TAG
ស៊ឹង សែនករុណា
មន្ត្រីសិទ្ធិមនុស្សអាដហុកខកចិត្តក្រោយរងបណ្ដឹងទារសំណងជំងឺចិត្តកន្លះលានដុល្លារដោយបក្សកាន់អំណាច
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក សម្ដែងការខកចិត្តក្រោយរងនូវបណ្តឹងទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដោយគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ត្អូញត្អែរថា លោកបានធ្វើការងារក្នុងអង្គការក្រៅរដ្ឋាភិបាលជាង ២០ឆ្នាំមកហើយ ទោះជាជួបឧបសគ្គយ៉ាងណា ក៏លោកនៅតែអាចទទួលយកបាន ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺលោកបានរងនូវបណ្តឹងដ៏ធំមួយពីគណបក្សប្រជាជនកម្ពុជា ដែលប្តឹងទារសំណងជំងឺចិត្តពីរូបលោករហូតដល់ ៥០ម៉ឺនដុល្លារ ដែលជាការទាមទារមួយធ្វើឱ្យរូបលោកពិបាកទទួលយកបំផុត។
អនុប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា “សមាគមអាដហុក” លោក ស៊ឹង សែនករុណា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ មីនា នេះថា រយៈពេលជាង ២០ឆ្នាំក្នុងការងារលើវិស័យសង្គមស៊ីវិល...
តុលាការចាប់ផ្ដើមស៊ើបអង្កេតបណ្តឹងរបស់បក្សប្រជាជនលើលោក ស៊ឹង សែនករុណា អ្នកនាំពាក្យអាដហុក
សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្ដើមស៊ើបអង្កេតលើសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍ដែលគណបក្សប្រជាជនកម្ពុជាប្ដឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (Adhoc) ដោយកោះហៅភាគីទាំងសងខាងចូលបំភ្លឺកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានបញ្ជាក់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នេះថា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្ដើមដំណើរការនីតិវិធីនៃការស៊ើបអង្កេត និងបានកោះហៅភាគីទាំងអស់ ដើម្បីស្តាប់ចម្លើយ និងប្រមូលព័ស្តុតាងក្នុងសំណុំរឿងគណបក្សប្រជាជនកម្ពុជាប្ដឹងលោក ស៊ឹង សែនករុណា។
យោងតាមដីកាកោះរបស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ...
អង្គការអន្តរជាតិស្នើឱ្យតុលាការក្រុងភ្នំពេញច្រានចោលបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអ្នកនាំពាក្យអាដហុកលោក ស៊ឹង សែនករុណា
វេទិកាអាស៊ីសម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM-ASIA) និងសម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) ស្នើឱ្យតុលាការក្រុងភ្នំពេញច្រានចោលបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអ្នកនាំពាក្យនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលប្តឹងដោយក្រុមមេធាវីរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះជាបណ្តឹងដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស FORUM-ASIA និង CIVICUS ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី...
អង្គការសង្គមស៊ីវិល ៥៥ស្ថាប័នស្នើសុំឱ្យបក្សប្រជាជនកម្ពុជាឈប់ប្តឹងលោក ស៊ឹង សែនករុណា
ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល រួមមានសមាគម សហជីព និងសហគមន៍មូលដ្ឋានចំនួន ៥៥ស្ថាប័ន ដែលនៅតែបន្តឈរជាមួយលោក ស៊ឹង សែនករុណា និងពលរដ្ឋខ្មែរគ្រប់រូបដែលធ្វើការងារដោយអហិង្សាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ស្នើឱ្យភាគីដើមបណ្ដឹងដកពាក្យបណ្តឹងពីលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្សអាដហុក និងសង្ឃឹមថាតុលាការនឹងពិនិត្យពិចារណាមិនធ្វើការចោទប្រកាន់លើសំណុំរឿងនេះតទៅទៀត។
យោងតាមសេចក្តីថ្លែងការណ៍រួមពីអង្គការក្រៅរដ្ឋាភិបាលដែលមានសមាគម សហជីព និងសហគមន៍មូលដ្ឋានចំនួន ៥៥ ដែលចេញផ្សាយដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី១៤ ខែកុម្ភៈ ឱ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិលមានការសោកស្តាយជាខ្លាំងចំពោះការដាក់ពាក្យបណ្ដឹងទៅលើលោក ស៊ឹង...
ក្រុមតស៊ូមតិនិយាយថា ការប្តឹងទារជំងឺចិត្តពីអ្នកឃ្លាំមើលការពារសិទ្ធិមនុស្សជារឿងគ្មានមូលដ្ឋាន
ក្រុមអ្នកតស៊ូមតិថាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មិនបានបញ្ជាក់ពីទ្រព្យសម្បត្តិរបស់គណបក្សដែលរងការខូចខាត ឬការខាតបង់កេរ្តិ៍ឈ្មោះដែលជាភស្តុតាងយកជាមូលដ្ឋាន ឱ្យសមនឹងគណបក្សនេះប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់កន្លះលានដុល្លារសហរដ្ឋអាមេរិកនោះទេ។
ក្រុមអ្នកតស៊ូមតិចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្នុងសំណុំរឿងប្តឹងផ្តល់ទារសំណងជំងឺចិត្តរហូតដល់កន្លះលានដុល្លារនេះ តាមពិត គណបក្សប្រជាជនកម្ពុជាត្រូវដាក់ភស្តុតាងពីការខូចខាតជាក់ស្ដែង និងជំងឺចិត្តដែលខូចខាតជាក់ស្ដែងពីអំពើល្មើសចូលក្នុងសំណុំរឿង ប៉ុន្តែតាមការពិនិត្យមើលក្នុងពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា មិនឃើញសរសេរបញ្ជាក់ពីទ្រព្យសម្បត្តិ ឬការខូចខាតកិត្តិយសណាជាក់លាក់ទេ។ ជាងនេះទៀត ក៏មិនបានបង្ហាញពីភស្តុតាងដែលរងការខូចខាតដែលកើតពីការផ្សាយនៃសារព័ត៌មាន The Cambodia Daily ដែរ។
ប្រភពដដែលលើកជាសំណួរថា...
