32.3 C
Phnom Penh

TAG

បទល្មើស​ព្រៃឈើ

សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ជិត ១០​កន្លែង​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បង្ហាញ​ពី​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​ព្រៃឡង់ ដែល​កំពុង​កើតមាន​ជិត ១០​កន្លែង។ ពួកគេ​បាន​រក​ឃើញ​ដើមឈើ​ធំៗ​ជាច្រើន​ត្រូវ​បាន​កាប់​រំលំ និង​ដឹកជញ្ជូន​ចេញ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​ចុះ​យាម​ល្បាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ឧទ្យានុរក្ស​ឡើយ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់ ៤​ថ្ងៃ​រួច​មក។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់ ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​នោះ ពួកគេ​បាន​រក​ឃើញ​បទល្មើស​ជាច្រើន​ករណី ដូចជា...

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឡើងវិញ

សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧​ស្ថាប័ន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឡើងវិញ បន្ទាប់ពី​មន្ត្រី​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ហាមឃាត់​ទាំងស្រុង​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​ក្នុង​តំបន់​ការពារ​ចាប់តាំងពី​ដើម​ឆ្នាំ​២០២០ មក។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ ថ្លែង​ថា រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន មេត្តា​បើក​លំហ​សេរីភាព​ឱ្យ​សហគមន៍​មូលដ្ឋាន ក៏ដូចជា​ក្រុម​សង្គម​ស៊ីវិល អាច​ចូលរួម​ការពារ​ព្រៃឈើ ដោយ​អាច​ចូល​ល្បាត​ព្រៃ​ឡើងវិញ​ដោយ​សេរី និង​គ្មាន​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ក្នុង​គ្រប់​រូបភាព។ សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​មិន​ទាន់​អនុវត្ត​ឱ្យ​បាន​ពេញលេញ​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​គោលនយោបាយ​ស្ដីពី​កិច្ចការពារ​ព្រៃឈើ ការ​ព្រងើយ​កន្តើយ និង​ពុំ​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​នូវ​រាល់​សំណូមពរ ក៏ដូចជា​ក្តី​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​សាធារណជន...

សហគមន៍​រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​២៥០​ករណី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរុ ខេត្ត​ព្រះវិហារ រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ជាង ២០០​ករណី (២៥០​ករណី) ក្នុង​រយៈពេល ៣​ថ្ងៃ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ព្រះរការ ខេត្ត​ព្រះវិហារ ដោយ​គ្មាន​ការ​អើពើ​ពី​មន្ត្រី​ឧទ្យានុរក្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ។ សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរុ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ បាន​ចុះ​ឃ្លាំមើល និង​ប្រមូល​ព័ត៌មាន​បទល្មើស​ព្រៃឈើ​រយៈពេល ៣​យប់ ៣​ថ្ងៃ ចាប់ពី​យប់​ថ្ងៃទី​១៧...

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ថា​បទល្មើស​ព្រៃឈើ​កំពុង​កម្រើក​ឡើង​វិញ​ក្រោម​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ឧកញ៉ា​និង​អាជ្ញាធរ​ខេត្ត

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​កំពុង​កក្រើក​ឡើងវិញ​ក្នុង​ខេត្ត​មណ្ឌលគិរី សព្វថ្ងៃ ដែល​មាន​ឧកញ៉ា ល័ក្ខ នៅ​ពីក្រោយ គឺជា​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​ស្ថាប័ន​ជំនាញ អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​យាម​មាត់ច្រក​ដាក់ដាំ កម្ពុជា-វៀតណាម បច្ចុប្បន្ន​នេះ។ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ក្នុង​រយៈពេល​ជាង ១​ខែ​ចុងក្រោយ​នេះ គឺ​បាន​កម្រើក​ឡើងវិញ​យ៉ាង​ខ្លាំង ដោយ​ឈ្មួញ​ទុច្ចរិត​ពាក់​ស្លាក​គោរមងារ​ជា​ឧកញ៉ា...

