28.4 C
Phnom Penh

TAG

ស៊ឹង សែនករុណា

អគ្គស្នងការ​នគរបាល​ជាតិ​ហាម​ដាច់ខាត​ជ្រើស​ជនបរទេស​ឱ្យ​បម្រើ​ការងារ​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន

អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ហាម​ដាច់ខាត​មិន​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ និង​សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន យក​ជនបរទេស​ឲ្យ​បម្រើ​ការងារ​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​នោះ​ឡើយ។ យោង​តាម​ការ​ចេញ​ផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ពី​ការ​លើកឡើង​របស់​លោក ស ថេត ថា​លោក​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​រាយការណ៍​ជា​ប្រចាំ​ពី​ចំនួន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ដែល​បាន​ជ្រើសរើស ដើម្បី​បញ្ចូល​សាវតារ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​តាម​បច្ចេកវិទ្យា​ឌីជីថល។ រីឯ​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន ឬ​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​របស់​ភ្នាក់ងារ​សន្តិសុខ​ឯកជន ក៏​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​នៅ​មូលដ្ឋាន និង​ត្រូវ​បំពេញ​បែបបទ​រដ្ឋបាល​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ។ ប្រភព​ដដែល​អះអាង​ថា ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន​នានា​ទាំងអស់ ហាម​ដាច់ខាត​ជ្រើសរើស​ជនបរទេស​ឲ្យ​បម្រើ​ការងារ​ជា​កម្លាំង​ភ្នាក់ងារ​សន្តិសុខ​ឯកជន។ អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​បន្ថែម​ថា ត្រូវ​ចាត់​បញ្ជូន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ឱ្យ​មក​ទទួល​ការ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​អំពី​តួនាទី ភារកិច្ច និង​មេរៀន​មូលដ្ឋានគ្រឹះ​ផ្សេងៗ​ឱ្យ​បាន​ត្រឹមត្រូវ...

រដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃទី​២៤ កញ្ញា ដើម្បី​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​ជា​រៀង​រាល់​ឆ្នាំ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃទី​២៤ ខែ​កញ្ញា ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ធ្វើ​ពិធី​ប្រារព្ធ​រដ្ឋធម្មនុញ្ញ នៅ​នីតិ​បូជនីយដ្ឋាន​វិមាន​រដ្ឋធម្មនុញ្ញ ជិត​វិមាន​ឯករាជ្យ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា​លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​រូបភាព​វិសោធនកម្ម។ សារាចរ​ស្ដីពី​ការ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ស្មារតី​នៃ​ការ​រំលឹក​ខួប «ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ» ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​៣ ខែ​មករា ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ មករា នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី​២៤ ខែ​កញ្ញា ជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ មាន​ចែង​ក្នុង​អនុក្រឹត្យ​ស្ដីពី​ប្រតិទិន​ឈប់​សម្រាក​ការងារ...

លោក ហ៊ុន សែន អួត​ពី​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​កូន​ថា​សម្រេច​បាន​សមិទ្ធផល​លើស​ការ​រំពឹង​ទុក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អួត​ថា​រយៈពេល​ជាង ១៦​ខែ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេច​បាន​សមិទ្ធផល​លើស​ការ​រំពឹង​ទុក ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​ក្តោប​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា ថា ក្នុង​ស្មារតី និង​ជំហរ​ទទួល​ខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា​ប្រទេស​កម្ពុជា​នឹង​យក​គំរូ​តាម​ស្រុក​កុម្មុយនីស្ត​រឿង​បិទ​ព័ត៌មាន

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា​នឹង​យក​គំរូ​តាម​ប្រទេស​វៀតណាម បន្ទាប់ពី​ច្បាប់​អ៊ីនធឺណិត​ថ្មី​នៅ​ប្រទេស​វៀតណាម បង្ខំ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចែករំលែក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជាមួយ​អាជ្ញាធរ​ក្នុង​រយៈពេល ២៤​ម៉ោង​នៃ​ការ​ស្នើសុំ ដោយ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវតែ​ផ្តល់​លេខ​ទូរសព្ទ ឬ​លេខ​អត្តសញ្ញាណ​វៀតណាម សម្រាប់​ការ​ផ្ទៀងផ្ទាត់​គណនី។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​សម្លឹង​មើល​ពី​របៀប​ដែល​ប្រទេស​ជិតខាង​របស់​ខ្លួន ដូចជា​ប្រទេស​វៀតណាម ជាដើម ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស ដូចជា ហ្វេសប៊ុក តិកតុក និង​យូធូប​របស់​ហ្គូហ្គល ដើម្បី​ទប់ស្កាត់​មាតិកា​ដែល​ពួកគេ​ចាត់ទុក​ដោយ​ខ្លួនឯង​ថា​ជា​មាតិកា​ខុស​ច្បាប់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​សម្រាប់​ប្រទេស និង​សន្តិសុខ​ជាតិ ដែល​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា​វា​ជា​លេស​ក្នុង​ការ​ចាប់​អ្នក​រិះគន់...

ស្រុក​ខ្មែរ​ពូកែ​ធ្វើ​ច្បាប់​ចាប់​ពលរដ្ឋ​សម្ដែង​មតិ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ផ្ដន្ទាទោស​ទាក់ទង​រឿង ប៉ុល ពត

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ជា​ច្បាប់​ដែល​បំផ្លាញ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដើម្បី​ការពារ​របប​ដឹកនាំ​ដែល​មាន​លក្ខណៈ​សាហាវ​ឃោរឃៅ​ជាង​របប​ប្រល័យ​ពូជសាសន៍។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មូលដ្ឋាន​ក្នុង​រដ្ឋ​វិចតូរីយ៉ា លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ខ្លឹមសារ​ពិត និង​វត្ថុបំណង​ពិតប្រាកដ​របស់​អ្នក​ដែល​ផ្ដួចផ្ដើម​សេចក្តី​ព្រាងច្បាប់​នេះ​ឡើង មិនមែន​ព្រោះ​ខ្លាច​គេ​មិន​ជឿ​ថា​មាន​ការ​កាប់​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​មាន​ចេតនា​ដើម្បី​កុំ​ឱ្យ​គេ​ប្រៀបធៀប​របប​ដឹកនាំ​របស់​ខ្លួន​ថា​មាន​លក្ខណៈ​សាហាវ​ជាង​របប​ប្រល័យ​ពូជសាសន៍​តែប៉ុណ្ណោះ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា ក្នុង​មាត្រា​នៃ​ច្បាប់​នេះ​ដែល​បាន​កំណត់​អំពី​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ដែល​មិន​ទទួលស្គាល់ ឬ​សម្រាល ឬ​បដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម...

អ្នក​ឃ្លាំមើល​និយាយ​ថា​ក្រុង​ភ្នំពេញ​ចង់​ងាក​ទៅ​រក​ក្រុង​វ៉ាស៊ីនតុន ដោយសារ​រឿង​ជំនួយ​ចិន

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​សម្ដែង​ឫកពារ​ចង់​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​ពី​សំណាក់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ទំនង​ជា​អស់សង្ឃឹម​នឹង​ជំនួយ​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា បើ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ គ្មាន​អ្វី​ក្រៅពី​ការ​ធានា​ឱ្យ​បាន​នូវ​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើយ ព្រោះ​នេះ​គឺជា​ប្រធានបទ​ដែល​សហរដ្ឋ​អាមេរិក​យកចិត្ត​ទុកដាក់​បំផុត។ លោក​ថា អ្វីៗ​ដែល​ប្រទេស​កម្ពុជា​បាត់បង់ ដូចជា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ការ​ទទួល​រង​នូវ​ទណ្ឌកម្ម​ផ្សេងៗ​ពី​សហរដ្ឋ​អាមេរិក​កន្លង​មក...

