26.3 C
Phnom Penh

TAG

សេក សុជាតិ

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ត្អូញត្អែរ​ថា​គ្មាន​ដំណោះស្រាយ​ទាល់តែសោះ​ពី​ការ​តវ៉ា​រយៈពេល​ជាង​៣​ឆ្នាំ​មក​នេះ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NagaWorld) ត្អូញត្អែរ​ថា រយៈពេល ៣​ឆ្នាំ​នៃ​ការ​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ទទួល​បាន​ដំណោះស្រាយ​សូម្បី​តែ​មួយ​ចំណុច។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ហៅ​កាត់​ថា LRSU ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​ថ្ងៃទី​១៤ កុម្ភៈ ដោយ​ការ​លើក​ផ្ទាំង​បដា​ធំៗ​ដែល​សរសេរ​លក្ខខណ្ឌ​ទាមទារ ៨​ចំណុច បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ដោយសារ​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ដោយ​គ្មាន​ដំណោះស្រាយ។ ក្រុម​កូដករ​ទាំងនេះ​អះអាង​ថា ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​របស់​ពួកគេ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ប៉ុណ្ណោះ ដូចជា​ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍ ត្រូវ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ និង​ត្រូវ​គិតគូរ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ជាដើម។ ជាង​នេះ​ទៀត ត្រូវ​គិតគូរ​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ​២០២០...

សង្គម​ស៊ីវិល​រក​ឃើញ​ថា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កើន​ឡើង​ជាង ៩០% ក្នុង​ឆ្នាំ​២០២៤

សង្គម​ស៊ីវិល​អះអាង​ថា រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៤ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា តាមរយៈ​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បាន​កើន​ឡើង​ជាង ៩០% ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​រឹតត្បិត។ សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) ចេញ​របាយការណ៍​ស្ដីពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ជួបជុំ​នៅ​មូលដ្ឋាន​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា អាជ្ញាធរ​តាម​សហគមន៍​មូលដ្ឋាន​ក្នុង​ភូមិ​ជិត ៣០០ (២៩៦​ភូមិ) ឃុំ-សង្កាត់​ជាង ១០០ (១១១​ឃុំ-សង្កាត់) និង​ស្រុក-ក្រុង​ជាង ៦០ ក្នុង​ខេត្ត​គោលដៅ​ចំនួន...

តើ​ប្រទេស​កម្ពុជា​នឹង​មាន​វិបត្តិ​សង្គម​ឬ​ទេ បើ​បាត់បង់​ជំនួយ​មួយ​ផ្នែក​ពី​សហរដ្ឋ​អាមេរិក?

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ប្រទេស​កម្ពុជា​បាត់បង់​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នោះ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រឈម​វិបត្តិ​សង្គម​កាន់តែ​ធំ ពីព្រោះ​ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ជាច្រើន​បន្ត​ទៀត។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ​ថា ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ដូចជា វិស័យ​កសិកម្ម វិស័យ​បរិស្ថាន វិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ វិស័យ​សុខាភិបាល...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ជិត ១០​ចំណុច ក្រោយ​គ្មាន​ដំណោះស្រាយ​ជាង​៣​ឆ្នាំ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ បន្ត​ចេញ​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បញ្ឈប់​ការ​រើសអើង​សហជីព​គ្រប់​រូបភាព ព្រោះ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ក្នុង​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ នៅតែ​ត្រូវ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្រុម​កូដករ​ណាហ្គា​វើលដ៍ ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៥ នេះ ដោយ​លើក​ផ្ទាំង​បដា​ធំៗ​ដែល​បាន​សរសេរ​លក្ខខណ្ឌ​ទាមទារ​ជិត ១០​ចំណុច និង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ក្នុង​ការ​ទាមទារ​យុត្តិធម៌​នេះ បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ដោយ​គ្មាន​ដំណោះស្រាយ។ ប្រភព​ដដែល​អះអាង​ថា រយៈពេល​ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​របស់​កម្មករ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​តែប៉ុណ្ណោះ ដូចជា​ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍ ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ និង​ត្រូវ​គិត​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ផង​ដែរ។ ក្រៅ​ពី​នេះ​ទៀត...

អ្នក​ស្លាប់​ដោយ​ប្រជ្រៀត​ចាំ​យក​អាំងប៉ាវ​នៅ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់ ទទួល​បាន​ប្រាក់ ១៥​លាន​រៀល​និង​ក្ដារ​មឈូស​ម្នាក់​មួយ

ពលរដ្ឋ​រងគ្រោះ ៤​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​អំឡុង​ពេល​ប្រជ្រៀត​គ្នា​ដណ្តើម​អាំងប៉ាវ​នៅ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកឧកញ៉ា សុខ គង់ សរុប​ក្នុង​ម្នាក់ៗ ១៥​លាន​រៀល និង​ក្ដារ​មឈូស​ម្នាក់​១ ចំណែក​អ្នក​រង​របួស​ចំនួន ៥​នាក់​ផ្សេង​ទៀត ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​សរុប ៤​លាន​រៀល។ កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៥ នេះ ពលរដ្ឋ​ជាច្រើន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់...

