28 C
Phnom Penh

TAG

ស៊ឹង សែនករុណា

អង្គការ​លីកាដូ៖ ពន្ធនាគារ​ជាច្រើន​នៅ​កម្ពុជា​បង្កើត​ឡើង​ដើម្បី​បំបាក់​ស្មារតី​ជន​ជាប់​ឃុំ

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង​ថា ពន្ធនាគារ​ជាច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំបាក់​ស្មារតី​ជន​ជាប់​ឃុំ ជាពិសេស​អ្នក​ធ្វើការ​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ។ ក្នុង​អត្ថបទ​ស្ដីពី​សកម្មជន​មិន​រាងចាល​របស់​អង្គការ​លីកាដូ នៅ​ថ្ងៃទី​០១ ខែ​កក្កដា ឱ្យ​ដឹង​ថា ពន្ធនាគារ​ជាច្រើន​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ «ជន​ប្រព្រឹត្ត​បទល្មើស» បាក់​ស្មារតី​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត ដូចជា កង្វះ​អាហារ​ហូបចុក កង្វះ​ទឹក​ស្អាត និង​ទឹក​មាន​តម្លៃ​ថ្លៃ​កប់​ពពក ជាដើម។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​រឹតត្បិត​ការ​ជួប​អ្នក​ខាងក្រៅ កម្តៅ​ក្តៅ​ខ្លាំង​នៅ​ក្នុង​បន្ទប់ គឺជា​បញ្ហា​ដែល​បន្ត​កើត​មាន​ឡើង​នៅ​ក្នុង​ពន្ធនាគារ។ លើស​ពី​នេះ​ទៀត អត្រា​ផ្ទុក​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​កើន​ឡើង​លើស ២០០% នៃ​សមត្ថភាព​ផ្ទុក​របស់​ពន្ធនាគារ...

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​មហាជន​ប៉ុណ្ណោះ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​របស់​អយ្យការ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​របស់​មហាជន​ដែល​ទាមទារ​ឱ្យ​ដាក់​ឃាតករ​រូប​នេះ​ជាប់​គុក​អស់​មួយ​ជីវិត​ប៉ុណ្ណោះ។ អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មិថុនា នេះ​ថា បើ​ផ្អែក​លើ​ការ​តាមដាន​ជុំវិញ​ករណី​នេះ គឺ​អាច​កត់សម្គាល់​លើ​ដំណើរ​រឿង​នេះ​នៅ​ត្រង់​ថា ឃាតកម្ម​នេះ​កើត​ឡើង​ក្រោយ​ជម្លោះ​រវាង​ជនរងគ្រោះ និង​អ្នក​ជិតខាង​តាំងពី ៣​ថ្ងៃ​មុន​មក​ម្ល៉េះ ដូច្នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា ឃាតកម្ម​នេះ​មាន​ភាគរយ​ខ្ពស់​ទៅ​រក​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន។ លោក​បន្ត​ថា តើ​គេ​អាច​ទិញ​កាំភ្លើង​នោះ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពេល​មាន​ជម្លោះ​រវាង​ជនរងគ្រោះ...

អាមេរិក​បន្ត​ដាក់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទាប​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​ការបរទេស​អាមេរិក បន្ត​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ទាប​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស គឺ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កម្រិត ៣ ឬ Tier 3 ដោយសារតែ​មន្ត្រី​ជាន់ខ្ពស់ និង​ទីប្រឹក្សា​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា គឺជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ និង​ទីតាំង​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។ យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ ទី​២៥ មិថុនា ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០២៤ របស់​ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា ប្រតិបត្តិការ​ឆបោក​អនឡាញ​ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ការ​វាយតម្លៃ​ស្ដីពី​ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក​អះអាង​ថា អំពើពុករលួយ និង​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​វាយតម្លៃ​ចំណាត់ថ្នាក់​កម្រិត​ទី​៣ នៃ​ការ​ចម្រើន​តិចតួច​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។ របាយការណ៍​ដដែល​សរសេរ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​បំពេញ​ឲ្យ​បាន​ពេញលេញ​ចំពោះ​ការ​លុបបំបាត់​ការ​ជួញដូរ ហើយ​មិន​បាន​ធ្វើ​ឱ្យ​មាន​កិច្ច​ខិតខំ​គួរ​ឱ្យ​កត់សម្គាល់ ដើម្បី​លុបបំបាត់​សកម្មភាព​ជួញដូរ...

