32 C
Phnom Penh

TAG

ពលករ​ចំណាកស្រុក

មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ស្រុក​និយាយ​ថា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទាំង​បង្ខំ​ព្រោះ​គ្មាន​ជម្រើស

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា ប្រទេស​ណា​ក៏​មាន​ពលរដ្ឋ​ចំណាកស្រុក​ដែរ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​វិញ គឺ​ធ្វើ​ចំណាកស្រុក​ទាំង​បង្ខំ ព្រោះតែ​ជំពាក់​បំណុល គ្មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ និង​មិន​មាន​ការងារ​ធ្វើ ជាដើម។ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ លោក មឿន តុលា លើកឡើង​នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា ប្រទេស​អ្នកមាន​ក៏​មាន​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ដែរ តែ​ពលរដ្ឋ​ប្រទេស​មួយ​ចំនួន​ទាំងនោះ​ចំណាកស្រុក​ដើម្បី​ដក​បទពិសោធន៍​នៃ​ការ​រស់នៅ និង​ការងារ ដោយ​ធ្វើ​ការងារ​ជា​អ្នកជំនាញ ជា​ថៅកែ និង​ជា​អ្នក​គ្រប់គ្រង...

IDEA TALK៖ វិបត្តិ​ស្ថានការណ៍​នយោបាយ​នៅ​កូរ៉េខាងត្បូង នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ស្តីអំពី៖ «វិបត្តិ​ស្ថានការណ៍​នយោបាយ​នៅ​កូរ៉េខាងត្បូង នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ?»។

មន្ត្រី​បក្ស​កាន់​អំណាច​ទម្លាយ​ថា ប្រពន្ធ​ដើម​និង​ប្រពន្ធ​ចុង​លោក ហេង សួរ កាក់កប​ក្នុង​មុខរបរ​នាំ​ពលករ​ទៅ​បរទេស

ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ប្រពន្ធ​ដើម​ឈ្មោះ សោម រស្មី និង​ប្រពន្ធ​ចុង​ឈ្មោះ ចាន់ ធានី របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ កំពុង​កាក់កប​ក្នុង​មុខរបរ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស ដោយសារតែ​មាន​ប្តី​របស់​ពួកគេ​ជា​ខ្នង​បង្អែក​ចាំ​ជួយ​ពីក្រោយ។ មន្ត្រី​ផ្ទៃក្នុង​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​គួរ​ឱ្យ​ទុកចិត្ត ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ​ថា ក្រៅពី​ប្រពន្ធ​ដើម និង​ប្រពន្ធ​ចុង​របស់​គាត់...

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ដែល​អាច​កើតឡើង​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ ពិសេស​ទន្លេ​ចៅផាយ៉ា ក្នុង​ក្រុង​បាងកក។ តាមរយៈ​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី​៨ ខែ​តុលា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ បញ្ជាក់​ថា ខ្លួន​បាន​តាមដាន​បញ្ហា​ទឹកជំនន់ ខណៈ​អាជ្ញាធរ​ថៃ ប្រកាស​ឱ្យ​អ្នក​រស់នៅ​តំបន់​ក្បែរ​ប្រភព​ទឹក ពិសេស​ទន្លេ​ចៅផាយ៉ា ក្នុង​ក្រុង​បាងកក បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ ប្រភព​ដដែល​បាន​អះអាង​ថា អាជ្ញាធរ​ថៃ បាន​ណែនាំ​ឱ្យ​រៀបចំ​ទុកដាក់​របស់របរ​ប្រើប្រាស់​ដាក់​នៅ​ទីកន្លែង​ខ្ពស់ និង​មាន​សុវត្ថិភាព ដោយសារតែ​កម្រិត​ទឹក​ទន្លេ​ចៅផាយ៉ា នឹង​កាន់តែ​ឡើង​ខ្ពស់។ ស្ថានទូត​កម្ពុជា​ថា ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ជាពិសេស​នៅ​តាម​តំបន់​ប្រកាស​អាសន្ន សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់...

ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជិត ៤​ម៉ឺន​នាក់​ក្នុង​រយៈពេល​១២០​ថ្ងៃ

ក្រសួង​ការងារ​ថៃ បាន​បូក​សរុប​តួលេខ​ពលករ​ខុស​ច្បាប់​ឆ្លងដែន​ចូល​ទឹកដី​របស់​ខ្លួន ដោយ​បាន​រក​ឃើញ​ថា ក្នុង​យុទ្ធនាការ​រយៈពេល ១២០​ថ្ងៃ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជិត ៤​ម៉ឺន​នាក់។ បើ​យោង​តាម​ក្រសួង​ការងារ​ថៃ បាន​ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​រយៈពេល ១២០​ថ្ងៃ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៩៧៣៦​នាក់) ក្នុង​ចំណោម​ពលករ​ដែល​អាជ្ញាធរ​ថៃ បាន​ឃាត់​ខ្លួន គឺ​មាន​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ថៃ កាត់ទោស​រួច​រាល់​ហើយ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន ២៥៩​នាក់​ដែរ។ ប្រភព​ដដែល​អះអាង​ថា ពលករ​ដែល​បាន​កាត់ទោស​រួច​នោះ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ពី...

