TAG
ហ៊ុន សែន
អង្គការអន្តរជាតិស្នើឱ្យតុលាការក្រុងភ្នំពេញច្រានចោលបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអ្នកនាំពាក្យអាដហុកលោក ស៊ឹង សែនករុណា
វេទិកាអាស៊ីសម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM-ASIA) និងសម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) ស្នើឱ្យតុលាការក្រុងភ្នំពេញច្រានចោលបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអ្នកនាំពាក្យនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលប្តឹងដោយក្រុមមេធាវីរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះជាបណ្តឹងដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស FORUM-ASIA និង CIVICUS ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី...
លោក ហ៊ុន សែន ថាឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់ក្ស័យធនរហូតមិនអាចឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈនោះទេ
លោក ហ៊ុន សែន ស្នើឲ្យឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពពីប្រធានសមាគមសិល្បករខ្មែរ បន្ទាប់ពីពលរដ្ឋបដិសេធបេក្ខភាពរបស់ឧកញ៉ារូបនេះ ព្រោះតែរឿងអាស្រូវទិញលក់ផ្ទះកន្លងមក។
អតីតនាយករដ្ឋមន្ត្រីរូបនេះអះអាងថា លោកក៏បានដឹងពីការលក់ផ្ទះឱ្យអតិថិជនខុសកិច្ចសន្យានេះដែរ ប៉ុន្តែឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់ក្ស័យធនរហូតដល់ថ្នាក់មិនអាចធ្វើជាប្រធានសមាគមសិល្បករបាននោះទេ។
លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ កុម្ភៈ នេះថា រវាងសិល្បៈ និងជំនួញ មិនគួរផ្សារភ្ជាប់គ្នានោះទេ ហើយលោកក៏បានដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះនេះដែរ ប៉ុន្តែដោយសារក្រុមហ៊ុនបានកប់ទុនលើដីចំនួនច្រើនពេក។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា...
លោក ហ៊ុន សែន ទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋាន
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្វើដំណើរទៅជួបសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពលមួយរូបនេះបានរួចទោស និងចាកចេញពីមន្ទីរពេទ្យប៉ូលិសទៅគេហដ្ឋានរបស់លោក។
លោក ហ៊ុន សែន បានបង្ហោះសារអមដោយរូបថតផ្ទាល់ខ្លួនពីរសន្លឹកក្នុងដំណើរតាមយន្តហោះទៅកាន់ក្រុងបាងកក ថា លោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់លោក គឺលោក...
នាយករដ្ឋមន្ត្រីថ្មីជាកូនកាត់ឆ្វៀលដីគម្របព្រៃឈើក្នុងខេត្តព្រះសីហនុចែកគ្នាដូចនាយករដ្ឋមន្ត្រីចាស់ជាឪពុកដែរ
ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជិត ១០០ថ្ងៃ (៨៧ថ្ងៃ) បន្តពីឪពុក លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ជាលើកដំបូងក្នុងខេត្តព្រះសីហនុ ជាង ៣០ហិកតា (៣១ហិកតា ២អា ៥៣សង់ទីអា) ឱ្យជាកម្មសិទ្ធិរបស់ឈ្មោះ ឡូ សុគន្ធ។
នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលទើបនឹងបែកធ្លាយនៅពេលនេះ បានសម្រេចកាត់ឆ្វៀលដីក្នុងភូមិគគីរ...
លោក សម រង្ស៊ី ជំរុញឱ្យលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនឪពុកដាក់គុកជុំវិញការអនុញ្ញាតឱ្យបើកបនល្បែងស៊ីសង
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជំរុញឱ្យនាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនលោក ហ៊ុន សែន ដែលជាឪពុកដាក់គុក ប្រសិនបើគាត់ពិតជាមានបំណងពិតប្រាកដក្នុងការអនុវត្តវិធានការច្បាប់បិទបនល្បែងស៊ីសងនៅទូទាំងប្រទេសពិតប្រាកដមែននោះ ព្រោះថាបនល្បែងទាំងអស់នោះបានកើតឡើងដោយសារលោក ហ៊ុន សែន ជាអ្នកបើកដៃឲ្យរកស៊ីនាពេលកន្លងមក។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ការអនុញ្ញាតឱ្យបើក និងការប្រកាសបិទបនល្បែងគ្រប់ប្រភេទទាំងអស់នៅក្នុងប្រទេសកម្ពុជានៅពេលនេះ គ្រាន់តែជាល្បិចកលកេងចំណេញនយោបាយរបស់ឪពុក និងកូននៃត្រកូលហ៊ុនតែប៉ុណ្ណោះ...
លោក អ៊ុំ សំអាន ថាគ្រួសារត្រកូលហ៊ុនកំពុងរៀបចំការគ្រប់គ្រងអំណាចជាប្រព័ន្ធក្ដោបក្ដាប់កម្ពុជាផ្ដាច់មុខ
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយបន្តអំណាចពីឪពុកលោក ហ៊ុន ម៉ាណែត កំពុងរៀបចំការគ្រប់គ្រងអំណាចជាប្រព័ន្ធក្នុងរង្វង់គ្រួសាររបស់ខ្លួនឱ្យកាន់តែចាក់ជ្រៅ និងមានអំណាចកាន់តែរឹងមាំបន្ថែមទៀតក្នុងការក្តោបក្តាប់ទឹកដីខ្មែរដោយផ្ដាច់មុខ។
លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ កុម្ភៈ នេះថា លោក ហ៊ុន ម៉ាណែត ដែលជាបងកាន់តំណែងក្នុងជួររដ្ឋាភិបាលជានាយករដ្ឋមន្ត្រី និងក្នុងគណបក្សប្រជាជនកម្ពុជា គឺជាអនុប្រធានបក្ស ចំណែកលោក ហ៊ុន ម៉ានិត ជាប្អូនត្រូវបានតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោកនៅក្នុងជួររដ្ឋាភិបាល និងជាសមាជិកគណៈកម្មាធិការកណ្តាលក្នុងជួរគណបក្សប្រជាជនកម្ពុជា។ រីឯលោក...