ឧកញ៉ា​ឃាតករ​យក​កាំភ្លើង​ដើរ​ចូល​ទៅ​បាញ់​សម្លាប់​មនុស្ស​ដល់​ក្នុង​ផ្ទះ តុលាការ​ថា​គ្មាន​ចេតនា

ក្រុម​អ្នក​សង្កេតការណ៍​ចាត់ទុក​ការ​ចោទប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា ពី​បទ​ឃាតកម្ម មិន​គិត​ទុក​ជា​មុន​តាម​មាត្រា​១៩៩ ដែល​ត្រូវ​ដាក់​គុក ១៥​ឆ្នាំ គឺជា​ការ​ចោទប្រកាន់​ប្រាសចាក​នីតិវិធី​ច្បាប់ ដោយសារ​ជនល្មើស​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​សម្លាប់ ដែល​សម​នឹង​ទទួល​ទោស​ដាក់​គុក​មួយ​ជីវិត​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា តាមរយៈ​ភស្តុតាង​ជា​ខ្សែ​វីដេអូ​ដែល​ផ្ដិត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ជន​ដៃ​ដល់​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​អំពើ​ឃាតកម្ម​នេះ...

សង្គម​ស៊ីវិល​ចាត់ទុក​សេចក្ដី​សម្រេច​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​ថា​ជា​ការ​សម្រេច​ឡប់ឡែ​ករណី​លោក ឆន ផល្លា

ទាក់ទិន​នឹង​បញ្ហា​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ពលរដ្ឋ​ខ្មែរ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និយាយ​ថា តុលាការ​ខ្មែរ​បច្ចុប្បន្ន​ក្លាយ​ជា​ស្ថាប័ន​អយុត្តិធម៌​ទៅវិញ។ សង្គម​ស៊ីវិល​ចាត់ទុក​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សាលាដំបូង​ខេត្ត​រតនគិរី ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ពី​បទ​ជេរប្រមាថ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ លើ​សំណុំរឿង​លោក ឆន ផល្លា សកម្មជន​ដីធ្លី និង​ព្រៃឈើ ជា​បានការ គឺជា​ការ​សម្រេច​ឡប់ឡែ និង​ធ្វើ​តាម​អារម្មណ៍​ចៅក្រម។ អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily...

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​មិន​មាន​ការ​ដោះលែង​ជន​ដៃ​ដល់​ឈ្មោះ ស្រី ស៊ីណា នោះ​ទេ

អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ចេញ​មក​អះអាង​ថា មិន​មាន​ការ​ដោះលែង​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ីណា ដែល​បាញ់​ប្រហារ​បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​រង​របួស ឱ្យ​មាន​សេរីភាព​នោះ​ឡើយ ពោល​គឺ​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​របស់​សមត្ថកិច្ច​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។ ការ​ចេញ​មក​អះអាង​បែប​នេះ​របស់​អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ថា បុគ្គល​ដែល​ជា​ឃាតករ​បាញ់​ប្រហារ​បង្ក​ឱ្យ​មនុស្ស​ស្លាប់ ២​នាក់ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ លោក ទូច សុខៈ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា ករណី​ដែល​ថា​ដោះលែង​បុគ្គល​ដែល​ជា​ឃាតករ​នោះ...

មហាជន​អំពាវនាវ​ឱ្យ​អនុវត្ត​ច្បាប់​លើ​ឃាតករ​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​កុំ​ឱ្យ​អំពើ​ព្រៃផ្សៃ​នេះ​កើត​មាន​ក្នុង​សង្គម​ទៅ​ថ្ងៃ​ក្រោយ​ទៀត

