37.5 C
Phnom Penh

TAG

បទល្មើស​ព្រៃឈើ

សកម្មជន​ថា​បើ​រដ្ឋាភិបាល​ចង់​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែន លោក​អាច​នាំ​ទៅ​មើល​ក្រុមហ៊ុន​ដែល​កំពុង​ប្រព្រឹត្ត​បាន

សកម្មភាពកាប់ឈើខ្មែរនៅតំបន់ព្រៃឈើធំៗ បន្តឥតឈប់ ហេតុអ្វីរដ្ឋាភិបាលបង្រ្កាបមិនបាន សកម្មជន​ការពារ​ព្រៃឈើ លើកឡើង​ថា បើ​រដ្ឋាភិបាល​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែន ពួកគេ​គ្រាន់តែ​បង្ក្រាប​តែ​ក្រុមហ៊ុន អង្គរ​ផ្លាយវូដ (Angkor Plywood) មួយ គឺ​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។ សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ធ្នូ នេះ​ថា បើ​រដ្ឋាភិបាល​ពិត​ជា​ចង់​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែន លោក​អាច​នាំ​ទៅ​មើល​ក្រុមហ៊ុន​ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទាំងនោះ​បាន ព្រោះ​ពេលនេះ ក្រុមហ៊ុន​ដែល​បំផ្លាញ​ព្រៃឈើ​ធំ​បំផុត​នៅ​តំបន់​ព្រៃឡង់ គឺ​គ្មាន​ក្រុមហ៊ុន​ណា​ធំ​ជាង​ក្រុមហ៊ុន អង្គរ​ផ្លាយវូដ (Angkor...

អ្នក​តាមដាន​ទម្លាយ​វីដេអូ​ឃ្លីប​ស្ដីពី​បទល្មើស​ព្រៃឈើ ក្រោយពី​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បដិសេធ

អ្នក​តាមដាន​បទល្មើស​ធនធាន​ធម្មជាតិ ទម្លាយ​វីដេអូ​ឃ្លីប​ស្ដីពី​បទល្មើស​ព្រៃឈើ​ជាបន្តបន្ទាប់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ក្រោយ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ចេញ​មុខ​បដិសេធ​មិន​ទទួលស្គាល់​នូវ​បទល្មើស​ព្រៃឈើ​ដែល​កើតមាន​ក្នុង​ខេត្ត​របស់​ខ្លួន។ អ្នក​តាមដាន​បទល្មើស​ព្រៃឈើ លោក តាន់ គឹមសួរ នៅ​ថ្ងៃទី​២៨ វិច្ឆិកា បាន​ទម្លាយ​ពី​សកម្មភាព​បទល្មើស​ព្រៃឈើ​ជា​រូបថត​សន្លឹក​ផង និង​ជា​វីដេអូ​ឃ្លីប​ផង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ជាបន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​វីដេអូ​ឃ្លីប​ដែល​បាន​ថត​សកម្មភាព​ដឹក​ឈើ​តាម​គោយន្ត​នៅ​ក្នុង​ព្រៃ​សហគមន៍ និង​សកម្មភាព​ដឹក​ឈើ​លើ​ដងផ្លូវ​នៅ​ក្នុង​ខេត្ត​ក្រចេះ។ អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​រូប​នេះ​អះអាង​ថា វីដេអូ​ឃ្លីប​ដែល​ថត​ជាប់​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់ ត្រូវ​បាន​ថត​ទុក​ជា​ភស្តុតាង​ក្នុង​ព្រៃ​សហគមន៍​ត្រពាំងកណ្ដឹង ឃុំ​ស្រែជិះ ស្រុក​អូរគ្រៀង ខេត្ត​ក្រចេះ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មីៗ​នេះ។ លោក តាន់ គឹមសួរ ទាមទារ​ឱ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ...

បណ្ឌិត ឥន សុផល ថា​បទល្មើស​ព្រៃឈើ​មិន​ពិបាក​បង្ក្រាប​ដូច​គ្រឿងញៀន​ទេ ប៉ុន្តែ​ដោយសារ​មន្ត្រី​ទុច្ចរិត​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន

អ្នក​ឃ្លាំមើល​លើកឡើង​ថា បទល្មើស​ព្រៃឈើ​មិន​ពិបាក​បង្ក្រាប​ដូច​គ្រឿងញៀន​ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ ឬ​ក្នុង​ស្បែកជើង​នោះ​ទេ ប៉ុន្តែ​ដោយសារ​សព្វថ្ងៃ​នេះ​មាន​មន្ត្រី​ទុច្ចរិត​មួយ​ចំនួន​មិនមែន​ធ្វើការ​ដើម្បី​ជាតិ និង​ប្រជាជន​ឡើយ ប៉ុន្តែ​ពួកគេ​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​ប៉ុណ្ណោះ។ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា​៥០២ ហាម​ជេរប្រមាថ​អ្នករាជការ​សាធារណៈ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ប៉ុន្តែ​ជាក់ស្តែង មន្ត្រី​ទុច្ចរិត​គ្មាន​ភាព​ថ្លៃថ្នូរ​ទេ ព្រោះ​ពួកគេ​បាន​ក្លាយ​ជា​ជន​ទុច្ចរិត​ទៅ​ហើយ។ បណ្ឌិត ឥន សុផល និយាយ​បែប​បញ្ឈឺ​ថា លោក​មិន​គាំទ្រ​ការ​ជេរប្រមាថ​លើ​មន្ត្រី​ទុច្ចរិត​ទេ ប៉ុន្តែ​ច្បាប់​ផ្ដន្ទាទោស​ទៅ​លើ​អ្នក​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​គ្រាន់តែ​ដាក់​គុក...

ក្រសួង​ព័ត៌មាន​ថា​លោក អ៊ុក ម៉ៅ ដែល​តែង​ចុះ​ថត​សកម្មភាព​ឈ្មួញ​កាប់​ព្រៃឈើ មិនមែន​ជា​អ្នក​សារព័ត៌មាន និង​ខុស​ក្រម​វិជ្ជាជីវៈ

ក្រសួង​ព័ត៌មាន ចេញ​មុខ​អះអាង​ថា អ្នកកាសែត​បរិស្ថាន​ជនជាតិ​ដើម​ភាគតិច លោក អ៊ុក ម៉ៅ មិនមែន​ជា​អ្នកកាសែត​ស្រប​ច្បាប់​ឡើយ ព្រោះ​សកម្មភាព​របស់​គាត់​កន្លង​មក បាន​ប្រាសចាក​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន បាន​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អ្នក​ការពារ​បរិស្ថាន និង​អ្នក​សារព័ត៌មាន។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២២ ឧសភា ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣ ឧសភា នេះ​បាន​បញ្ជាក់​ថា លោក អ៊ុក ម៉ៅ បាន​បម្រើ​ការងារ​នៅ​អង្គភាព «ឥន្ទ្រីផ្លើសញូស៍» ដោយ​គ្មាន​បណ្ណ​សារព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន។...

កងទ័ព​ជើងគោក​រាយការណ៍​ថា​សកម្មភាព​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នៅតែ​បន្ត​កើត​មាន

កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ អះអាង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ នៅតែ​បន្ត​កើត​មាន ក្រោយ​កម្លាំង​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង អស់​រយៈពេល ៤​ថ្ងៃ។ កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ (Royal Cambodian Armed Forces) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មករា នេះ​ថា បន្ទាប់ពី​ចុះ​ល្បាត​អស់​រយៈពេល ៤​ថ្ងៃ កម្លាំង​បង្ក្រាប​បាន​រក​ឃើញ​ប្រភេទ​ឈើ​ដួងចែម ត្រូវ​បាន​កាត់​គល់​ផ្ដួល​រំលំ​ចំនួន ៣៥​គល់ និង​ឈើ​ដែល​ត្រូវ​បាន​អារ​ច្រៀក​ជា​ក្តារ​រួច​ចំនួន ២៨៥​សន្លឹក...

ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា ការពារ និង​ដាំ​ដើមឈើ បន្ទាប់ពី​ព្រៃឈើ​បាន​បាត់បង់​ជាង​១​សែន​ហិកតា

ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ថែរក្សា ការពារ និង​ដាំ​ដើមឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ពិភពលោក​ទាំងមូល ខណៈ​ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា នៅ​ឆ្នាំ​២០២៣ ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​ឧកញ៉ា​គ្រាក់ៗ។ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះ​រាជបន្ទូល​ក្នុង​ឱកាស «រុក្ខទិវា ៩ កក្កដា» នេះ​ថា ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រ​និយម​មក ពិធី រុក្ខទិវា​នេះ...

មេ​ឈ្មួញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា»

មេដឹកនាំ​បណ្ដាញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ និង​កំពុង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក អ្នកឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា» ក្រោយពី​បាន​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​បាន​ជាង ១​ខែ​កន្លង​មក។ កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា» ដល់​អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប គឺ​ឧកញ៉ា ទ្រី ភាព តាម​ការ​ទូល​ថ្វាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ជនល្មើស​ដែល​ដុត​បំផ្លាញ​ព្រៃឈើ​អស់​ជិត​១​ម៉ឺន​ហិកតា

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ព្រមាន​ចាត់​វិធានការ​លើ​ជនល្មើស​ដែល​បាន​ដុត​បំផ្លាញ​និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុស​ច្បាប់​អស់​ជិត ១​ម៉ឺន​ហិកតា (៧​ពាន់​ហិកតា) នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វ៉ើនសៃ-សៀមប៉ាង ដែន​ជម្រក​សត្វព្រៃ​ឆែប និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បញ្ជា​ឱ្យ​នាយករង​ខុទ្ទកាល័យ​របស់​ខ្លួន ចុះ​អនុវត្ត​វែក​រក​មុខ​មេខ្លោង និង​ជនល្មើស​ដុត​បំផ្លាញ​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង យក​មក​ផ្ដន្ទាទោស​ឲ្យ​ទាល់តែ​បាន។ លោក​ចោទ​ថា ប្រធាន​អង្គការ​ថែរក្សា​ការពារ​ធម្មជាតិ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះវិហារ ឈ្មោះ ពៀច ចាន់...

សកម្មជន​ការពារ​ព្រៃឈើ​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន ដាក់​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់​អូតាលោក ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ជាបន្ទាន់ ដោយសារ​សព្វថ្ងៃ​នេះ សកម្មភាព​ដុត​បំផ្លាញ​ព្រៃឈើ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ចេះតែ​កើត​មាន​ជា​បន្តបន្ទាប់។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ ចេញ​វីដេអូ​មួយ​នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​បញ្ចេញ​វីដេអូ​ពី​ការ​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ មិនមែន​ដើម្បី​ញុះញង់​ឱ្យ​មាន​ការ​ស្អប់ ឬ​រើសអើង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ដោយសារតែ​មើល​ឃើញ​ពី​ការ​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ​កាន់តែ​ធំៗ​ទៅ​ស្ទើរតែ​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​រដ្ឋាភិបាល ដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​សុទ្ធតែ​អាច​ចុះ​ទៅ​ពិនិត្យ​មើល​ទិដ្ឋភាព​ព្រៃ​ដែល​រង​នូវ​ការ​ដុត​បំផ្លាញ​ជាក់ស្តែង ដើម្បី​ឱ្យ​ដឹង​ការពិត។ អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់​ខេត្ត​កំពង់ធំ...

កម្ពុជា​បន្ត​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា​ក្នុង​ឆ្នាំ​២០២៣ ស្មើ​ទំហំ​ទីក្រុង Los Angeles របស់​អាមេរិក ដោយសារ​អំពើពុករលួយ

រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា) ឬ​ស្មើ​ទំហំ​ទីក្រុង Los Angeles ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​របស់​លោក ហ៊ុន សែន។ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា «តំបន់​ការពារ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ខណៈ​ការ​បាត់បង់​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា»។ សារព័ត៌មាន​ដដែល​នេះ អះអាង​ថា ទិន្នន័យ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សាកលវិទ្យាល័យ...

Latest news

© 2021, ដេលី. All rights reserved.