31 C
Phnom Penh

TAG

ម៉ែន ណាត

ភរិយា​បណ្ឌិត កែម ឡី ថា​បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​រៀងៗ​ខ្លួន​ក្នុង​ការ​ជ្រើស​ផ្លូវ​ដើរ

ភរិយា​បណ្ឌិត កែម ឡី និង​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​រៀងៗ​ខ្លួន​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​គេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទៅ​ហាមឃាត់​អ្នក​ដទៃ​ឡើយ។ ភរិយា​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ប្រតិកម្ម​ថា បណ្ឌិត កែម ឡី បាន​លាចាក​លោក​នេះ​ទៅ​ជិត ៧​ឆ្នាំ​ហើយ ហេតុ​អ្វី​មាន​មនុស្ស​ខ្លះ​យក​គាត់​មក​ពាក់ព័ន្ធ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដទៃ​ទៀត ព្រោះ​ថា​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​គេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទៅ​ហាមឃាត់​អ្នក​ដទៃ​ឡើយ។ អ្នកស្រី ប៊ូ រចនា លើកឡើង​ថា...

អ្នក​ឃ្លាំមើល​ថា​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន-ឡាវ-វៀតណាម​ដើម្បី​ផែនការ​ផ្ទេរ​អំណាច

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន ឡាវ និង​វៀតណាម នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​មេដឹកនាំ​ទាំងនោះ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​ពី​ខ្លួន​តែប៉ុណ្ណោះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា...

បុរស​ខ្លាំង​ប្រើ​ផែនទី​ខ្នាត ១​លើ​៥០​ពាន់ ចុះសន្ធិសញ្ញា​កំណត់​ព្រំដែន​ជាមួយ​ឡាវ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ការ​ព្រមព្រៀង​គ្នា​ឱ្យ​អ្នកជំនាញ​បារាំង​មក​ជួយ​គូរ​ចម្លង​ផែនទី​របស់​កម្ពុជា​ឡើងវិញ ដោយសារតែ​ផែនទី​បោន​ខ្នាត ១​លើ ១០០​ពាន់​មាន​លក្ខណៈ​តូច ដូច្នេះ​កម្ពុជា​ពង្រីក​ផែនទី​នោះ​ឱ្យ​ទៅ​ជា​ផែនទី​បោន​ខ្នាត ១​លើ ៥០​ពាន់ ដើម្បី​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​បាន​ខិតខំ​ខ្លាំង​ណាស់​មិន​ឱ្យ​ទឹកដី​កម្ពុជា​បាត់បង់​សូម្បី​មួយ​មិល្លីម៉ែត្រ​ទៅ​បរទេស ចាប់តាំងពី​កម្ពុជា​ត្រូវ​បាន​រំដោះ​កាលពី​ឆ្នាំ​១៩៧៩...

អ្នក​តស៊ូ​មតិ​ជំរុញ​ឱ្យ​អង្គការ​សមាគម​និង​បក្ស​នយោបាយ​ធ្វើ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម

ក្រុម​អ្នក​តស៊ូ​មតិ​ជំរុញ​ឲ្យ​ក្រុម​អង្គការ សមាគម សហជីព និង​គណបក្ស​នយោបាយ​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​ពី​ការ​គាប​សង្កត់​របស់​បក្ស​កាន់​អំណាច គួរ​នាំគ្នា​ចេញ​ធ្វើ​ធម្មយាត្រា​ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​របៀប​ដឹកនាំ​តាម​បែប​គាប​សង្កត់ មក​ជា​ការ​បើក​លំហ​សេរីភាព និង​គោរព​សិទ្ធិមនុស្ស។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កុម្ភៈ នេះ​ថា វត្ថុបំណង​សំខាន់ៗ​របស់​ក្បូន​ធម្មយាត្រា​ដែល​ដឹកនាំ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គឺជា​រឿង​ល្អ ដើម្បី​ជួយ​ស្ដារ​សីលធម៌​សង្គម​នៅ​កម្ពុជា​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ ជាពិសេស​គឺជា​សញ្ញា​នៃ​ការ​ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​នយោបាយ និង​អ្នក​ដឹកនាំ​ប្រទេស គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន ប្រកាស​កម្ទេច​នយោបាយ​ជ្រុល​និយម​ជា​ថ្មី​គឺ​បារម្ភ​ពី​ផែនការ​ផ្ទេរ​អំណាច

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដែល​លោក ហ៊ុន សែន ប្រកាស​កម្ទេច​នយោបាយ និង​សកម្មភាព​ជ្រុល​និយម​ជា​ថ្មី​ទៀត ដោយសារ​បារម្ភ​ពី​ផែនការ​ផ្ទេរ​អំណាច​មិន​បាន​សម្រេច​នា​ពេល​ខាងមុខ​តែប៉ុណ្ណោះ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ឱ្យ​បាន​រឹងមាំ​នៅ​គ្រប់​កាលៈទេសៈ លើក​កម្ពស់​ការ​គោរព និង​អនុវត្ត​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ហើយ​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ប្រទូសរ៉ាយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ ក្រៅពី​ប្ដេជ្ញា​ចិត្ត​ថែរក្សា​សន្តិភាព​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក៏​ប្រកាស​កម្ចាត់​នយោបាយ និង​សកម្មភាព​ជ្រុល​និយម​គ្រប់​រូបភាព​ឱ្យ​អស់​ពី​សង្គម​កម្ពុជា មិន​ទុក​ឱ្យ​និន្នាការ​នេះ​បង្ក​ការ​បែកបាក់​ជាតិ​ឡើយ ដើម្បី​ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ និង​ធានា​បរិយាកាស​រស់នៅ​ដ៏​សុខសាន្ត​ជូន​ប្រជាជន។ ការ​ប្រកាស​ជា​ថ្មី​នេះ...

