33.8 C
Phnom Penh

TAG

ស៊ឹង សែនករុណា

សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន ប្រកាស​ប្តូរ​របៀប​ដឹកនាំ​ដោយ​អហិង្សា​នៅ​ស្រុក​ខ្មែរ

ក្រុមប្រឹក្សា​ជាតិ​ដើម្បី​បង្រួបបង្រួម​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ហើយ​ក្នុង​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន កាលពី​ថ្ងៃ​អាទិត្យ ក្នុង​គោលដៅ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​តាម​បែប​អហិង្សា។ សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ញូវហ្សេឡេន ប្រមាណ​ជា ៥០០​នាក់​ចូលរួម ដោយ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បញ្ហា​កោះ​គុត និង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ជាដើម។ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំងអស់​មាន​ប្រមាណ​ជា...

ក្រសួង​មហាផ្ទៃ​តម្រូវ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រាយការណ៍​ប្រចាំ​ឆ្នាំ​ឱ្យ​បាន​មុន​ដាច់​ខែ​នេះ

ក្រសួង​មហាផ្ទៃ រំឭក​ជា​លើក​ទី​៤ ដល់​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ឱ្យ​បំពេញ​កាតព្វកិច្ច​តាម​ការ​កំណត់​ដោយ​ច្បាប់​ស្តីអំពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ដាក់​កំហិត​ត្រូវ​ដាក់​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​រៀង​ខ្លួន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ កុំ​ឱ្យ​ហួស​ដំណាច់​ខែ​កុម្ភៈ។ តាមរយៈ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ បាន​តម្រូវ​ឲ្យ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ពី​ព័ត៌មាន​រាល់​គណនី​ដែល​បាន​បើក​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា មក​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យ៉ាង​យូរ​រយៈពេល ៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ចុះបញ្ជី។ ក្រសួង​ក៏​តម្រូវ​ឲ្យ​រាយការណ៍​អំពី​សកម្មភាព​ការងារ​ប្រចាំ​ឆ្នាំ​របស់​គេ​ទៅ​ក្រសួង​ផង​ដែរ។ ប្រភព​ដដែល​បាន​លើកឡើង​ថា ចំពោះ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ខកខាន​ក្នុង​ការ​ជូនដំណឹង​នា​ពេល​កន្លង​មក ត្រូវ​ជូនដំណឹង​ឱ្យ​បាន​មុន​ដំណាច់​ខែ​មីនា ឆ្នាំ​២០២៥ ជា​កំហិត។ តាម​ក្រសួង​មហាផ្ទៃ​ដដែល...

នាយករដ្ឋមន្ត្រី​ខ្មែរ​ឆ្នើម​ខាង​ចំណាយ​លុយ​ប្រណាំង​យក​ល្បី​ឈ្មោះ​តាម​ហ្វេសប៊ុក​ជាងគេ

ក្នុង​បណ្តា​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជា​នាយករដ្ឋមន្ត្រី​ដែល​ប្រើប្រាស់​ថវិកា​ក្នុង​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​ជាងគេ​រហូត​ដល់​ទៅ​ជាង ១​លាន ៦​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក គិត​ចាប់ពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥។ នេះ​បើ​តាម​បណ្ណាល័យ​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​មេតា ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក Bong Bong Marcos បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា ៣៤៧៦៦,៩៦​ដុល្លារ ($34,766.96) ស្មើ​នឹង​ជាង ២,១៥%...

សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក​ថា​តុលាការ​សម្រេច​ឱ្យ​លោក រ៉ុង ឈុន បង់​លុយ​១០​ម៉ឺន​ដុល្លារ​គឺជា​គំនាប​នយោបាយ

អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ដែល​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បង់​លុយ​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក គឺ​ធ្វើ​ឡើង​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាជាង​ការ​ធានា​នូវ​យុត្តិធម៌​តាម​ផ្លូវច្បាប់។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​បាន​ដឹង និង​ទទួលស្គាល់​គ្រប់​គ្នា​ហើយ​ថា​តុលាការ​នៅ​ប្រទេស​កម្ពុជា​គ្មាន​ឯករាជ្យ​សម្រាប់​ធានា​នូវ​យុត្តិធម៌​សង្គម​របស់​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ធ្វើ​តាម​តែ​បញ្ជា​អ្នក​មាន​អំណាច​ប៉ុណ្ណោះ។ លោក ស៊ឹង សែនករុណា...

