28.2 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

កាស៊ីណូ​ចិន ៤​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​បិទ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​អនឡាញ

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ផ្អាក និង​បិទ​កាស៊ីណូ​ចិន ៤​កន្លែង ក្រោយ​មាន​ការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បន្ទាប់ពី​មាន​ជំនួប​ពិភាក្សា​តាម​ទូរសព្ទ​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​លោក Kash Patel នាយក​នៃ​ការិយាល័យ​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) នៃ​សហរដ្ឋ​អាមេរិក ស្តីអំពី​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​បោស​សម្អាត​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កាលពី​ថ្ងៃទី​២ វិច្ឆិកា មន្ត្រី​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា...

កម្ពុជា​បន្ត​ជាប់​លេខ​អន់​បំផុត​ខាង​នីតិរដ្ឋ​ក្នុង​ចំណោម​ប្រទេស​សមាគម​អាស៊ាន

របបគ្រប់គ្រងនគរកម្ពុជា ជាប់លេខអន់បំផុតខាងនីតិរដ្ឋក្នុងសហគមន៍អាស៊ាន ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១១ ហើយ​ស្ថិត​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​១៤៣ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៥។ ពិន្ទុ​ស្ដីពី​នីតិរដ្ឋ​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៣ លើ​ពិភពលោក ល្អ​ជាង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ឈរ​លំដាប់​លេខ​រៀង​ទី​១៤២ ខណៈ​ប្រទេស​វេណេហ្ស៊ុយអេឡា ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​ស្ថិត​នៅ​លេខ​រៀង​ទី​១៤៣ នៅ​បាត​តារាង។ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ស្តីអំពី​នីតិរដ្ឋ​ក្នុង​ប្រទេស​១៤៣ នៅ​លើ​ពិភពលោក​នៅ​ថ្ងៃទី​៣០ តុលា...

កម្ពុជា និង​កូរ៉ខាងត្បូង ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ខែ​វិច្ឆិកា

កម្ពុជា និងកូរ៉ខាងត្បូង ឯកភាពគ្នាបង្កើតក្រុមការងារ​ចម្រុះ​ប្រយុទ្ធ​​ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៅខែវិច្ឆិកា ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​ចម្រុះ​នៅ​ខែ​ក្រោយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ឧក្រិដ្ឋកម្ម​នានា​ដែល​ពាក់ព័ន្ធ​នឹង​សាយប័រ (Cyber)។ ក្រសួង​ការបរទេស​កម្ពុជា និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​ជំនួប​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៧...

ប្រធានាធិបតី​កូរ៉េខាងត្បូង គ្រោង​ជួប​លោក ហ៊ុន ម៉ាណែត អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) គ្រោង​ជួប​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​កូឡាឡាំពួរ នៅ​អាទិត្យ​ក្រោយ​នេះ ជាពិសេស​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ។ សារព័ត៌មាន​កូរ៉េខាងត្បូង YONHAP NEWS AGENCY បាន​ស្រង់​សម្ដី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សាធារណរដ្ឋ​កូរ៉េ លោក វី ស៊ុងឡាក់ (Wi Sung-lac) នៅ​ថ្ងៃទី​២៤...

កម្ពុជា និង​តំណាងរាស្ត្រ​កូរ៉េខាងត្បូង បង្ក្រាប​ជនបរទេស ៨៦​នាក់​ដែល​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ដែល​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាងរាស្ត្រ​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់​នៅ​ទីតាំង​សង្ស័យ​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ (online scams) ស្ថិត​នៅ​អគារ​សេះស ក្នុង​ភូមិ​ព្រៃពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ។ យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នៅ​រសៀល​ថ្ងៃទី​២២ ខែ​តុលា ដោយ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាង​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ ចំនួន ៥៧​នាក់ និង​ជនជាតិ​ចិន...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទម្លាយ​ថា គម្រោង​ព្រែកជីក​ហ្វូណន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រទាញប្រទង់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលទម្លាយថា គម្រោងព្រែកជីកហ្វូណន កំពុងស្ថិតក្នុងដំណាក់កាលប្រទាញប្រទង់ មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា គម្រោង​ព្រែកជីក​ហ្វូណន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រទាញប្រទង់​របស់​មន្ត្រី​កំពូលៗ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​មួយ​ផ្នែក​ស្រប​តាម​វៀតណាម មិន​គាំទ្រ​គម្រោង​នេះ​ទេ ប៉ុន្តែ​មួយ​ផ្នែក​ទៀត​រក្សា​ជំហរ​នៅ​ជាមួយ​ចិន បន្ត​សាងសង់​ព្រែកជីក​នេះ​ឱ្យ​បាន​សម្រេច។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២២ តុលា នេះ​ថា មន្ត្រី​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ផ្នែក​ដែល​មាន​និន្នាការ​ទៅ​រក​វៀតណាម មិន​គាំទ្រ​គម្រោង​នេះ​ទេ ប៉ុន្តែ​មន្ត្រី​ភាគច្រើន​ដែល​មាន​និន្នាការ​ទៅ​រក​ចិន បាន​នាំគ្នា​គាំទ្រ​ការ​អនុវត្ត​គម្រោង​នេះ​ឱ្យ​បាន​ជោគជ័យ។ ប្រភព​ដដែល អះអាង​ថា ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា...

