38.5 C
Phnom Penh

TAG

លិម គិមយ៉ា

លោក មុត ចន្ថា ចាត់ទុក​សម្ដី​លោក ហ៊ុន ម៉ាណែត ដូច​កូនក្មេង​មិន​ទាន់​ផ្ដាច់​ទឹកដោះ​ករណី​ឃាតកម្ម​លោក លិម គឹមយ៉ា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចាត់ទុក​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ដែល​ថា​ការ​ចាប់​បញ្ជូន​ឃាតករ​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ បង្ហាញ​ថា​កម្ពុជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា គឺជា​សម្ដី​កូនក្មេង​មិន​ទាន់​ផ្តាច់​ទឹកដោះ។ នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា ស្តាប់​លោក ហ៊ុន ម៉ាណែត និយាយ​មួយ​ភ្លែត​ដូចជា​ទំនង​ដែរ ប៉ុន្តែ​ប្រសិនបើ​ពិចារណា​បន្តិច​នោះ នឹង​ដឹង​ថា​ឃាតករ​ជនជាតិ​ថៃ រត់​ចូល​ប្រទេស​កម្ពុជា​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ លោក...

សេចក្តី​រាយការណ៍​ពិពណ៌នា៖ ក្លឹប​ឧក្រិដ្ឋជន​លើ​ទឹកដី​អច្ឆរិយ (The Criminal Club in a Wonderland)

ដោយ ហាស់ សាន ព្រះ សិទ្ធត្ថ (Sidhatha) ព្រះ​សព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣​ឆ្នាំ​មុន​គ.ស.) អប់រំ​មនុស្ស​ជា​ប្រមុខ​ដឹកនាំ​គេ ទាំង​ស្តេច ទាំង​រាស្ត្រ ឲ្យ​មាន​ទសធម៌ ឬ​ទសរាជធម៌ ឬ​ទសពិធរាជធម៌ គឺ​ធម៌​ដប់​ប្រការ។ ធម៌​ដប់​ប្រការ​នោះ​មាន​តែ​មហារាជ អសោក (Asoka)គ្រប់គ្រង​ដែន​នគរ មគធរដ្ឋ ប៉ុណ្ណោះ ដែល​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នា​សតវត្ស​ទី​៣ មុន​គ្រិស្តសករាជ។ ទស្សនវិទូ​ចិន​បុរាណ ខុង ជឺ...

បារាំង​រឭក​រដ្ឋាភិបាល​កម្ពុជា​ថា​ខ្លួន​កំពុង​តាមដាន​សំណុំរឿង​ឃាតកម្ម​លោក លិម គិមយ៉ា យ៉ាង​យកចិត្ត​ទុកដាក់

ឯកអគ្គរដ្ឋទូត​បារាំង ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដោយ​ចំ​មុខ​ថា រដ្ឋាភិបាល​បារាំង​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​សំណុំរឿង​ឃាតកម្ម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា។ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មករា នេះ​ថា កាលពី​ថ្ងៃទី​២៣ ខែ​មករា ឯកអគ្គរដ្ឋទូត​បារាំង លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ផ្ដោត​លើ​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង...

នាយករដ្ឋមន្ត្រី​ត​ត្រកូល​រំឭក​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​កាន់ទុក្ខ​ថា​កុំ​យក​រឿង​ឃាតកម្ម​ធ្វើ​នយោបាយ

នាយករដ្ឋមន្ត្រី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​បញ្ជូន​ឃាតករ​ដែល​បាន​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទៅ​ឱ្យ​ប៉ូលិស​ថៃ ស៊ើបអង្កេត គឺ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​ភូមិ​ប៊ុនរ៉ានី​សែនជ័យ​ដំណាក់ទ្រយឹង ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​២០ ខែ​មករា នេះ លោក ហ៊ុន ម៉ាណែត អះអាង​ថា បើ​រដ្ឋាភិបាល​អ្នក​ចាត់ចែង​អ្នក​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​លោក លិម គិមយ៉ា...

