30.3 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

សង្គម​ស៊ីវិល​រិះគន់​ថា​បរិយាកាស​នយោបាយ​កាន់តែ​អន់​ថយ​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​លើ​លោក សុន ឆ័យ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក ព្រមាន​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង «បរិហារ​កេរ្តិ៍» របស់​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​បង្កើន​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១​លាន​ដុល្លារ​អាមេរិក គឺ​បង្ហាញ​ពី​ឆន្ទៈ​របស់​តុលាការ​ក្នុង​ការ​បង្កើន​ការ​រឹតត្បិត​លើ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​ជំទាស់​នៅតែ​ស្ថិត​ក្នុង​របៀបវារៈ​ក្តៅ​នៅឡើយ ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ក៏​បាន​បង្កើន​ការ​រិះគន់​ពី​បញ្ហា​នេះ​ជា​បន្តបន្ទាប់។ លោក​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​នូវ​ការ​រឹតត្បិត​ទៅ​លើ​ក្រុម​មន្ត្រី​បក្ស​ជំទាស់...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​នយោបាយ​ប្រជាភិថុតិ​របស់​មេដឹកនាំ​ខ្មែរ​នៅ​លើ​វេទិកា​អន្តរជាតិ​ក្នុង​សហភាព​អឺរ៉ុប?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​នយោបាយ​ប្រជាភិថុតិ​របស់​មេដឹកនាំ​ខ្មែរ​នៅ​លើ​វេទិកា​អន្តរជាតិ​ក្នុង​សហភាព​អឺរ៉ុប?»។

លោក សម រង្ស៊ី និង​ក្រុម​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហគមន៍​អឺរ៉ុប​នាំគ្នា​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​នានា និង​អ្នកទោស​មនសិការ​ទាំងអស់​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ។ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដែល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-សហភាព​អឺរ៉ុប ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នៅ​ទីក្រុង​ប្រ៊ុចសែល...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ផ្លូវ​រួម ផ្លូវ​បំបែក និង​ផ្លូវ​ទាល់​នៃ​អ្នក​នយោបាយ​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ផ្លូវ​រួម ផ្លូវ​បំបែក និង​ផ្លូវ​ទាល់​នៃ​អ្នក​នយោបាយ​ខ្មែរ?»។

ព្រះអង្គម្ចាស់ ធម្មិកោ សម្រេច​មិន​ទាន់​ចូល​ឆាក​នយោបាយ ទោះបី​បម្រាម​បាន​ផុត​រលត់

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​មួយ​អង្គ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​ព្រះទ័យ​ចូល​ឆាក​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ បើ​ទោះបីជា​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​របស់​តុលាការ​កំពូល បាន​ផុត​រលត់​ទៅ​ហើយ​ក៏ដោយ ដោយសារ​ទ្រង់​នៅ​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ទ្រង់​នៅ​តែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​ទ្រង់​យល់​ថា​ទោះ​ថ្នាក់​ដឹកនាំ​ទាំង ១១៧​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ តែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​ប្រែប្រួល​ទេ។ ព្រះអង្គ​លើក​ឡើង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ក្រោម​ការ​ចោទប្រកាន់​ពី​ការ​ពាក់ព័ន្ធ​នឹង​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​អំពើ​ក្បត់​ជាតិ ហើយ​មក​ដល់​ពេលនេះ ការ​ចោទប្រកាន់​នេះ​នៅតែ​មាន​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នៅតែ​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សិន។ ព្រះអង្គម្ចាស់​បន្ត​ថា ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ...

វេទិកា​ពលរដ្ឋ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​និង​ពលរដ្ឋ​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ជំរុញ​ឱ្យ​មេដឹកនាំ​នយោបាយ សង្គម​ស៊ីវិល សកម្មជន​សង្គម និង​ពលរដ្ឋ​ខ្មែរ នាំគ្នា​ចេញ​ទាមទារ​ឲ្យ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋ​ដែល​ជា​រដ្ឋ​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មាន​វត្តមាន​នៅ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​អាស៊ាន​បូក។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ការ​ចេញ​មុខ​បង្ហាញ​សំឡេង​កាន់តែ​ខ្លាំងក្លា និង​ជំហរ​ទទូច​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ពេលនេះ គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ដែល​អាច​លើក​ទឹកចិត្ត​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល ឬ​ប្រមុខ​រដ្ឋ​នៃ​បស្ចិម​ប្រទេស...

IDEA TALK៖ តើ​មេដឹកនាំ​នយោបាយ​គួរ​ធ្វើ​បែប​ណា​អំឡុង​វត្តមាន​ប្រធានាធិបតី​អាមេរិក​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​គួរ​ធ្វើ​សកម្មភាព​បែប​ណា​ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​អំឡុង​ពេល​វត្តមាន​ប្រធានាធិបតី​អាមេរិក​នៅ​កម្ពុជា?»។

IDEA TALK៖ តើ​សម្ពន្ធភាព​នៃ​បក្ស​នយោបាយ​អាច​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​បែប​ណា​ដល់​ស្ថានការណ៍​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សម្ពន្ធភាព​នៃ​បក្ស​នយោបាយ​អាច​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​បែប​ណា​ដល់​ស្ថានការណ៍​កម្ពុជា?»។

IDEA TALK៖ តើ​អ្វី​ទៅ​សីលធម៌ គុណធម៌ និង​ជា​ការ​ដាក់​ខ្លួន​របស់​អ្នក​នយោបាយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​សីលធម៌ គុណធម៌ និង​ជា​ការ​ដាក់​ខ្លួន​របស់​អ្នក​នយោបាយ?»។

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​ខាត​ប្រយោជន៍​កាន់តែ​ធំ បើ​បន្ត​ដឹកនាំ​នយោបាយ​គ្មាន​ឯកភាព​ផ្ទៃក្នុង​ជាតិ

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា កម្ពុជា​នឹង​ខាត​ប្រយោជន៍​ជាតិ​កាន់តែ​ធំ បើ​នៅតែ​បន្ត​ដឹកនាំ​នយោបាយ​ដែល​ឃ្លាត​ចាក​ពី​បំណង​ប្រទេស​លោក​សេរី ដែល​តែង​ជំរុញ​ឱ្យ​កម្ពុជា​ងាក​ទៅ​រក​ឯកភាព​នយោបាយ​ផ្ទៃក្នុង​ជាតិ ជាពិសេស​បើក​លំហ​សេរីភាព​ដើម្បី​ឱ្យ​លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ តុលា នេះ​ថា ជា​រឿយៗ ទាំង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក តែងតែ​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​តាមរយៈ​នៃ​ការ​បើក​លំហ​សេរីភាព​ដល់​អ្នក​នយោបាយ...

Latest news

© 2021, ដេលី. All rights reserved.