ក្រសួង​បរិស្ថាន​ច្រានចោល​ការ​ចុះផ្សាយ​ថា​មាន​ករណី​ធ្វើ​ផ្លូវ​ចូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ដោយ​ក្រុមហ៊ុន​រកស៊ី​ឈើ

ក្រសួង​បរិស្ថាន​ច្រានចោល​ចំពោះ​ការ​ចុះផ្សាយ​ថា មាន​ការ​ឈូស​ឆាយ​ផ្លូវ​ចូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ពី​សំណាក់​ក្រុមហ៊ុន Think Biotech (Cambodia) ដែល​ល្បី​រឿង​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា។ ការ​ច្រានចោល​នេះ ធ្វើឡើង​បន្ទាប់ពី​កាសែត​បរទេស​ម៉ុងហ្គាបេ ចុះផ្សាយ​ព័ត៌មាន​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៣ ថា​នៅ​តំបន់​ព្រៃឡង់​មាន​ជន​មិន​ស្គាល់​មុខ​បាន​ឈូស​ឆាយ​ព្រៃ​ធ្វើ​ផ្លូវ​ថ្មី​មួយ​ខ្សែ​ចេញពី​តំបន់​ដី​សម្បទាន​ដាំ​ដើមឈើ​ឡើងវិញ​របស់​ក្រុមហ៊ុន Think Biotech (Cambodia) រហូត​ដល់​តំបន់​ដែន​ជម្រក​សត្វ​ព្រៃឡង់។ ការ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នោះ​ដែរ ជា​ការ​ជួយ​សម្រួល​ដល់​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​ជួញដូរ​ឈើ​មាន​តម្លៃ​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​ក្រុមហ៊ុន Think Biotech (Cambodia)។ តែ​យ៉ាងណា...

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្តារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល

រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ក្រុមហ៊ុន អង្គរ ផ្លាយវូត ដែល​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្ដារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល ទោះបីជា​កន្លងមក សកម្មជន​ការពារ​ព្រៃឈើ​ធ្លាប់​ស្នើ​ឲ្យ​បិទ​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ពួកគេ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ក៏ដោយ។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បើក​ដំណើរការ​អាជីវកម្ម​កែច្នៃ​ឈើ​ប្រណិត​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល។ ការ​អនុញ្ញាត​របស់​ក្រសួង​ឧស្សាហកម្ម​នេះ ធ្វើឡើង​តាម​សំណើ​របស់​លោក ជា...

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រួច​ផុត​ពី​ការ​តាម​សម្លាប់​របស់​ជនល្មើស​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ទទូច​ឲ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជនល្មើស​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​រក្សា​ព្រៃឡង់​ឲ្យ​នៅ​គង់វង្ស​យូរ​អង្វែង។ បណ្ដាញ​សហគមន៍​ព្រៃឡង់ ឲ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៣ ពួកគេ​ចុះ​ល្បាត​បាន​ប្រទះ​ឃើញ​បទល្មើស ដូចជា​គល់ឈើ​ដែល​ទើប​កាត់​រួច​ចំនួន ២៥០​គល់ និង​ឈើ​អារ​ច្រៀក​រួច​កំពុង​ដឹក និង​មិន​ទាន់​ដឹកជញ្ជូន​ចំនួន​ ២១,២៤​ម៉ែត្រគូប។ ក្នុង​នោះ ឈើ​ឃ្លុំ​ចំនួន ៤​ជ្រុង​សរុប ១៤,៤០​ម៉ែត្រគូប ដែល​ជា​ប្រភេទ​ឈើទាល ផ្ដៀក...

របរ​កាប់​ឈើ និង​ពលកម្ម​ទណ្ឌិត​ក្នុង​ខេត្ត​កោះកុង

នៅ​ក្នុង​ប្រទេស​គ្រប់គ្រង​ដោយ​មេដឹកនាំ​ផ្ដាច់ការ​ផ្ដាច់មុខ តើ​មាន​អ្វី​អាច​លាក់​បាំង​រំលង​ភ្នែក​រដ្ឋ​អំណាច​ភ្នែក​ម្នាស់? រឿងរ៉ាវ​កើតមាន​ក្នុង​ខេត្ត​កោះកុង អាច​មាន​មនុស្ស​ដឹង​ច្រើន ប៉ុន្តែ​ជួយ​គ្នា​បិទ​បាំង។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​មួយ​ស្រង់​ពី​អង្គការ​ស្រាវជ្រាវ​លើ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ទាក់ទង​នឹង​មន្ត្រី​ក្របខ័ណ្ឌ​រកស៊ី​ឈើ​ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​ក្នុង​ខេត្ត​កោះកុង។ ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​តែងតែ​អួតអាង​ថា លោក​មាន​ភ្នាក់ងារ​ចារកម្ម​របស់​លោក​នៅ​គ្រប់​ទិសទី ដើម្បី​យក​ការណ៍ ផ្តល់​ព័ត៌មាន​ឲ្យ​លោក។ អ្នក​ផង​ទាំងឡាយ​ជា​ខ្មែរ​មិន​បាន​ដឹង​ថា តើ​លោក​ជួល​មនុស្ស ឬ​ទិញ​ដាច់​ថ្លៃ ឬ​ប្រើ​មនុស្ស​ស្ម័គ្រចិត្ត​បម្រើ​លោក​ដោយ​ស្មោះ ឬ​យ៉ាងណា​នោះ​ទេ។ អ្នក​ផង​ទាំងឡាយ​ជា​ខ្មែរ​ក៏​មិន​បាន​ដឹង​ដែរ​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​មនុស្ស​របស់​លោក​នោះ​ឲ្យ​យក​ការណ៍​តែ​ពី​ក្រុម​ជំទាស់ មិនមែន​បក្សពួក​របស់​លោក ប៉ុន្តែ​បណ្តោយ​ឲ្យ​បក្សពួក​ដែល​រក​ប្រយោជន៍​ឲ្យ​ក្រុម​លោក ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត...

