ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
32
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
មូរ សុខហួរ
ព័ត៌មានជាតិ
អ្នកស្រី មូរ សុខហួរ ថាមន្ត្រីរដ្ឋាភិបាលកម្ពុជាកិបកេងលុយជាតិរាប់សិបលានដុល្លារជារៀងរាល់ថ្ងៃ
ឌឹ ខេមបូឌា ដេលី
-
March 9, 2025
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្រៅប្រទេស លើកឡើងថា មន្ត្រីរដ្ឋាភិបាលកម្ពុជាតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម នាំគ្នាប្រព្រឹត្តអំពើពុករលួយជារៀងរាល់ថ្ងៃប្រមាណជា ៣០% ទៅ ៤០% នៃចំនួនទឹកប្រាក់សរុបរាប់ពាន់លានដុល្លារអាមេរិក។ អ្នកស្រី មូរ សុខហួរ លើកឡើងក្នុងវីដេអូឃ្លីបប្រវែងជិត ២នាទី ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ មីនា នេះថា លុយជាតិស្ទើរតែពាក់កណ្តាលជារៀងរាល់ថ្ងៃត្រូវបានបាត់បង់ដោយសារអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា។ អ្នកស្រីថា ភស្តុតាងនៃអំពើឧក្រិដ្ឋរបស់អ្នកទាំងនោះបានស្តែងឱ្យឃើញតាមរយៈសម្ភារៈទំនើបៗដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលពួកគេបង្អួតគ្នាតាមកម្មវិធីផ្សេងៗនាពេលកន្លងមកនេះ។ អ្នកស្រី មូរ សុខហួរ លើកឡើងថា បើយោងទៅតាមប្រាក់បៀវត្សរបស់មន្ត្រីទាំងនោះ...
នយោបាយ
ចលនា KMD ប្រកាសប្រារព្ធខួបមួយឆ្នាំលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមីនា
ឌឹ ខេមបូឌា ដេលី
-
March 5, 2025
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្រកាសប្រារព្ធខួប ១ឆ្នាំនៃការបង្កើតចលនានេះលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងទីក្រុងឡងប៊ិច (Long Beach) ដើម្បីបង្ហាញពីសមិទ្ធផលការងាររយៈពេល ១ឆ្នាំដែលខ្លួនសម្រេចបាន។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលហៅកាត់ថា KMD ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះថា ខ្លួននឹងប្រារព្ធពិធីខួប ១ឆ្នាំនៃការបង្កើត KMD នៅទីក្រុងឡងប៊ិច (Long Beach)...
នយោបាយ
សមាជពលរដ្ឋខ្មែរអូស្ត្រាលី-ញូវហ្សេឡេន ប្រកាសប្តូររបៀបដឹកនាំដោយអហិង្សានៅស្រុកខ្មែរ
ឌឹ ខេមបូឌា ដេលី
-
February 25, 2025
ក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការហើយក្នុងកម្មវិធីសមាជពលរដ្ឋខ្មែរអូស្ត្រាលី-ញូវហ្សេឡេន កាលពីថ្ងៃអាទិត្យ ក្នុងគោលដៅផ្លាស់ប្ដូររបបដឹកនាំត្រកូលហ៊ុនតាមបែបអហិង្សា។ សមាជពលរដ្ឋខ្មែរអូស្ត្រាលី-ញូវហ្សេឡេន ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលី និងពលរដ្ឋខ្មែរក្នុងប្រទេសញូវហ្សេឡេន ប្រមាណជា ៥០០នាក់ចូលរួម ដោយលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ បញ្ហាកោះគុត និងអំពើឃាតកម្មលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ជាដើម។ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើងថា ពលរដ្ឋខ្មែរនៅក្រៅស្រុកទាំងអស់មានប្រមាណជា...
