35 C
Phnom Penh

TAG

យន្តហោះដ្រូន

លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​លេង​សើច

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងអស់ មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​បង្ហោះ​លេង​សើច​ដាច់ខាត បើ​គ្មាន​ការ​អនុញ្ញាត​ពី​ខាង​កង​កម្លាំង​យោធា។ លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា នេះ​ថា កាលពី​យប់​ថ្ងៃ​ពុធ មិន​មាន​ដ្រូន​ដែល​ហោះ​មក​ចូល​ទឹកដី​កម្ពុជា​ទៀត​ទេ បន្ទាប់ពី​លោក​បញ្ជា​ឱ្យ​ពង្រាយ​អាវុធ​ត្រៀម​បាញ់​ដ្រូន​ទាំងនោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា នៅតែ​បន្ត​មាន​ដ្រូន​ហោះ​ចូល​ទឹកដី​ខេត្ត​មណ្ឌលគិរី បន្ត​ទៀត​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ថា​មាន​ដ្រូន​ហោះ​ចូល​ក្នុង​ក្រុង​បានលុង ខេត្ត​មណ្ឌលគិរី លោក...

ក្រុម​អ្នក​វិភាគ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ស្នើ​ភាគី​វៀតណាម​បាញ់​ដ្រូន​ហោះ​ចូល​កម្ពុជា​ជាមួយ​គ្នា

ក្រុម​អ្នកវិភាគ​ឯករាជ្យ ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ស្នើ​ភាគី​វៀតណាម​បាញ់​ដ្រូន​ដែល​ហោះ​ចូល​ទឹកដី​ខ្មែរ​ជាមួយ​កម្ពុជា ដើម្បី​ឲ្យ​ប្រាកដ​ថា​ដ្រូន​ទាំងនោះ​មិនមែន​ជា​ដ្រូន​របស់​វៀតណាម និង​ដើម្បី​ឲ្យ​ប្រាកដ​ថា ដ្រូន​នោះ​មិនមែន​ជា​ដ្រូន​របស់​លោក ហ៊ុន សែន ដែល​ប្រើ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ក្នុង​ផែនការ​នយោបាយ​របស់​គាត់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ដែល​ហោះ​ចូល​ទឹកដី​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​សំខាន់ៗ​ត្រៀម​កាំភ្លើង​សម្រាប់​បាញ់​យន្តហោះ​យ៉ាងតិច​ឱ្យ​បាន ១០០​គ្រឿង ដើម្បី​ត្រៀម​បាញ់​ទម្លាក់​យន្តហោះ​បញ្ជា​ដ្រូន (Drone) គ្មាន​ប្រភព​ជាច្រើន​គ្រឿង ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម នៅ​ភូមិភាគ​ឦសាន​ក្នុង​ខេត្ត​រតនគិរី ក្នុង​រយៈពេល​ប៉ុន្មាន​យប់​ចុងក្រោយ​នេះ។ លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​នៅ​ថ្ងៃទី​២៧ មិថុនា នេះ ដោយ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន និង​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក...

Latest news