36.7 C
Phnom Penh

TAG

ហ៊ុន សែន

ក្រុម​អ្នក​តស៊ូ​មតិ៖ គណបក្ស​ប្រជាជន​កម្ពុជា​ប្រឈម​ការ​រំលាយ​ចោល​ពាក់ព័ន្ធ​អំពើ​ចារកម្ម​បណ្ឌិត សេង សារី

ក្រុម​អ្នក​តស៊ូ​មតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​រំលាយ​ចោល ជុំវិញ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម​របស់​បណ្ឌិត សេង សារី និង​លោក ហ៊ុន សែន ដើម្បី​រំលាយ​បក្ស​ប្រឆាំង ព្រោះ​បាន​ល្មើស​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​រដ្ឋធម្មនុញ្ញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​ជុំវិញ​សកម្មភាព​ចារកម្ម​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ​ថា ការ​បែកធ្លាយ​អំពើ​ចារកម្ម​ដែល​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន និង​បណ្ឌិត...

លោក សម រង្ស៊ី៖ បារាំង​និង​កម្ពុជា​តានតឹង​បន្ទាប់ពី​បដិសេធ​ប្រគល់​ជនសង្ស័យ​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​ស៊ើប​អង្កេត​ជុំវិញ​ឃាតកម្ម​លោក លិម គិមយ៉ា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​បដិសេធ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្រគល់​ខ្លួន​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី និង​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​ប៉ូលិស​ថៃ ដើម្បី​បើក​ការ​ស៊ើបអង្កេត កំពុង​ធ្វើ​ឱ្យ​កើន​ឡើង​នូវ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​បារាំង និង​កម្ពុជា។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កុម្ភៈ ថា ចម្ងល់​ធំ​បំផុត​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម...

លោក សម រង្ស៊ី រិះគន់​លោក ហ៊ុន ម៉ាណែត ថា​ជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ឡើយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី រិះគន់​ថា​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត គឺជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ទាល់តែសោះ ដូច្នេះ​ហើយ​ទើប​បាន​ជា​គាត់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជាង ១​ឆ្នាំ​ហើយ នៅតែ​តោង​ជើងខោ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដដែល។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ជា​មនុស្ស​ដែល​គ្មាន​អ្វី​គ្រប់​បែប​យ៉ាង​ក្នុង​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ដូចជា​ស្នាដៃ...

បុរស​ខ្លាំង​កម្ពុជា​គំរាម​កម្ចាត់​អ្នក​ណា​ក៏ដោយ​ដែល​ចង់​សម្លាប់​រូបលោក​ក្រោម​អំពើ​ភេរវកម្ម​បង្ហោះ​ដ្រូន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គំរាម​ថា​លោក​នឹង​កម្ចាត់​ចោល​ទាំងអស់​អ្នក​ណា​ក៏ដោយ​ដែល​ចង់​សម្លាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក ព្រោះ​លោក​បាន​ដឹង​ច្បាស់​ហើយ​ថា​មេ​ធំ​របស់​ពួកគេ​ជា​អ្នក​ណា ហើយ​និង​កំពុង​នៅ​ទីណា ប៉ុន្តែ​លោក​នៅ​រង់ចាំ​មើល​ថា តើ​បក្ស​នយោបាយ និង​អ្នក​នយោបាយ​ណា​ខ្លះ​ដែល​ចេញ​មុខ​ថ្កោលទោស ឬ​នៅ​ស្ងៀម ឬ​គាំទ្រ​ទង្វើ​ភេរវកម្ម​នេះ។ បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ទម្លាយ​សារ​សំឡេង​ពីរ​ឃ្លីប​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ដោយ​ភ្ជាប់​នឹង​សំណេរ​ថា លោក​សូម​ចែករំលែក​នូវ​ព័ត៌មាន​តូច​មួយ​នៃ​ផែនការ​ភេរវកម្ម​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក និង​គ្រួសារ​របស់​លោក។ លោក ហ៊ុន សែន អះអាង​ថា...

លោក ហ៊ុន សែន អះអាង​ប្រាប់​ទូត​ថ្មី​វៀតណាម​ម្ដង​ទៀត​អំពី​ទំនាក់ទំនង​ត្រីភាគី ទោះ​កម្ពុជា​ចេញពី CLV-DTA

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​វៀតណាម​ប្រចាំ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ថា ទោះ​កម្ពុជា​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​ពង្រឹង​ទំនាក់ទំនង​ត្រីភាគី​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​បក្ស រដ្ឋាភិបាល និង​សភា។ ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ជាមួយ​លោក NGUYEN Minh Vu ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ហ៊ុន សែន ថា​ទោះបី​កម្ពុជា​បាន​ដក​ខ្លួន​ពី​ក្របខ័ណ្ឌ CLV-DTA...

សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក​ថា​តុលាការ​សម្រេច​ឱ្យ​លោក រ៉ុង ឈុន បង់​លុយ​១០​ម៉ឺន​ដុល្លារ​គឺជា​គំនាប​នយោបាយ

អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ដែល​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បង់​លុយ​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក គឺ​ធ្វើ​ឡើង​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាជាង​ការ​ធានា​នូវ​យុត្តិធម៌​តាម​ផ្លូវច្បាប់។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​បាន​ដឹង និង​ទទួលស្គាល់​គ្រប់​គ្នា​ហើយ​ថា​តុលាការ​នៅ​ប្រទេស​កម្ពុជា​គ្មាន​ឯករាជ្យ​សម្រាប់​ធានា​នូវ​យុត្តិធម៌​សង្គម​របស់​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ធ្វើ​តាម​តែ​បញ្ជា​អ្នក​មាន​អំណាច​ប៉ុណ្ណោះ។ លោក ស៊ឹង សែនករុណា...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន ប្រឌិត​រឿង​ដ្រូន​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក​ដើម្បី​ទម្លាក់​កំហុស​ឱ្យ​ក្រុម​ប្រឆាំង

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​ទម្លាយ​រឿង​បង្ហោះ​ដ្រូន (យន្តហោះ​គ្មាន​មនុស្ស​បើក) ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​ជា​ល្បិចកល​ដែល​គាត់​ប្រើ​ដើម្បី​ទម្លាក់​កំហុស​លើ​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន មាន​អំណាច​ផ្ដាច់មុខ​ពេញ​មួយ​ប្រទេស​សព្វថ្ងៃ​នេះ ដូច្នេះ​កុំ​ថា​ឡើយ​ដ្រូន​ដែល​មាន​គំនិត​ប៉ុនប៉ង​លើ​អាយុជីវិត​ក្រុម​គ្រួសារ​របស់​គាត់​អាច​ហោះ​ចូល​ដល់​ក្រុង​តាខ្មៅ នោះ សូម្បី​ហោះ​ត្រឹម​ព្រំដែន​ក៏​មិន​អាច​ហោះ​បាន​ផង។ លោក...

ល្បែង​ចារកម្ម​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទុះ​ការ​សង្ស័យ​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក

ល្បែង​ចារកម្ម​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​នូវ​ការ​សង្ស័យ​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស បន្ទាប់ពី​ចារបុរស​ម្នាក់ (ជន​បង្កប់) គឺ​បណ្ឌិត សេង សារី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ទម្លាយ​សមាសភាព​កាលពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​ជាន់ខ្ពស់​របស់​លោក កឹម សុខា គឺ​លោក ហ៊ីង សុខសាន្ត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា ការ​លើកឡើង​របស់​បណ្ឌិត សេង សារី...

លោក ហ៊ុន សែន ចាត់ទុក​រនុកក្នុង​ដែល​លោក​បាន​កម្ទេច​គឺ​ជា​សាកសព​ដែល​មិន​ចាំបាច់​សង្គ្រោះ​វិញ​ឡើយ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​រនុក​ក្នុង​របស់​ខ្លួន គឺ​បណ្ឌិត សេង សារី ដែល​លោក​បាន​កម្ទេច គឺជា​សាកសព​ដែល​គ្មាន​ការ​ចាំបាច់​ណា​មួយ​ដើម្បី​រក​ថ្នាំពេទ្យ​មក​សង្គ្រោះ​នោះ​ទេ។ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ថា គ្មាន​ការ​ចាំបាច់​ណា​មួយ​ឱ្យ​លោក​យក​អំបិល ទឹកត្រី ប៊ីចេង ទៅ​ចាក់​លើ​សម្ល​ផ្អូម​ដែល​គេ​ចាក់​ចោល​ហើយ​នោះ​ឡើយ។ លោក...

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន នឹង​មិន​យក​ករណី​កោះ​គុត​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ឡើយ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​មិន​លើក​យក​ករណី​កោះ​គុត​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​ពី​ប្រទេស​ថៃ វិញ​ទេ។ កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សារ​សំឡេង​បែកធ្លាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រវែង​ជាង ២​នាទី ដែល​បាន​និយាយ​ទៅ​កាន់​យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ សិទ្ធី ជា​ពលករ​នៅ​ប្រទេស​ជប៉ុន ដែល​បាន​លើកឡើង​បញ្ហា​កោះ​គុត។ ក្នុង​សារ​សំឡេង​នោះ លោក...

Latest news

© 2021, ដេលី. All rights reserved.