លោក ហ៊ុន សែន អំពាវនាវ​ទៅ​អ្នក​មាន​អំណាច​ដក​ខ្លួន​ចេញពី​បទល្មើស​ព្រៃឈើ​និង​ទន្ទ្រាន​ដី​រដ្ឋ

លោក ហ៊ុន សែន អំពាវនាវ​ទៅ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ ដក​ខ្លួន​ចេញ​ជាបន្ទាន់​បើសិន​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ បន្ទាប់ពី​លោក​ទទួល​បាន​ព័ត៌មាន​ថា​មាន​ជន​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​ដីធ្លី​របស់​រដ្ឋ​អំឡុង​ពេល​រដ្ឋាភិបាល​កំពុង​ជាប់​រវល់​រៀបចំ​ដំណើរការ​បោះឆ្នោត។ តាមរយៈ​សារ​សំឡេង​ជាង ៤​នាទី​កាលពី​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ថ្លែង​ថា ជន​ខិលខូច​បាន​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​ដីធ្លី​របស់​រដ្ឋ​អំឡុង​ពេល​រដ្ឋាភិបាល​កំពុង​ជាប់​រវល់​រៀបចំ​ដំណើរការ​បោះឆ្នោត។ បុរស​ខ្លាំង​រូប​នេះ​បាន​ចេញ​សារ​បញ្ជា​ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ត្រូវ​បញ្ចេញ​កម្លាំង​រារាំង​គ្រប់​សកម្មភាព​ក្រុម​ជន​ខិលខូច​ដែល​បាន​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការ​ទន្ទ្រាន​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ។ បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​ដែល​បរាជ័យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏​បាន​ចេញ​បទបញ្ជា​ជា​ថ្មី​ទៀត​ទៅ​កងកម្លាំង​ឲ្យ​ចាប់​មេខ្លោង​ដែល​នៅ​ពីក្រោយ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់...

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ​រឹបអូស​ឈើ​បាន​ជិត​១០​ម៉ែត្រ​គូប​ស្ថិត​ក្នុង​ទីតាំង​ពីរ​ផ្សេង​គ្នា

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ អះអាង​ថា​រឹបអូស​បាន​ឈើ​បាន​ជិត ១០​ម៉ែត្រ​គូប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ឧសភា នៅ​ក្នុង​ទីតាំង​ផ្ទុក​ឈើ​ខុស​ច្បាប់​ចំនួន​២ ស្ថិត​ក្នុង​ចំណុច​ណាំសាម ក្នុង​ភូមិ​ខាំកឺត ឃុំ​កំពង់ស្រឡៅមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បន្ទាប់ពី​ពលរដ្ឋ​រកស៊ី​ដង​ជ័រទឹក​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ឈើ​ខុស​ច្បាប់​ជាច្រើន​ត្រូវ​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​កំពុង​ដឹក​ចេញ​តាម​រថយន្ត​ដឹក​ដំឡូង​ប្រមាណ​ជា ៥​គ្រឿង​ក្នុង​មួយ​សប្តាហ៍។ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ បាន​ចុះ​បង្ក្រាប​ទីតាំង​ផ្ទុក​ឈើ​ខុស​ច្បាប់​ចំនួន ២​ទីតាំង​ស្ថិត​ក្នុង​ចំណុច​ណាំសាម ក្នុង​ភូមិ​ខាំកឺត ឃុំ​កំពង់ស្រឡៅមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ មាន​ចំនួន ៧​ម៉ែត្រ​គូប ដែល​គរ​ទុក​ក្រោយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ណាំសាម ប្រហែល...

Latest news

© 2021, ដេលី. All rights reserved.