33 C
Phnom Penh

TAG

ពុំ សែន

សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដាក់​ពាក្យ​ប្តឹង​មន្ទីរ​បរិស្ថាន​រឿង​ដីធ្លី​នៅ​ខេត្ត​សៀមរាប​វិញ

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន អះអាង​ថា កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ប្តឹង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ទៅ​តុលាការ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដើម្បី​រក្សា​ភាព​ស្អាតស្អំ​របស់​ខ្លួន បន្ទាប់ពី​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​ចោទប្រកាន់​លោក​ពី​បទ​ញុះញង់ និង​បង្កើត​ចលនា​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។ លោក ស្រ៊ុន ស្រ៊ន បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ខេត្ត​សៀមរាប ពីព្រោះ​លោក​មិន​អាច​ទទួលយក​បាន​ឡើយ​នូវ​ការ​ចោទប្រកាន់​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​បាន​បរិហារ​លោក​ជា​សាធារណៈ​ដោយ​មិន​បាន​សួរនាំ​រូបលោក​ជា​មុន។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​បញ្ជាក់​ថា បណ្តឹង​របស់​លោក​ពេលនេះ គឺ​ដើម្បី​រក្សា​ភាព​ស្អាតស្អំ​ផ្ទាល់ខ្លួន ដោយ​ច្រានចោល​លើ​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ​ពី​បទ​ញុះញង់ និង​បង្កើត​ចលនា​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។ កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤...

សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​រង​ការ​ចោទ​ថា​ចង់​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​នៅ​ខេត្ត​សៀមរាប

មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ចោទ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន​ និង​កញ្ញា កឹង សោភា ថា​មាន​ចេតនា​បំផុស​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​រំលោភ​ដី​រដ្ឋ​នៅ​ចំណុច​វាល​តាឡោ ស្ថិត​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​ពពេល ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បាន​ចេញ​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤ ដោយ​អះអាង​ថា ការ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ដែល​បាន​រៀបចំ​ដោយ​លោក ស្រ៊ុន ស្រ៊ុន និង​កញ្ញា...

Latest news