ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
35.9
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សេក សុជាតិ
ព័ត៌មានជាតិ
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលលើកស្ទួយសិទ្ធិមនុស្សដើម្បីលុបបំបាត់រូបភាពអាក្រក់លើឆាកអន្តរជាតិ
ឌឹ ខេមបូឌា ដេលី
-
December 12, 2024
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ញត្តិចំហរបស់អង្គការចលនាមាតាធម្មជាតិកម្ពុជាទៅកាន់ពលរដ្ឋខ្មែរ គឺជាសារដាស់តឿនមួយសម្រាប់រដ្ឋាភិបាល ត្រូវកែលម្អលើកស្ទួយសិទ្ធិមនុស្សឡើងវិញ ដើម្បីលុបបំបាត់រូបភាពកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ។ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ ធ្នូ នេះថា ការប្រើវិធានការរឹតត្បិតលើសកម្មជនបរិស្ថាន និងសកម្មជនដទៃទៀតដោយការចាប់ចងដើម្បីបំបិទសំឡេងរបស់ពួកគេ មិនមែនជាមធ្យោបាយល្អសម្រាប់រដ្ឋាភិបាលខ្លួនឯងទេ ព្រោះសហគមន៍អន្តរជាតិក៏នឹងដាក់សម្ពាធ...
ព័ត៌មានជាតិ
អ្នកសង្កេតការណ៍៖ ការមិនធានាបាននូវការគោរពសិទ្ធិមនុស្ស នឹងមិនផ្តល់ផលចំណេញដល់កម្ពុជាឡើយ
ឌឹ ខេមបូឌា ដេលី
-
December 3, 2024
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍផ្នត់គំនិត លើកឡើងថា ការមិនធានាបាននូវការគោរពសិទ្ធិមនុស្សពីរដ្ឋាភិបាលខ្មែរ នឹងមិនផ្តល់ផលចំណេញដល់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរឡើយ។ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ធ្នូ នេះថា ការថ្កោលទោសរបស់សមាជិកសភាអាស៊ាន ជុំវិញករណីចាប់សកម្មជនភៀសខ្លួននយោបាយក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ នៅពេលនេះ គឺជាមេរៀនមួយសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរដែលមិនត្រូវអនុវត្តវិធានការដោយរំលោភបំពានច្បាប់អន្តរជាតិបែបនេះបន្តទៀតទេ។ លោក សេក សុជាតិ លើកឡើងថា...
នយោបាយ
លោក ប្រាក់ សុខុន វិលត្រឡប់មកកាន់តំណែងដើមវិញ បន្ទាប់ពីរដ្ឋសភាសម្រេចជាឯកច្ឆន្ទ
ឌឹ ខេមបូឌា ដេលី
-
November 21, 2024
លោក ប្រាក់ សុខុន បានវិលត្រឡប់មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីរដ្ឋសភាសម្រេចជាឯកច្ឆន្ទនៅថ្ងៃពុធនេះ បន្ទាប់ពីលោកបានចាកចេញពីតំណែងនេះអស់រយៈពេល ១៤ខែ។ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តឱ្យលោក ប្រាក់ សុខុន មកដឹកនាំក្រសួងការបរទេសវិញ ដោយសំឡេងជាឯកច្ឆន្ទទាំង ១១២សំឡេង។ ចំណែកលោក សុខ ចិន្តាសោភា ដែលបានដឹកនាំក្រសួងនេះអស់រយៈពេល ១៤ខែមកហើយនោះ ក៏ត្រូវបានបញ្ចប់ត្រឹមថ្ងៃនេះដែរ ខណៈរដ្ឋសភាក៏បានអនុម័តតែងតាំងលោកឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រីជំនួសវិញ។ ការផ្លាស់ប្ដូរសមាសភាពសមាជិកគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីនេះ...
នយោបាយ
លោក ហ៊ុន ម៉ាណែត អះអាងថាបក្សប្រជាជនមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល
ឌឹ ខេមបូឌា ដេលី
-
November 19, 2024
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត លើកឡើងថា គណបក្សប្រជាជនកម្ពុជា មានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ដើម្បីរួមគ្នាជាមួយនឹងប្រទេសណា និងគណបក្សនយោបាយណាដែលមានផ្នត់គំនិតដូចគ្នាគាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។ លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅថ្ងៃទី១៨ វិច្ឆិកា នេះថា កម្ពុជាក្នុងនាមជាប្រទេសតូច តែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់។ លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ...
