30.1 C
Phnom Penh

TAG

សិទ្ធិមនុស្ស

តំណាងរាស្ត្រ​អូស្ត្រាលី៖ របប​ផ្ដាច់ការ​របស់​បក្ស​ប្រជាជន​កម្ពុជា​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លើកឡើង​ថា របប​នយោបាយ​ផ្ដាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ កំពុងតែ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង ត្រូវ​បាន​សារព័ត៌មាន​បរទេស The Diplomat ស្រង់​សម្ដី​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ខ្មែរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ បាន​រឹតត្បិត​សិទ្ធិ​នយោបាយ និង​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​យ៉ាង​អនាធិបតេយ្យ ដូចជា ការ​ដកហូត​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ និង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ប្រមាណ​ជាង ១០០​នាក់​ដែល​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ...

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី​និង​ក្មេង​ស្រី​ជា​អាទិភាព

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ពហុ​វិស័យ​ជាច្រើន​ស្ថាប័ន ទទូច​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ជំរុញ​ក្រសួង​ចំនួន ៩ រួម​ជាមួយ​វិស័យ​ឯកជន ចាត់​វិធានការ​ឆ្លើយតប​ជា​អាទិភាព​ចំពោះ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​របស់​ស្ត្រី ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អង្គការ​សមាគម និង​សហជីព​នានា​ចំនួន ២០​ស្ថាប័ន ដូចជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​អង្គការ​លីកាដូ ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ក្នុង​យុទ្ធនាការ ១៦​ថ្ងៃ ក្រោម​ប្រធានបទ «គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច...

អង្គការ​សង្គម​ស៊ីវិល​នឹង​ជួបជុំ ៥០០​នាក់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី

នៅ​សល់​តែ ៦​ថ្ងៃ​ទៀត មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ នឹង​ប្រារព្ធ​ទិវា​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​យេនឌ័រ ឬ​ភេទ​មនុស្ស ក្រោម​ប្រធានបទ គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​ការ​ជួបជុំ​គ្នា​ប្រមាណ ៥០០​នាក់។ អង្គការ​សង់ត្រាល់ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា ថា អង្គការ​សមាគម​ចំនួន ២១​ស្ថាប័ន​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ សិទ្ធិ​ស្ត្រី និង​សមភាព​ភេទ​មនុស្ស ឬ​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ...

CCHR៖ អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អ្នក​សារព័ត៌មាន​នៅតែ​បន្ត​រង​ការ​គាបសង្កត់​និង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រក​ឃើញ​ថា ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារណជន នៅតែ​បន្ត​រង​ការ​គាបសង្កត់ និង​រឹតត្បិត​ក្នុង​ឆ្នាំ​២០២៣ ក្នុង​នោះ​យ៉ាងហោចណាស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ យោង​តាម​របាយការណ៍​កម្រាស់ ៦៦​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា បាន​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់សម្គាល់​ថា គោលការណ៍​ច្បាប់​របស់​កម្ពុជា​បាន​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ...

អ្នកជំនាញ​សិទ្ធិមនុស្ស UN៖ ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ​និង​ច្បាប់​អន្តរជាតិ

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស UN ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដោយ​ថា​ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​អន្តរជាតិ។ ការ​លើកឡើង​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក Vitit Muntarbhorn បន្ទាប់ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួត និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ មុន​ពេល និង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា កន្លងទៅ ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​វេន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា...

IDEA TALK៖ វិធានការ​របស់​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ ស្តីអំពី៖ «វិធានការ​របស់​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

រដ្ឋាភិបាល​នឹង​បណ្ដេញ​ជនជាតិ​ជប៉ុន​២៥​នាក់​ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ចេញពី​កម្ពុជា

រដ្ឋាភិបាល​នឹង​បណ្ដេញ​ជនជាតិ​ជប៉ុន ២៥​នាក់​ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស ចេញពី​កម្ពុជា ខណៈ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម រក​ឃើញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស ដើម្បី​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ជនជាតិ​ជប៉ុន​ទាំង ២៥​នាក់ នឹង​ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា​វិញ​នៅ​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជា​អ្នក​ចាត់ចែង។ លោក​ចាត់ទុក​ការ​បញ្ជូន​ជនជាតិ​ជប៉ុន​ទាំងនេះ​ចេញ​ពី​កម្ពុជា​នា​ពេលនេះ បង្ហាញ​ឲ្យ​ឃើញ​ថា ទោះបីជា​ជន​បង្ក​នោះ​ជា​ជនបរទេស ឬ​ជនជាតិ​ណា​នោះ​ទេ ក៏​សមត្ថកិច្ច​នឹង​បន្ត​ខិតខំ​គ្រប់គ្រង​សន្តិសុខ​ក្នុង​ប្រទេស និង​ដើម្បី​ភាព​សុខ​សន្តិភាព​របស់​កម្ពុជា ជាដើម។ សារព័ត៌មាន The Cambodia...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ដាក់​ទោស​មន្ត្រី​ដែល​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស ជំរុញ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់ និង​ដាក់​ទោស​ទណ្ឌ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ដោយ​គ្មាន​ការ​លើកលែង ព្រោះ​កន្លង​មក ការ​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព បាន​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ និង​មាន​អ្នក​ស្លាប់​ដោយសារ​ការ​ប្រើ​ទារុណកម្ម​នោះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ តុលា នេះ​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ទារុណកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ថា​សមត្ថកិច្ច​កម្ពុជា​ភាគច្រើន​តែង​ប្រើ​អំពើ​ហិង្សា​នានា​លើ​ជនសង្ស័យ ដើម្បី​បាន​ចម្លើយ​សារភាព ដែល​ករណី​ខ្លះ​បាន​បណ្តាល​ឱ្យ​ជន​ដែល​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ក៏​មាន បន្ទាប់ពី​សមត្ថកិច្ច​ប្រើ​ទារុណកម្ម​បង្ខំ​សួរ​ចម្លើយ។ លោក ស៊ឹង សែនករុណា...

កម្ពុជា​ច្រាន​ចោល​ការ​ថ្លែង​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ករណី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ថា​គ្មាន​ការពិត

រដ្ឋាភិបាល​កម្ពុជា​ច្រានចោល​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch (HRW) ដែល​ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ខណៈ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ធ្វើឡើង​ក្រោម​ការ​រឹតត្បិត​លំហ​សេរីភាព​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​នោះ ថា​គ្មាន​លក្ខណៈ​ថ្លឹងថ្លែង និង​គ្មាន​ការពិត។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដោយ​អះអាង​ថា ទោះបីជា​ក្រុម​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ប្រើ​វោហារសាស្ត្រ​ជេរ​ប្រមាថ បង្កាច់​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា និង​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ក្ដី ក៏​អង្គការ Human Rights Watch តែងតែ​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ។ ក្រសួង​ការបរទេស​កម្ពុជា...

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល​បំណង​ធ្វើ​ឃាត

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​ឱ្យ​ដួល ហើយ​នាំគ្នា​ចុះ​មក​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល និង​កន្លែង​ផ្សេង​ទៀត​បណ្តាល​ឱ្យ​ចេញ​ឈាម​ស្រោច​លើ​ដងខ្លួន ក្នុង​បំណង​ធ្វើ​ឃាត​រូបលោក នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នេះ ហើយ​ស្ថានភាព​របស់​លោក​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅឡើយ។ ភរិយា​របស់​លោក នី ណាក់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ IMAN-KH ដែល​ជា​គណនី​ហ្វេសប៊ុក​របស់​លោក នី ណាក់ ផ្ទាល់​នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា នៅ​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣...

Latest news