36.7 C
Phnom Penh

TAG

ហ៊ុន សែន

នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ដដែលៗ​ថា​ប្រទេស​កម្ពុជា​ប្រកាន់​អព្យាក្រឹតភាព​មិន​ចូល​បក្ស​សម្ព័ន្ធ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ថា​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត​ជា​អចិន្ត្រៃយ៍ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​ផល​ប្រយោជន៍​ស្នូល​សម្រាប់​ជាតិ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ នៅ​ថ្ងៃទី​១០ មីនា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ នៃ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​កម្ពុជា​នៅតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បក្ស​នយោបាយ​និង​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​គិត​រក្សា​ទឹក​រក្សា​ដី

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ចេញពី​ប្រទេស​កម្ពុជា ព្រោះ​បើ​បន្ត​ទុក​ឱ្យ​របប​ដឹកនាំ​គ្រួសារ​និយម​បែប​នេះ ខ្មែរ​ច្បាស់​ជា​វិនាស​អន្តរាយ​មិន​ខាន។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ មីនា នេះ​ថា រាល់​ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រង​ទុក្ខវេទនា​ខ្លាំង​ណាស់ ទាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ទាំង​អ្នកគាំទ្រ​បក្ស​កាន់​អំណាច ដោយសារ​បញ្ហា​លុយកាក់ បញ្ហា​បំណុល បញ្ហា​សេដ្ឋកិច្ច បញ្ហា​លំនៅឋាន បញ្ហា​ការងារ បញ្ហា​សុខភាព រួម​ទាំង​ការ​ប្រឈមមុខ​នឹង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស។ ប្រភព​ដដែល​លើកឡើង​ថា...

អ្នក​ឃ្លាំមើល​ចាត់ទុក​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​របប​ខ្មែរក្រហម​ស្មើ​នឹង​ច្បាប់​ប្រឆាំង​ពលរដ្ឋ​មិន​គាំទ្រ​ថ្ងៃ​៧​មករា

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ស្មើ​នឹង​ច្បាប់​ប្រឆាំង​ពលរដ្ឋ​ខ្មែរ​ដែល​មិន​គាំទ្រ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ មីនា នេះ​ថា ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ មាន​ខ្លឹមសារ​បង្កប់​នូវ​គោលដៅ​អវិជ្ជមាន​មួយ​ចំនួន​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ដ៏​សែន​មហា​អាក្រក់។ លោក ម៉ែន ណាត លើកឡើង​ថា ច្បាប់​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ទាំងស្រុង។ លោក​ថា ច្បាប់​នេះ​ក៏​មាន​ចរិត​បំបែក​បំបាក់​ស្មារតី​ជាតិ​ខ្មែរ​និង​ខ្មែរ ជាពិសេស​បំបាក់​ស្មារតី​អ្នក​ស្នេហា​ជាតិ និង​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​ដោយ​ត្រង់​តែម្តង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា...

អ្នក​សង្កេតការណ៍​ថា​បដិវត្តន៍​នឹង​ផ្ទុះ​ឡើង ឱ្យ​តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បដិសេធ​មិន​ព្រម​ដោះស្រាយ​សំណើ​ពលរដ្ឋ

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ព្រមាន​ថា បដិវត្តន៍​នឹង​ផ្ទុះ​ឡើង​នៅ​កម្ពុជា​ដោយ​ចៀស​ពុំ​រួច ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ​រាល់​សំណើ​របស់​ពលរដ្ឋ ជាពិសេស​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​ជុំវិញ​បញ្ហា​កោះ​គុត ជាដើម។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​នៅ​ថ្ងៃទី​៣ មីនា នេះ​ថា ពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​ជាច្រើន​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​កង្វល់​របស់​ខ្លួន ព្រោះ​សំណើ និង​ការ​ទាមទារ​ទាំងឡាយ​សុទ្ធតែ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ លោក មួង ណារ៉េត លើកឡើង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​មាន​បញ្ហា ពលរដ្ឋ​អាច​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​បើ​ស្ថាប័ន​តុលាការ​ដោះស្រាយ​មិន​កើត​ដោយសារ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ នោះ​ពលរដ្ឋ​មាន​ជម្រើស​មួយ​ទៀត...

លោក ហ៊ុន ម៉ាណែត ថា​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​គឺ​ដើម្បី​ទប់ស្កាត់​ក្រុម​ជ្រុល​និយម