នយោបាយ
ចលនា KMD ណែនាំឱ្យអ្នកប្រជាធិបតេយ្យផ្ដោតសកម្មភាពលើការបោះឆ្នោត ជាជាងឈ្លោះប្រកែកគ្នា
ឌឹ ខេមបូឌា ដេលី
-
February 11, 2025
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ណែនាំឱ្យអ្នកប្រជាធិបតេយ្យផ្ដោតសកម្មភាពជាអាទិភាពសម្រាប់ប្រទេសកម្ពុជា ជុំវិញការរៀបចំការបោះឆ្នោតដោយសេរី បើកចំហ អហិង្សា ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងការឈ្លោះប្រកែកគ្នា។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៨ កុម្ភៈ ដែលទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១០ កុម្ភៈ នេះថា KMD មានគោលដៅជាក់លាក់ក្នុងការផ្លាស់ប្ដូរស្ថានភាពកម្ពុជាទៅរកប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលពលរដ្ឋខ្មែរជាម្ចាស់សិទ្ធិស្វ័យសម្រេចលើវាសនាជាតិរបស់ខ្លួន។ ប្រភពដដែលលើកឡើងថា ដើម្បីសម្រេចគោលដៅក្នុងបុព្វហេតុប្រយោជន៍ពលរដ្ឋ និងប្រទេសកម្ពុជា អ្នកប្រជាធិបតេយ្យគ្រប់និន្នាការត្រូវប្រកាន់ខ្ជាប់ និងបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវជំហរការពារយុត្តិធម៌ និងការផ្សះផ្សាបង្រួបបង្រួមអ្នកប្រជាធិបតេយ្យដោយសុចរិត...
នយោបាយ
ចលនាខ្មែរនៅក្រៅស្រុកជាច្រើនក្រុម ប្រកាសប្រារព្ធសមាជស្ដីពីដំណោះស្រាយបញ្ហាកម្ពុជានៅថ្ងៃទី២៣ កុម្ភៈ
ឌឹ ខេមបូឌា ដេលី
-
February 7, 2025
ចលនាខ្មែរនៅក្រៅស្រុកជាច្រើនស្ថាប័ន ប្រកាសប្រារព្ធកម្មវិធីសមាជពលរដ្ឋខ្មែរអូស្ត្រាលី-ញូវហ្សឺឡេន ស្តីអំពីដំណោះស្រាយបញ្ហាកម្ពុជា ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស អំពើអយុត្តិធម៌សង្គម ការបំផ្លាញប្រជាធិបតេយ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងតំបន់ ស្ព្រីងវែល (Springvale)។ ចលនាខ្មែរនៅក្រៅស្រុកចំនួន ៦ស្ថាប័ន រួមមានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អង្គការខ្មែរដើម្បីប្រជាធិបតេយ្យ និងបណ្ដាញយុវជនសកល ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៦ កុម្ភៈ នេះ ស្ដីពីការប្រារព្ធកម្មវិធីសមាជពលរដ្ឋខ្មែរអូស្ត្រាលី...
ព័ត៌មានជាតិ
ចលនាខ្មែរនៅក្រៅស្រុកប្រកាសធ្វើសមាជពលរដ្ឋខ្មែរអាមេរិកាំងស្តីអំពីបញ្ហាកោះគុត
ឌឹ ខេមបូឌា ដេលី
-
December 9, 2024
ប្រធានចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (Khmer Movement for Democracy (KMD)) ប្រកាសធ្វើសមាជពលរដ្ឋខ្មែរអាមេរិកាំងនៅលើទឹកដីសហរដ្ឋអាមេរិក ស្ដីពីបញ្ហាកោះគុត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីកៀរគរប្រជាពលរដ្ឋឱ្យជួយជំរុញរដ្ឋាភិបាលកម្ពុជាប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីទាមទារចំណែកកម្មសិទ្ធិលើកោះគុតត្រឡប់មកវិញ។ ប្រធានចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៥ ខែធ្នូ ថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នឹងប្រារព្ធធ្វើសមាជពលរដ្ឋខ្មែរអាមេរិកាំងរដ្ឋកាលីហ្វ័រញ៉ា នៅទីក្រុងឡងប៊ិច ស្ដីពីបញ្ហាកោះគុត...