អ្នកឧកញ៉ា​ទិញ​អង្ករ​ចែក​អតិថិជន​ជំនួស​ដី​និង​ការ​សង់​ផ្ទះ​យឺត ខណៈ​អ្នក​ទិញ​ចង់បាន​ផ្ទះ​ឆាប់ៗ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ទិញ​ស្រូវ ១​ពាន់​តោន (១០០០​តោន) ពី​កសិករ ចែក​ឱ្យ​អតិថិជន​ដែល​បាន​ទិញ​ដី​ឡូត៍ និង​ផ្ទះល្វែង​ពី​បុរី ឡេង ណាវ៉ាត្រា គម្រោង​ផ្លូវជាតិ​លេខ ៦A ទាំងអស់​ដែល​ខ្វះខាត និង​ទទួល​សំណង​យឺតយ៉ាវ ពេញ​មួយ​ឆ្នាំ​២០២៥ ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​ពុំ​បាន​ឆ្លើយតប​ចំពោះ​ការ​ទាមទារ​ផ្ទះ​ពី​អតិថិជន​នោះ​ទេ។ សាធារណជន​ខ្មែរ​មន្ទិល​ថា ស្រូវ ១​ពាន់​តោន​ដែល​ឧកញ៉ា​សន្យា​នេះ ទំនង​ជា​ទិញ​ពី​សមាគម​ស្រូវ​អង្ករ​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​លោក សុខ ពុទ្ធិវុធ កូនប្រុស​លោក...

ពលរដ្ឋ​ខ្មែរ​ស្នើ​រាជរដ្ឋាភិបាល​ចាត់ការ​ម៉ឺងម៉ាត់​លើ​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​គ្រឿងញៀន

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​អនុវត្ត​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត​ចំពោះ​កងកម្លាំង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​លះបង់​អំពើ​ល្មើស​នេះ​ដោយ​ខ្លួនឯង។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មករា នេះ​ថា ការ​រក​ឃើញ​នូវ​ការប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​ក្នុង​ចំណោម​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ជាតិ គឺជា​ភស្តុតាង​ជាក់ស្តែង​មួយ​ដែល​បង្ហាញ​ថា បទល្មើស​នេះ​ច្បាស់​ជា​មាន​ការ​សហការ​គ្នា​ជា​ប្រព័ន្ធ ទើប​ការប្រើប្រាស់ និង​ការ​ជួញដូរ​នេះ​មាន​សកម្មភាព​រហូត​មក។ លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ជីក​កកាយ​យក​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មក​ផ្ដន្ទាទោស​ឱ្យ​អស់​ទេ គឺ​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​សង្គម​ជាតិ​ដដែល...

អ្នក​ឃ្លាំមើល​នៅតែ​បន្ត​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​កម្មករ​បុគ្គលិក​ណាហ្គា​វើលដ៍

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កែសម្រួល​ការ​ដឹកនាំ ដោយ​ការ​លើកស្ទួយ​សិទ្ធិ​ការងារ​ដល់​និយោជិត​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ ខាងមុខ ដើម្បី​កែប្រែ​មុខមាត់​ប្រទេស​កម្ពុជា ឱ្យ​ស្រប​ទៅ​នឹង​ផែនការ​ដែល​ខ្លួន​មាន​បំណង​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ទៅ​រកស៊ី​នៅ​កម្ពុជា។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ធ្នូ នេះ​ថា ការ​ទាក់ទាញ​អ្នក​វិនិយោគ​មាន​កត្តា​ជាច្រើន ប៉ុន្តែ​ការ​លើកស្ទួយ​សិទ្ធិ​ការងារ​សម្រាប់​កម្មករ គឺជា​កត្តា​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវតែ​ធានា​ឱ្យ​បាន ព្រោះ​អ្នក​វិនិយោគ​ល្អៗ​ដែល​គោរព​ច្បាប់ ពួកគេ​ផ្តល់​ជា​អាទិភាព​បំផុត​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត។ ប្រភព​ដដែល​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​គេ​មើល​ឃើញ​ថា​មិន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគិន​បរទេស​សព្វថ្ងៃ​នេះ ក៏​ដោយសារតែ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​អំពី​ការ​មិន​ធានា​បាន​នូវ​សិទ្ធិ​ការងារ​របស់​កម្មករ...

តុលាការ​កាត់ទោស​មេ​បក្ស​កម្លាំង​ជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត

សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពិន័យ​ប្រាក់ ៤​លាន​រៀល និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​អស់​មួយ​ជីវិត។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​បាន​ដាក់​បម្រាម​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ សកម្មជន និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ចូលរួម​ស្តាប់​ក្នុង​ពេល​ប្រកាស​សាលក្រម​នេះ​ទេ...

វាសនា​អតីត​ឧកញ៉ា ស្រី ស៊ីណា ក្រោយពី​បាញ់​សម្លាប់​គូដណ្ដឹង​ពីរ​នាក់​ដល់​ក្នុង​ផ្ទះ

អ្នក​សង្កេតការណ៍​អបអរ​សាទរ​ចំពោះ​ការ​សម្រេច​កាត់​សេចក្តី​របស់​តុលាការ​លើ​សំណុំរឿង​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា ដោយ​ផ្តល់​យុត្តិធម៌​ជល់​ជនរងគ្រោះ និង​ជា​ការ​ព្រមាន​ទៅ​ដល់​អ្នក​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន​ដែល​មិន​គោរព​ច្បាប់។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ ធ្នូ នេះ​ថា ការ​រក្សា​បាន​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ពី​ស្ថាប័ន​តុលាការ គឺជា​ការ​ធានា​នូវ​ភាព​សុខសាន្ត​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ហើយ​ការ​ផ្ដន្ទាទោស​អតីត​ឧកញ៉ា ស្រី ស៊ីណា ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ ក៏​ជា​ទំនុកចិត្ត​មួយ​សម្រាប់​ពលរដ្ឋ...

Latest news

© 2021, ដេលី. All rights reserved.