លោក ហ៊ុន ម៉ាណែត ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ដែល​ដោះដូរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការច្បាប់អ្នកដែលធ្វើសកម្មភាពដោះដូរអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​ធ្វើ​សកម្មភាព​ដើម្បី​ដោះដូរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​អាកាសយានដ្ឋាន​នេះ នឹង​ត្រូវ​រៀបចំ​ជា​សួន​សាធារណៈ និង​សម្រាប់​ការ​ចុះចត​ពេល​មាន​អាសន្ន។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នៅ​ថ្ងៃទី​២០ ខែ​តុលា នេះ​ថា ព្រលាន​យន្តហោះ​ចាស់​ត្រូវតែ​រៀបចំ​ជា​សួន​សាធារណៈ​សម្រាប់​ជា​ទី​ឱ្យ​ពលរដ្ឋ​លំហែ​កាយ និង​ហាត់​កីឡា ជាដើម។ បន្ថែម​ពី​នេះ ក៏​នឹង​ប្រែ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​សម្រាប់​កិច្ចប្រជុំ​នានា​ដូច​មជ្ឈមណ្ឌល​កោះពេជ្រ​ដែរ។ លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត ថា​នឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ

លោក ហ៊ុន ម៉ាណែត៖ កម្ពុជានឹងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃក្នុងពេលឆាប់ៗខាងមុខ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ដោយ​ជ្រើសរើស​វិធីសាស្ត្រ​សន្តិភាព​សម្រាប់​ការ​ដោះស្រាយ​ចំពោះ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​គ្នា ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំង​កងទ័ព​បន្ត​ទៀត។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តាខ្មៅ ឬ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា កម្ពុជា​ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ...

លោក ចេន ហ្ស៊ី បាត់​មុខ​ពី​កម្ពុជា ស្រប​ពេល​អាមេរិក​លាតត្រដាង​អំពើ​ឆបោក​និង​លាង​លុយ​កខ្វក់​ក្នុង​ប្រព័ន្ធ​គ្រីបតូ

អត្ថបទដោយ៖ តាំង សារ៉ាដា លោក ចេន ហ្ស៊ី (Chen Zhi) ជា​មនុស្ស​ដែល​មាន​លុយ​ដ៏​មហាសាល​ពី​ការ​រកស៊ី​បោកប្រាស់​តាម​អនឡាញ ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក ស ខេង លោក ហេង សំរិន លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​បាត់​មុខ​ពី​កម្ពុជា បន្ទាប់ពី​អាមេរិក និង​អង់គ្លេស រឹបអូស​រូបិយប័ណ្ណ​គ្រីបតូ​ចំនួន...

នាយករដ្ឋមន្ត្រី​កម្ពុជា​រំពឹង​ថា​ករណី​ភូមិ​ជោគជ័យ នឹង​ត្រូវ​ដោះស្រាយ​បាន​ឆាប់​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត រំពឹង​ថា​ការ​គ្រប់គ្រង​ព្រំដែន ជាពិសេស​ករណី​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា ទល់​មុខ​នឹង​ភូមិ​ណងចាន់ ស្រុក​ខូកស៊ូង ខេត្ត​ស្រះកែវ របស់​ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC)។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ តុលា នេះ​ថា ការ​ខកខាន​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC)...

Latest news

© 2021, ដេលី. All rights reserved.