នយោបាយ
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យប្រកាសធ្វើសមាជប្រជាពលរដ្ឋនៅដើមខែធ្នូក្នុងទីក្រុងឡងប៊ិច
ឌឹ ខេមបូឌា ដេលី
-
November 20, 2024
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្រកាសធ្វើសមាជប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក នៅដើមខែធ្នូ ចុងឆ្នាំ២០២៤ នេះ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៤ វិច្ឆិកា ថា ពិធីសមាជនេះនឹងធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងឡងប៊ិច សហរដ្ឋអាមេរិក ចាប់ពីម៉ោង ២រសៀល...
នយោបាយ
អតីតមេបក្សជំទាស់ជំរុញឱ្យមានចលនាតស៊ូប្រឆាំងដើម្បីផ្លាស់ប្ដូរការគ្រប់គ្រងនៃរបបត្រកូលហ៊ុន
ឌឹ ខេមបូឌា ដេលី
-
October 27, 2024
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជំរុញឱ្យមានការរៀបចំចលនាតស៊ូមួយដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ដែលកំពុងដឹកនាំប្រទេសកម្ពុជាតាមរបបផ្ដាច់ការ ពុករលួយ និងក្បត់ជាតិខ្មែរ។ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ តុលា នេះថា ប្រជាពលរដ្ឋខ្មែរត្រូវតែផ្លាស់ប្ដូររបបផ្ដាច់ការ ពុករលួយ និងក្បត់ជាតិ ដែលកំពុងដឹកនាំដោយក្រុមគ្រួសារត្រកូលហ៊ុនរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ។ លោកថា ចលនាតស៊ូនេះត្រូវតែបង្ខំឲ្យរបបដឹកនាំដែលកំពុងគ្រប់គ្រងដោយលោក...
នយោបាយ
ចលនា KMD ថាដើម្បីឱ្យប្រជាធិបតេយ្យចេញជារូបរាង គឺត្រូវមានក្រុមប្រឹក្សាជាតិតំណាងស្របច្បាប់ឱ្យឆន្ទៈជាតិខ្មែរ
ឌឹ ខេមបូឌា ដេលី
-
October 18, 2024
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អះអាងថា ដើម្បីឱ្យការតស៊ូរបស់ពលរដ្ឋខ្មែរដែលចង់បានប្រជាធិបតេយ្យលេចចេញជារូបរាងពិតប្រាកដ ទាល់តែមានក្រុមប្រឹក្សាជាតិមួយដែលជាតំណាងស្របច្បាប់ឱ្យពលរដ្ឋខ្មែរ ដើម្បីតវ៉ាទៅកាន់អន្តរជាតិឱ្យជួយពិនិត្យឡើងវិញលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា និងពិនិត្យរាល់សំណើនានាដែលពលរដ្ឋខ្មែរបានដាក់ជូនបរទេស។ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៦ តុលា នេះថា ក្រុមប្រឹក្សាជាតិនេះគឺជាតំណាងឱ្យជាតិខ្មែរទាំងមូល មិនមែនមានតម្លៃត្រឹមតែជាគណបក្សនយោបាយមួយនោះទេ ដូច្នេះពលរដ្ឋខ្មែរគ្រប់រូបគ្រប់និន្នាការ អាចចូលរួមក្នុងក្រុមប្រឹក្សាជាតិនេះបានគ្រប់ៗគ្នា។ អ្នកស្រី...
ព័ត៌មានជាតិ
ចលនា KMD អំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានងើបឡើងតវ៉ាទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV ឱ្យបាន
ឌឹ ខេមបូឌា ដេលី
-
September 12, 2024
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ ងើបឡើងតស៊ូមតិតាមរយៈនៃការធ្វើវេទិកាគ្រប់ទីកន្លែងនៅក្រៅប្រទេស ដើម្បីតវ៉ាឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ឱ្យបាន ព្រោះវាសនាប្រទេសជាតិ គឺស្ថិតលើកណ្ដាប់ដៃរបស់ពលរដ្ឋខ្មែរគ្រប់រូប។ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១០ កញ្ញា...
1
2
Page 1 of 2
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.