ក្រុម​សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ចាត់​វិធានការ​លើ​ឃាតករ​ដែល​បាញ់​សម្លាប់​គូ​ដណ្តឹង​មួយ​គូ កាលពី​ថ្ងៃ​ចន្ទ ទី​១៧ មិថុនា ឱ្យ​បាន​តឹងរ៉ឹង​ជាទីបំផុត ដើម្បី​កុំ​ឱ្យ​អំពើ​ព្រៃផ្សៃ​បែប​នេះ​កើត​មាន​ក្នុង​សង្គម​ខ្មែរ​បន្ត​ទៀត។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ចំពោះ​អំពើ​ដ៏​ឃោរឃៅ​នេះ​ជាដាច់ខាត ដើម្បី​ផ្តល់​ទំនុកចិត្ត​អំពី​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ ព្រោះ​រូបភាព​នៃ​ឃាតកម្ម​នេះ នឹង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​យ៉ាង​ខ្លាំង ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​នៅ​តែ​មាន​ភាព​ធូររលុង។ លោក...

អាជ្ញាធរ​ថៃ បណ្តេញ​ពលករ​ខ្មែរ​ធ្វើការ​ខុស​ច្បាប់​ជាង ៦០០​នាក់​មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត

ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​ឧសភា អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដោយសារ​ចាញ់បោក​មេខ្យល់ មក​ប្រទេស​កម្ពុជា​វិញ​ជាង ៦០០​នាក់។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃទី​១២ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​ឧសភា ឆ្នាំ​២០២៤ នេះ អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់​ដោយសារ​ចាញ់បោក​មេខ្យល់ ចំនួន ៦៣២​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២១៧​នាក់ និង​កុមារ ៨០​នាក់ មក​ប្រទេស​កម្ពុជា​វិញ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ពលករ​ខុស​ច្បាប់​ទាំង​ជាង ៦០០​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មជ្ឈមណ្ឌល​សំចត​ក្រុង​ប៉ោយប៉ែត​ដើម្បី​អប់រំ​ពួកគេ...

ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​តម្រូវ​ឱ្យ​បញ្ជូន​ជន​ភៀសខ្លួន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ទៅ​ប្រទេស​ដើម​វិញ

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន តម្រូវ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ចាប់​បញ្ជូន​ជន​ភៀសខ្លួន​សម្ភាស​ធ្លាក់​លើក​ទី​២ ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ខណៈ​ការ​ស្នាក់នៅ​រង់ចាំ​លទ្ធផល​ក្នុង​ប្រទេស​ជប៉ុន ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ថែម​ទៀត។ សារព័ត៌មាន NIKKEI ASIA របស់​ប្រទេស​ជប៉ុន បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ជប៉ុន សម្រេច​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ទទួលស្គាល់​ជន​ភៀសខ្លួន​ថ្មី​ដែល​បាន​កំណត់​ថា ចំពោះ​ជន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ជា​កំហិត។ ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​ជប៉ុន អះអាង​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​នេះ នឹង​សម្រួល​ដល់​ដំណើរការ​ពិនិត្យ​ជន​ភៀសខ្លួន​របស់​ប្រទេស​ជប៉ុន...

អតីត​មន្ត្រី​អាដហុក​ថា ទឹកដី​ថៃ​លែង​ជា​ទី​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​នយោបាយ​ទៀត​ហើយ

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អះអាង​ថា សព្វថ្ងៃ​នេះ ទឹកដី​ថៃ មិន​អាច​ជា​ទី​ជម្រក​មាន​សុវត្ថិភាព​សម្រាប់​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ទៀត​ទេ ប៉ុន្តែ​សកម្មជន​ដែល​បាន​ជ្រកកោន​ក្នុង​ទឹកដី​ថៃ ក៏​មិន​ត្រូវ​បង្ក​ភាព​ស្មុគស្មាញ​ណា​មួយ​ដែល​បង្ក​ការ​លំបាក​ដល់​អង្គការ​ដែល​ជួយ​ពួកគេ​ដែរ មុន​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​ទី​៣។ លោក ស៊ឹង សែនករុណា ដែល​កំពុង​និរទេស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ទឹកដី​អូស្ត្រាលី បាន​លើកឡើង​កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ដោយ​អំពាវនាវ​ឱ្យ​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ មិន​ត្រូវ​បង្ក​បញ្ហា​ណា​មួយ​ទេ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ជួយ​ពួកគេ​ឱ្យ​ចេញ​ទៅ​ប្រទេស​ទី​៣ ដោយ​សុវត្ថិភាព។ អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក...

Latest news

© 2021, ដេលី. All rights reserved.