នយោបាយ
អ្នកជំនាញបារម្ភពីវិបត្តិនយោបាយកម្ពុជានៅពេលអ្នកដឹកនាំប្រើល្បិចដើម្បីតែប្រយោជន៍រៀងៗខ្លួន
ឌឹ ខេមបូឌា ដេលី
-
November 13, 2024
អ្នកឃ្លាំមើលបារម្ភអំពីវិបត្តិនយោបាយនៅកម្ពុជា នៅពេលដែលអ្នកនយោបាយនៅតែបន្តប្រើយុទ្ធសាស្ត្រយកឈ្នះគ្នាដើម្បីតែផលប្រយោជន៍នយោបាយរៀងៗខ្លួន ដែលមិនគិតពីផលប្រយោជន៍របស់ប្រទេសជាតិ។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ វិច្ឆិកា នេះថា ការទម្លាយសំឡេងក្រោមសេណារីយ៉ូនយោបាយរបស់ភាគីណាមួយក៏ដោយដែលនាំទៅដល់ការឈ្លោះបែកបាក់ ឬជាចេតនាវាយប្រហារគ្នាដើម្បីកេងចំណេញនយោបាយខ្លួនឯង មិនមែនជាសញ្ញាល្អសម្រាប់ស្ថានការណ៍នយោបាយរបស់កម្ពុជាទេ ហើយក៏មិនមែនជាអ្វីដែលកម្ពុជាត្រូវការដែរ។ លោក សេក សុជាតិ លើកឡើងថា អ្វីដែលកម្ពុជាត្រូវការក្នុងស្ថានភាពដ៏តានតឹងនេះ គឺការផ្សះផ្សានយោបាយរវាងបក្សកាន់អំណាច និងបក្សនយោបាយទាំងអស់...
ច្បាប់
អ្នកឃ្លាំមើល៖ បើកម្ពុជាធូររលុងអនុវត្តច្បាប់ កម្ពុជាក៏មិនអាចលុបបំបាត់អំពើពុករលួយបានដែរ
ឌឹ ខេមបូឌា ដេលី
-
November 6, 2024
អ្នកឃ្លាំមើលនិយាយថា បើកម្ពុជាធូររលុងក្នុងការអនុវត្តច្បាប់លើមន្ត្រីរបស់ខ្លួនក្នុងការរៀបចំបក្ខពួកក្នុងប្រព័ន្ធដឹកនាំរដ្ឋ ទោះដកអ្នកចាស់តែងតាំងអ្នកថ្មី ក៏នៅតែកើតមានអំពើពុករលួយដដែល។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ វិច្ឆិកា នេះថា ដើម្បីឱ្យក្លាយទៅជារដ្ឋាភិបាលមួយដែលមានសុខភាពល្អ ហើយដឹកនាំប្រទេសរីកចម្រើនជឿនលឿនឆាប់រហ័ស ទាល់តែរដ្ឋាភិបាលនោះហ៊ានវះកាត់សាច់ស្អុយរបស់ខ្លួនចោល។ លោកបន្តថា រដ្ឋាភិបាលត្រូវតែស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធទាំងអស់យកមកទទួលខុសត្រូវចំពោះមុខច្បាប់ នោះទើបអាចធានាថាអំពើពុករលួយត្រូវបានបោសសម្អាត។ ផ្ទុយទៅវិញ បើអនុវត្តដោយភាពលម្អៀង នោះអំពើពុករលួយក៏នៅតែកើតមាន...
ច្បាប់
នីតិរដ្ឋកម្ពុជាមិនអាចងើបផុតពីបាតតារាងទេ បើប្រព័ន្ធយុត្តិធម៌នៅច្របល់ជាមួយបញ្ហានយោបាយ
ឌឹ ខេមបូឌា ដេលី
-
October 29, 2024
អ្នកឃ្លាំមើលនិយាយថា បើរដ្ឋាភិបាលនៅតែដាក់ប្រព័ន្ធយុត្តិធម៌របស់ខ្លួនឱ្យនៅច្របល់ជាមួយបញ្ហានយោបាយបន្តទៀត នោះនីតិរដ្ឋរបស់កម្ពុជាក៏មិនអាចងើបផុតពីបាតតារាងដែរ។ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ តុលា នេះថា សព្វថ្ងៃនេះ ពលរដ្ឋគ្រប់រូប និងមជ្ឈដ្ឋាននានាមើលឃើញថា ស្ថាប័នយុត្តិធម៌របស់កម្ពុជាកំពុងអនុវត្តភារកិច្ចរបស់ខ្លួនលាយឡំជាមួយនឹងចរិតនយោបាយ ដែលជាហេតុធ្វើឱ្យបាត់បង់ឯករាជភាពរបស់ខ្លួនទាំងស្រុង ខណៈពលរដ្ឋភាគច្រើនក៏ស្ទើរតែបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌របស់ខ្លួនទៅហើយនោះ។ លោក សេក សុជាតិ លើកឡើងថា ចំពោះការដាក់ចំណាត់ថ្នាក់នេះ...
