចាញ់ល្បែងភ្នាល់រវាងលោកសមរង្សុីជាមួយលោកហ៊ុនសែនករណីដោះលែងលោកកឹមសុខា?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី២០កុម្ភៈឆ្នាំ២០១៩។
កម្ពុជាបានបញ្ជូនជនជាតិម៉ាឡេស៊ីចំនួន៤៧នាក់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ
កម្ពុជាបានសម្រេចបញ្ជូនជនជាតិម៉ាឡេស៊ីចំនួន៤៧នាក់ត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញក្រោយពីអ្នកទាំងនោះធ្លាប់រងការចោទប្រកាន់លេងល្បែងស៊ីតាមប្រព័ន្ធអ៊ិនធឺណេត។