26.3 C
Phnom Penh

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​បង្ហាញ​ភស្តុតាង​អំពើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ថៃ​មក​លើ​ពលករ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញ​រូបភាព​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ជា​ភស្តុតាង​ពី​អំពើ​ហិង្សា និង​ភាព​ឃោរឃៅ​ពី​សំណាក់​ក្រុម​ជ្រុល​និយម​ថៃ មក​លើ​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ។

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថា​ករណី​នេះ​ដែល​ជា​អំពើ​មិន​អាច​ទទួល​យក​បាន និង​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

អំពើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ថៃ មក​លើ​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នេះ គឺ​ក្រោយ​ពី​មាន​ការ​ឈ្លានពាន​ពី​ខាង​យោធា​ភាគី​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ តាំង​ពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​មក។

រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា នេះ ពលរដ្ឋ​ខ្មែរ​បាន​សម្រុក​ចាកចេញ​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា ជាបន្តបន្ទាប់។ តាម​ការ​ប៉ាន់​ប្រមាណ​របស់​អាជ្ញាធរ​កម្ពុជា ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​មាន​ពលរដ្ឋ​កម្ពុជា ចូល​មក​កម្ពុជា​វិញ​ប្រមាណ ៤០​ម៉ឺន​នាក់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស