32 C
Phnom Penh

TAG

អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម

រដ្ឋបាល​ក្រុង​សំពៅលូន​ថា​វៀតណាម​បោះតង់​ក្នុង​សាលា​និង​វត្ត ដើម្បី​រក​អដ្ឋិ​ទាហាន​ស្លាប់​ក្នុង​ស្រុក​ខ្មែរ

រដ្ឋបាល​ក្រុង​សំពៅលូន ខេត្ត​កណ្ដាល អះអាង​ថា ទ័ព​វៀតណាម ដែល​បាន​បោះតង់​ក្នុង​បរិវេណ​សាលា​បឋមសិក្សា​កោះទៀវ និង​វត្ត​កោះទៀវ ស្ថិត​នៅ​ក្នុង​ភូមិ​កោះទៀវ សង្កាត់​សំពៅលូន គឺ​ដើម្បី​រក​អដ្ឋិ ឬ​ឆ្អឹង​សព​ទាហាន​យៀកណាម ដែល​គ្រោង​នឹង​បញ្ចប់​សកម្មភាព​នៅ​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៤ ខាងមុខ​នេះ។ យោង​តាម​សេចក្ដី​បំភ្លឺ​ព័ត៌មាន​ពី​រដ្ឋបាល​ក្រុង​សំពៅលូន ចេញ​ផ្សាយ​ថ្ងៃទី​៤ មីនា គេ​បាន​បញ្ជាក់​ថា ទាហាន​វៀតណាម ដែល​ចូល​មក​តំបន់​នោះ គឺ​មាន​ការ​ព្រមព្រៀង​គ្នា​តាម​ការ​អនុវត្ត​កំណត់ហេតុ​កិច្ច​សហប្រតិបត្តិការ​ស្ដីពី​ផែនការ​បន្ត​ស្រាវជ្រាវ រុករក ជីក​លើក​អដ្ឋិ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ជំហាន​ទី​២៣...

លោក អ៊ុំ សំអាន ថា​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម​នឹង​ក្លាយ​ជា​វិមាន​ទី​ពីរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រំលឹក​គុណ​វៀតណាម

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម ដែល​បាន​កសាង​ចំនួន ៣​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​រួច​មក​ហើយ​នេះ នឹង​ក្លាយ​ជា​វិមាន​ទី​២ សម្រាប់​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​រំលឹក​ដឹងគុណ​វៀតណាម បន្ទាប់ពី​ការ​កសាង​ស្តូប​វៀតណាម ដើម្បី​រក្សា​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក​នោះ។ មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ពិធី​សម្ពោធ​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ដែល​ជា​ទឹកដី​របស់​ខ្មែរ បែរ​ជា​ដាក់​សុទ្ធតែ​អក្សរ​វៀតណាម ដែល​គ្មាន​អក្សរ​ខ្មែរ​សូម្បី​តែ​មួយ​តួ​ទៅ​វិញ ខណៈ​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម នេះ បាន​សាងសង់​ក្នុង​ខេត្ត​ចំនួន ៣...

Latest news