TAG
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អ្នកឃ្លាំមើល៖ បក្សនយោបាយទាំងអស់ត្រូវជ្រើសរើសបេក្ខជនមេឃុំជាមនុស្សមានសមត្ថភាពអាចបម្រើពលរដ្ឋបាន
អ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីឲ្យមានយុត្តិធម៌ក្នុងការរៀបចំបេក្ខជនរបស់ខ្លួន គណបក្សនយោបាយទាំងអស់ត្រូវតែជ្រើសរើស និងតែងតាំងបេក្ខជនក្រុមប្រឹក្សាទាំងនោះជាមនុស្សដែលមានសមត្ថភាពបរិបូណ៌អាចបម្រើពលរដ្ឋបានពេញលេញនៅមូលដ្ឋាន។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២០ ខែសីហា ថា បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់គ្រប់គណបក្សនយោបាយ ត្រូវតែស្គាល់សក្ដានុពលរបស់ពលរដ្ឋរស់នៅក្នុងឃុំ-សង្កាត់ និងសក្ដានុពលនៃតំបន់របស់ខ្លួនឲ្យបានច្បាស់លាស់ មុននឹងឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតគាំទ្រ។
លោកអះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំមកពីគ្រប់គណបក្សនីមួយៗ ត្រូវតែផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានល្អជាមួយប្រជាជននៅក្នុងឃុំដែលខ្លួនឈរឈ្មោះឲ្យបានកាន់តែច្រើន ដើម្បីងាយស្រួលនៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំ ឬក្រុមប្រឹក្សា ដែលនឹងត្រូវសហការជាមួយពលរដ្ឋក្នុងឃុំនោះក្នុងការដោះស្រាយបញ្ហានានា និងរៀបចំឃុំ-សង្កាត់ដែលខ្លួនត្រូវគ្រប់គ្រងនោះឲ្យបានល្អជូនប្រជាពលរដ្ឋរបស់ខ្លួន។
បណ្ឌិត ឡៅ...
GDP៖ ការកសាងសង្គមប្រជាធិបតេយ្យឲ្យរឹងមាំគឺត្រូវធ្វើនយោបាយប្រឈមនឹងបុគ្គលធិបតេយ្យយ៉ាងស្វិតស្វាញ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានលើកឡើងថា ដើម្បីកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សឲ្យបានរឹងមាំ គឺត្រូវប្រឈមនឹងការប្រកួតប្រជែងលើសមរភូមិនយោបាយបែបបុគ្គលធិបតេយ្យយ៉ាងស្វិតស្វាញ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ថា របបប្រជាធិបតេយ្យនៅកម្ពុជា ពិតជាត្រូវការពេលវេលាសមរម្យមួយក្នុងការបោះជំហានទៅមុខម្តងមួយជំហានៗប្រៀបដូចជាការសាងសង់ផ្ទះធំទូលាយ និងរឹងមាំមួយសម្រាប់ប្រយោជន៍ពលរដ្ឋខ្មែរទាំងមូលដូច្នេះដែរ។
លោកអះអាងថា ដើម្បីលើកស្ទួយសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតប្រជែងរកការគាំទ្រក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ ដើម្បីចូលរួមអភិវឌ្ឍឲ្យមានឃុំ-សង្កាត់គំរូ និងការបោះឆ្នោតជាតិឆ្នាំ២០២៣...
គណបក្សខ្មែរស្រឡាញ់ជាតិទាមទារឲ្យមានការបោះឆ្នោតដែលគ្មានការគំរាមកំហែងពីបក្សកាន់អំណាចចំពោះម្ចាស់ឆ្នោត
គណបក្សក្រៅរដ្ឋាភិបាលជំរុញឲ្យកម្ពុជាអនុវត្តច្បាប់ឲ្យបានល្អប្រសើរជាងពេលកន្លងមក ដើម្បីជួយឲ្យពលរដ្ឋម្ចាស់ឆ្នោតមានទំនុកចិត្តចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខ ដោយគ្មានការភ័យខ្លាច ដែលគ្មានការគំរាមកំហែងណាមួយពីគណបក្សកាន់អំណាចសព្វថ្ងៃនេះ។
ពួកគេបានសម្គាល់ឃើញថា គណបក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលដោយឯកបក្សបច្ចុប្បន្ន តែងតែប្រើល្បិចកល និងការគំរាមកំហែងគ្រប់រូបភាពដើម្បីឈ្នះការបោះឆ្នោតស្ទើរតែរាល់អាណត្តិ។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ ខែកក្កដា ថា ដើម្បីឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ រដ្ឋាភិបាលកម្ពុជាគួរតែមានភាពក្លាហានបើកលំហសេរីភាពបញ្ចេញមតិ បើកលំហប្រជាធិបតេយ្យ...
IDEA TALK៖ តើការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ ប្រព្រឹត្តទៅដោយរបៀបណា?
កម្មវិធី Idea Talk សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្តីអំពី៖ «តើការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ ប្រព្រឹត្តទៅដោយរបៀបណា?»។