អង្គការសង្គមស៊ីវិល ៥៥ស្ថាប័នស្នើសុំឱ្យបក្សប្រជាជនកម្ពុជាឈប់ប្តឹងលោក ស៊ឹង សែនករុណា
ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល រួមមានសមាគម សហជីព និងសហគមន៍មូលដ្ឋានចំនួន ៥៥ស្ថាប័ន ដែលនៅតែបន្តឈរជាមួយលោក ស៊ឹង សែនករុណា និងពលរដ្ឋខ្មែរគ្រប់រូបដែលធ្វើការងារដោយអហិង្សាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ស្នើឱ្យភាគីដើមបណ្ដឹងដកពាក្យបណ្តឹងពីលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្សអាដហុក និងសង្ឃឹមថាតុលាការនឹងពិនិត្យពិចារណាមិនធ្វើការចោទប្រកាន់លើសំណុំរឿងនេះតទៅទៀត។
យោងតាមសេចក្តីថ្លែងការណ៍រួមពីអង្គការក្រៅរដ្ឋាភិបាលដែលមានសមាគម សហជីព និងសហគមន៍មូលដ្ឋានចំនួន ៥៥ ដែលចេញផ្សាយដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី១៤ ខែកុម្ភៈ ឱ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិលមានការសោកស្តាយជាខ្លាំងចំពោះការដាក់ពាក្យបណ្ដឹងទៅលើលោក ស៊ឹង...
ក្រុមតស៊ូមតិនិយាយថា ការប្តឹងទារជំងឺចិត្តពីអ្នកឃ្លាំមើលការពារសិទ្ធិមនុស្សជារឿងគ្មានមូលដ្ឋាន
ក្រុមអ្នកតស៊ូមតិថាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មិនបានបញ្ជាក់ពីទ្រព្យសម្បត្តិរបស់គណបក្សដែលរងការខូចខាត ឬការខាតបង់កេរ្តិ៍ឈ្មោះដែលជាភស្តុតាងយកជាមូលដ្ឋាន ឱ្យសមនឹងគណបក្សនេះប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់កន្លះលានដុល្លារសហរដ្ឋអាមេរិកនោះទេ។
ក្រុមអ្នកតស៊ូមតិចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្នុងសំណុំរឿងប្តឹងផ្តល់ទារសំណងជំងឺចិត្តរហូតដល់កន្លះលានដុល្លារនេះ តាមពិត គណបក្សប្រជាជនកម្ពុជាត្រូវដាក់ភស្តុតាងពីការខូចខាតជាក់ស្ដែង និងជំងឺចិត្តដែលខូចខាតជាក់ស្ដែងពីអំពើល្មើសចូលក្នុងសំណុំរឿង ប៉ុន្តែតាមការពិនិត្យមើលក្នុងពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា មិនឃើញសរសេរបញ្ជាក់ពីទ្រព្យសម្បត្តិ ឬការខូចខាតកិត្តិយសណាជាក់លាក់ទេ។ ជាងនេះទៀត ក៏មិនបានបង្ហាញពីភស្តុតាងដែលរងការខូចខាតដែលកើតពីការផ្សាយនៃសារព័ត៌មាន The Cambodia Daily ដែរ។
ប្រភពដដែលលើកជាសំណួរថា...
ក្រុមអង្គការសង្គមស៊ីវិលសុំឱ្យអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈប់ប្តឹងសមាជិកអង្គការអាដហុក
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក អំពាវនាវដល់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពិចារណាដកពាក្យបណ្ដឹងពីលោក ស៊ឹង សែនករុណា អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍ពីសមាគម សហជីព យុវជន សរុបចំនួន ១០ បានឲ្យដឹងថា ពួកគេសូមស្នើសុំដើមបណ្ដឹងពិចារណាដកពាក្យបណ្តឹងពីលោក ស៊ឹង សែនករុណា អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលកំពុងរងបណ្តឹងពីបទ «បង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា»...
ក្រុមអ្នកឃ្លាំមើលថាបណ្តឹងលើលោក ស៊ឹង សែនករុណា ជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន កម្ចាត់ក្រុមអង្គការក្រៅរដ្ឋាភិបាលបន្ទាប់ពីអ្នកនយោបាយប្រឆាំង
អ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គមកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស បានលើកឡើងថា ការប្តឹងមន្ត្រីសង្គមស៊ីវិលលោក ស៊ឹង សែនករុណា ពីសំណាក់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ទាក់ទងការបញ្ចេញមតិដែលពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា គឺជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីកម្ចាត់ក្រុមអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះ បន្ទាប់ពីគាត់បានកម្ចាត់ក្រុមអ្នកនយោបាយប្រឆាំងឱ្យបែកបាក់កម្លាំងតវ៉ានៅពេលនេះ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ កុម្ភៈ នេះថា ទង្វើរបស់លោក...