38.8 C
Phnom Penh

TAG

រស់ ពិសិដ្ឋ

អាល្លឺម៉ង់​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សេរីភាព​បញ្ចេញមតិ​និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី

អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​បញ្ចេញមតិ និង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ក្រោយពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៥ ដល់ ៨​ឆ្នាំ ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា។ ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​លើ​សមាជិក​គណបក្ស​ប្រឆាំង ថា​មាន​ទោស​ពី​បទ «ញុះញង់»...

តុលាការ​បញ្ចប់​សួរ​ដេញដោល​សកម្មជន​ជាង​៤០​នាក់​ពាក់ព័ន្ធ​ការ​ត្រឡប់​របស់​លោក សម រង្ស៊ី

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» លើ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៤០​នាក់​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​បើក​សវនាការ​សួរ​ដេញដោល​អស់​រយៈពេល ២​ឆ្នាំ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​អង្គារ ទី​១២ មេសា នេះ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​អ្នកស្រី យក់ នាង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អតីត​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ...

តំណាង​អយ្យការ​ថា​បើ​លោក សម រង្ស៊ី និង​មន្ត្រី​ផ្សេង​លា​សញ្ជាតិ​បរទេស អាច​មក​ចូលរួម​សវនាការ​បាន

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​លើកឡើង​ថា លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​អាច​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​សវនាការ​នៅ​តុលាការ​បាន បើសិនជា​ពួកគេ​លា​សញ្ជាតិ​អាមេរិក និង​បារាំង។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ បាន​បន្ត​បើក​សវនាការ​សំណុំរឿង​មេដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ២១​នាក់​ដែល​ជាប់​ចោទ​ពី​បទ «ញុះញង់​យោធិន​មិន​ឱ្យ​ស្ដាប់​បទបញ្ជា» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​រួម​គំនិត​ក្បត់»។...

Latest news