26.3 C
Phnom Penh

TAG

បដិវត្តន៍​ពណ៌

អ្នក​សង្កេតការណ៍​ថា​បដិវត្តន៍​នឹង​ផ្ទុះ​ឡើង ឱ្យ​តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បដិសេធ​មិន​ព្រម​ដោះស្រាយ​សំណើ​ពលរដ្ឋ

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ព្រមាន​ថា បដិវត្តន៍​នឹង​ផ្ទុះ​ឡើង​នៅ​កម្ពុជា​ដោយ​ចៀស​ពុំ​រួច ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ​រាល់​សំណើ​របស់​ពលរដ្ឋ ជាពិសេស​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​ជុំវិញ​បញ្ហា​កោះ​គុត ជាដើម។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​នៅ​ថ្ងៃទី​៣ មីនា នេះ​ថា ពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​ជាច្រើន​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​កង្វល់​របស់​ខ្លួន ព្រោះ​សំណើ និង​ការ​ទាមទារ​ទាំងឡាយ​សុទ្ធតែ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ លោក មួង ណារ៉េត លើកឡើង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​មាន​បញ្ហា ពលរដ្ឋ​អាច​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​បើ​ស្ថាប័ន​តុលាការ​ដោះស្រាយ​មិន​កើត​ដោយសារ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ នោះ​ពលរដ្ឋ​មាន​ជម្រើស​មួយ​ទៀត...

អ្នក​ដឹកនាំ​នយោបាយ​ប្រទេស​ជាតិ​ឌឺដង​គ្នា​អំពី​ផ្កា​រីក​ផ្កា​រោយ តែ​ក្នុង​ន័យ​ខុស​គ្នា

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​ក៏​ប្រើ​យុទ្ធសាស្ត្រ​ផ្កា​រីក​ដែរ តែ​ជា​ការ​អភិវឌ្ឍ​ដោយ​មាន​សួន «ផ្កា​រីក» មិនមែន​ជា «យុទ្ធសាស្ត្រ​ផ្កា​រីក» ដូច​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ប្រើ​ពាក្យ​ផ្កា​រីក​សម្រាប់​ការ​ផ្តួល​រំលំ​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​សង្គ្រាម​នោះ​ទេ។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​នៅ​ក្រុង​អរិយក្សត្រ នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ផ្កា​រីក​ដែល​ប្រជាជន​កម្ពុជា​ចង់បាន គឺ​ផ្កា​រីក​នៃ​សន្តិភាព...

លោក សម រង្ស៊ី ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក​ត្រៀម​ខ្លួន​ផ្លាស់ប្ដូរ​កម្ពុជា​តាម​យុទ្ធសាស្ត្រ​ផ្កា​រីក

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ស្រុក និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្ដូរ​មួយ​នៅ​កម្ពុជា​ក្រោម​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​លោក​បាន​ប្រកាស​នា​ពេល​កន្លង​មក។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ ធ្នូ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និយាយ​ប្រាប់​តៗ​គ្នា​ទៅ​កាន់​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​របស់​ពួកគេ​ថា ត្រូវ​នាំគ្នា​ត្រៀម​ខ្លួន​ដើម្បី​ទៅ​បេះ​ផ្កា​រីក​ទាំងអស់​គ្នា។ លោក​ថា រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​បង្កើត​ឡើង​សម្រាប់​ជំនួស​រដ្ឋាភិបាល​ចាស់​ដែល​បាន​ដួល​រលំ​ដោយ​យុទ្ធសាស្ត្រ​ផ្កា​រីក​នេះ នឹង​ត្រូវ​តែ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ផង​ដែរ។ លោក សម...

ប្រធាន​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចោទ​ក្រុម​ប្រឆាំង​សម្ងំ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ញុះញង់​ឱ្យ​មាន​បដិវត្តន៍​ពណ៌

មន្ត្រី​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ចោទ​ថា​សព្វថ្ងៃ​នេះ​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច កំពុង​សម្ងំ​នៅ​ទី​ងងឹត​ដើម្បី​ផលិត​ព័ត៌មាន​ក្លែងក្លាយ មួលបង្កាច់ បំផ្លើស បំភ្លៃ គ្រប់​ទម្រង់​ក្នុង​បំណង​ញុះញង់​បង្ក​ឱ្យ​មាន​ចលាចល​សង្គម​តាម​សេណារីយ៉ូ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើក​ឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្ដីពី «ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន និង​នាំពាក្យ» នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ព័ត៌មាន​ពិត គឺជា​ពន្លឺ​អាច​ចូល​ទៅ​លុប​បំបាត់​ទី​ងងឹត​ដែល​ជា​ជម្រក​របស់​ក្រុម​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ប្រឆាំង​រដ្ឋាភិបាល​ឱ្យ​អស់​ពី​សង្គម​ខ្មែរ។ លោក ប៉ែន បូណា លើកឡើង​ថា...

