28 C
Phnom Penh

រដ្ឋអំណាច​កុម្មុយនីស្ត​យៀកណាម ប្រើ​ឧបករណ៍​ទិញ​ពី​អឺរ៉ុប តាមដាន​និង​ឃ្លាំមើល​ខ្មែរ​កម្ពុជា​ក្រោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កុម្មុយនីស្ត​យៀកណាម ហៅ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ភាគតិច​ខ្មែរ ហើយ​គេ​ប្រាប់​អន្តរជាតិ​ថា ខ្មែរលើ​ដែនដី​កម្ពុជា​ក្រោម មិនមែន​ជា​ជនជាតិ​ដើម​ម្ចាស់​ទឹកដី​ទេ។

ក្រៅតែ​ពី​ប្រើ​មធ្យោបាយ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា​ចាប់​ដាក់​គុក ចាប់​លោកសង្ឃ​ផ្សឹក ដោយសារតែ​តវ៉ា​ទាមទារ​អ្វីៗ​ច្រើន​ពេក ព្រមទាំង​ពឹង​ផ្អែក​លើ​សម្ព័ន្ធមិត្ត​ខ្មែរ និង​លាវ ឲ្យ​ជួយ​ចាប់​បញ្ជូន​ទៅ​គេ​វិញ បើ​ខ្មែរ​ក្រោម​រត់​គេច​មក​ជ្រកកោន​នៅ​រាជាណាចក្រ​កម្ពុជា​នោះ រដ្ឋការ​ក្រុង​ហាណូយ ឥឡូវ​នេះ ទិញ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ពី​ទ្វីប​អឺរ៉ុប យក​ទៅ​ប្រើប្រាស់​ដើម្បី​តាមដាន ឃ្លាំមើល ប្រមូល​ព័ត៌មាន សិក្សា វិភាគ ព្យាករ​អំពី​សកម្មភាព​ជនជាតិ​ភាគតិច​ខ្មែរ​កម្ពុជា​ក្រោម ដែល​និយម​ប្រើ​ប្រព័ន្ធ​ទាក់ទង​បណ្ដាញ​សង្គម ប្រើ​អ៊ីនធឺណិត មាន​ដូចជា​ហ្វេសប៊ុក យូធូប អ៊ិនស្តាក្រាម ជាដើម។

ក្នុង​បំណង​ចង់​ដឹង​ថា ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ទាក់ទង​គ្នា អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​យៀកណាម ដែរ ឬ​មិន​ប៉ះពាល់។

តាម​ការ​ផ្សាយ​ដំណឹង​កាលពី​សប្តាហ៍​មុន​ពី​ប្រភព​ស៊ើបការណ៍​ចំហ Open Source Intelligence (OSINT) ប្រភព The Intercept និង​បញ្ញា​សិប្បនិមិត្ត AI គ្រឿង​ឧបករណ៍​អេឡិចត្រូនិក​ចាប់​យក​សញ្ញា​ទាក់ទង និង​ឃ្លាំមើល​អ្នក​ប្រើប្រាស់​គេហទំព័រ​ណា​មួយ ជានិច្ចកាល​ជា​កម្មវិធី​បញ្ចូល​ក្នុង​កុំព្យូទ័រ​នោះ មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ប្រភេទ​ដែល​ប្រើ​មាន​ប្រសិទ្ធភាព គឺ Maltego, SpiderFoot និង Shodan ដែល​អាច​ស្គាល់​តាំងពី​លេខ​កូដ​អាសយដ្ឋាន​ក្រុមហ៊ុន​អ៊ីនធឺណិត IP Address ទៀត​ផង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស