27.8 C
Phnom Penh

TAG

សម រង្ស៊ី

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល និង​ក្រុម​លោក សម រង្ស៊ី នាំគ្នា​ប្រឌិត​រឿង​ទម្លាក់​កំហុស​លើ​ពួកគេ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ព្រមាន​ភាគី​ស្មោះស្ម័គ្រ​នឹង​លោក សម រង្ស៊ី និង​ភាគី​គាំទ្រ​លោក ហ៊ុន សែន ត្រូវ​ឈប់​នាំគ្នា​ប្រតិដ្ឋ​រឿង​មួលបង្កាច់​ទាំង​កម្រោល​មក​លើ​ថ្នាក់​ដឹកនាំ​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ជា​ទង្វើ​មិន​ល្អ​នេះ​ជាបន្ទាន់។ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ទាមទារ​ឲ្យ​ក្រុម​លោក ហ៊ុន សែន និង​ក្រុម​លោក សម រង្ស៊ី ទម្លាក់​ចោល​ការវាយប្រហារ​តាម​ល្បិចល្បែង​ប្រតិដ្ឋ​រឿង នោះ​ទើប​ពួកគេ​អាច​រក​ឃើញ​នូវ​ផ្លូវ​រីកចម្រើន​សម្រាប់​ប្រជាជាតិ​ខ្មែរ​ក្នុង​ការ​ដឹកនាំ​នយោបាយ​របស់​ពួកគេ​បាន។ ប្រភព​ដដែល​អះអាង​ថា សម្ដី​អសុរោះ​របស់​ក្រុម​ទាំង​ពីរ​ដែល​បាន​ដាក់​បណ្ដាសា​តាម​កំហឹង​ចិត្ត​របស់​ពួកគេ បាន​ជះ​ភាព​ស្អប់ខ្ពើម​មក​លើ​ក្រុម​ចលនា​និស្សិត​បញ្ញវន្ត​ខ្មែរ និង​បាន​ក្លាយ​ជា​វប្បធម៌​នយោបាយ​ដ៏​ជក់ចិត្ត​របស់​ពួកគេ ហើយ​ទង្វើ​នេះ​ក៏​កំពុងតែ​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​នៃ​សង្គម​ជាតិ​ខ្មែរ​ទាំងមូល​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD)...

បទវិភាគ៖ តើ​អ្នកនយោបាយ​ណា​ខ្លះ​ត្រូវ​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ?

អ្នក​សង្កេតការណ៍​រក​ឃើញ​ថា បណ្ឌិត កែម ឡី ត្រូវ​គេ​រៀបចំ​ផែនការ​សម្លាប់​ពីរ​លើក​ធំៗ​កាលពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត ហើយ​អ្នកនយោបាយ​ធំៗ​ពីរ​រូប​ត្រូវ​មាន​សេចក្តី​ក្លាហាន​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួបរួម​ជាតិ។ មរណភាព​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ស្ទើរ​មួយ​នគរ សោកស្តាយ និង​ទ្រហោយំ​លាយឡំ​ទៅ​ដោយ​ការ​រៀបរាប់​ពី​សេចក្តី​ក្លាហាន គុណធម៌ និង​ឧត្ដមគតិ​របស់​លោក ដែល​ជា​ការ​បង្ហាញ​នូវ​សមានចិត្ត​របស់​អ្នក​ទាំងនោះ​ថា ពួកគេ​ពិត​ជា​មាន​ការ​សោកស្តាយ​ជាទីបំផុត ដូច្នេះ​ការ​បាត់បង់​បណ្ឌិត កែម ឡី អាច​បញ្ជាក់​បាន​ថា...