លោក សម រង្ស៊ី សន្យា​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​លើក​នេះ​ដោយ​យក​គំរូ​តាម​ពលរដ្ឋ​កូរ៉េខាងត្បូង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ថា​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ក្រោកឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ដើម្បី​ស្វែងរក​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ​ជាមួយ "ចលនា​ជាតិ​តស៊ូ" ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ពី​របប​ដឹកនាំ​ផ្ដាច់ការ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ ធ្នូ នេះ​ថា ការ​តវ៉ា​នៅ​ប្រទេស​កូរ៉េខាងត្បូង រវាង​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ប្រឆាំង​តវ៉ា​ទល់​នឹង​កងទ័ព​កូរ៉េ គឺជា​មេរៀន​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ក្រោកឈរ​ឡើង​ទាំងអស់​គ្នា​រួបរួម​ជា​កម្លាំង បង្ខំ​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​ចុះ​ចេញពី​តំណែង ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន។ លោក សម រង្ស៊ី លើកឡើង​ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ...

អ្នក​ឃ្លាំមើល៖ កាសែត​ឥណ្ឌា​ថា​អាមេរិក​នៅ​ពី​ក្រោយ​គម្រោង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​គឺ​ជា​ការ​ប្រឌិត

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian ដែល​ថា​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី ចូ បៃដិន នៅ​ពីក្រោយ​គម្រោង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា គឺជា​ការ​ចុះផ្សាយ​ក្នុង​ចេតនា​ប្រឌិត​លាប​ពណ៌​អាមេរិក​ប៉ុណ្ណោះ។ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា សារព័ត៌មាន​ពិភពលោក​ទាំងអស់​គ្មាន​សារព័ត៌មាន​មួយ​ណា​ដែល​បាន​ចុះផ្សាយ​ថា​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឡើយ ហើយ​សារព័ត៌មាន​ទាំងនោះ​ក៏​មិន​ដែល​ចុះផ្សាយ​ថា​អាមេរិក​នៅ​ពីក្រោយ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ណា​មួយ​ដែរ។ លោក​ថា ទើប​តែ​ពេលនេះ កាសែត​ឥណ្ឌា The Sunday Guardian បែរ​ជា​ចុះផ្សាយ​អត្ថបទ​បែប​ប្រឌិត​ដែល​មាន​ចរិត​លាប​ពណ៌​សហរដ្ឋ​អាមេរិក...

អ្នកជំនាញ​ថា​មេដឹកនាំ​ដែល​ចោទ​ក្រុម​ប្រឆាំង​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​គឺ​ដោយសារ​ភ័យ​ព្រួយ​ខ្លាច​បាត់បង់​អំណាច

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ លើកឡើង​ថា ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​លើ​ក្រុម​ប្រឆាំង និង​ពលរដ្ឋ​ដែល​មាន​គំនិត​ផ្ទុយ​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍ គឺ​ដោយសារតែ​ពួកគេ​មាន​ការ​ភ័យ​ព្រួយ​ពី​ស្ថិរភាព​អំណាច។ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ សីហា នេះ​ថា រាល់ «ការ​តវ៉ា» មិនមែន​សុទ្ធតែ​ជា​ការ​ប៉ុនប៉ង​ធ្វើ «បដិវត្តន៍» ទេ ព្រោះ​ការ​ចោទប្រកាន់​បែប​នេះ​អាច​ដោយសារតែ​ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​របស់​ក្រុម​ប្រឆាំង ហើយ​ក៏​អាច​គ្រាន់តែ​ជា​លេស​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង និង​អ្នក​មាន​គំនិត​ផ្ទុយ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត ការ​ចោទប្រកាន់​លើ​ក្រុម​អ្នក​មាន​គំនិត​ផ្ទុយ​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍ ក៏​អាច​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​កាន់​អំណាច​ក្នុង​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​បង្ក្រាប​គូប្រជែង​នយោបាយ​របស់​ខ្លួន ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ចំណាត់ការ​របស់​ពួកគេ​លើ​អ្នក​ប្រឆាំង​ទាំងនោះ​ដែរ។ លោក...

IDEA TALK៖ តើ​ការ​បញ្ចេញមតិ​អំពី​បញ្ហា​ទឹកដី​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ការ​បញ្ចេញមតិ​អំពី​បញ្ហា​ទឹកដី​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌?»។

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​ត្រូវ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដើម្បី​ថែរក្សា​សន្តិភាព

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា រាល់​សកម្មភាព​របស់​កម្លាំង​អមិត្ត ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា និង​បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ត្រូវ​ថែរក្សា​សន្តិភាព​ឲ្យ​បាន។ ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សហ​សិក្សា អគារ​ស្នាក់នៅ និង​អគារ​អាហារដ្ឋាន​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ លោក ហ៊ុន ម៉ាណែត អះអាង​ថា កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​ជា​កម្លាំង​ដែល​មាន​ថាមពល​ខ្លាំង ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នៅ​គ្រប់​កាលៈទេសៈ រាល់​ឧបាយកល...

លោក ថេង សាវឿន ចាត់ទុក​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី​ថា​ជា​រឿង​អយុត្តិធម៌​និង​មិន​អាច​ទទួល​បាន

ប្រធាន​សមាគម​សហព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ចាត់ទុក​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី ថា​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​បាន បន្ទាប់ពី​សាលាដំបូង​ខេត្ត​នេះ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក និង​សហការី ២​នាក់​ទៀត ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ប៉ុន្តែ​សម្រេច​ព្យួរ​ទោស​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ។ លោក ថេង សាវឿន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា សាលាដំបូង​ខេត្ត​រតនគិរី បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក ថេង សាវឿន...

Latest news

© 2021, ដេលី. All rights reserved.