ស្ថានទូត​ខ្មែរ​សម្រេច​កែប្រែ​បន្ត​សេវា​ផ្ដល់​លិខិត​ឆ្លងដែន​ធម្មតា​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​រយៈពេល​៦០​ថ្ងៃ​ទៀត

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សម្រេច​កែប្រែ​បន្ត​សេវា​ផ្តល់​លិខិត​ឆ្លងដែន​ធម្មតា​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង រយៈពេល ៦០​ថ្ងៃ​ទៀត ដោយ​គិត​ចាប់ពី​ថ្ងៃទី​៤ ខែ​កញ្ញា ដល់​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ​នេះ។ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា ដោយ​បាន​ទទួល​គោលការណ៍​ពី​លោក ហ៊ុន ម៉ាណែត ដោយ​បញ្ជាក់​ថា ស្ថានទូត​កម្ពុជា នឹង​បន្ត​សេវា​ផ្តល់​លិខិត​ឆ្លងដែន​ធម្មតា​នៅ​ប្រទេស​កូរ៉េខាងត្បូង ចំនួន ២​ខែ​ទៀត ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ...

ស្ថានទូត​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្រកាស​បិទ​សេវា​ផ្តល់​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ​និង​ពលករ​ចាប់​ពី​ចុង​ខែ​សីហា តទៅ

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​បិទ​បញ្ចប់​ពី​ការ​ផ្តល់​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ និង​ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ចុង​ខែ​សីហា ឆ្នាំ​២០២៤ នេះ​តទៅ។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បិទ​បញ្ចប់​ការ​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ស្ថានទូត​ខ្មែរ​នឹង​មិន​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង បន្ត​ទៀត​ទេ​ចាប់ពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៤ នេះ​តទៅ។ ស្ថានទូត​ខ្មែរ​បញ្ជាក់​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង សព្វថ្ងៃ​នេះ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​រួច​ហើយ​នោះ អាច​ទៅ​ទទួល​យក​លិខិត​ឆ្លងដែន​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង...

មេដឹកនាំ​យុវជន​ក្នុង​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ផ្តល់​ដំណឹង​ឱ្យ​ខ្លួន បើ​មាន​ការ​គំរាម​ពី​មន្ត្រី​ទូត​ខ្មែរ

មេដឹកនាំ​ចលនា​យុវជន​សង្គ្រោះ​ជាតិ ក្នុង​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់​ដែល​រង​នូវ​ការ​គំរាមកំហែង​ពី​ស្ថានទូត​ខ្មែរ ដោយ​ការ​មិន​បន្ត​ទិដ្ឋាការ​ឱ្យ​ធ្វើការ​នៅ​ប្រទេស​នេះ ដោយសារតែ​ពួកគេ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV សូម​ផ្តល់​ដំណឹង​មក​ឱ្យ​ខ្លួន​ជាបន្ទាន់។ ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ លោក មាស ពិសាល លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ ខែ​សីហា ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្តើម​គំរាម​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង...

ពលការិនី​ខ្មែរ​ជាង​១០០​នាក់​ដែល​រង​ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​អារ៉ាប៊ីសាអ៊ូឌីត ត្រឡប់​មក​ដល់​កម្ពុជា​វិញ

ពលការិនី​ខ្មែរ​សរុប​ចំនួន ១០៤​នាក់​ដែល​បាន​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​នៅ​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ បន្ទាប់ពី​មាន​ការ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ក្រសួង​ការបរទេស ទូត​ខ្មែរ​ប្រចាំ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ស្ថាប័ន​ពាក់ព័ន្ធ។ យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ពលការិនី​ខ្មែរ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត សរុប​ចំនួន ១០៤​នាក់​បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​ជា​បន្តបន្ទាប់ គិត​ត្រឹម​ថ្ងៃទី​៦ សីហា នេះ។ ពលការិនី​ទាំង​ជាង ១០០​នាក់​នេះ បាន​ស្នើសុំ​អន្តរាគមន៍​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​អះអាង​ថា ពួកគេ​បាន​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន...

អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ធ្វើការ​ខុស​ច្បាប់​ជិត ៤​ពាន់​នាក់ ដោយសារ​មិន​មាន​ឯកសារ​ត្រឹមត្រូវ

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ជិត ៤​ពាន់​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ត្រឹមតែ​រយៈពេល ១​សប្តាហ៍​កាលពី​ដើម​ខែ​មិថុនា នេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលករ​បរទេស​ខុស​ច្បាប់ ១២០​ថ្ងៃ​របស់​រដ្ឋាភិបាល​ថៃ ដោយសារតែ​ពលករ​ខ្មែរ​ទាំងនោះ​មិន​មាន​ឯកសារ​ត្រឹមត្រូវ។ យោង​តាម​កាសែត The Nation របស់​ថៃ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា នាយកដ្ឋាន​ការងារ​ថៃ បាន​ប្រកាស​ថា ពលករ​បរទេស​ដែល​ចូល​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ (២៦០០០​នាក់) ដែល​មកពី​ប្រទេស​ភូមា...

Latest news

© 2021, ដេលី. All rights reserved.