មន្ត្រី​ជាន់ខ្ពស់​របស់​លោក សម រង្ស៊ី ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សមរ ង្ស៊ី បង្ហាញ​ជំហរ​គាំទ្រ និង​សម្តែង​មោទកភាព​ចំពោះ​គណបក្ស​បេះដូង​ជាតិ ជា​សាធារណៈ។ ការ​អះអាង​របស់​អ្នកស្រី មូរ សុខហួរ ធ្វើឡើង​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី​កូនខ្មែរ​ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១។ អ្នកស្រី​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ពេល​នោះ​ថា បើ​បង្កើត​គណបក្ស​ហើយ​មិន​ធ្វើ​សកម្មភាព មិន​ចាំបាច់​បង្កើត​មក​ទេ ព្រោះ​ថា​បើ​បើក​បក្ស​ហើយ​មិន​ហ៊ាន​តតាំង​ជាមួយ​បក្ស​កាន់​អំណាច គឺ​ដើរ​ចូល​ក្នុង​ល្បែង​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពាក្យ កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​គឺ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជិតស្និទ្ធ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា «ពាក្យ​ថា​មនុស្ស​តែ​មួយ» លុះត្រាតែ​មនុស្ស​ពីរ​នាក់​នៅ​រួម​សុខទុក្ខ​ជាមួយ​គ្នា​គ្រប់​កាលៈទេសៈ​ទាំងអស់ ប៉ុន្តែ​បើ​គ្រាន់តែ​និយាយ​ដោយ​ប្រាសចាក​ពី​ទង្វើ នោះ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ដើម្បី​ឲ្យ​មនុស្ស ២​នាក់​មាន​ស្មារតី និង​គោល​ជំហរ​តែ​មួយ ឬ​ហៅថា​ជា​មនុស្ស​តែ​មួយ គឺ​ត្រូវតែ​មាន​ភាព​ស្មោះត្រង់ ប្តូរផ្តាច់​រួម​សុខទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​ផ្ទុយទៅវិញ លោក...

អ្នក​សង្កេតការណ៍៖ មេដឹកនាំ​ធំៗ​គិត​តែ​ផលប្រយោជន៍​នយោបាយ និង​ប្រមាថ​ព្រះមហាក្សត្រ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​មិន​បាន​គិត​ពី​ជោគវាសនា​ប្រទេស​ជាតិ​ទេ ប៉ុន្តែ​ពួកគេ​តែង​គិត​ពី​អំណាច និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​បាន​នាំគ្នា​កែ​ខ្លឹមសារ​ច្បាប់​កំពូល​របស់​ប្រទេស ចង​ស្ថាប័ន​ជាតិ​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ពួកគេ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ សូម្បី​ស្ថាប័ន​ព្រះមហាក្សត្រ​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​ពួកគេ​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​រិះគន់​អតីត​ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បាន​បន្ត​ចេញ​មុខ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ថា​ជា​ស្តេច​ដែល​មិន​គួរ​ឲ្យ​គោរព​នោះ​ទេ ព្រោះ​ជា​ស្តេច​ដែល​ឥតប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​នោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook...

តើ​ការ​សាមគ្គី​ផ្ទៃក្នុង​ជាតិ​របស់​កម្ពុជា​អាច​កើត​មាន​ទេ បើ​មេដឹកនាំ​នយោបាយ​នៅតែ​មិន​អាច​រួបរួម​គ្នា​ដូច​សព្វថ្ងៃ​នេះ?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ​ធំៗ​នៅតែ​មិន​យល់​អំពី​ស្មារតី​រួបរួម​របស់​ជាតិ​ទេ នោះ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯករាជភាព​ដែល​ជា​ក្តី​ស្រមៃ​របស់​ប្រជាជន នឹង​ត្រូវ​ឆេះ​ខ្លោច​វិនាស​ហិនហោច​អស់​នៅ​ពេល​ខាងមុខ​ជាមិនខាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ និង​ពលរដ្ឋ​អាច​សហការ​តស៊ូ​ស្វិតស្វាញ​ជាមួយ​គ្នា​ដោយ​បង្ហាញ​នូវ​ក្តី​បារម្ភ​រវាង​គ្នា​និង​គ្នា​នោះ គឺ​ប្រាកដជា​អាច​បណ្ដុះ​នូវ​ទឹកចិត្ត​ជួយ​ឈឺឆ្អាល និង​ចេះ​លះបង់​ដើម្បី​គ្នា​ទៅវិញ​ទៅមក​ជាមិនខាន។ លោក​អះអាង​ថា កម្ពុជា​ត្រូវតែ​ឈរ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​អភិបាលកិច្ច​ល្អ​តាម​គោលការណ៍​នីតិរដ្ឋ​បែប​ផែន​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ហានិភ័យ​នៃ​វិនាសកម្ម​ទាំងឡាយ​ដែល​បណ្តាល​មកពី​វិបត្តិ​នយោបាយ​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។ លោក មាជ សុវណ្ណារ៉ា...

តើ​គណបក្ស​ដែល​ទើប​នឹង​បង្កើត​ថ្មី​ជា​ការរៀបចំ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី មែន​ដែរ​ឬ​ទេ?