លោក ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មាន​ផ្លូវ​ដើរ​ចេញពី​ស្រមោល​លោក​ដែល​ជា​ឪពុក​ឡើយ

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​តបត​ទៅ​នឹង​ការ​រិះគន់​របស់​ជនបរទេស​មួយ​ចំនួន​ទាក់ទង​នឹង​ឥទ្ធិពល​របស់​លោក​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជា​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​មេដឹកនាំ​ជំនាន់​ថ្មី​ថា លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដក​ដំណែង បើ​ហ៊ាន​ដើរ​ហួស​បន្ទាត់​នយោបាយ​បក្ស។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ក្នុង​ខេត្ត​កណ្តាល ព្រឹក​ថ្ងៃទី​១១ កុម្ភៈ នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី...

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ផ្ដាំ​ដល់​សមាជិក​និង​អ្នកគាំទ្រ​ប្រកាន់​ជំហរ​រួម​គ្នា​បន្ត​ស្មារតី​ដើម

ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ប្រាប់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ឲ្យ​រួបរួម​គ្នា​បន្ត​រក្សា​ស្មារតី​ដើម​ដែល​មាន ៤​ចំណុច ខណៈ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​កំពុង​បន្ត​បង្ហាញ​ពី​ចរន្ត​ផ្តាច់​ខ្លួន​ក្នុង​ចំណោម​សមាជិក​បក្ស​ប្រឆាំង ដែល​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច។ ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល បាន​ប្រាប់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ឲ្យ​ប្រកាន់​ស្មារតី​ដើម ៤​ចំណុច គឺ៖ ទី​១ រក្សា​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ទី​២ រក្សា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទី​៣ បំបាត់​អំពើពុករលួយ ផ្តល់​យុត្តិធម៌​សង្គម​ដល់​ពលរដ្ឋ​ខ្មែរ និង​ទី​៤...

អ្នក​តាមដាន​រឿង​សិទ្ធិ​និយាយ​ថា​ឧក្រិដ្ឋកម្ម​គ្រប់​រឿង​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​រស់​ក្នុង​ភាព​ភ័យភិត

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ធ្លាប់​បាន​រាយការណ៍​ជា​ហូរហែ​កន្លង​មក​ថា ការ​បិទ​ភ្នែក​គាំពារ ឬ​បិទបាំង​ឧក្រិដ្ឋកម្ម​រៀបចំ​ជា​បណ្ដាញ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​រស់​ក្នុង​ភាព​ភ័យភិត បារម្ភ​ខ្វល់ខ្វាយ​អំពី​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​គ្រប់​ពេលវេលា។ នេះ​ជា​ស្ថានភាព​ក្នុង​ប្រទេស​ដែល​អ្នក​នយោបាយ​អះអាង​ថា​មាន​សន្តិភាព ហើយ​អំពាវនាវ​ឲ្យ​រក្សា​សន្តិភាព។ សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​នៅ​ប្រទេស​កម្ពុជា លោក ហេង ស្រស់ កំពុង​ភ័យ​ព្រួយ​ខ្លាច​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ឈើ​ខុស​ច្បាប់​តាម​សម្លាប់​ខ្លួន​ដូច​សកម្មជន​សង្គម​មុនៗ។ លោក ហេង ស្រស់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​លោក​ចូល​ប្រឡូក​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ​មក លោក​តែងតែ​ចុះ​ស្រាវជ្រាវ​ស្ទើរតែ​គ្រប់​ទីកន្លែង ហើយ​ការ​ចុះ​ទៅ​តំបន់​នានា គឺ​មាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​ជានិច្ច​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ តែ​ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​រង​នូវ​ការ​ប្រមាថ គំរាមកំហែង និង​ការ​គំរាម​បាញ់​សម្លាប់​ជាច្រើន​លើក​ផង​ដែរ។ លោក...

គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​សមាជិក​ខ្លួន​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង Cool App ដើម្បី​សុវត្ថិភាព

គណបក្ស​ប្រជាជន​កម្ពុជា ចេញ​សេចក្តី​ជូនដំណឹង​ណែនាំ​ឱ្យ​សមាជិក​របស់​ខ្លួន​បង្កើត​ក្រុម​ការងារ​ទំនាក់ទំនង​តាមរយៈ​កម្មវិធី​បណ្ដាញ​សង្គម​ឆ្លើយឆ្លង Cool App បង្កើត​ក្នុង​ស្រុក​ជំនួស​បណ្ដាញ​ទំនាក់ទំនង Telegram បង្កើត​នៅ​ប្រទេស​រុស្ស៊ី វិញ ឱ្យ​បាន​មុន​ថ្ងៃទី​៦ ខែ​កុម្ភៈ ដើម្បី​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់។ ប្រព័ន្ធ ឬ​បណ្ដាញ​ទាក់ទង​ឆ្លងឆ្លើយ​បញ្ជូន​សារ Cool App បង្កើត​ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ជាង ១០​នាក់ ប្រើ​ពេល ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ ក្រោម​ការ​ទទួល​ខុសត្រូវ​ពី​លោក លឹម ជាវុត្ថា ដែល​ជា​ប្រធាន​អគ្គនាយក​សារព័ត៌មាន​នាំពាក្យ​ផ្សាយ​អំពី​រាជរដ្ឋាភិបាល...

លោក សយ សុភាព ថា​ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ឱ្យ​កម្ពុជា​កន្លង​មក​ជា​ជំនួយ​ស្មោកគ្រោក

អគ្គនាយក​អង្គភាព​សារព័ត៌មាន​ដើម​អម្ពិល ដែល​គាំទ្រ​បក្ស​កាន់​អំណាច លោក សយ សុភាព ចាត់ទុក​ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ឱ្យ​កម្ពុជា​កន្លង​មក ទាំង​ជំនួយ​ដែល​ផ្តល់​ឱ្យ​រដ្ឋាភិបាល និង​ជំនួយ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ផង​នោះ ជា​ជំនួយ​កខ្វក់ ឬ​ជា​ជំនួយ​ស្មោកគ្រោក។ លោក សយ សុភាព សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ មករា នេះ​ថា ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​មិន​ត្រូវការ​ជំនួយ​បែប​ស្មោកគ្រោក​របស់​សហរដ្ឋ​អាមេរិក​ទេ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ត្រូវការ​ជំនួយ​ដែល​ដោះដូរ ឬ​ផ្សារភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​មិន​គ្រប់​ទឹក​របស់​អាមេរិក​ដែល​ធ្លាប់​ផ្តល់​ឱ្យ​កម្ពុជា​នា​ពេល​កន្លង​មក​នោះ​ដែរ។ លោក សយ សុភាព លើកឡើង​ថា ដោយសារតែ​ជំនួយ​កខ្វក់​ទាំងនេះ​ហើយ​បាន​ជា​ក្រុម​សកម្មជន​ខ្លះ...

លោក ហ៊ុន សែន ទម្លាយ​លិខិត​បញ្ចប់​តំណែង​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី ក្រោយ​ជាប់​ចោទ​ក្នុង​អំពើ​ឃាតកម្ម

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​លិខិត​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី ក្រោយ​ជាប់​ចោទ​ក្នុង​អំពើ​ឃាតកម្ម​លើ​សមាជិក​សភា​បក្ស​ប្រឆាំង លោក លិម គិមយ៉ា ខណៈ​លិខិត​នេះ​ត្រូវ​បាន​ធ្វើឡើង​តាំងពី​ជិត ១​ឆ្នាំ​មុន​មក​ម្ល៉េះ។ លិខិត​បញ្ចប់​តំណែង​លោក លី រតនៈរស្មី ជា​ទីប្រឹក្សា ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ចុះ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃទី​១៧...

Latest news

© 2021, ដេលី. All rights reserved.