40.3 C
Phnom Penh

អត្ថន័យ​នៃ​ថ្ងៃ​មាឃ​បូជា​ក្នុង​ពុទ្ធ​សាសនា​របស់​ខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មាន​មិត្ត​អ្នក​ស្តាប់​ និង​ទស្សនា​កម្ម​វិធី​ផ្សាយ​របស់​យើង​ បាន​ស្នើ​ឲ្យ​ពន្យល់​អត្ថន័យ​នៃ​ថ្ងៃ​មាឃ​បូជា ​ឬ​ បុណ្យ​មាឃា​បូជា ​តាម​ព្រះ​ពុទ្ធ​សាសនា។ ​

យើង​ខ្ញុំ​សូម​ស្រង់​ខ្លឹមសារ​ពី​សេចក្តី​ពន្យល់​ក្នុង​វចនានុ​ក្រម​សម្តេច​សង្ឃ ​ជួន ណាត​ដោយ​សង្ខេប​ថា តើ​មាឃ​បូជា​មាន​កំណើត​ពី​ណា​មក ​ហើយ​មាន​ន័យ​ដូច​ម្តេច?​ ក្នុង​ពុទ្ធកាល​មាន​ចតុរង្គ​សន្និបាត​ ឬ​ការ​ប្រជុំ​អង្គ​៤​កើត​មាន​តែ​ម្តង​គត់​ គឺ​នៅ​យប់​ថ្ងៃ​១៥​កើត​ពេញ​បូណ៌​ខែ​មាឃ​គឺ​ថា​ មាន​ការ​ប្រជុំ​សាវ័ក​ហៅ​ថា​ សាវ័ក​សន្និបាត​នៃ​ព្រះ​សម្ពុទ្ធ។ ​នៅថ្ងៃ​នោះ​​ទី១​ព្រះ​ចន្ទ​រះ​ពេញ​វង់ ​ឬ​ពេញ​បូណ៌។  ទី២​ មាន​ព្រះ​ភិក្ខុ​សង្ឃ​១២៥០​អង្គ​មក​ប្រជុំ​ព្រមគ្នា​ឥត​ព្រាង​ទុក​ ឥត​មាន​ណាត់​មុន​ នៅ​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ឬ​គ្រូ​ប្រៀន​ប្រដៅ ​ឬ​ព្រះ​សព្វញ្ញុពុទ្ធ។​ ​ទី៣​ ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធតែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់។​ទី៤  ​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត​ទាំង​អស់។​

ក្នុង​ពេល​នោះ ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឱវាទ​បាតិមោក្ខ​ ឬ​សម្តែង​ពុទ្ធ​បញ្ញត្តិ ​ឬ​សិក្ខាបទ​មួយៗ​សម្រាប់​ភិក្ខុ​សូត្រ​​ក្នុង​ទី​ប្រជុំ​សង្ឃ​រាល់ៗ​កន្លះ​ខែ​ម្តង។​ ដោយសារ​អច្ឆរិយ​ហេតុ​មាន​តែ​ម្តង​គត់​ក្នុង​ពុទ្ធ​សម័យ ​ពុទ្ធមាមៈកៈ​ ឬ​អ្នក​ជឿស៊ុប​ក្នុង​ពុទ្ធសាសនា​គ្រប់​ប្រទេស​បាន​យក​ថ្ងៃ​១៥​កើត​ខែ​មាឃ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា​រៀង​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស