29.3 C
Phnom Penh

TAG

ស៊ឹង សែនករុណា

ក្រសួង​យុត្តិធម៌​បន្ទរ​តាម​មេដឹកនាំ​យក​ច្បាប់​ទៅ​គំរាម​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី

ក្រសួង​យុត្តិធម៌ ចោទ​ប្រកាន់​អ្នក​ដែល​ចូលរួម​បាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ជា​បទល្មើស​រួម​គំនិត​ក្បត់ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពី ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ បើ​ជា​មន្ត្រី​រាជការ​សាធារណៈ ព្រោះ​ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា។ ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​ចាត់ទុក​ការ​បាតុកម្ម​តវ៉ា​បញ្ហា​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អំណាច​ដែល​ជា​បទឧក្រិដ្ឋ​នឹង​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ឧបឃាត តាម​មាត្រា​៤៥១ និង​មាត្រា​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ។ ក្រសួង​យុត្តិធម៌ អះអាង​ថា...

ក្រសួង​មហាផ្ទៃ​ហាម​មិន​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ក្នុង​ទិវា​បុណ្យ​ជាតិ​ធំៗ

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដាក់​បម្រាម​ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធំ ធ្វើ​ដំណើរ​នៅ​ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ ដោយសារតែ​រថយន្ត​ធំៗ​ភាគច្រើន​បាន​ផ្តាច់​ជីវិត​មនុស្ស​ចាប់ពី ៤​នាក់​ទៅ ៥​នាក់​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ។ យោង​តាម​ផេក​ហ្វេសប៊ុក​ផ្ទាល់ខ្លួន នៅ​អង្គារ ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ លោក ស សុខា បាន​លើក​ឡើង​ថា សេចក្តី​រាយការណ៍​ដែល​ក្រសួង​មហាផ្ទៃ ទទួល​បាន បាន​បង្ហាញ​ថា នៅ​រាល់​ពេល​ថ្ងៃ​បុណ្យ​ទាន​ធំៗ​ម្តងៗ រាល់​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ចេញពី​ឡាន​ធំ...

លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​អ្នក​វិនិយោគ​ខ្មែរ​ទៅ​អភិវឌ្ឍ​នៅ​តំបន់ CLV ដើម្បី​បង្ហាញ​ថា​ខ្មែរ​នឹង​មិន​បាត់បង់​ទឹកដី​ទៅ​ឱ្យ​នរណា

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ចង់​ឱ្យ​មាន​វិនិយោគិន​ខ្មែរ​ទៅ​អភិវឌ្ឍ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម (CLV) កាន់តែ​ច្រើន ពីព្រោះ​មិន​ត្រឹមតែ​បម្រើ​ដល់​ការ​រីកចម្រើន​សេដ្ឋកិច្ច​ជាតិ សង្គម និង​លើកស្ទួយ​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​បង្ហាញ​ផង​ដែរ​ថា ខ្មែរ​មិន​អាច​បាត់បង់​ទឹកដី​ឱ្យ​ទៅ​នរណា​ទាំងអស់។ ថ្លែង​ក្នុង​កម្មវិធី​របស់​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត ថា​កំណើន​វិនិយោគិន​ខ្មែរ​ក្នុង​ប្រទេស​ទៅ​អភិវឌ្ឍ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម...

លោក ហ៊ុន ម៉ាណែត ថា​ការ​អភិវឌ្ឍ​ប្រទេស​មិន​អាច​អនុវត្ត​តែ​ម្នាក់​ឯង​បាន​ទេ បើ​ទោះ​ដឹង​ថា​ដៃគូ​សហការ​មិន​ស្មោះត្រង់​ក៏ដោយ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ដើម្បី​ធ្វើការ​អភិវឌ្ឍ គឺ​សុទ្ធតែ​ដើម្បី​ប្រយោជន៍​រៀង​ខ្លួន បើ​ទោះបី​ដឹង​ថា​ដៃគូ​របស់​ខ្លួន​មិន​ស្មោះត្រង់​ក៏ដោយ ក៏​មិន​អាច​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ដែរ ព្រោះ​ដើម្បី​ឱ្យ​ប្រទេស​រីកចម្រើន។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​របស់​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ នៅ​ថ្ងៃទី​០៦ ខែ​សីហា នេះ​ថា សម័យ​នេះ ការ​អភិវឌ្ឍ​ប្រទេស ឬ​ទំនាក់ទំនង​របស់​បុគ្គល​ណា​មួយ គឺ​មិន​អាច​រស់នៅ​ដាច់ដោយឡែក​ជាដាច់ខាត គឺ​ត្រូវតែ​មាន​ទំនាក់ទំនង និង​ការ​រកស៊ី​ជាមួយ​គ្នា​ដើម្បី​ភាព​រីកចម្រើន និង​ផល​ប្រយោជន៍​រៀង​ខ្លួន។ លោក...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​នឹង​មាន​វាសនា​ដូច​ឡាវ បើ​មេដឹកនាំ​ខ្មែរ​សហការ​ជាមួយ​វៀតណាម​លើ​គម្រោង CLV

