27.2 C
Phnom Penh

TAG

ហេង សួរ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការងារ ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត​អំពើពុករលួយ​របស់​លោក ហេង សួរ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត​អំពើពុករលួយ និង​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​តម្លាភាព និង​ជួយ​ដល់​ពលករ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាច្រើន​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ការងារ កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​បោសសម្អាត​អំពើពុករលួយ​នៅ​ក្នុង​ក្រសួង​ការងារ...

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​បង្ហាញ​ភស្តុតាង​អំពើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ថៃ​មក​លើ​ពលករ​ខ្មែរ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញ​រូបភាព​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ជា​ភស្តុតាង​ពី​អំពើ​ហិង្សា និង​ភាព​ឃោរឃៅ​ពី​សំណាក់​ក្រុម​ជ្រុល​និយម​ថៃ មក​លើ​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ។ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថា​ករណី​នេះ​ដែល​ជា​អំពើ​មិន​អាច​ទទួល​យក​បាន និង​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ អំពើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ថៃ មក​លើ​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នេះ គឺ​ក្រោយ​ពី​មាន​ការ​ឈ្លានពាន​ពី​ខាង​យោធា​ភាគី​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ តាំង​ពី​ថ្ងៃទី​២៤ ខែ​កក្កដា...

សមាគម IDEA ស្នើ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​គាំទ្រ​ការ​អនុម័ត​អនុសញ្ញា​បំពេញ​បន្ថែម​របស់​អង្គការ ILO

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ គាំទ្រ​ការ​អនុម័ត​អនុសញ្ញា​បំពេញ​បន្ថែម​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​សន្និសីទ​ការងារ​អន្តរជាតិ​ឆ្នាំ​២០២៥ ស្ដីពី​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការងារ​សមរម្យ​សម្រាប់​កម្មករ​ក្នុង​ប្រព័ន្ធ​ឌីជីថល។ សមាគម IDEA បាន​ផ្សព្វផ្សាយ​លិខិត​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ កាលពី​ចុង​សប្តាហ៍​នេះ​ថា ខ្លួន​ជឿជាក់​ថា​អនុសញ្ញា​បំពេញ​បន្ថែម​នេះ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ជំរុញ​រដ្ឋាភិបាល​បង្កើត​នូវ​បទប្បញ្ញត្តិ​សម្រាប់​ប្រតិបត្តិការ​លើ​ក្រុមហ៊ុន​ឌីជីថល​នៅ​កម្រិត​ជាតិ ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​ការងារ បទប្បញ្ញត្តិ និង​គោលនយោបាយ។ ប្រភព​ដដែល លើកឡើង​ថា សព្វថ្ងៃ​នេះ ប្រាក់ចំណេញ​នៃ​របរ​នេះ​កំពុង​ហូរ​ទៅ​រក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដែល​បាន​បង្កើត​ក្រុមហ៊ុន​ឌីជីថល​ទាំងនេះ ចំណែកឯ​ហានិភ័យ​ផ្សេងៗ​បាន​កើតឡើង​ចំពោះ​កម្មករ ហើយ​ដោយសារតែ​ទំនាក់ទំនង​ការងារ​មិន​ល្អ​នៅ​ក្នុង​ក្រុមហ៊ុន​ឌីជីថល​នេះ...

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និយាយ​ផ្ទុយ​គ្នា​រឿង​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា កំពុង​ខ្វែង​គំនិត​គ្នា​ជុំវិញ​បញ្ហា​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក ខណៈ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង សម្ដែង​ការ​ព្រួយបារម្ភ​ពី​ហានិភ័យ​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​នេះ។ ក្រោយពី​លោក ដូណាល់ ត្រាំ សម្រេច​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចូល​មក​កាន់​ទីផ្សារ​អាមេរិក​ចំនួន ៤៩% មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ខុសៗ​គ្នា​ជុំវិញ​បញ្ហា​នេះ ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល លើកឡើង​កិច្ច​សម្ភាសន៍​ពិសេស​ស្ដីពី​ការ​ដំឡើង​ពន្ធគយ​របស់​អាមេរិក​លើ​ទំនិញ​កម្ពុជា​នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​ដំឡើង​ពន្ធ​នេះ អ្នក​ប៉ះពាល់​មុន​គេ គឺ​អាមេរិក​ដែល​ជា​អ្នក​បញ្ជា​ទិញ បន្ទាប់​មក​ទើប​ប៉ះពាល់​ដល់​ធុរកិច្ច​នៅ​កម្ពុជា។ អ្នកស្រី ចម និម្មល...

មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ស្រុក​និយាយ​ថា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទាំង​បង្ខំ​ព្រោះ​គ្មាន​ជម្រើស

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា ប្រទេស​ណា​ក៏​មាន​ពលរដ្ឋ​ចំណាកស្រុក​ដែរ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​វិញ គឺ​ធ្វើ​ចំណាកស្រុក​ទាំង​បង្ខំ ព្រោះតែ​ជំពាក់​បំណុល គ្មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ និង​មិន​មាន​ការងារ​ធ្វើ ជាដើម។ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ លោក មឿន តុលា លើកឡើង​នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា ប្រទេស​អ្នកមាន​ក៏​មាន​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ដែរ តែ​ពលរដ្ឋ​ប្រទេស​មួយ​ចំនួន​ទាំងនោះ​ចំណាកស្រុក​ដើម្បី​ដក​បទពិសោធន៍​នៃ​ការ​រស់នៅ និង​ការងារ ដោយ​ធ្វើ​ការងារ​ជា​អ្នកជំនាញ ជា​ថៅកែ និង​ជា​អ្នក​គ្រប់គ្រង...

មន្ត្រី​ទម្លាយ​ថា​រដ្ឋ​ខាត ១៥​លាន​ដុល្លារ​រាល់​ឆ្នាំ​ដោយសារ​អំពើពុករលួយ​រវាង​លោក ហេង សួរ និង​អគ្គនាយក ប.ស.ស

មន្ត្រី​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) ទម្លាយ​ថា រដ្ឋ​ត្រូវ​ខាត​ប្រាក់​ចំនួន ១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ ក្រោម​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) លោក ម៉េង ហុង និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ។ អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) លោក ម៉េង ហុង គឺជា​កូនប្រសា​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម...

ក្រសួង​ការងារ​នឹង​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក​ឱ្យ​កម្មករ​និយោជិត​ប្តឹង​ពី​ភាព​មិន​ប្រក្រតី​នៃ​វិស័យ​ការងារ

ក្រសួង​ការងារ​នឹង​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក​ដើម្បី​អនុញ្ញាត​ឱ្យ​សាធារណជន ក៏ដូចជា​កម្មករ​និយោជិត​អាច​ធ្វើ​ការ​ប្តឹង ឬ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​វិស័យ​ការងារ មក​កាន់​ក្រសួង​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ និង​ដោះស្រាយ​ទាន់​ពេល។ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ប្រកាស​ថា ក្រសួង​ការងារ​នឹង​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក ដែល​ជា​យន្តការ​ថ្មី​មួយ​សម្រាប់​អនុញ្ញាត​ឱ្យ​សាធារណជន ក៏ដូចជា​កម្មករ​និយោជិត អាច​ធ្វើ​ការ​ប្តឹង ឬ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​វិស័យ​ការងារ​មក​កាន់​ក្រសួង​ការងារ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍។ លោក ហេង សួរ...

តុលាការ​ផ្ដន្ទាទោស​លោក នី ណាក់ ដាក់​ពន្ធនាគារ ២​ឆ្នាំ​និង​សង​ជំងឺចិត្ត​លោក ហេង សួរ ២០០​លាន​រៀល

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សកម្មជន​សង្គម លោក នី ណាក់ ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​សង​ជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​លោក ហេង សួរ ចំនួន ២០០​លាន​រៀល ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង»។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ បាន​បើក​សវនាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក នី ណាក់ ម្ចាស់​ផេក «Iman...

មន្ត្រី​បក្ស​កាន់​អំណាច​ទម្លាយ​ថា ប្រពន្ធ​ដើម​និង​ប្រពន្ធ​ចុង​លោក ហេង សួរ កាក់កប​ក្នុង​មុខរបរ​នាំ​ពលករ​ទៅ​បរទេស

ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ប្រពន្ធ​ដើម​ឈ្មោះ សោម រស្មី និង​ប្រពន្ធ​ចុង​ឈ្មោះ ចាន់ ធានី របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ កំពុង​កាក់កប​ក្នុង​មុខរបរ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស ដោយសារតែ​មាន​ប្តី​របស់​ពួកគេ​ជា​ខ្នង​បង្អែក​ចាំ​ជួយ​ពីក្រោយ។ មន្ត្រី​ផ្ទៃក្នុង​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​គួរ​ឱ្យ​ទុកចិត្ត ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ​ថា ក្រៅពី​ប្រពន្ធ​ដើម និង​ប្រពន្ធ​ចុង​របស់​គាត់...

លោក ហ៊ុន ម៉ាណែត ទទួល​កាដូ​ជា​ដី ៤០០​ហិកតា​ពី​លោក ហេង សួរ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ទទួល​កាដូ​ជា​ដី​ទំហំ ៤០០​ហិកតា ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ។ សមាជិក​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា ក្រៅពី​កាក់កប​ក្នុង​មុខរបរ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស លោក ហេង...

Latest news

© 2021, ដេលី. All rights reserved.