នយោបាយ
អ្នកឃ្លាំមើលថាសម្ព័ន្ធភាពឆ្ពោះទៅអនាគតអាចប្រឈមបែកបាក់ បើមិនរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យត្រឹមត្រូវទេនោះ
ឌឹ ខេមបូឌា ដេលី
-
October 17, 2024
អ្នកឃ្លាំមើលសង្គមអះអាងថា បើសម្ព័ន្ធភាពឆ្ពោះទៅអនាគតមិនរៀបចំបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងគោលការណ៍សម្រាប់គណបក្សនយោបាយដែលបានចូលរួមឱ្យមានការឯកភាពគ្នាជាធ្លុងមួយទេ នោះសម្ព័ន្ធភាពនេះក៏អាចប្រឈមនឹងការបែកបាក់នៅពេលដែលពួកគេបែងចែកតំណែងគ្នាមិនត្រូវដែរ។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៥ តុលា នេះថា ការបែងចែកតួនាទីដឹកនាំសម្ព័ន្ធភាពនេះអាចនឹងបង្កជាកត្តាចម្បងដែលនាំឱ្យសម្ព័ន្ធភាពនេះបែកបាក់សាមគ្គីគ្នា ព្រោះចាប់តាំងពីសម្ព័ន្ធភាពនេះបង្កើតមក គេនៅមិនទាន់ឃើញមានការបែងចែកតួនាទីដឹកនាំសម្រាប់គណបក្សដែលបានចូលរួមចងសម្ព័ន្ធនេះនៅឡើយទេ។ លោក សេក សុជាតិ...
នយោបាយ
អ្នកឃ្លាំមើលជំរុញឱ្យគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគតរៀបចំការដឹកនាំឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុង
ឌឹ ខេមបូឌា ដេលី
-
October 15, 2024
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍផ្នត់គំនិត ជំរុញឱ្យគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត រៀបចំការដឹកនាំរបស់ខ្លួនឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីសម្រេចបំណងក្នុងការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឆ្ពោះទៅរកគោលដៅនៃការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ តុលា នេះថា លោកសាទរចំពោះសម្ព័ន្ធភាពរបស់គណបក្សទាំង ៥ ដែលធ្វើឡើងក្នុងគោលបំណងប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យដើម្បីចងក្រងកម្លាំងនយោបាយសម្រាប់ធ្វើសកម្មភាពក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យមានភាពល្អប្រសើរ។ លោក សេក សុជាតិ លើកឡើងថា ការបង្កើតសម្ព័ន្ធភាព គឺជាការលំបាកមួយហើយ ប៉ុន្តែការរក្សាភាពរឹងមាំយូរអង្វែង...
ព័ត៌មានជាតិ
អ្នកឃ្លាំមើល៖ អន្តរជាតិពិបាកជឿលើការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
October 10, 2024
អ្នកឃ្លាំមើលលើកឡើងថា អន្តរជាតិពិបាកនឹងជឿលើការធានាក្នុងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាខ្លាំងណាស់ ដោយសារតែការបង្ក្រាបលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យ ចេះតែបន្តកើតមានសព្វថ្ងៃនេះ។ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ តុលា នេះថា ក្នុងក្រសែភ្នែកអន្តរជាតិមានភស្តុតាងជាច្រើនមុននឹងពួកគេបានសម្រេចចាត់ថ្នាក់កម្ពុជាជាប្រទេសដែលរឹតត្បិតសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលក៏ហាក់ដូចជាមិនបន្ធូរដៃក្នុងការបង្ក្រាបលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យដែរ។ លោក សេក សុជាតិ លើកឡើងថា មិនថាតែអន្តរជាតិទេដែលរិះគន់រដ្ឋាភិបាលពីការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន សូម្បីតែពលរដ្ឋក៏មានការមិនពេញចិត្តជុំវិញបញ្ហានេះដែរ...
1
...
5
6
7
...
18
Page 6 of 18
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.