27.3 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

តុលាការ​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្មែរ ធ្លាប់​ពោល​ថា គុក​ស្រុក​ខ្មែរ​មាន​តែ​ខ្មែរ​នៅ!! តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោយពី​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ១៩​ខែ (១​ឆ្នាំ និង ៧​ខែ) និង​ផាក​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ជុំវិញ​ការ​តវ៉ា​ប្រឆាំង​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)...

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​នឹង​លាលែង​តំណែង បើ​ប្រទេស​កម្ពុជា​ទាំងមូល​គ្មាន​ការ​អភិវឌ្ឍ​នោះ

បន្ទាប់ពី​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) រឿង​ដី​សម្បទាន​សេដ្ឋកិច្ច ១០០​ឆ្នាំ រឿង​កោះត្រល់ រឿង​កោះគុត/គជ់ រឿង​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី រឿង​កំពង់ផែ​នាវាចរណ៍​ខ្មែរ ដែល​ចិន គ្រប់គ្រង​នៅ​រាម ជាដើម បាន​ពុះកញ្ជ្រោល​ជ្រួល​ច្របល់​ក្នុង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​ជំទាស់ និង​សកម្មជន​ខ្មែរ​ស្នេហា​ប្រជាធិបតេយ្យ អធិបតេយ្យ ឯករាជ្យ​ជាតិ មួយ​រយៈ​កាល ហើយ​ស្ងាត់​ជ្រងំ​ទៅវិញ ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​នឹង​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី...

ក្រុម​ការងារ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ប្ដេជ្ញា​ធ្វើ​ឱ្យ​ចប់​ជា​ស្ថាពរ​មុន​រដូវ​ភ្លៀង​ធ្លាក់​ជោគជាំ​នា​រដូវ​វស្សា

ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ប្ដេជ្ញា​សម្រេច​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ឲ្យ​ចប់​ជា​ស្ថាពរ​នៅ​មុន​ពេល​ភ្លៀង​ធ្លាក់​ជោគជាំ​នា​រដូវវស្សា​ខាងមុខ ខណៈ​ដំណើរការ​នៃ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​សម្រេច​បាន​ជិត ៤០%។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​មេសា បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ ដល់​ដំណាច់​ខែ​មីនា ឆ្នាំ​២០២៥ នេះ ដំណើរការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ជាមួយ​ឡាវ និង​វៀតណាម សម្រេច​បាន​ប្រមាណ ៣៩,៩២%​នៃ​ផែនការ ក្នុង​នោះ ខេត្ត​មណ្ឌលគិរី សម្រេច​បាន​ប្រវែង ៤៤,៩០​គីឡូម៉ែត្រ ស្មើ​នឹង ៤២,៤៥%...

អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញមតិ​ពលរដ្ឋ​គឺ​ស្មើ​នឹង​លាក់​ទុក​មេរោគ​បំផ្លាញ​ជាតិ​ឱ្យ​រីក​ធំធាត់

អ្នក​ឃ្លាំមើល​សង្គម​ព្រមាន​ថា ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ គឺ​ស្មើ​នឹង​លាក់​ទុក​មេរោគ​បំផ្លាញ​ជាតិ​ឱ្យ​រីក​ធំធាត់​ក្នុង​សង្គម បន្ទាប់ពី​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​សម្រេច​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ឲ្យ​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ចំនួន ២​រូប​ជាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​បន្ត​ទៀត។ កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​បដិសេធ​បណ្តឹង​របស់​អនុប្រធាន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ពីរ​រូប គឺ​កញ្ញា រៀម ស្រីពេជ្ររតនា និង​លោក ធី ថន ដែល​បាន​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​បន្ត​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​ជាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល ៦​ខែ​បន្ថែម​ទៀត​កាលពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ។ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ អនុប្រធាន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ពីរ​រូប...

ចលនា KMD ប្រកាស​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែ​មីនា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ប្រារព្ធ​ខួប ១​ឆ្នាំ​នៃ​ការ​បង្កើត​ចលនា​នេះ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​ទីក្រុង​ឡងប៊ិច (Long Beach) ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ការងារ​រយៈពេល ១​ឆ្នាំ​ដែល​ខ្លួន​សម្រេច​បាន។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ហៅ​កាត់​ថា KMD ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ពិធី​ខួប ១​ឆ្នាំ​នៃ​ការ​បង្កើត KMD នៅ​ទីក្រុង​ឡងប៊ិច (Long Beach)...

ឧទ្ធរណ៍​ច្រានចោល​សំណើ​សុំ​កុំ​បំបែក​សំណុំរឿង​ពាក់ព័ន្ធ​គម្រោង CLV របស់​ជន​ជាប់ចោទ​ជិត ៤០​នាក់

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ ច្រានចោល​សំណើ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ស្នើ​ឱ្យ​តុលាការ​កុំ​បំបែក​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) របស់​ជន​ជាប់ចោទ​ជិត ៤០​នាក់​ចេញពី​គ្នា។ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​សង្គម​ចំនួន ៣៧​នាក់​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ដោយ​ប្រកាស​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​បំបែក​សំណុំរឿង​នេះ​ទៅ​ជា ៥​សំណុំរឿង​ដូច​មុន​ដដែល។ ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ លោក អ៊ឹម វណ្ណៈ បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​សំណើ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា...

អង្គការ​ចលនា​មាតា​ធម្មជាតិ​ថា​រដ្ឋាភិបាល​កំសាក​ដែល​មិន​ហ៊ាន​ឱ្យ​សកម្មជន​៥​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) ចាត់ទុក​ការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ពី​យុវជន​បរិស្ថាន​ទាំង ៥​នាក់ ថា​ជា​ភាព​កំសាក​ខាង​រដ្ឋាភិបាល​ដែល​មិន​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត​ចំពោះ​សកម្មភាព​ការពារ​បរិស្ថាន​ដែល​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​រហូត​មក។ ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៧ ខែ​កុម្ភៈ ថា រាជរដ្ឋាភិបាល​ខ្មែរ​នៅតែ​មិន​ភ្ញាក់​រលឹក​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​បាន​គាបសង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ស្លូតត្រង់​រហូត​មក។ ប្រភព​ដដែល​បញ្ជាក់​ថា មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​ការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ពី​តុលាការ​ស្រុក​ខ្មែរ ដែល​តែងតែ​យក​ច្បាប់​មក​គាបសង្កត់​ដល់​មនុស្ស​ស្មោះត្រង់ ព្រោះ​ការ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​នេះ​ក៏​មិនមែន​កើត​មាន​តែ​លើ​សកម្មជន​បរិស្ថាន​ទាំង ៥​រូប​នេះ​ដែរ គឺ​ធ្លាប់​កើត​មាន​លើ​អ្នកទោស​មនសិការ​ជា​ហូរហែ​រហូត​មក។ សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​លើ​សំណុំរឿង​សកម្មជន​បរិស្ថាន​ចំនួន ៥​រូប កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន​ដូចជា...

លោក ហ៊ុន សែន អះអាង​ប្រាប់​ទូត​ថ្មី​វៀតណាម​ម្ដង​ទៀត​អំពី​ទំនាក់ទំនង​ត្រីភាគី ទោះ​កម្ពុជា​ចេញពី CLV-DTA

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​វៀតណាម​ប្រចាំ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ថា ទោះ​កម្ពុជា​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​ពង្រឹង​ទំនាក់ទំនង​ត្រីភាគី​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​បក្ស រដ្ឋាភិបាល និង​សភា។ ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ជាមួយ​លោក NGUYEN Minh Vu ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ហ៊ុន សែន ថា​ទោះបី​កម្ពុជា​បាន​ដក​ខ្លួន​ពី​ក្របខ័ណ្ឌ CLV-DTA...

នាយករដ្ឋមន្ត្រី​ឪ​បញ្ជាក់​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​បញ្ចប់​ហើយ តែ​កិច្ច​សហប្រតិបត្តិការ​នៅ​ដដែល

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​បាន​សម្រេច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) ក៏​ពិត​មែន ក៏ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​ប្រទេស​ទាំង​បី​នៅ​បន្ត​ដដែល។ អតីត​នាយករដ្ឋមន្ត្រី​ដែល​បន្ត​គ្រប់គ្រង​អំណាច លោក ហ៊ុន សែន និយាយ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក សនសៃ ស៊ីផាន់ដន ក្នុង​ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ-លាវ នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ​ថា...

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រាប់​មិត្ត​វៀតណាម​ថា​ការ​ដកខ្លួន​ពី CLV មិន​បង្ក​ការ​ប៉ះពាល់​អ្វី​ទេ

ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម លោក ហ្វាន វ៉ាន់ យ៉ាង (PHAN VAN GIANG) ថា​ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​គម្រោង CLV-DTA មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​បី​នោះ​ទេ ពីព្រោះ​ប្រទេស​ទាំង​បី​ប្រើ​យន្តការ​កិច្ចសហប្រតិបត្តិការ​កម្រិត​ប្រទេស។ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​វិមាន ៧​មករា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦...

Latest news

© 2021, ដេលី. All rights reserved.