សង្គម​ស៊ីវិល​ថា​កម្ពុជា​នឹង​មិន​ហត់​ដើរ​សុំ​ជំនួយ​ពី​ប្រទេស​កុម្មុយនីស្ត​ទេ បើ​អនុវត្ត​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​អូស្ត្រាលី លើកឡើង​ថា មេដឹកនាំ​ខ្មែរ​នឹង​មិន​ហត់នឿយ​ក្នុង​ការ​ដើរ​សុំ​ជំនួយ​ពី​ប្រទេស​កុម្មុយនីស្ត​ដូច​ពេលនេះ​ទេ បើ​ពួកគេ​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ និង​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​វិចតូរីយ៉ា ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ ធ្នូ នេះ​ថា បើ​មេដឹកនាំ​ខ្មែរ​នៅតែ​បន្ត​ពឹង​ដង្ហើម​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ដូចជា​ប្រទេស​ចិន ជាដើម ដើម្បី​រស់​ក្នុង​បំណង​រក្សា​អំណាច​ផ្ដាច់ការ​របស់​ខ្លួន នោះ​របប​ដឹកនាំ​របស់​ពួកគេ​ក៏​នឹង​មិន​អាច​បន្ត​រស់​ដោយ​និរន្តរភាព​ទៅ​មុខ​បាន​ដែរ។ លោក​ថា ការ​ដឹកនាំ​ក្រោម​គន្លង​ផ្ដាច់ការ​របស់​មេដឹកនាំ​កម្ពុជា​ជាង ៤០​ឆ្នាំ​មក​នេះ មិន​ត្រឹមតែ​សហគមន៍​អឺរ៉ុប​ទេ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ខ្មែរ សូម្បី​បណ្តា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ក៏​កំពុង​ត្រៀម​នឹង​អនុវត្ត​ច្បាប់​ដាក់​សម្ពាធ​លើ​កម្ពុជា​ដូច​គ្នា​ដែរ។ លោក​បន្ត​ថា...

ទណ្ឌិត​ប្រមាណ ៣០០​នាក់​បាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស​ក្នុង​ឱកាស​នៃ​ទិវា​ជ័យជម្នះ ៧​មករា

មន្ត្រី​ក្រសួង​យុត្តិធម៌ អះអាង​ថា ទណ្ឌិត​ប្រមាណ ៣០០​នាក់ បាន​ស្នើ​ដោយ​អាជ្ញាធរ​រាជធានី-ខេត្ត​ចំនួន​២៣ សុំ​ការ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ឱកាស​នៃ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ (៧ មករា ១៩៧៩-៧ មករា ២០២៥) ខាង​មុខ​នេះ។ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស លោក គឹម សន្តិភាព បាន​ឲ្យ​ដឹង​ថា មាន​ទណ្ឌិត​ជាង ៣០០​នាក់​ត្រូវ​បាន​ស្នើ​ដោយ​អាជ្ញាធរ​រាជធានី-ខេត្ត​ចំនួន​២៣ មក​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ...

ជនភៀសខ្លួន​នយោបាយ​ខ្មែរ ៦​នាក់​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ក្បត់​ជាតិ

អគ្គនាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​ទាំង ៦​នាក់​ដែល​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​ខ្លួន​មក​ដាក់​ទោស​នៅ​កម្ពុជា កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខុសៗ​គ្នា​ក្រោម​បទ​ចោទ «ក្បត់​ជាតិ» ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​គុក​ពី ៧​ឆ្នាំ​ទៅ ៣០​ឆ្នាំ។ អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ឃៀង សុណាឌីន បាន​បញ្ជាក់​នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា នេះ​ថា ជនភៀសខ្លួន​កម្ពុជា​ទាំង ៦​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខុសៗ​គ្នា​នៅ​ពេល​មក​ដល់​ទឹកដី​កម្ពុជា​ភ្លាម កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ពី​បទ​ចោទប្រកាន់​ក្នុង​បទល្មើស «ក្បត់​ជាតិ» ដែល​អាច​ប្រឈម​នឹង​ការ​ដេក​គុក​ពី ៧​ឆ្នាំ​ទៅ...

អាជ្ញាធរ​ថៃ ចាប់​សកម្មជន​ភៀស​ខ្លួន​ខ្មែរ ១១​នាក់​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ

សកម្មជន​នយោបាយ​ខ្មែរ​កំពុង​ភៀស​ខ្លួន​រស់នៅ​ប្រទេស​ថៃ ចំនួន ១១​នាក់​ដែល​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន និង​គ្រោង​បញ្ជូន​ពួកគេ​ប្រគល់​ទៅ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​វិញ។ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ១១​នាក់ មាន​បុរស​ឈ្មោះ ប៉ែន ចាន់សង្គ្រាម ស្ត្រី​ឈ្មោះ ហុង អាន និង​ចៅប្រុស​របស់​គាត់ គឺ​កុមារា ណាន់ ស្ត្រី សឺង គន្ធា បុរស មាន ចាន់ថុន ស្ត្រី...

Latest news

© 2021, ដេលី. All rights reserved.