ក្រុម​តស៊ូ​មតិ​ក្រៅ​ស្រុក​ថា​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន បាន​ពី​ការ​លើក​បន្តុប​របស់​វៀតណាម

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា តំណែង​ជា​នាយករដ្ឋមន្ត្រី ៣៨​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺជា​តំណែង​ដែល​បាន​មកពី​ការ​ប្លន់​អ្នកដទៃ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​វៀតណាម ជា​ថ្នូរ​នឹង​ការ​បម្រើ​មហិច្ឆតា​ឈ្លានពាន​របស់​ពួកគេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ក្រោម​ការ​ជ្រោមជ្រែង​របស់​កងទ័ព​វៀតណាម លោក ហ៊ុន សែន បាន​ដណ្តើម​អំណាច​ពី​លោក...

លោក ហ៊ុន សែន ព្រមាន​ប្រើ​ច្បាប់​និង​ហិង្សា​ចំពោះ​អ្នក​ចោទ​បក្ស​លោក​ជា​ចោរ​លួច​សន្លឹកឆ្នោត

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន ព្រមាន​ថា សម្រាប់​អ្នក​ដែល​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ចោរ​លួច​សន្លឹកឆ្នោត អាច​នឹង​ប្រើ​វិធានការ​ច្បាប់ ឬ​ប្រើ​អំពើ​ហិង្សា​ដើម្បី​បញ្ចប់​វប្បធម៌​ឡាំប៉ា​ក្រោយ​ការ​បោះឆ្នោត។ បុរស​ខ្លាំង​កម្ពុជា​ដែល​ប្ដេជ្ញា​កម្ទេច​ក្រុម​ប្រឆាំង លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​ទុក​ឱ្យ​អ្នក​ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត​មួយ​ជីវិត​នោះ​ទេ ត្បិត​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការ​ចោទប្រកាន់​នោះ​ឡើយ។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​គំរាម​ចាប់ចង​លោក ហ៊ុន សែន អះអាង​ថា អ្នក​ដែល​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ចោរ​លួច​សន្លឹកឆ្នោត គឺ​ត្រូវតែ​ប្តឹង ប៉ុន្តែ​បើ​ពួកគេ​ចោទ​ថា​តុលាការ​ជា​តុលាការ​តេឡេ​របស់​រដ្ឋាភិបាល លោក​នឹង​ប្រមូល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​បាតុកម្ម ដោយ​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ទាំងនោះ​ដល់​ផ្ទះ​តែម្តង។ បុរស​ខ្លាំង​ដែល​សល់​ពី​សម័យ​ខ្មែរក្រហម...

លោក សម រង្ស៊ី៖ កម្ពុជា​នឹង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ពេល​ដែល​របប​ផ្ដាច់ការ​ត្រូវ​បាន​កម្ចាត់​ចោល

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជូនពរ​ឆ្នាំ​ថ្មី​ឱ្យ​ប្រទេស​កម្ពុជា​មាន​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ នៅ​ពេល​ដែល​របប​ផ្ដាច់ការ​ត្រូវ​បាន​កម្ចាត់​ចោល​ឲ្យ​រលាយ​សាបសូន្យ​ពី​ទឹកដី​ខ្មែរ។ អតីត​មេដឹកនាំ​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៣ ថា សូម​ឲ្យ​មាតុភូមិ​កម្ពុជា​ទទួល​បាន​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដូច​អ្វី​ដែល​ប្រជារាស្ត្រ​ខ្មែរ​ប្រាថ្នា​ចង់​បាន គឺ​ការ​គោរព​ឆន្ទៈ​របស់​ប្រជារាស្ត្រ ដែល​ស្រឡាញ់​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ បន្ទាប់ពី​កម្ចាត់​របប​ផ្ដាច់ការ​ឱ្យ​រលាយ​សាបសូន្យ​ពី​មាតុភូមិ​ដ៏​បវរ​មួយ​នេះ។ ការ​អះអាង​របស់​អតីត​មេដឹកនាំ​ប្រឆាំង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​នូវ​ប្រព័ន្ធ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​រំលោភ...

កម្ពុជា​ថា​របប​សឹក​ភូមា​បង្ហាញ​កិច្ច​ប្រឹងប្រែង​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា របប​សឹក​ភូមា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន ដែល​បាន​ដាក់​ឱ្យ​របប​សឹក​នេះ​អនុវត្ត​កន្លងមក បន្ទាប់ពី​មាន​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឡាវ វៀតណាម ថៃ និង​ភូមា។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ប្រទេស​ថៃ​នេះ ធ្វើឡើង​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ដើម្បី​ជួយ​ឱ្យ​ប្រទេស​ភូមា​វិលត្រឡប់​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​វិញ ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រជាជន​ភូមា និង​អាស៊ាន​ទាំងមូល។ ប្រភព​ដដែល​លើកឡើង​ថា កិច្ច​ពិគ្រោះ​យោបល់​នេះ​ធ្វើឡើង​ស្រប​ទៅ​តាម​ចំណុច​ទី​១៤ នៃ​ការ​ត្រួតពិនិត្យ និង​សេចក្តី​សម្រេច​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដោយ​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការ​ស្វែងរក​វិធីសាស្ត្រ​នានា ដែល​អាច​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន...

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​រង​សម្ពាធ​ពី​អឺរ៉ុប​ទើប​អនុញ្ញាត​ឱ្យ​យុវជន​ធ្វើ​បាតុកម្ម​រឿង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​អនុញ្ញាត​ឱ្យ​យុវជន​សង្គម​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​ចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ទំនង​ជា​លោក ហ៊ុន សែន បាន​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អឺរ៉ុប កាលពី​ពេល​ថ្មីៗ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន...

Latest news