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា​ការ​បង្កើត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្រុម​ធ្វើ​នយោបាយ​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន ដែល​បន្ត​បដិសេធ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​២០ របស់​អង្គការ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ឥស្លាម​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក (RISEAP) នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ នេះ​ថា ព្រោះតែ​មហិច្ឆតា​នយោបាយ ក្រុម​ប្រឆាំង​ជ្រុល​និយម​តែងតែ​បរិហារ​ដោយ​បំពាន​លើ​តថភាព ប្រវត្តិសាស្ត្រ និង​គុណតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នៃ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ ដែល​ជា​ថ្ងៃ​កំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។ ប្រភព​ខាងលើ​អះអាង​ថា...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​ការ​ធ្វើ​ការទូត​ជាមួយ​បក្ស​នយោបាយ​ក្រៅ​ប្រទេស មិនមែន​ជា​អំពើ​ក្បត់​ជាតិ​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា គណបក្ស​សិទ្ធិមនុស្ស និង​លោក កឹម សុខា មាន​ទំនាក់ទំនង​ការបរទេស​ជាមួយ​គណបក្ស​សាធារណរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក និង​គណបក្ស​អភិរក្ស​និយម (CDU) នៅ​ប្រទេស​អាល្លឺម៉ង់ កន្លង​មក មិនមែន​ជា​ការ​គប់គិត ឬ​ក្បត់​ជាតិ​ខ្មែរ​ឡើយ។ អតីត​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​ភាគី​បក្ស​ប្រឆាំង លោក ហ៊ីង សុខសាន្ត សរសេរ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា ជា​ធម្មតា ទាំង​មេដឹកនាំ​បក្ស​កាន់​អំណាច ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង តែងតែ​មាន​គោលនយោបាយ​ទំនាក់ទំនង​ការបរទេស​រៀងៗ​ខ្លួន ដូច្នេះ​ការ​ចោទ​មេ​បក្ស​ប្រឆាំង​អំពី​បទ​ក្បត់​ជាតិ​ដោយសារ​ទំនាក់ទំនង​ការបរទេស​ជាមួយ​ប្រទេស​ជិតខាង គឺជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន។ លោក...

លោក សម រង្ស៊ី រំឭក​កូន​អតីត​មេ​ប៉ូលិស​ឱ្យ​វែក​មុខ​មេខ្លោង​ឃាតកម្ម​សង​គុណ​ឪពុក​ដែល​គេ​ធ្វើ​ឃាត​កាលពី​១៧​ឆ្នាំ​មុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឌី វិជ្ជា សហការ​ជាមួយ​រដ្ឋាភិបាល​បារាំង វែក​មុខ​រក​ឃាតករ​ពិត​នៅ​ពីក្រោយ​ឃាតកម្ម​លោក លិម គិមយ៉ា គឺ​ស្មើ​នឹង​វែក​មុខ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​ឪពុក​លោក គឺ​លោក ហុក ឡង់ឌី កាលពី ១៧​ឆ្នាំ​មុន​ដែរ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា...

អ្នកវិភាគ​ពោល​ថា​រាល់​ជំនួប​រវាង​ប្រទេស​កម្ពុជា​និង​យៀកណាម ចំណេញ​តែ​ខាង​យៀកណាម

អ្នកវិភាគ​លើកឡើង​ថា រាល់​ជំនួប​រវាង​មេដឹកនាំ​កំពូល​នៃ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជួប​ជាមួយ​នឹង​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម គឺ​ដើម្បី​តែ​ប្រយោជន៍​វៀតណាម ជា​ថ្នូរ​នឹង​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ កុម្ភៈ នេះ​ថា ក្នុង​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​កម្ពុជា និង​មេដឹកនាំ​ប្រទេស​វៀតណាម នា​ពេល​ថ្មីៗ​នេះ...

ហេតុ​អ្វី​កម្ពុជា​នៅតែ​ក្រ ខណៈ​ខ្លួន​អាច​ផលិត​ដុំ​មាស​បាន​រហូត ១០០​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍?

ចលនា​មាតា​ធម្មជាតិ (Mother Nature) លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ផលិត​រ៉ែ​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ហេតុ​អ្វី​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ក្រីក្រ និង​ត្រូវ​ខ្ចី​លុយ​ពី​បរទេស ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​លើ​បំណុល​ចាស់​ទៀត​សម្រាប់​ឆ្នាំ​២០២៥ នេះ។ ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា មាន​ការ​សាទរ​ជាច្រើន​ពី​សំណាក់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ទាក់ទង​នឹង​អណ្ដូងរ៉ែ​មាស​នៅ​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ខ្លួន​ក៏​មាន​សំណួរ​ជាច្រើន​ដែរ​ដែល​ចង់​សួរ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត​ពី​ការ​ជីក​យក​រ៉ែ​មាស​ទាំងនោះ។ ប្រភព​ដដែល​លើក​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​ទទួល​បាន​ថវិកា​សរុប​ប៉ុន្មាន​ពី​ការ​ដេញថ្លៃ​គម្រោង​អូរខ្វាវ​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ក្នុង​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី...

លោក សម រង្ស៊ី ឱ្យ​យោបល់​លោក ហ៊ុន ម៉ាណែត ថា​បើ​ចង់​កម្ចាត់​គ្រឿងញៀន ទាល់តែ​ចាប់​ឪពុក​និង​ជីដូនមួយ​របស់​លោក

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ស្អាតស្អំ និង​ក្លាហាន ចង់​លុបបំបាត់​គ្រឿងញៀន ទាល់តែ​គាត់​ហ៊ាន​ចាប់​ខ្លួន​បងប្អូន​ជីដូនមួយ​របស់​គាត់ គឺ​លោក ហ៊ុន តូ និង​លោក ហ៊ុន សែន ជា​ឪពុក។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ កុម្ភៈ ថា...

Latest news

© 2021, ដេលី. All rights reserved.