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​ដែល​កើត​ចេញពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ផ្តល់​នូវ​មហា​សំណាង និង​ជួយ​សម្រេច​ផែនការ​កម្ទេច​អ្នក​ប្រជាធិបតេយ្យ និង​ស្មារតី​តស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​វា​ដូច​គ្នា​ទៅ​នឹង​សម្ដី​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​នឹង​កម្ទេច​ចលនា​ប្រឆាំង​ឲ្យ​សាបសូន្យ​ដល់​ឫសគល់។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​បាន​លាតត្រដាង​ពី​ផែនការ​នៃ​កា​របើក​គណបក្ស​បេះដូង​ជាតិ ដែល​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដើម្បី​ចូលរួម​បោះឆ្នោត​នា​ពេល​ខាងមុខ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

បទវិភាគ៖ តើ​ការបោះបង់​ការ​ប្រយុទ្ធ​របស់​អតីត​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ គឺ​ដើម្បី​បក្ស​សង្គ្រោះ​ជាតិ ឬ​ដើម្បី​ខ្លួនឯង?

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា​ជា​បក្ស​ដ៏​មាន​សក្ដានុពល​មួយ​ក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ទទួល​ការ​កម្ទេច​ចោល​ពី​សំណាក់​លោក ហ៊ុន សែន ផង និង​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ខ្លះ​ផង។ លោក ហ៊ុន សែន បាន​ចាប់​ប្រធាន និង​រំលាយ​គណបក្ស​នេះ​នៅ​មុន​ការបោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨។ ថ្នាក់​ដឹកនាំ​ខ្លះ​របស់​គណបក្ស​នេះ​បាន​សម្ងំ​យក​រួច​ខ្លួន បំបែក​ក្រុម​អ្នក​គាំទ្រ បាន​ដើរ​ចេញ​ពី​បក្ស និង​អូសទាញ​សមាជិក​សមាជិកា​ឲ្យ​បោះបង់​គណបក្ស​នេះ​ដូច​ខ្លួន​ដែរ។ តើ​ការ​បោះបង់​ការ​ប្រយុទ្ធ​របស់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ គឺ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ដើម្បី​ខ្លួនឯង? នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ លោក ហ៊ុន សែន ដែល​ពិភពលោក​ចាត់ទុក​ជា​មេដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​នោះ បាន​ធ្វើ​ទុក្ខបុកម្នេញ...

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​លុយ​ទូរទស្សន៍​ព្រះអាទិត្យ​មិន​បាន​បាត់បង់​ដូច​ការ​ចោទ​ប្រកាន់​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី អះអាង​ថា លុយ​សម្រាប់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​មិន​បាត់​ទៅណា​ទេ ប្រសិនបើ​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​មាន​អាជ្ញាប័ណ្ណ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ដូច​ការ​សន្យា​របស់​គាត់​មែន​នោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដារ៉ា ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី បង្ហាញ​ពី​លុយ​ទូរទស្សន៍​ព្រះអាទិត្យ​ដែល​ពួកគាត់​បាន​ដក​ចេញ​ពី​គណនេយ្យ​ធនាគារ​បាត់​ស្រមោល​សូន្យឈឹង​អស់​រាប់​ឆ្នាំ​កន្លង​មក​នេះ។ អនុប្រធាន​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ បាន​ផ្សាយ​ផ្ទាល់​តាម​គណនី...

លោក សម រង្ស៊ី ថា​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរក្រហម​គឺ​មាន​ការ​គាំទ្រ​ពី​ចិន​កុម្មុយនីស្ត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​លើកឡើង​ថា ការ​បាត់បង់​ជីវិត​ពលរដ្ឋ​ប្រមាណ ២​លាន​នាក់​ក្នុង​របប​ខ្មែរក្រហម ដោយ​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនោះ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន​កុម្មុយនីស្ត។ លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ លោក សម រង្ស៊ី លើកឡើង​ថា ការ​លើក​កាន់​អំណាច​របស់​ក្រុម​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត កាលពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥។ របប ប៉ុល ពត បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​វេទនា​យ៉ាង​ខ្លាំង ហើយ​បណ្តាល​ឲ្យ​ពលរដ្ឋ​បាត់បង់​ជីវិត​ប្រមាណ ២​លាន​នាក់។ លោក​ថា របប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន...

Latest news

© 2021, ដេលី. All rights reserved.