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស អះអាង​ថា ប្រទេស​កម្ពុជា​នឹង​ត្រូវ​វៀតណាម ក្តោប​ក្តាប់​ដូច​ប្រទេស​ឡាវ ប្រសិនបើ​ពលរដ្ឋ​បណ្តែត​បណ្តោយ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដាក់​ខេត្ត​ខ្មែរ​ចូល​ទៅ​ក្នុង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម បន្ថែម​ទៀត។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ កក្កដា ថា តាមរយៈ​នៃ​ការ​ដឹកនាំ​ប្រទេស​ជាង ៤​ទសវត្សរ៍​មក​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​ខ្លួន​បាន​នៅ​ឡើយ​ទេ ជាពិសេស​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​វៀតណាម។ លោក ស៊ឹង សែនករុណា លើកឡើង​ថា...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​ខាង​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ក្តី​បារម្ភ​របស់​មន្ត្រី UN ថា​មាន​លក្ខណៈ​បុរេវិនិច្ឆ័យ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ក្តី​បារម្ភ​របស់​បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​បញ្ហា​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ថា​មាន​លក្ខណៈ​បុរេវិនិច្ឆ័យ និង​មើល​តែ​មួយ​ជ្រុង។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) ចេញ​សេចក្តី​បំភ្លឺ​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ក្តី​បារម្ភ​ដែល​ខ្វះ​មូលដ្ឋាន និង​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ពេលនេះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​ធ្វើ​បុរេវិនិច្ឆ័យ និង​មើល​តែ​មួយ​ជ្រុង អាច​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណជន​ទូទៅ ព្រោះ​ថា​គោលការណ៍​រួម​នៃ​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ណា​មួយ ត្រូវ​ផ្អែក​លើ​កត្តា​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី...

លោក ស សុខា ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ពុករលួយ​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី និង​អ្នក​ទទួល​ការ​ទាំងឡាយ​ដែល​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់។ យោង​តាម​លិខិត​ចុះ​ថ្ងៃទី​១៦ ខែ​កក្កដា ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ទាំងឡាយ និង​អ្នក​ទទួល​ការ​ណា​ដែល​បាន​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ឬ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់។ ប្រភព​ដដែល​បាន​អះអាង​ថា ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​រាជការ សមាជិក​ក្រុមប្រឹក្សា ស្មៀន​ឃុំ-សង្កាត់ អ្នក​ទទួល​ការ​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​មិន​បាន​អនុវត្ត​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ឬ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី ការ​គប់គិត ការ​ក្លែងបន្លំ ការ​បង្ខិតបង្ខំ ឬ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ផ្សេងៗ​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់។ លោក...

លោក ស សុខា ស្នើ​រាជធានី​ខេត្ត​នីមួយៗ​បង្កើត​មណ្ឌល​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត បង្កើត​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​នៅ​តាម​ខេត្ត​នីមួយៗ ដើម្បី​ស្រោចស្រង់ និង​សង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ពួកគេ​មាន​របរ​ចិញ្ចឹម​ជីវិត ក្រោយពី​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សហគមន៍​វិញ។ ថ្លែង​នៅ​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ថ្មី​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ លោក ស សុខា បាន​លើកឡើង​ថា ការ​បង្កើត​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន គឺជា​ការ​ផ្ដល់​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ស្រោចស្រង់ និង​សង្គ្រោះ​ជនរងគ្រោះ...

អ្នក​ឃ្លាំមើល៖ កម្ពុជា​ប្រឈម​បាត់បង់​សេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ​ក្រោម​យុទ្ធនាការ​បក្ស​កាន់​អំណាច

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ប្រើ​យុទ្ធនាការ​តាម​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្រៅ​ស្រុក ខណៈ​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ស្រុក ត្រូវ​បាន​បោស​សម្អាត​គ្មាន​សល់។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១១ កក្កដា នេះ​ថា សារព័ត៌មាន​ឯករាជ្យ​ចំនួន ៣ ដូចជា The Cambodia...

អ្នក​សង្កេតការណ៍​ថា​អ្នកទោស​មនសិការ​មិន​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ដូច​អ្នកទោស​ជា​ឧកញ៉ា​និង​អ្នក​មាន​លុយ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អ្នកទោស​មនសិការ​ដែល​មាន​បញ្ហា​សុខភាព​ក្នុង​ពន្ធនាគារ មិន​ងាយ​ទទួល​បាន​ការ​ព្យាបាល ឬ​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ទេ ប៉ុន្តែ​អ្នកទោស​ក្រុម​ឧកញ៉ា និង​អ្នក​មាន​លុយ តែង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ល្អៗ​ក្រៅ​ពន្ធនាគារ។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា មន្ត្រី​អនុវត្ត​ច្បាប់​ក៏​ត្រូវ​មាន​គុណធម៌​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​យកចិត្ត​ទុកដាក់​លើ​អ្នកទោស​មនសិការ​ដែល​មាន​បញ្ហា​សុខភាព ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង។ លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ដំណើរការ​ក្តី​ក៏​នៅតែ​អាច​អនុវត្ត​បាន​ដដែល បើ​ទោះបីជា​លោក...

Latest news

© 2021, ដេលី. All rights reserved.