ក្រុមអង្គការសង្គមស៊ីវិលសុំឱ្យអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈប់ប្តឹងសមាជិកអង្គការអាដហុក
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក អំពាវនាវដល់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពិចារណាដកពាក្យបណ្ដឹងពីលោក ស៊ឹង សែនករុណា អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍ពីសមាគម សហជីព យុវជន សរុបចំនួន ១០ បានឲ្យដឹងថា ពួកគេសូមស្នើសុំដើមបណ្ដឹងពិចារណាដកពាក្យបណ្តឹងពីលោក ស៊ឹង សែនករុណា អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលកំពុងរងបណ្តឹងពីបទ «បង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា»...
ក្រុមអ្នកឃ្លាំមើលថាបណ្តឹងលើលោក ស៊ឹង សែនករុណា ជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន កម្ចាត់ក្រុមអង្គការក្រៅរដ្ឋាភិបាលបន្ទាប់ពីអ្នកនយោបាយប្រឆាំង
អ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គមកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស បានលើកឡើងថា ការប្តឹងមន្ត្រីសង្គមស៊ីវិលលោក ស៊ឹង សែនករុណា ពីសំណាក់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ទាក់ទងការបញ្ចេញមតិដែលពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា គឺជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីកម្ចាត់ក្រុមអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះ បន្ទាប់ពីគាត់បានកម្ចាត់ក្រុមអ្នកនយោបាយប្រឆាំងឱ្យបែកបាក់កម្លាំងតវ៉ានៅពេលនេះ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ កុម្ភៈ នេះថា ទង្វើរបស់លោក...
មេធាវីបក្សកាន់អំណាចដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា ទារសំណងជំងឺចិត្ត២ពាន់លានរៀល
មេធាវីរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយស្នើសុំឱ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្ដន្ទាទោសតាមនីតិវិធីជាធរមាន និងទាមទារឱ្យសងសំណងជំងឺចិត្តជូនគណបក្ស ២ពាន់លានរៀល (២ ០០០ ០០០ ០០០រៀល)។
ក្នុងពាក្យបណ្ដឹងរបស់មេធាវីរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការថ្លែងរបស់លោក ស៊ឹង សែនករុណា ស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា...
អាដហុក៖ រដ្ឋាភិបាលនិងតុលាការប្រើយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ប្រឆាំងការចូលរួមជាសាធារណៈរបស់ពលរដ្ឋក្នុងឆ្នាំ២០២៣ជិត៤០ករណី
អង្គការក្រៅរដ្ឋាភិបាល លាតត្រដាងថា រយៈពេល ១ឆ្នាំពេញក្នុងឆ្នាំ២០២៣ រដ្ឋាភិបាល និងតុលាការកម្ពុជា រួមទាំងអ្នកមានទ្រព្យសម្បត្តិផង បានប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈរបស់សកម្មជននយោបាយ អ្នកនយោបាយ គណបក្សនយោបាយ និងអ្នកសារព័ត៌មាន ជាដើម ជិត ៤០ករណី (៣៩ដង) ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងមិនលើកទឹកចិត្តដល់សិទ្ធិមូលដ្ឋានក្នុងការចូលរួមរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា អាដហុក បានចេញផ្សាយសលាកបត្រព័ត៌មានស្ដីពីការប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់នៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤...
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងពីរកន្លែងនិងហាមបើកក្លឹបនេះថ្មីទូទាំងប្រទេស
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងពីរកន្លែងនៅខេត្តព្រះសីហនុ និងហាមបើកក្លឹបបាញ់កាំភ្លើងឯកជនថ្មីដទៃទៀតនៅទូទាំងប្រទេស ព្រោះវានាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ មករា លោក ហ៊ុន ម៉ាណែត អះអាងថា បើមកលេងខេត្តព្រះសីហនុ ឬមកដើរលេងតាមកោះនានា មិនបាច់មកបាញ់កាំភ្លើងនោះទេ។ លោកបញ្ជាឲ្យអាជ្ញាធរខេត្តព្រះសីហនុ ឈប់ផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនបើកកន្លែងបាញ់កាំភ្លើងបន្តទៀត។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបន្តទៀតថា មូលហេតុដែលលោកមិនចង់ឱ្យមានកន្លែងបាញ់កាំភ្លើងនៅក្នុងខេត្តព្រះសីហនុ...