លោក ហ៊ុន សែន ទម្លាយ​លិខិត​បញ្ចប់​តំណែង​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី ក្រោយ​ជាប់​ចោទ​ក្នុង​អំពើ​ឃាតកម្ម

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​លិខិត​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី ក្រោយ​ជាប់​ចោទ​ក្នុង​អំពើ​ឃាតកម្ម​លើ​សមាជិក​សភា​បក្ស​ប្រឆាំង លោក លិម គិមយ៉ា ខណៈ​លិខិត​នេះ​ត្រូវ​បាន​ធ្វើឡើង​តាំងពី​ជិត ១​ឆ្នាំ​មុន​មក​ម្ល៉េះ។ លិខិត​បញ្ចប់​តំណែង​លោក លី រតនៈរស្មី ជា​ទីប្រឹក្សា ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ចុះ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃទី​១៧...

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ា អាច​ជា​ថ្វីដៃ​របស់​គ្រួសារ​ត្រកូល​យឹម

ប្រភព​ផ្ទៃក្នុង​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា គឺជា​ថ្វីដៃ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្មែរ ដូចជា លោក យឹម លាង លោក យឹម ល័ក្ខណ៍ លោក ឃ្លាំង ហួត និង​លោក ជា សុផារ៉ា ដែល​បាន​សហការ​ជាមួយ​ក្រុម​ប៉ូលិស​ងងឹត​របស់​ថៃ។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia...

តុលាការ​ប្រទេស​ថៃ ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​លោក ហ៊ុន សែន ឈ្មោះ លី រតនៈរស្មី ពាក់ព័ន្ធ​ឃាតកម្ម​លោក លិម គិមយ៉ា

តុលាការ​ព្រហ្មទណ្ឌ​ថៃ សម្រេច​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លោក លី រតនៈរស្មី នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ក៏​ត្រូវ​បាន​ដាក់​ចូល​និវេទន៍​ក្រហម​នៃ​ការ​តាម​ចាប់​ខ្លួន​ពី​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល តាម​ការ​ស្នើសុំ​របស់​ភាគី​ថៃ។ សារព័ត៌មាន​ថៃ The Nation ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា លោក លី រតនៈរស្មី ឬ​ឈ្មោះ​ថៃ​ហៅ ស៊ុមវ៉ាំង...

លោក សម រង្ស៊ី ជឿជាក់​លើ​តុលាការ​ថៃ នឹង​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​មេដឹកនាំ​បក្ស​កាន់​អំណាច​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជឿជាក់​ថា​តុលាការ​ថៃ នឹង​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឈ្មោះ លី រតនៈរស្មី ដែល​មាន​ឈ្មោះ​ជា​ភាសា​ថៃ ថា ស៊ុមវ៉ាំង បាំរុងគីត ដែល​បាន​ជួល និង​វេរ​លុយ​ទៅ​ឱ្យ​ឃាតករ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ដើម្បី​អាច​គេច​ផុត​ពី​ការ​បាត់​ខ្លួន​ដោយសារ​ត្រូវ​គេ​សម្លាប់។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មករា នេះ​ថា បើ​តុលាការ​ថៃ...

អ្នក​ឃ្លាំមើល​មិន​រំពឹង​ថា​អាជ្ញាធរ​អាច​រក​ឃើញ​មេខ្លោង​ធំ​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

អ្នក​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា សំណុំរឿង​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា អាច​នឹង​កាត់ទោស​បាន​ត្រឹមតែ​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​តូចតាច​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា បើ​សំណុំរឿង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ត្រូវ​បាន​កាត់ទោស​ត្រឹមតែ​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​ដូចជា​ជនសង្ស័យ​ឈ្មោះ ពេជ្រ...

ជនសង្ស័យ ពេជ្រ គឹមស្រ៊ិន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក លិម គិមយ៉ា គឺជា​ប្អូនប្រុស​បង្កើត​លោក ពេជ្រ ស្រស់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លាតត្រដាង​ថា បុរស​ម្នាក់​ដែល​មាន​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ដែល​គេ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា គឺជា​ប្អូនប្រុស​ពៅ​បង្កើត​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។ ឈ្មោះ ពេជ្រ គិមស្រ៊ិន ក្នុង​ខណៈ​នេះ​កំពុង​ត្រូវ​បាន​តុលាការ​ប្រទេស​ថៃ ចេញ​ដីកា​តាម​ចាប់​ខ្លួន។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០...

Latest news

© 2021, ដេលី. All rights reserved.